Reading Article
Public date : 23, Feb 2022 (11,765 Read)
សម្លឹងផ្នែកក្នុងនៃជីវិត ទើបគិតរកធម៌

|
សម្លឹងផ្នែកក្នុងនៃជីវិត ទើបគិតរកធម៌
ត្រូវសម្លឹងផ្នែកក្នុងនៃជីវិត ទើបនឹងមានឱកាស បានជួបនូវសេចក្ដីសុខស្ងប់ដោយពិតប្រាកដទៅបាន។ ទោះបីផ្នែកខាងក្រៅនៃជីវិត សម្បូណ៍ទៅដោយសេចក្ដីសុខយ៉ាងណាក៏ដោយ ថាបើផ្នែកខាងក្នុងមានសេចក្ដីក្ដៅក្រហាយហើយ មិនអាចមានឈ្មោះថាមានជីវិតជាសុខបានឡើយ។ ជីវិតខាងក្រៅអាស្រ័យបច្ច័យ ៤ តែជីវិតខាងក្នុងអាស្រ័យធម្មាហារ បានដល់អាហារគឺ ធម៌។ ប្រៀបដូចមនុស្សដែលមានអាហារល្អ មានសម្លៀកបំពាក់ស្អាត ទីនៅអាស្រ័យក៏ដល់ព្រម តែមានរោគបៀតបៀនប្រចាំកាយ ដូច្នេះគឺមិនអាចមានសេចក្ដីសុខពេញទីទៅបានទេ។ រោគផ្លូវចិត្តដុតរោលជីវិត អាក្រក់ក្រៃលែងជាងរោគផ្លូវកាយដោយពិត ព្រោះហេតុនេះ ទើបបានពោលថា ត្រូវសម្លឹងផ្នែកក្នុងនៃជីវិត។ ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ដោយ៥០០០ឆ្នាំ |