Reading Article
Public date : 31, Dec 2021 (72,730 Read)
ឧបនិស្ស័យល្អ កំដរជីវិត

|
ឧបនិស្ស័យល្អ កំដរជីវិត
ផលក្នុងបច្ចុប្បន្ន រមែងសម្ដែងប្រាប់ដល់ហេតុក្នុងអតីត ទោះបីយើងមិនដឹង មិនឃើញក៏ដោយ ដូចជាចង្កៀងដែលកំពុងឆេះភ្លឺស្វាងអ៊ីចឹងឯង ទោះបីយើងមិនឃើញប្រេងក៏ដោយ តែចង្កៀងដែលកំពុងឆេះនោះ បានសម្ដែងបញ្ជាក់ដល់ប្រេង ថាពិតជាមាន បើប្រេងអស់ពេលណាភ្លើងក៏រលត់ពេលនោះដែរ។ ថ្ងៃនេះនឹងក្លាយទៅជាអតីតរបស់ថ្ងៃស្អែក។ ចូរធ្វើអ្វីៗក្នុងថ្ងៃនេះឲ្យបានល្អចុះ ឧបនិស្ស័យនៃសេចក្ដីល្អនឹងមានដល់ថ្ងៃស្អែកជាប្រាកដ។ បើយកឈ្នះខ្លួនឯងបានក្នុងថ្ងៃនេះ ក៏រមែងជាបច្ច័យនាំឲ្យយកឈ្នះខ្លួនឯងក្នុងថ្ងៃស្អែកបានងាយបន្តិចទៅទៀត តែបើចាញ់ក្នុងថ្ងៃនេះហើយ ថ្ងៃស្អែកនោះអាចនឹងចាញ់ទៀតបាននេះពោលអំពីឧបនិស្ស័យផ្លូវចិត្តសន្ដាន។ ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ដោយ៥០០០ឆ្នាំ |