Wednesday, 29 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 109,007
Today
Yesterday 194,255
This Month 6,413,205
Total ៣៥៦,៦៣០,៣២៣
Flag Counter
Reading Article
Public date : 06, Nov 2021 (16,915 Read)

សុំទិញចំណែកបុណ្យបានឬទេ?



 
សុំទិញចំណែកបុណ្យបានឬទេ?
(អដ្ឋកថាមនោរដបូរណីនិងអដ្ឋកថាធម្មបទ )

ក្នុងសេចក្តីខ្លឹមសារនៃរឿងរ៉ាវនេះ ទាក់ទងនឹងព្រះអនុរុទ្ធត្ថេរត្រង់វគ្គដែលកុដុម្ពីក៏ លុះស្លាប់ទៅហើយ បាន​កើតក្នុងទេវលោកសោយទិព្វសម្បត្តិដ៏ប្រណិត ។ កាលទេវកុដុម្ពីក៍ នោះចុតិចាកទេវលោកនោះ មក​កើត​ក្នុង​ត្រកូលក្រខ្សត់មួយ ដែលនៅក្នុងក្រុងពារាណសី ដោយបានមកជាមនុស្សរែកស្មៅ ឲ្យ​សុមន​សេដ្ឋី​ទេវ​កុដុម្ពីក៍ ត្រឡប់មកកើតជាមនុស្សក្រខ្សត់ ដោយបានទទួលការដាក់ឈ្មោះ អន្នភារៈ ត្រូវទទួលភារៈច្រូតស្មៅក្នុងគ្រឹះស្ថានរបស់សុមនសេដ្ឋី អ្នកមានចិត្តពេញប្រៀបដោយមេត្តា ករុណាបរិច្ចាគទានដល់មនុស្សកំព្រា មនុស្សអនាថា មនុស្សធ្វើដំណើរឆ្ងាយ និងមនុស្សធ្វើទានរៀងរាល់ផ្ងៃ ។

ព្រះបច្ចេកពុទ្ធឧបរិដ្ឋតាមប្រក្រតី លោកស្នាក់អាស្រ័យនៅភ្នំគន្ធមាទន៍ កាលទ្រង់ចេញចាកនិរោធសមាបត្តិ ហើយពិចារណាថា ថ្ងៃនេះយើងនឹងទៅអនុគ្រោះមនុស្សទុគ៌តក្រខ្សត់ ព្រោះដូច្នោះ ទើបព្រះពុទ្ធឧបរិដ្ឋគិតថា ថ្ងៃនេះយើងនឹងអនុគ្រោះអន្នភារៈ កាលជ្រាបថា អន្នភារៈត្រឡប់មកអំពីព្រៃហើយ ក៏ដណ្តប់ចីវរស្ពាយបាតហោះចាកភ្នំគន្ធមាទន៍ ទៅឈររងចាំនៅមាត់ទ្វារផ្ទះ របស់អន្នភារៈនោះ ចំណែកអន្នភារៈពេលឃើញ ព្រះបច្ចេកពុទ្ធឈរនៅក្បែរផ្ទះ ទើបចូលសួរថា លោកម្ចាស់បិណ្ឌបាត បានអាហារហើយឬនៅ ។ ព្រះបច្ចេកពុទ្ធទ្រង់ឆ្លើយថា ម្នាលបុរសអ្នកមានបុណ្យច្រើន អាត្មានឹងបានអំពីអ្នកដែលមានបុណ្យ អន្នភារៈនិមន្តព្រះបច្ចេកពុទ្ធឲ្យរងចាំថា សូមលោកម្ចាស់រងចាំទីនេះ មួស្របក់សិបចុះ ហើយក៏ប្រញាប់ប្រញាល់ចូលទៅ ក្នុងផ្ទះសួរភរិយាថា អាហារជាចំណែ្របស់ខ្ញុំមានឬទេ ។

នាងឆ្លើយថា អាហារជាចំណែកបងមាន អន្នភារៈមិនបង្អែបង្អង់ចេញទៅទទួលបាត្រ អំពីព្រះបច្ចេកពុទ្ធមកហើយនិយាយនឹងភរិយាថា ការដែលយើងទាំងពីរត្រូវស៊ីឈ្នួលគេ មានសភាពក្រខ្សត់ដូច្នេះ ព្រោះយើងទាំងពីរមិនធ្លាប់ធ្វើបុណ្យទុកក្នុងជាតិមុន កាលយើងគិតនឹងឲ្យទាន របស់ដែលនឹងឲ្យទានក៏មិនមាន ថ្ងៃនេះយើងបានជួបព្រះបច្ចេកពុទ្ធហើយ ទាំងអាហារដែលជាចំណែករបស់ខ្ញុំក៏មាន ចូរនាំអាហារជាចំណែករបស់ខ្ញុំ ដាក់ក្នុងបាត្រនេះចុះ ភរិយាអន្នភារៈជាមនុស្សឆ្លាត លុះស្តាប់ស្វាមីនិយាយដូច្នេះហើយក៏គិតថា ស្វាមីរបស់យើងត្រេកអរនឹងឲ្យអាហារជាចំណែករបស់ខ្លួន ចំពោះព្រះបច្ចេកពុទ្ធ យើងក៏គួររួមចំណែកនោះផង គិតដូច្នេះ ទើបនាងនាំអាហារជាចំណែកនៃខ្លួន មកដាក់បាត្ររួមជាមួយស្វាមីលុះស្រេចបាច់អន្នភារៈ បាននៃបាត្រដាក់អាហារពីរចំណែកនោះ ទៅប្រគេនព្រះបច្ចេកពុទ្ធ ហើយតាំងសេចក្តីប្រាថ្នាថា សូមឲ្យខ្ញុំទាំងពីរផុតចាកជីវិតដ៏លំបាកទុគ៌តនេះចុះ ពាក្យថាមិនមានកុំឲ្យស្គាល់ឡើយ ។


ព្រះបច្ចេកពុទ្ធឧបរិដ្ឋពោលថា ហៃបុរសអ្នកមានបុណ្យច្រើន ចុរសម្រេចដូចប្រាថ្នាចុះ អន្នភារៈចាត់ចែងក្រាលសម្ពត់ក្នុងទីដ៏សមគួរមួយ ហើយនិមន្តព្រះបច្ចេកពុទ្ធ ឲ្យគង់ឆាន់ចង្ហាន់ព្រះបច្ចេកពុទ្ធគង់ក្នុងទីនោះ លុះឆាន់ស្រេចហើយ អន្នភារៈប្រគេនទឹកសម្រាប់លាងបាត្រព្រះបច្ចេកពុទ្ធ ក៏ពោលអនុមោទនាថា សូមឥដ្ឋផងដែលអ្នកប្រាថ្នាហើយ តាំងចិត្តហើយ ចូរសម្រេចដោយឆាប់រហ័ស សូមតម្រិះត្រូវទាំងពួង របស់អ្នកចូរពេញប្រៀប ដូចព្រះច័ន្ទពេញវង់ កាលអនុមោទនាចប់ ព្រះបច្ចេកពុទ្ធក៏ធ្វើដំណើរទៅតាមផ្លូវ ក្នុងខណៈនោះទេវតា ដែលឋិតនៅលើស្វេតច្ឆត្រសុមនសេដ្ឋី បានឲ្យសាធុការ  គឺបន្លឺវាចាថា សាធុ សាធុ ។  

បន្លឺឡើង ៣ ដងថា ឱ! ទានដែលបូជាព្រះបច្ចេកពុទ្ធនោះ ជាទានដ៏ប្រសើរដូច្នេះ សុមនសេដ្ឋីឮសម្លេងឲ្យសាធុការបស់ទេវតា ហើយមានសេចក្តីសង្ស័យ ព្រោះមិនធ្លាប់ឮពីមុនមក ទើបសួរថា ខ្ញុំបរិច្ចាគទានមករហូតអស់កាលត្រឹមប៉ុណ្ណោះ អ្នកមិនធ្លាប់ឃើញទេឬ ទើបតែឲ្យសាធុកាក្នុងថ្ងៃនេះ ទេវតានោះឆ្លើយថា ខ្ញុំមិនបានឲ្យសាធុការក្នុងការបរិច្ចាគទានរបស់អ្នកទេ ខ្ញើឲ្យសាធុការក្នុងការបរិច្ចាគទានអាហារបិណ្ឌបាតចំពោះព្រះបច្ចេកពុទ្ធ របស់អន្នភារៈទេតើ សុមនសេដ្ឋីស្តាប់ពាក្យប្រាប់ហេតុផលហើយ ទើបគិតថារឿងនេះ ជារឿងអស្ចារ្យណាស់ យើងឲ្យទានដរាបអស់កាលប៉ុណ្ណោះ មិនអាចធ្វើទេវតានោះឲ្យបន្លឺសាធុការដល់យើងបាន ឯអន្នភារៈអាស្រ័យយើងចិញ្ចឹមជីវិត តែគេដាក់បាត្រព្រះបច្ចេកពុទ្ធត្រឹមតែម្តង អាចទទួលសាធុការអំពីទេវតា គួរតែយើងធ្វើបិណ្ឌបាតនោះ ឲ្យជារបស់យើង គិតដូច្នេះ ទើបហៅអន្នភារៈមកសួរថា ម្នាលអន្នភារៈ ថ្ងៃនេះអ្នកបានបរិច្ចាគអ្វីដល់អ្នកណា ? អន្នភារៈឆ្លើយថា បពិត្រលោកសេដ្ឋី ខ្ញុំបានដាក់បាត្រចំពោះព្រះបច្ចេកពុទ្ធដែរ ថ្ងៃនេះសេដ្ឋីសុំទិញចំណែកបុណ្យថា ម្នាលអន្នភារៈ យើងសុំទិញចំណែកបុណ្យ ដែលអ្នកធ្វើហើយថ្ងៃនេះ ដោយប្រាក់មួយកហាបណៈ អន្នភារៈបដិសេធថា ខ្ញុំមិនលក់ចំណែកបុណ្យទេ សុមនសេដ្ឋី មានបំណងនឹងបានចំណែកបុណ្យនោះ សូម្បីតែអន្នភារៈបដិសេធមិនព្រមលក់បុណ្យ ក៏នៅតែព្យាយាមសុំទិញដោយតម្លើងថ្លៃជាលំដាប់ ចាប់ពីពីរកហាបណៈឡើងរហូតដល់មួយពាន់កហាបណៈ តែអន្នភារៈមិនព្រមលក់ឲ្យ កាលលោកសេដ្ឋីឃើញថា មិនអាចនឹងសុំទិញបាន ទើបពោលថា អន្នភារៈ អ្នកមិនលក់ឲ្យក៏ហីទៅចុះ តែអ្នកទទួលប្រាក់មួយពាន់នេះរបស់យើងទុក បើអ្នកមិនលក់ ក៏សូមចែកចំណែកបុណ្យនោះឲ្យខ្ញុំខ្លះផង លោកសេដ្ឋីខ្ញុំមិនដឹងថា នឹងចែកចំណែកបុណ្យឲ្យលោកបានឬមិនបានទេ ការចែកបានឬ មិនបាន ខ្ញុំនឹងទៅសួរព្រះបច្ចេកពុទ្ធសិន អន្នភារៈក៏ប្រញាប់ប្រញាល់ជាប់តាមព្រះបច្ចេកពុទ្ធទៅ លុះទៅជួបហើយក៏ទូលសួរថា បពិត្រលោកម្ចាស់ ខ្ញុំនឹងចែកចំណែកបុណ្យ ឲ្យលោកសេដ្ឋីដែលមក សូមបានឬទេ ចំណែកបុណ្យនោះចែកបាន បុរសដ៏ចម្រើន ព្រះបច្ចេកពុទ្ធពោលដូច្នេះហើយ ក៏សម្តែងសេចក្តីឧបមាថា មានប្រទីបមួយដើមអុជនៅក្នុងផ្ទះខ្នង ក្នុងភូមិមានមួយរយគ្រួសារ អ្នកដទៃ ៗ នាំគ្នាយកប្រទីបដទៃ ៗ មកអុជបន្តអំពីប្រទីបនោះ ពន្លឺប្រទីបពីមុនអស់ទៅឬទេ បុរសដ៏ចម្រើន អន្នភារៈ ទូលឆ្លើយថា មិនអស់ទៅទេ មានតែចម្រើនក្រៃលែងច្រើនជាងមុន ព្រះបច្ចេកពុទ្ធពោលថា សេចក្តីឧបមានេះយ៉ាងណា កាលបុគ្គលឲ្យចំណែកបុណ្យដល់អ្នកដទៃ បុណ្យនោះក៏រឹងរឹតតែចម្រើនឡើងដូច្នោះដែរ អន្នភារៈជ្រាបសេចក្តីនោះហើយ ក៏ក្រាបថ្វាយបង្គំលាព្រះបច្ចេកពុទ្ធ ត្រឡប់មករកសុមនសេដ្ឋីប្រាប់ថា អ្នទទួលប្រាក់មួយពាន់កហាបណៈនេះទៅចុះ លោកសេដ្ឋីខ្ញុំមិនបានលក់ទេ តែខ្ញុំឲ្យចំណែកបុណ្យដោយសទ្ធា តែយើងសូមបូជាគុណធម៌ដល់អ្នកដោយទ្រព្យនេះ ចាប់តាំងពីថ្ងៃនោះ មកលោកសេដ្ឋីប្រាប់ថា អ្នកមិនត្រូវធ្វើការងារណា ៗ ទាំងអស់ អ្នកត្រូវការវត្ថុណា យើងនឹងឲ្យវត្ថុនោះ អ្នកចង់បានអ្វី ចូរឲ្យមនុស្សនាំយកតាមសេចក្តីពេញចិត្តចុះ ។


គុណគឺសេចក្តីល្អ ដែលបុគ្គលកសាងសន្សំហើយ កាលមានឱកាសឲ្យផល អាចជួយឲ្យមនុស្សដែលកំពុងទទួលរងទុក្ខលំបាកផុតចាកបាន សេចក្តីល្អដែលបុគ្គធ្វើហើយ តែងនាំសុខមកឲ្យដូច្នោះឯង ។

ដកស្រង់ចេញពីសៀវភៅ  បុញ្ញបទីប 
រៀបរៀងដោយៈ   ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 09, Aug 2023 (28,911 Read)
គុណសម្បត្តិនាំឲ្យមានការគោរព
Public date : 30, Jul 2019 (51,810 Read)
បរិយាយ​អំពី​កាម​
Public date : 28, Jul 2019 (41,330 Read)
បទពិសោធន៍ឪពុក
Public date : 22, May 2022 (36,830 Read)
អនុប្បាទនិរោធ
Public date : 16, Nov 2023 (20,639 Read)
ប្រយោជន៍​នៃ​ព្រះ​ពុទ្ធ​សាសនា​
Public date : 21, Jul 2020 (50,993 Read)
សេចក្តីឈ្លាស
Public date : 16, Oct 2021 (17,456 Read)
ព្រះអរហន្តក្រោយអំពីអស់ជិវិតទៅ តើដូចម្តេច
Public date : 19, Aug 2019 (12,190 Read)
បទ​ពិចារណា​ធម៌
Public date : 26, Jul 2019 (12,133 Read)
ប្រភព​នៃ​ក្តី​ទុក្ខ​សោក​ក្នុង​លោក​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )