Reading Article
Public date : 04, May 2021 (25,412 Read)
ការច្រណែនអ្នកដទៃ គឺជាការសម្លាប់ខ្លួនឯង

|
ហេតុអ្វីបានជាសត្វលោកយើង ឃើញគេមានសេចក្ដីសុខមានយសជាដើមហើយក៏ច្រណែននឹងអ្នកដទៃនោះៗមកអំពីក្នុងចិត្តមិនមានមេត្តាគឺសេចក្ដីរាប់អាន មិនមានមុទិតាគឺសេចក្ដីត្រេកអរតាមនៅពេលដែលអ្នកដទៃមានសេចក្ដីសុខជាដើម គួរពិចារណាតាមព្រះពុទ្ធដីកាថា អ្នកណាៗ ក៏ធ្លាប់ជាមាតាបិតា ជាញាតិ របស់ខ្លួនដែរ ក្នុងសសង្សាវដ្ដកន្លងមក អស់កាលដ៏យូរអង្វែងរាប់ជាតិប្រមាណមិនបាន ដូច្នេះហើយ បើយើងច្រណែនស្អប់ខ្ពើមនឹងអ្នកដទៃ ហាក់ដូចជាស្អប់ច្រណែននឹងមាតាបិតាបង្កើត បងប្អូនបង្កើតរបស់ខ្លួនដូច្នោះ សូមមេត្តាពិចារណានូវទោស កំហុសនៃសេចក្ដីច្រណែនមានច្រើនណាស់ ដូចជាៈ
- សេចក្ដីច្រណែន អាចនាំឲ្យបែបបាក់ញាតិមិត្ត - សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនសាងកម្មពៀរវេរាដ៏ច្រើន - សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនវិកលចរិត (ឆ្កួត) - សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនអស់សតិបញ្ញា - សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនចេះរមិលគុណអ្នកដទៃ - សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនចេះនិយាយញុះញង់ - សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនសម្លាប់គ្នានឹងសម្លាប់ខ្លួនឯងបាន - សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនស្អប់មនុស្សល្អ - សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនអស់ញាតិមិត្ត - សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនអស់កិត្តិយស - សេចក្ដីច្រណែន មិនអាចធ្វើឲ្យខ្លួនញញឹមបានទេ - សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនទៅកាន់អបាយភូមិ - សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនកើតក្នុងត្រកូលថោកទាប - សេចក្ដីច្រណែន អ្នកដទៃជាចំនុចខ្សោយរបស់ខ្លួន - សេចក្ដីច្រណែន គឺជា អកុសលប្រចាំជីវិត - សេចក្ដីច្រណែន ធ្វើឲ្យវិនាសចាកសីលគុណជាដើម - សេចក្ដីច្រណែន មិនអាចឃើញសច្ចធម៌បាន - សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនវិនាសដូចភិក្ខុទេវទត្ត មុទិតាជាធម៌សម្លាប់សេចក្ដីច្រណែនបាន ។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀបរៀងដោយ កែវ វិមុត្ត
ដោយ៥០០០ឆ្នាំ |