Reading Article
Public date : 11, Oct 2022 (15,776 Read)
រាងកាយឈឺ ចិត្តមិនឈឺ

|
ធម្មតារាងកាយមនុស្ស រមែងតែងតែប្រព្រឹត្តទៅកាន់ជរាភាពនិងការថមថយកម្លាំងពលំ ។ តែទោះជារាងកាយខ្សោយកម្លាំង ឬត្រូវបច្ចាមិត្របៀតបៀន ឲ្យគ្រាំគ្រាក៏ដោយចិត្តនៅតែភ្លឺថ្លាល្អ, សូម្បីតែកំពុងឈឺ ចិត្តអាចស្ងប់បាន ។ រាងកាយប្រៀបដូចជាយាន រថយន្ត រថហោះ ឬទោចក្រយាន ។ យើងប្រើរាងកាយ ប៉ុន្តែយើងមិនត្រូវការអនុញ្ញាតិឲ្យរាងកាយប្រើយើងឡើយ ។
ប្រសិនបើយើងគ្រប់គ្រងចិត្តបានហើយ សូម្បីតែនៅពេលប្រឈមមុខ នឹងការឈឺចុកចាប់ ក្នុងរាងកាយ ក៏ចិត្តនៅតែភ្លឺថ្លា និងគិតអ្វីបានតាមបំណងដែរ ។ ព្រះអរហន្តសម្ពុទ្ធទ្រង់ត្រាស់ទូន្មានថា " ចូរថែរក្សាសុខភាពរបស់អ្នក ព្រោះវាជាគ្រឹះនៃការជឿនលឿននូវអ្វីៗទាំងអស់ " ។ នៅពេលយើងគិតដល់ជំងឺផ្លូវកាយ យើងនឹកឃើញដល់សម្តីប្រជាជនខ្មែរ យើងដែលតែងតែពោលថា " រាងកាយឈឺធម្មតា តែចិត្តមិនឈឺទេ " ។ ដកស្រង់ចេញពី "សៀវភៅមួយជំហានម្តង" រៀបរៀងដោយ សម្តេច ព្រះមហាឃោសនន្ទ ដោយ៥០០០ឆ្នាំ |