Reading Article
Public date : 30, Nov 2022 (4,864 Read)
ឥស្សាការច្រណែន

|
ឥស្សាការច្រណែន
ការរលឹកក៏ជាសភាវៈពិត មនោវិញ្ញាណតាមផ្លូវចិត្តគឺមនោវិញ្ញាណធាតុដែលដឹងរឿង ថាគេបានលាភ ហើយក៏ជាបច្ច័យដល់ឥស្សា គឺសេចក្ដីច្រណែន តែសេចក្ដីពិតនោះ គឺគ្មានអ្វីក្រៅអីរូបធម៌ និងនាមធម៌ឡើយ ប្រសិនបើបញ្ញាបានអប់រំចម្រើនដឹងហើយ ក៏ត្រឹមតែជាមនោវិញ្ញាណធាតុ បើសតិសម្បជញ្ញៈកំណត់ដឹងត្រឹមតែសភាវៈពិតទៅ ហើយសេចក្ដីច្រណែន ក៏កើតឡើងមិនបានដូច្នេះយើងដែលមានសេចក្ដីច្រណែន ព្រោះខ្វះសតិសម្បជញ្ញៈ ភរិយា ស្វាមី មានការហួងហែងគ្នាទៅវិញទៅមក ទៅតាមលោកវិស័យនៃការខ្វះសតិសម្បជញ្ញៈ ភរិយា ហួងហែងស្វាមី កុំឲ្យស្វាមីហ្នឹងមានប្រពន្ធថ្មីទៀតកាលនាបើហួងហែងមិនបានដូចចិត្តចង់ទេ ត្រូវដឹងច្បាស់ ថា ធម៌ទាំងឡាយរមែងប្រព្រឹត្តទៅតាមហេតុបច្ច័យ ដែលយើងហៅថាប្រច័ណ្ឌនោះ។ តាមពិតលក្ខណៈសភាវៈពិត គ្រប់ពេលដូចជាចិត្តដែលកើតឡើងគិតទៅមានភរិយា ថ្មីទៀតនោះជាសច្ចភាវៈដែលមិនអាចកែប្រែបាន បើមានហេតុបច្ច័យដែលយើងហៅថា ប្រច័ណ្ឌនោះ តាមពិតលក្ខណៈសភាវៈ ដែលមិនអាចកែប្រែបាន បើមានហេតុបច្ច័យហើយនោះការសន្សំ ក្នុងសន្ដានរបស់បុគ្គលម្នាក់ៗ យើងមិនអាចដឹងបានទេ ដូច្នោះកាលបើកម្មវាយ៉ាងម៉េចផលក៏វាយ៉ាងនោះឯង ដែលយើងអាចដឹងបានយើងត្រូវមានសម្មាទិដ្ឋិ ដោយការដែលបានអប់រំចិត្តថាវាត្រូវមានការប្រព្រឹត្តទៅយ៉ាងហ្នឹង ព្រោះវាមានហេតុបច្ច័យធម៌ទាំងឡាយ ប្រព្រឹត្តទៅតាមហេតុបច្ច័យដែលមានឈ្មោះថាចិត្តព្រោះអត្ថថាគិត ដូច្នេះការគិតថានឹងទៅមានភរិយាថ្មីទៀត នេះគឺត្រឹមតែជាចិត្តប៉ុណ្ណោះការកំណត់ដឹងនូវសច្ចភាព រមែងមានការស្ងប់រម្ងាប់នូវសេចក្ដីច្រណែនឬប្រច័ណ្ឌ។ ដូច្នេះ គឺត្រឹមតែជាការគិតទេ ហើយការអប់រំសតិសម្បជញ្ញមិនមែនរហូតដល់គិតថា ខ្ញុំអ្នកគិត ឬ អ្នកដទៃគិតទេ គឺត្រឹមតែជាចិត្តនេះឯង ចិត្តយើងចង់ដឹងអភិធម្មតែអភិធម្ម គឺចិត្តបរមត្ថនេះ មិនមែនតែក្នុងក្បួនតម្រានោះទេ បើព្រោះគុណម្ចាស់ញាតិ ញោមពិតជាចង់ស្គាល់សភាវៈនៃអភិធម្មមែននោះ ពេលដែលការគិតកើតឡើងនឹងឯង គឺជាចិត្តអភិធម្ម។ សភាវៈអភិធម្មរមែងមិនរវល់នឹងរឿង មិនមែនយើងមិនរវល់ទេ គឺមិនមានរឿងដែលនាំឲ្យកើតសេចក្ដីកង្វល់ព្រោះ ថាមានសភាវៈប្រាកដឡើងដូច្នេះរឿងមិនមែនជាសភាវៈ តែសភាវៈមានដោយបរមត្ថ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១ រៀបរៀងដោយ សាមណេរ ចាន់ សុជន ដោយ៥០០០ឆ្នាំ |