Tueday, 05 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 116,613
Today
Yesterday 179,941
This Month 947,069
Total ៣៥៧,៧៩១,០៤៣
Flag Counter
Reading Article
Public date : 29, Jun 2023 (18,935 Read)

ឧបមាព្រះរតនត្រ័យ ២២ យ៉ាង



 

១   ព្រះពុទ្ធប្រៀបដូចជាព្រះចន្ទពេញបូណ៌មី   ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះចន្ទ   ព្រះសង្ឃ​ប្រៀប​ដូចជា​លោកដែលស្រស់បស់ដោយរស្មីនៃព្រះចន្ទពេញបូណ៌មីនោះ ។
២   ព្រះពុទ្ធប្រៀប​ដូចជាដួងព្រះអាទិត្យ   ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះអាទិត្យ   ព្រះសង្ឃ​ប្រៀប​ដូចជា​​លោក ដែលដួងអាទិត្យកម្ចាត់ភាពងងឹតហើយ ។
៣   ព្រះពុទ្ធប្រៀបដូចជាអ្នកដុតព្រៃ   ព្រះធម៌ដុតព្រៃ គឺកិលេសប្រៀបដូចជាភ្លើងដុតព្រៃ   ព្រះសង្ឃដែលជាបុញ្ញាក្ខេត្ត ព្រោះដុតកិលេសបានហើយ ប្រៀបដូចជាភូមិភាគដែលជាស្រែព្រោះដុតព្រៃអស់ហើយ ។
៤   ព្រះពុទ្ធប្រៀបដូចជាមហាមេឃដែលឲ្យនូវភ្លៀង   ព្រះធម៌ប្រៀបដូចជាទឹកភ្លៀង   ព្រះសង្ឃអ្នករម្ងាប់នូវលំអងកិលេសប្រៀបដូចជាជនបទដែលរម្ងាប់នូវលំអងធូលី ព្រោះភ្លៀងធ្លាក់ ។
៥   ព្រះពុទ្ធប្រៀបដូចជាសារថីដ៏ប្រសើរ   ព្រះធម៌ប្រៀបដូចជាឧបាយសម្រាប់បង្វឹកសេះអាជានេយ្យ   ព្រះសង្ឃប្រៀបដូចជាហ្វូងសេះអាជានេយ្យដែលហ្វឹកហាត់ល្អហើយ ។
៦   ព្រះពុទ្ធប្រៀបដូចជាអ្នកដកព្រួញ ព្រោះទ្រង់ដកសរ គឺទិដ្ឋិបានអស់   ព្រះធម៌ប្រៀបដូចជាឧបាយដកសរចេញបាន   ព្រះសង្ឃអ្នកដែលត្រូវដកសរគឺទិដ្ឋិបានហើយ ប្រៀបដូចជាជនដែលត្រូវដកសរចេញបាន ។
៧  ព្រះពុទ្ធប្រៀបដូចជាពេទ្យភ្នែក  ព្រោះទ្រង់បកស្រទាប់មោហៈចេញបានហើយ  ព្រះធម៌ប្រៀបដូចជាឧបាយជាគ្រឿងបកភ្នែក   ព្រះសង្ឃមានស្រទាប់ភ្នែកបកហើយ គឺញាណដ៏ភ្លែថ្លាប្រៀបដូចជាជនដែលបកភ្នែកហើយមានភ្នែកភ្លឺ ។
៨   ព្រះពុទ្ធប្រៀបដូចជាពេទ្យដ៏ពូកែ ព្រោះទ្រង់អាចកម្ចាត់នូវព្យាធិ គឺកិលេស ព្រមទាំងអនុស័យចេញបាន   ព្រះធម៌ប្រៀបដូចជាថ្នាំដែលផ្សំត្រឹមត្រូវហើយ   ព្រះសង្ឃដែលមានព្យាធិរម្ងាប់ហើយ ព្រោះកបនឹងថ្នាំ ។
៩   ព្រះពុទ្ធប្រៀបដូចជាអ្នកចង្អុលផ្លូវ   ព្រះធម៌ប្រៀបដូចជាផ្លូវល្អ គឺផ្លូវសម្រាប់រួចផុតពីភ័យ   ព្រះសង្ឃប្រៀបដូចជាអ្នកដើរផ្លូវដល់ទីដែលផុតភ័យ ។
១០   ព្រះពុទ្ធប្រៀបដូចជាអ្នកអុំទូកដ៏ចំណាន   ព្រះធម៌ប្រៀបដូចជាទូក   ព្រះសង្ឃប្រៀបដូចជាអ្នកដើរផ្លូវបានដល់ត្រើយ ។
១១   ព្រះពុទ្ធប្រៀបដូចជាព្រៃហិមពាន្ត ( ព្រៃដែលមានទឹកសន្សើម )   ព្រះធម៌ប្រៀបដូចជាឱសថដែលកើតនៅក្នុងព្រះហិមពាន្យនោះ   ព្រះសង្ឃប្រៀបដូចជនអ្នកមិនមានរោគព្រោះប្រើថ្នាំ ។
១២   ព្រះពុទ្ធប្រៀបដូចជាអ្នកប្រទានទ្រព្យ   ព្រះធម៌ប្រៀបដូចជាទ្រព្យ   ព្រះសង្ឃអ្នកបានអរិយទ្រព្យដោយប្រពៃ ប្រៀបដូចជាជនអ្នកបានទ្រព្យតាមបំណង ។
១៣   ព្រះពុទ្ធប្រៀបដូចជាចង្អុលកំណប់ទ្រព្យ   ព្រះធម៌ប្រៀបដូចជាកំណប់ទ្រព្យ   ព្រះសង្ឃប្រៀបដូចជាជន អ្នកបានកំណប់ទ្រព្យ ។
១៤   ព្រះសម្មាសម្ពុទ្ធជាវីរបុរស ប្រៀបដូចជាអ្នកប្រទាននូវការមិនមានភ័យ   ព្រះធម៌ប្រៀបដូចជាការមិនភ័យ   ព្រះសង្ឃដែលរួចពីភ័យគ្រប់យ៉ាង ប្រៀបដូចជាអ្នកដល់នូវការមិនមានភ័យ ។
១៥   ព្រះពុទ្ធប្រៀបដូចជាអ្នកលួងលោម   ព្រះធម៌ប្រៀបដូចជាការលួងលោម   ព្រះសង្ឃប្រៀបដូចជាអ្នកត្រូវលួងលោម ។
១៦   ព្រះពុទ្ធប្រៀបដូចជាមិត្តល្អ   ព្រះធម៌ប្រៀបដូចជាពាក្យដាស់តឿនដែលជាពាក្យមានប្រយោជន៍   ព្រះសង្ឃប្រៀបដូចជាជនអ្នកជួបប្រសព្វនូវប្រយោជន៍ ព្រោះធ្វើតាមពាក្យរបស់មិត្តល្អ ។
១៧   ព្រះពុទ្ធប្រៀបដូចជាអណ្តូងនាំឲ្យកើតទ្រព្យ   ព្រះធម៌ប្រៀបដូចជាទ្រព្យដែលមានសារៈ   ព្រះសង្ឃប្រៀបដូចជាអ្នកប្រើទ្រព្យដែលជាសារៈ ។
១៨   ព្រះពុទ្ធប្រៀបដូចជា អ្នកស្រោចទឹកងូតឲ្យព្រះរាជកុមារ   ព្រះធម៌ប្រៀបដូចជាទឹក ស្រោចស្រពលើព្រះរាជកុមារតាំងពីព្រះសីសៈចុះមក   ព្រះសង្ឃអ្នកបានទទួលនូវការស្រោចស្រពទឹកល្អហើយ ដោយទឹកគឺព្រះសទ្ធម្ម ប្រៀបដូចជាក្រុមព្រះរាជកុមារដែលបានស្រង់ទឹកល្អហើយ ។
១៩   ព្រះពុទ្ធប្រៀបដូចជាជាងធ្វើគ្រឿងប្រដាប់   ព្រះធម៌ប្រៀបដូចជាគ្រឿងប្រដាប់ ( អលង្កា )   ព្រះសង្ឃជាអ្នកប្រដាប់ដោយព្រះសទ្ធម្ម ប្រៀបដូចជាព្រះរាជឱរសទាំងឡាយដែលទ្រង់ប្រដាប់ហើយ ។
២០   ព្រះពុទ្ធប្រៀបដូចជាដើមចន្ទន៍   ព្រះធម៌ប្រៀបដូចជាក្លិនដែលកើតអំពីខ្លឹមចន្ទន៍នោះ   ព្រះសង្ឃបានរម្ងាប់នូវសេចក្តីក្រៅក្រហាយចិត្តដោយព្រះសទ្ធម្ម ប្រៀបដូចជាអ្នករម្ងាប់នូវភាពក្តៅផ្លូវកាយ ព្រោះប្រើលម្អិតខ្លឹមចន្ទន៍នោះឯង ។
២១   ព្រះពុទ្ធប្រៀបដូចជាបិតា អ្នកចែកទ្រព្យមរតកប្រកបដោយធម៌   ព្រះធម៌ប្រៀបដូចជាទ្រព្យមរតក   ព្រះសង្ឃអ្នកទទួលនូវទ្រព្យមរតកគឺព្រះសទ្ធម្ម ប្រៀបដូចជាបុត្រទាំងឡាយដែលជាអ្នកទទួលនូវទ្រព្យមរតក ។
២២   ព្រះពុទ្ធប្រៀបដូចជាផ្កាឈូកដែលរីក   ព្រះធម៌ប្រៀបដូចជាពួកភមរជាតិ ( មានសត្វឃ្មុំជាដើម ) ដែលក្រេបយកលះអកេសរ ក្នុងផ្កាឈូក ។ គប្បីប្រកាសព្រះរតនត្រ័យនោះ ដោយសេចក្តីឧបមាទាំងឡាយដូចពោលមកនេះឯង ។

ដកស្រង់ចេញពីសៀវភៅ  ក្តីសង្ឈឹមអ្នកមានគុណ 
រៀបរៀងដោយៈ   ភិក្ខុ ចិន្ត កវី ទូច ចន្ថា
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 13, Jun 2022 (2,599 Read)
ភិក្ខុលួចក្លិន
Public date : 16, Oct 2022 (17,316 Read)
ការ​ប្រឹក្សា​គ្នា​របស់​សប្បុ​រស​ទាំង​ឡាយ តែង​ប្រ​ព្រឹត្ត​ទៅ ដើម្បី​ដឹង​ច្បាស់
Public date : 30, Jun 2012 (15,886 Read)
ព្រះពុទ្ធសាសនា តើដូចម្តេច?
Public date : 22, Sep 2023 (44,592 Read)
ភ្លើង​នរក​បច្ចុប្បន្ន
Public date : 02, Aug 2021 (25,612 Read)
ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ ​ជា​ផល​នៃ​ការ​បូជា​ពោ​ធិ​ព្រឹក្ស​
Public date : 31, Dec 2021 (12,642 Read)
សត្វ​ទាំង​ឡាយ មាន​កម្ម​ជា​របស់​ខ្លួន
Public date : 30, Jul 2019 (49,993 Read)
គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ដូច​កុយ​រមាស​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).