Reading Article
Public date : 31, Jul 2019 (4,779 Read)
បច្ចុប្បដ្ឋាន និង បទដ្ឋាន

|
បច្ចុប្បដ្ឋាន និង បទដ្ឋាន
សីលនេះនោះ ពួកវិញ្ញូជនពណ៌នាថា "មានសេចក្ដីស្អាត ជាបច្ចុប្បដ្ឋាន (ជាផល) ឱត្តប្បៈ និង ហិរិនុ៎ះឯង ជាបទដ្ឋាន (ជាហេតុជាទីតាំង) នៃសីលនោះ។ មែនពិត សីលនេះនោះ មានសេចក្ដីស្អាត ជាបច្ចុប្បន្ន ដែលព្រះមានព្រះភាគត្រាស់ យ៉ាងនេះថា "សីល មានសេចក្ដីស្អាតខាងផ្លូវកាយ, ស្អាតខាងផ្លូវវាចា, ស្អាតខាងផ្លូវចិត្ត" ដូច្នេះ រមែងប្រាកដគឺ រមែងដល់នូវភាព នៃការប្រកាន់យកដោយភាពជាធម្មជាតស្អាត។ ចំណែកហិរិ និង ឱត្តប្បៈ អ្នកប្រាជ្ញពណ៌នាថា ជាបទដ្ឋាន់នៃសីលនោះ។ អធិប្បាយថា ជាហេតុដ៏ជិត។ ព្រោះថា កាលបើមានហិរិ និង ឱត្តប្បៈ មិនមានទេ, សីល ក៏មិនកើតឡើង មិនឋិតនៅបានឡើយ។ លក្ខណៈ រស បច្ចុប្បន្នដ្ឋាន និង បទដ្ឋាន របស់សីល បណ្ឌិត គប្បីជ្រាប យ៉ាងនេះឯង។ ដកស្រង់ចេញពីសៀវភៅ វិសុទ្ធិមគ្គប្រែ ភាគទី១ រៀបរៀងដោយ ភិក្ខុវិនយធរោ មហាយិន-នឿន ដោយ៥០០០ឆ្នាំ |