Wednesday, 29 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 110,321
Today
Yesterday 194,255
This Month 6,414,519
Total ៣៥៦,៦៣១,៦៣៧
Flag Counter
Reading Article
Public date : 08, Nov 2014 (11,878 Read)

អង្គការ ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា



 


អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ដែលហៅជាអក្សរកាត់ថា   ព.អ.ក. ជាអង្គការមិនស្វែងរកប្រាក់កម្រៃ អប់រំ និងមនុស្សធម៌ បង្កើតឡើងដោយព្រះសង្ឃ​ស្ម័គ្រ​ចិត្ត​មានព្រះតេជគុណ ធម្មសេនា ហាក់ សៀងហៃ (រាហុល) ជាប្រធាន ដោយបានទទួលស្គាល់ជាផ្លូវ​កា​រ​ពី​ក្រសួង​ម​ហា​ផ្ទៃតាមរយៈលិខិតលេខ ៨៨៩ ស.ជ.ណ ចុះថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០១២  ដែលមានទីតាំងនៅផ្ទះ លេខ ៦៣០ ផ្លូវលេខ ១ ភូមិកម្មករ សង្កាត់​ស្វាយ​ប៉ោ ក្រុង និងខេត្តបាត់ដំបងព្រះរាជាណាចក្រកម្ពុជា ។

អង្គការនេះ បង្កើតឡើងក្នុងវត្ថុបំណងដើម្បីលើកកម្ពស់ការអប់រំទាំងផែ្នកពុទ្ធចក្រ និងអា​ណា​ចក្រ ជា​ពិសេស​​ដើម្បីអប់រំក្រមសីលធម៌ សុជីវធម៌ គុណធម៌ ដល់ កុមារ យុវជន សិស្សនិស្សិត និងប្រជាពលរដ្ឋទូទៅ​គ្រប់មជ្ឈដ្ឋាន និងការគាំពារសុខុមាលភាពសង្គមតាម​រយៈ​ការងារមនុស្សធម៌ ។ រហូតមកពេលនេះ អង្គការបាននិងកំពុងបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម និងមមាញឹកជាទីបំផុត ដោយបានចុះទៅតាម បណ្តា​ពុទ្ធិកសាកលវិទ្យាល័យ សាកលវិទ្យាល័យ សាលារៀន ឃុំ ភូមិ ពន្ធនាគារ វត្តអារាមនានា ដើម្បីផ្តល់ជូននូវការអប់រំតាមបែបព្រះពុទ្ធសាសនា ការអប់រំតាមបែបសាកល ការធ្វើបទបង្ហាញ បោះពុម្ភសៀវភៅអប់រំនានា ចុះចែកសៀវភៅអប់រំ សៀវភៅសរសេរ ប៊ិច សម្លៀកបំពាក់ កង់ និងសម្ភារៈសិក្សាមួយចំនួនទៀត ដល់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត កុមារក្រីក្រ ដែលជួបនូវបញ្ហាខ្វះខាតនិងមានតម្រូវការ ជា​ចាំ​បាច់ ។ លើសពីនេះទៅទៀត កិច្ចការងារមនុស្សធម៌ យើងបានឧបត្ថម្ភជាសម្ភារៈ ស្បៀងអាហារ សង់ផ្ទះ និងផ្តល់​ទុនខ្នាតតូចដើម្បីរកស៊ីទទួលទានផង​ដែរ ។

បច្ចុប្បន្ននេះ ថ្វីត្បិតតែ អង្គការព.អ.ក បានទទួលការឧបត្ថម្ភតែពីសប្បុរសជននានា ក្នុងនិងក្រៅប្រទេស និងមិនទាន់មានម្ចាស់ជំនួយពិតប្រាកដក៏ដោយ ប៉ុន្តែដោយមានការយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តពីក្រុមការងារ ធ្វើឲ្យអង្គការនេះអាចដំណើរការទៅលើគម្រោងនានាជាបណ្តើរៗតាមលទ្ធភាពរបស់ខ្លួន ។

សព្វថ្ងៃនេះ ពអក កំពុងធ្វើការងារទៅលើគម្រោងជាក់លាក់ ដូចខាងក្រោមៈ
១.កម្មវិធី អប់រំទណ្ឌិតនៅពន្ធនាគារខេត្តបាត់ដំបងៈ  ជារៀងរាល់ថ្ងៃសុក្រពេលព្រឹក និងពេលរសៀល ព្រះ​សង្ឃ​ស្ម័គ្រចិត្តក្នុងអង្គការ តែងតែនិមន្តទៅបង្ហាត់បង្រៀន ព្រះធម៌ដល់ទណ្ឌិតនៅពន្ធគារខេត្តបាត់ដំបងចំនួន​ជិត ២០០០ នាក់ ។ ចំណាយទៅលើចង្ហាន់ និងយានជំនិះ ព្រះសង្ឃ ស្ម័គ្រចិត្ត ចំនួន ១០០ ដុល្លា ក្នុង ១ ខែ ។
២.កម្មវិធី អប់រំយុវជនៈ ជាកម្មវិធីអប់រំសីលធម៌ សុជីវធម៌ ចរិយាធម៌ និងព្រះពុទ្ធសាសនាដល់ យុវជន សិស្ស និស្សិត នៅតាមសាលា និងមហាវិទ្យាល័យនានាទូទៅខេត្តបាត់ដំបង ។ ជារៀងរាល់ខែ កម្មវិធីនេះ ចំណាយទៅលើចង្ហាន់ និងយានជំនិះ ព្រះសង្ឃ ស្ម័គ្រចិត្ត ចំនួន ២០០ ដុល្លា ។
៣.កម្មវិធី ផ្សព្វផ្សាយព្រះធម៌តាមវិទ្យុៈ ពអក ផ្សព្វផ្សាយព្រះធម៌ ពេញមួយសប្តាហ៍នៅវិទ្យុដំបងគ្រញូង​១០០​មីកាហឺត ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង១ ដល់ម៉ោង២ រសៀល។ ចំណាយជាវម៉ោងផ្សាយ ចំនួន ១៥០​ដុល្លា និងយានជំនិះព្រះសង្ឃ ៥០ ដុល្លា សរុប ២០០ ដុល្លា ក្នុងមួយខែ ។
៤.កម្មវិធី ជួយកុមារកំព្រាៈ ពអក ផ្តល់ការឧបតម្ថដល់កុមារកំព្រា កុមារក្រីក្រ ជាអាហារូបករណ៍សម្រាប់ចូលសាលារៀន ចែកសម្ភារៈសិក្សា មានដូចជា សៀវភៅ ប៊ិច សម្លៀកបំពាក់ និង​កង់ ដើម្បីសម្រួលដល់ការ​សិក្សា​របស់ពួកគេ ។
៥.កម្មវិធី ជួយជនក្រីក្រ និងចាស់ជរាៈ ពអកផ្តល់ការគាំពារ និងសង្គ្រោះបន្ទាន់ដល់ជនក្រីក្រ និងចាស់ជរា ដោយបានផ្តល់ជាស្បៀង គ្រឿងឧបភោគ បរិភោគ សាងសង់ផ្ទះ និងផ្តល់ការឧបត្ថម្ភជាថវិកាប្រចាខែ ជា​ដើម ។

សម្រាប់គម្រោងអនាគត អង្គការមានគម្រោងជាច្រើនដើម្បីអនុវត្តន៍មានដូចជា គម្រោងពុទ្ធសាសនាថ្ងៃ​អាទិត្យ  គម្រោងអភិរក្សពុទ្ធិកសិក្សា និងគម្រោងជួយចិញ្ចឹមក្មេងកំព្រាជាដើម ។ អង្គការ ព.អ.ក នឹងបេ្តជ្ញាពង្រឹងសមត្ថភាព និងព្យាយាមអស់ពីកម្លាំងកាយចិត្ត ក្នុងការចូលរួមលើកស្ទួយសីលធម៌សង្គម ថែរក្សាទំនៀមទំលាប់ប្រពៃណី ជាតិ សាសនា ឲ្យបានរីកចម្រើន និងឋិតថេរជានិច្ចនិរន្តរ៍តរៀងទៅ។ ពអក សង្ឃឹម​ថា ពុទ្ធបរិស័ទ និងលោកអ្នកសប្បុរស ពិតជានឹងចូលរួមគាំទ្រ និងឧបត្ថម្ភ ពអក តាមសទ្ធាជ្រះថ្លា ដើម្បី ពអក បានបន្ត​បេសកកម្ម ក្នុងបុព្វហេតុជាតិ និងសាសនា ជាក់ជាពុំខានឡើយ ។

ទំនាក់ទំនង ពអកៈ
ផ្ទះ លេខ ៦៣០ ផ្លូវលេខ ១ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង
គេហទំព័រៈwww.becmission.org
www.facebook.com/bec.organization
www.youtube.com/haksienghai
អ៊ីម៉ែលៈ [email protected], [email protected]
ទូរសព្ទ័ៈ 017 44 62 63, 012 26 94 84, 077 61 81 83
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 17, Oct 2023 (15,947 Read)
ទាញយក សៀវភៅធម៌សូធ្យនមស្ការផ្សេងៗ
Public date : 21, Feb 2013 (16,080 Read)
របៀបប្រើប្រាស់កម្មវិធី​៥០០០​ឆ្នាំ
Public date : 25, Jul 2019 (19,368 Read)
បុណ្យកឋិន​ទាន​សាមគ្គី
Public date : 08, Nov 2014 (11,878 Read)
អង្គការ ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា
Public date : 25, Sep 2021 (3,496 Read)
ចែកធម៌តាម Telegram
Public date : 02, Jun 2013 (47,588 Read)
ព្រះត្រៃបិដក ១១០ ក្បាល
Public date : 06, Jun 2012 (35,860 Read)
Introduction to 5000-years.org's features
Public date : 03, Apr 2013 (13,261 Read)
បញ្ចូល Web app ៥០០០ឆ្នាំ សម្រាប់ទូរស័ព្ទ iPhone, iPod, iPad
Public date : 05, Jul 2014 (13,452 Read)
បុណ្យ​ហែ​ទៀន​ព្រះ​វស្សា​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )