Reading Article
Public date : 31, Dec 2021 (12,403 Read)
កាមទាំងឡាយ មានសុខតិច មានទុក្ខច្រើន

|
ការស្កប់ស្កល់ក្នុងកាមទាំងឡាយ រមែងមិនមាន ព្រោះកហាបណៈ (ដែលធ្លាក់ចុះ) ដូចទឹកភ្លៀងទេ កាមទាំងឡាយ មានសុខតិច មានទុក្ខច្រើន, អ្នកប្រាជ្ញដឹងច្បាស់យ៉ាងនេះហើយ លោកមិនបានត្រេកអរក្នុងកាមទាំងឡាយ សូម្បីជាទិព្វឡើយ, សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ រមែងជាអ្នកត្រេកអរក្នុងធម៌ ជាគ្រឿងអស់តណ្ហា ។
មនុស្សទាំងឡាយច្រើននាក់ ត្រូវភ័យគម្រាមហើយ តែងយកភ្នំ អារាម និង រុក្ខចិតិយជាទីពឹង, ទីពឹងបែបនេះ មិនមែនជាទីពឹងដ៏ក្សេមទេ ទីពឹងបែបនេះ មិនមែនជាទីពឹងដ៏ឧត្តមមទេ បុគ្គលអាស្រ័យនូវទីពឹងនេះហើយ រមែងមិនរួចស្រឡះចាកទុក្ខទាំងពួងឡើយ ។ លុះតែបុគ្គលណាយក ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ឃើញច្បាស់នូវ អរិយសច្ចទាំង ៤ គឺ ទុក្ខសច្ច ១, ទុក្ខសមុទយសច្ច ១ , និរោធសច្ច កន្លងទុក្ខ ១, អរិយមគ្គ ប្រកបដោយអង្គ ៨ ជាដំណើរទៅកាន់ព្រះនិព្វាន ដែលជាទីរម្ងាប់ទុក្ខ ១, ដោយប្រាជ្ញាដ៏ប្រពៃនេះឯងទីទីពឹងដ៏ក្សេម នេះឯងជាទីពឹងដ៏ឧត្តម បុគ្គលអាស្រ័យទីពឹងនេះ រមែងរួចស្រឡះចាកទុក្ខទាំងពួងបាន ។ គាថាធម្មបទ "ពុទ្ធវគ្គ" សុ.ខុទ្ទកនិកាយ បិ. ៥២ ) ដកស្រង់ចេញពីសៀវភៅ វត្តប្រតិបត្តិពុទ្ធសាសនិកជន រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |