30
Friday, 29 Sep B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 54,001
Today
Yesterday 262,571
This Month 5,302,670
Total ៣៤១,៨៥២,០០២
Flag Counter
Reading Article
Public date : 30, Jul 2019 (80,922 Read)

កម្មជាអ្នកឲ្យផល



 
កម្មជាអ្នកឲ្យផល

កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ, យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមិ អាត្មាអញ​មាន​កម្ម​ជា​របស់​ខ្លួន មាន​កម្ម​ជា​អ្នក​ឲ្យ​ផល មាន​កម្ម​ជា​កំណើត មាន​កម្ម​ជា​ផៅពង្ស មាន​កម្ម​ជាទីពំនាក់​អាស្រ័យ, អាត្មាអញ​នឹង​ធ្វើ​នូវ​កម្មណា ជាកម្មល្អក្ដី អាក្រក់ក្ដី អាត្មាអញ នឹង​ត្រូវ​ជាអ្នកទទួល​នូវ​ផល​នៃ​កម្ម​នោះ​មិន​ខាន។

ពាក្យ​ថា ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ នៅ​តែ​មាន​លក្ខណៈត្រឹមត្រូវ និង​អាច​ពិសោធ​បាន​គ្រប់​ពេល។ កម្ម គឺ​ជា​ការងារ​ដែល​សត្វ​លោក​ត្រូវ​ប្រព្រឹត្ត​ធ្វើ​ទៅ​តាម​ផ្លូវ​កាយ ផ្លូវ​វាចា ផ្លូវ​ចិត្ត រឺ​ឯ​ផល គឺ​ជា​លទ្ធផល​ដែលសម្រេច​បាន​ព្រោះ​អាស្រ័យ​កម្ម​គឺ​ការងារ​នុះឯង។

ការងារ​ល្អ នាំ​ឲ្យ​ជីវិតស្រស់​បស់ទាំង​ផ្លូវ​កាយ​ ទាំង​ផ្លូវ​ចិត្ត ព្រោះ​ត្បិត​មិន​បាន​ក្ដៅក្រហាយ​ស្ដាយ​ក្រោយ បើ​បច្ចុប្បន្ន​បាន​ល្អហើយ ទៅ​អនាគត​ក៏​កាន់​តែ​ល្អ​ឡើង​ជា​លំដាប់។ ការងារ​ល្អ គឺ​ប្រសូតចេញ​អំពី​គំនិត​ល្អ ដូច​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​ ក្នុង​គម្ពីរខុទ្ទកនិកាយ ថា ធម៌​ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរបំផុត ​(​មានចិត្តជាធំ) សម្រេច​អំពី​ចិត្ត​បើ​បុគ្គល​មាន​ចិត្ត​ជ្រះថ្លា​ហើយ ពោល​ក្ដី ធ្វើ​ក្ដី (​នូវ​សុចរិត) ព្រោះ​សុចរិតទាំងនោះ សុខរមែងជាប់តាមបុគ្គលនោះទៅ ដូច​ស្រមោល​អន្ទោល​តាម​ប្រាណ។

ស្រមោល គឺ​ជា​របស់​ម្យ៉ាង​ដែល​តែងតែ​អន្ទោល​ទៅ​តាម​សត្វ​លោក​គ្រប់​ឥរិយាបថ​ទាំង​បួន យ៉ាង​ណា​មិញ​សេចក្ដីសុខ​ដែល​ជា​ផល​របស់​បុណ្យ ក៏រមែង​មិន​លះ​បង់​នូវ​សត្វ​លោក​ដូច្នោះ​ដែរ ប៉ុន្តែ​សេចក្ដី​សុខ​ក្នុង​ជីវិត មិន​មែនបានមកដោយ​គ្រាន់​តែការ​ប្រាថ្នា ហើយ​ខ្វះខាត​សេចក្ដីព្យាយាម​ឡើយ បើ​ខ្វះខាត​ហេតុនៃ​សេចក្ដី​សុខ​ហើយ ទោះ​បីប្រាថ្នា​យ៉ាង​ណា​ក៏​មិន​បាន ឧបមា​ដូច​ជាការ​ដាំដំណាំ បើ​មិន​មាន​ការ​ថែទាំ ផល​ពិត​ជាមិនបរិបូណ៌ តែបើ​ថែទាំដោយល្អ​ហើយ ផល​ពិត​ជា​សម្រេច​បាន​តាម​បំណងមិន​ខាន ដូច្នេះ "បើ​ចង់បាន​ផ្លែ ត្រូវ​តែ​ខំ​ថែ​គល់ ភោគ​ផល​នឹង​ផ្ដល់​តាម​ប្រាថ្នា"

ដូចគ្នានេះដែរ ព្រះមានព្រះភាគ​ទ្រង់ត្រាស់​ដាស់តឿន​ក្នុង​ព្រះធម្មបទ ថា បុញ្ញញ្ចេ បុរិសោ កយិរា កយិរាថេនំ បុនប្បុនំ តម្ហិ ឆន្ទំ កយិរាថ សុខោ បុញ្ញស្ស ឧច្ចយោ។ បើ​បុរស(ស្ត្រី) គប្បីធ្វើនូវបុណ្យ គប្បី​ធ្វើនូវ បុណ្យ​​នុ៎ះ​ (ព្រោះ​ថា) កិរិយាសន្សំនូវ​បុណ្យ​រមែង​នាំមក​នូវសេចក្ដីសុខ។ ឯការងារ​អាក្រក់ នាំឲ្យ​ជីវិតអួអាប់​ទាំង​ផ្នែក​ផ្លូវកាយទាំង​ផ្នែក​ផ្លូវ​ចិត្ត ព្រោះ​ត្បិតអំពើ​អាក្រក់​នុះ តែង​ញ៉ាំង​បុគ្គល​នោះ​ឲ្យ​ក្ដៅ​ក្រហាយ​រឿយៗ បើ​បច្ចុប្បន្ន​អាក្រក់​ហើយទៅអនាគត ផល​អាក្រក់​ប្រាកដ​ជា​នឹង​ឡើង​ដោយ​គេច​មិន​ផុត។

ការងារ​អាក្រក់ គឺ​ប្រសូត​ចេញ​អំពីគំនិត​អាក្រក់ ដូច​ព្រះមានព្រះភាគ​ត្រាស់​សម្ដែង ក្នុង​គម្ពីរខុទ្ទកនិកាយ​គាថាព្រះធម្មបទ​ថា មនោ បុព្វង្គមា ធម្មា មនោ សេដ្ឋា មនោ មយា មនសា ចេ បទុដ្ឋេន ភាសតិ វា ករោតិ វា  តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ។ ធម៌ទាំងឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត (​មាន​ចិត្ត​ជា​ធំ) សម្រេច​​អំពី​ចិត្ត​បើ​បុគ្គលមានចិត្ត​ត្រូវ​ទោស​ប្រទូស្ដហើយ ពោលក្ដី ធ្វើក្ដី (នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខរមែង ជាប់​តាម​បុគ្គលនោះ​ទៅ ដូចកង់​រទេះ​វិលតាមដាន​ជើង​គោ​ដែល​កំពុង​អូស​ទៅ។ គោ​ដែល​ចូល​ក្នុង​នឹម​ហើយ តែង​ដល់​នូវ​ការលំបាក​ប្រាណ មិន​ងាយ​នឹង​បាន​សម្រាក​ឡើយ បើ​ខំ​ស្ទុះ​ទៅ​មុខនឹមនឹងសង្កត់ក បើចង់​ឈប់ នាយសារថី​នឹង​ចាក់​ដោយ​ជន្លួញ បើ​ឈាន​ថយ​ក្រោយ កង់រថ​នឹង​សង្កត់​កែង​ជើង​ដូច្នេះ​មាន​តែ​ទ្រាំ​ដើរ​ទៅ​ទាំង​ការ​នឿយហត់។

នេះ​ជា​ការ​សម្ដែង​ថា សត្វ​លោក​ទាំង​អស់​ដែល​បាន​កើត​មក​ក្នុង​លោក​នេះ សុទ្ធ​តែ​នៅក្នុង​នឹម​របស់​នាយសារថីគឺកម្មដែល​ខ្លួន​បាន​ធ្វើ​ដូចៗ​គ្នា បើ​ធ្វើ​ល្អ សេចក្ដី​សុខ​ក៏​នឹង​កើត​ឡើង ទោះ​បី​ខំ​ប្រឹង​ប្រើ​វិធីមន្តអាគម រំដោះ​គ្រោះ ពាក់​ខ្សែយ័ន្តកថា ឬថារត់ទៅពួននៅទីណា ក៏មិន​រួច​ខ្លួន​ឡើយ ព្រោះហេតុ​នោះ​ទើប​ព្រះមាន​ព្រះ​​ភាគ ទ្រង់​ត្រាស់សម្ដែង​ទុក​ក្នុង​គាថា​ព្រះ​ធម្មបទ​ថា ន អន្តលិក្ខេ នសមុទ្ទមជ្ឈេ  ន បព្វតានំ វិវរំ បវីសំ  ន វិជ្ជតី សោ ជគតិប្បទេសោ  យត្រដ្ឋិតោ មុច្ចេយ្យ បាបកម្មា។ បុគ្គល​អ្នក​ធ្វើ​បាបកម្ម​ហើយ ទោះ​បី​ចូល​ទៅព្ធដ៏អាកាស ក្នុង​កណ្ដាល​សមុទ្រ កាន់​ចន្លោះភ្នំ​ទាំងឡាយ ក៏​មិន​គប្បីរួចចាកបាបកម្ម ព្រោះប្រទេស​លើផែនដី ដែល​បុគ្គល​ស្ថិត​នៅ​ហើយ​គប្បី​រួចចាក​បាប​កម្ម​បាន​នោះ​មិន​ដែលមាន​ឡើយ។

ម្យ៉ាង​ទៀត បើ​និយាយ​ពី​កម្លាំង ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ក្នុង​បាទដៃព្រះគាថាធម្មបទ​ថា "​នត្ថិ កម្មំ សមំ ពលំ មិនមានកម្លាំង​អ្វី​ស្មើដោយ​កម្លាំង​កម្ម​ឡើយ" ។ ដូច្នេះ ក្នុង​នាម​ជា​ពុទ្ធ​បរិស័ទ ដែល​ជា​អ្នក​ជ្រកកោន​ក្នុង​សាសនា​នៃ​ព្រះជិនស្រី គួរ​តែ​បានយល់​ដឹង​អំពី​កម្ម​និង​ផល​ឲ្យ​បាន​ច្បាស់​លាស់ កុំ​រវល់​តែ​ភ្ញាក់​ផ្អើល​ទៅ​ជឿរឿងអបិយជំនឿ​ផ្សេងៗ ដែល​នាំ​ឲ្យកាន់តែ​អាប់​ឱន​ប្រាជ្ញា​ស្មារតី​កាន់តែ​ខ្លាំង​ឡើងៗ​នោះ​ឡើយ គួរ​តែ​បែង​ចែកពេលវេលា​ខ្លះ​សម្រាប់​សិក្សា​ស្វែង​យល់​នូវព្រះធម៌ ដែលជាពាក្យ​ប្រៀនប្រដៅ​របស់​ព្រះជិនស្រី​ឲ្យបាន​រឿយៗ មិនយូរប៉ុន្មាន​ពុទ្ធបរិស័ទ​នឹង​អាច​មាន​លំនឹង​ផ្នែក​ប្រាជ្ញា​ស្មារតី អាច​ជ្រើស​រើស​ផ្លូវ​ដ៏​ប្រសើរ​សម្រាប់​ជីវិត​មិន​ខាន។

ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 01, May 2022 (31,170 Read)
ការចងពៀរវេរានឹងគ្នា គឺចេញពីសេចក្តីច្រណែន
Public date : 28, Jul 2019 (6,378 Read)
ត្រូវ​សង្គ្រោះ​កូន​ដោយ​សង្គហធម៌ ៥
Public date : 30, Jul 2019 (47,830 Read)
សាកសព​ជាអង្កត់​អុសជាវត្ថុ​មិនមានប្រយោជន៍
Public date : 30, Jul 2019 (11,283 Read)
កម្ម​ផល​ជាច្បាប់​របស់​ជីវិត
Public date : 28, Jul 2019 (7,503 Read)
ឥទ្ធិពល​ខាង​ក្រៅ​នាំ​ឲ្យ​កូន​ខូច
Public date : 01, Nov 2022 (93,471 Read)
សីល ៥ គឺជាអ្វី?
Public date : 18, Jun 2023 (28,045 Read)
មរណានុស្សតិ
Public date : 16, Feb 2022 (60,050 Read)
ស្រឡាញ់​និង​ស្អប់ ត្រឡប់​ដូរផ្លាស់
Public date : 16, Jun 2020 (20,671 Read)
ត្រួត​ត្រា​មើល​ខ្លួន​ឯង
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿