30
Sunday, 25 Feb B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read







Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
All Visitors
Today 35,873
Today
Yesterday 177,311
This Month 3,898,563
Total ៣៧៨,២២០,០៨៥
Reading Article
Public date : 30, Jul 2019 (37,787 Read)

មិន​លួច​ទ្រព្យ​របស់គេ



Audio
 
មិន​លួច​ទ្រព្យ​គេ

ក្នុង​សីលទី​២​នេះ ទ្រង់​ហាម​មិន​ឲ្យ​លួចទ្រព្យ​អ្នក​ដ៏ទៃ​ហើយ​អោយ​ប្រកបមុខ​របរ​ចិញ្ចឹម ជីវិត​ដោយ​សុចរិត​ត្រឹមត្រូវ​តាម​គន្លង​ធម៌ ដែល​ហៅ​ថា សម្មា​អា​ជីវៈ ។

អ្នក​​ខ្លះ​​ដែល​មិន​បាន​សិក្សា​ឲ្យ​បាន​ដល់​ជម្រៅ​នៃ​ព្រះពុទ្ធសាសនា មាន​ការ​​ចោទ​​ប្រកាន់​​ថា ព្រះ​ពុទ្ធ​សាសនា​និយាយ​តែ​ពី​រឿង​បុណ្យ​បាបៗ ម្ល៉ោះ​ហើយ​ធ្វើ​អោយ​អ្នក​គោរព​តាម​មាន​សភាព​ក្រលំបាក កុហក និយាយបញ្ឆោត ឬ ថា​ចេះ​របៀប​កោរ​មិន​ដាក់​ទឹក​នោះ ទើប​ទទួល​ជ័យ​ជំនះ​ក្នុង​ការ​ប្រកប​មុខរបរ​នោះ​សួរ​ថា​តើ​សប្បាយ​ណាស់​ទៅ​ឬ ជា​មួយ​ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ដោយ​អំពោះ​ទុច្ចរិត​នោះ? មនុស្ស​ម្នាក់​ៗ​គ្មាន ស្រឡាញ់​អ្វី​ឲ្យ​ខ្លាំងជា​ស្រលាញ់​ខ្លួន​ឡឡើយ ចុះ​បើ​ដឹង​ខ្លួន​ក្លាយ​ជា​ចោរ ឬ​មនុស្ស​ទុរជន​ហើយ​នោះ តើ​មាន​អ្វី​នៅ​ល្អ​សម្រាប់​ខ្លួន​ទៀត​ទៅ! ការ​ត្រាស់​ដឹង​របស់​ព្រះសម្មាសម្ពុទ្ធ គឺ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជីវិត​របស់​សត្វ​លោក​ហ្នឹង​ឯង ប៉ុន្តែ​សត្វ​លោក​ភាព​ច្រើន​ចេះ​តែ​មើល​រំលង ឃើញ​លាមក​ថា​ជា ផ្កា ឃើញ​របស់​ល្អ​ថា​គ្មាន​តម្លៃ ខំ​បង្កើត​សេចក្ដី​លោភលន់​ឲ្យ​កាន់​តែ​ច្រើន​ឡើងៗ រហូតទាល់​តែ​ភ្លេច​តួនាទី​របស់​ខ្លួន​ថា​ជា​មនុស្ស។

ព្រះពុទ្ធសាសនា​បាន​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ដឹង​ពី​ប្រយោជន៍ ៣ យ៉ាង​គឺ

១- ប្រយោជន៍​បច្ចុប្បន្ន
២- ប្រយោជន៍​លោក​ខាង​មុខ
៣- ប្រយោជន៍​ក្នុង​ព្រះនិព្វាន

តែ​ក្នុង​ទី​នេះ ខ្ញុំ​សូម​បើក​រង្វង់​ក្រចក​បន្តិច​ដើម្បី​លើក​យក​ធម៌​ខ្លះ​ៗ ដែល​ទាក់​ទង​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ និង​សេដ្ឋកិច្ច​សង្គម​ដែល​ជា​ប្រយោជន៍​អាច​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ដូច​តទៅ

ក- ទិដ្ឋធម្មិកត្ថប្រយោជន៍៤យ៉ាង ( ប្រយោជន៍​បច្ចុប្បន្ន ) 

១- ព្យាយាម​ស្វែង​រក​ទ្រព្យ​សម្បត្តិ
២- ចេះថែរក្សា​ទ្រព្យ​ដែល​រក​បាន​មក​ហើយ
៣- សេពគប់រកមិត្តល្អ​ត្រឹម​ត្រូវ
៤- ចេះ​ចាយវាយ​ទ្រព្យ​សម្បត្តិ​ឲ្យ​សម​តាម​ឋានៈ​របស់​ខ្លួន។

១- កិច្ចការ​ប្រឹង​ប្រែង​រក​ទ្រព្យ​សម្បត្តិ គឺ​ជា​កាតព្វកិច្ច​ដ៏​សំខាន់​សម្រាប់​មនុស្ស​ម្នាក់ៗ ទ្រព្យ​សម្បត្តិ​មិន​អាច​កើត​មាន​ដល់​មនុស្ស​ខ្ជិល​ច្រអូស​បាន​ឡើយ ដូច​បុរាណ​បាន​ពោល​ថា " ចេះពីរៀន​មាន​ពីរក "។

២- ការ​ថែរក្សា​ទ្រព្យ​ដែល​រក​បាន​មក​ឲ្យ​គង់វង្ស​ល្អ​ បាន​ដល់​ការ​ចេះ​សន្សំសំចៃ​ទ្រព្យ​ទុក អោយ​ផុត​ពី​សេចក្ដី​អន្តរាយ​ផ្សេងៗ ហើយ​នឹង​ចេះ​កែខៃ​រក​ផល​កម្រៃ​អំពី​ទ្រព្យ​នោះ​ទៀត​ផង។ ក្នុង​ប្រទេស​នីមួយៗ គេ​តែង​មាន​កន្លែង​ផ្ញើប្រាក់ ដែល​ហៅថាធនាគារ ដើម្បី​អោយ​ប្រជាជន​ចេះ​ សន្សំ​ទ្រព្យសម្បត្តិ ហើយ​បាន​ថ្លៃការ​អំពី​ប្រាក់​ទាំង​នោះ​ថែម​ទៀត​។

៣- ការជ្រើសរើស​មិត្ត គឺ​ជា​ការ​ជ្រើសរើស​ផ្លូវ​ដើរ​សម្រាប់​ជីវិត បើ​សេពគប់​មិត្ត​អាក្រក់រមែង​នាំ​មក​នូវ​សេចក្ដីវិនាស​គ្រប់​ច្រកល្ហក បើ​សេពគប់​មិត្តល្អ នឹង​មាន​សេចក្ដី​សុខ​ចម្រើន​កើន​ប្រយោជន៍​ជារឿយៗ ព្រោះ​មិត្ត​ល្អ​គេ​អាច​ជួយ​ពន្យល់​វិធី​ស្វែង​រក​សេចក្ដី​សុខចម្រើន ទាំង​ផ្នែក​ទ្រព្យសម្បត្តិ ទាំង​ផ្នែក​គំនិត​ប្រាជ្ញាស្មារតី គេ​ស្ទាត់​ជំនាញ​ក្នុង​កិច្ចការ​ណា គេ​នឹង​ជួយ​ពន្យល់​មិត្ត​ក្នុងកិច្ចការ​នោះ​មិន​ខាន។ មិត្ត​អាក្រក់​ប្រៀប​ដូចលាមក ឯមិត្ត​ល្អ​ប្រៀប​បី​ដូច​ជា​កំរង​ផ្កា​មាន​ក្លិន​ក្រអូប​ តើ​យើង​ គួរ​ជ្រើស​យក​លាមក​រឺ​ក៏​ផ្កា?

៤- ការ​ចេះ​ចាយ​វាយ​ឲ្យ​សម​នឹង​ឋានៈ​របស់​ខ្លួន បាន​សេចក្ដី​ថា ការចាយវាយ​មិន​ឲ្យ លើសចំនួន​ទ្រព្យ​ដែល​មាន​បើរកបាន​តិច​ចាយ​តាម​តិច បើ​រក​បាន​ច្រើន​កុំ​ភ្លើតភ្លើន​ចាយ​ទាល់​តែ​អស់ ត្រូវ​វៀរចាក​ការ​ចំនាយ​ណា​ដែល​គ្មាន​ការ​ចាំបាច់​ឬ​គ្មាន​ប្រយោជន៍ ត្រូវ​សំចៃ​ទុក​ខ្លះ​សម្រាប់​ពេល ណា​ដែល​រក​ទ្រព្យ​មិន​បាន​ឬ​មាន​គ្រោះថ្នាក់​ផ្សេងៗ​មាន​ជម្ងឺ​តម្កាត់​ជាដើម។

ខ- លក្ខណៈ​អ្នក​ធ្វើ​ជំនួញ​៣​យ៉ាង​គឺ

១- បញ្ញាចក្ខុ ជា​អ្នក​មាន​បញ្ញា
២- វិរិយារម្ភៈ ជា​អ្នក​ប្រារព្ធ​សេចក្ដី​ព្យាយាម
៣- សនាថោ ជាអ្នក​មាន​ទីពឹង​ច្រើន

១- បញ្ញាចក្ខុ ជា​អ្នក​មាន​បញ្ញា គឺ​ឆ្លាត​ក្នុង​ការ​លក់​ចេញ​ទិញ​ចូល ដឹង​ថា​ធ្វើ​យ៉ាង​ណា​ខាត និង​ធ្វើ​យ៉ាង​ណា​អោយ​ចំណេញ​ស្គាល់​កាល ស្គាល់​រដូវ​នៃ​មុខរបរ​នីមួយៗ ស្គាល់​ទីផ្សារ​សម្រាប់​លក់ ដូច​ជា​ថា កន្លែង​ណាលក់​បាន​ថ្លៃ កន្លែង​ណា​លក់​បាន​ថោក ស្គាល់​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​ក្នុង​ទី​នោះៗ គេ​ត្រូវ​ការ​ទំនិញ​ណាត្រូវ​យក​ទំនិញ​នោះ​ទៅ​លក់ តាម​សេចក្ដី​ត្រូវ​ការរបស់​គេ... ដូច្នេះជាដើម។

២- វីរិយារម្ភៈ ប្រារព្ធសេចក្ដី​ព្យាយាម គឺ​ខិតខំ​សង្វាត​ធ្វើ​កិច្ច​ការ​ដែល​ខ្លួន​កំពុង​ធ្វើ​នោះ មិនខ្ជិលច្រអូស មិន​បង្អាប់​ឲ្យ​ហួស​ពេល​វេលា​នៃ​មុខ​របរ​និង​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ទិញ។

៣- សនាថោ ជា​អ្នក​មាន​ទីពឹង​ច្រើន គឺ​ប៉ិន​ប្រសប់​ក្នុងការ​ទាក់ទង​មនុស្ស​បាន​ច្រើន ទៅទីណាៗ​តែង​មាន​គេរាប់អាន មាន​គេ​ស្រលាញ់ ចេះ​ធ្វើខ្លួន​ឲ្យ​គេស្រលាញ់​រាប់អាន និង​ជាទី​ទុកចិត្ត​របស់​អ្នក​ដទៃ។

លោក​អ្នក​អាន​ទាំង​ឡាយ! តើ​មាន​កន្លេង​ណា​ដែល​ព្រះសម្មាសម្ពុទ្ធ​បង្រៀន​អោយ​មនុស្ស​ក្រ ឬ​ទន់​ខ្សោយ​ស្មារតី​ដែរ​រឺ​ទេ? អ្នក​ដែល​ចោទ​ព្រះពុទ្ធសាសនា​ដោយ​ប្រការ​ផ្សេងៗ ប្រៀប​បី​ដូច​ជា​មនុស្ស​ខ្វាក់ ហើយ​ខំស្រែក​ថា​លោក​នេះ​ងងឹត​ណាស់ លោក​នេះ​គ្មាន​ពន្លឺ​ទេ ព្រោះ​គេ​គ្មាន​ភ្នែក​គឺ​បញ្ញា ដើម្បី​សិក្សាស្រាវជ្រាវ​នូវ​ព្រះពុទ្ធវចនៈ​ឲ្យ​បាន​ច្បាស់​លាស់។
ចេតនា​វៀរចាក​ការ​លួច​ទ្រព្យ​អ្នកដទៃ គឺជា​ធម៌​របស់​មនុស្ស ព្រោះ​មនុស្ស​គ្រប់​គ្នាចង់​ឲ្យ​ទ្រព្យសម្បត្តិ​គង់វង្ស បើ​មនុស្ស​គ្រប់គ្នា​គោរព​តាម​សីលទី២​នេះ គេ​នឹង​មាន​ឈ្មោះ​ថា​ជា​អ្នក​មានធម៌ សម្មាអាជីវៈ កាល​ណា​គេ​មាន​ធម៌សម្មាអាជីវៈ នោះចោរ​រមែង​មិន​មាន។ អំពើឆក់ប្លន់ អំពើចាប់ជំរឹត​ជាដើម ដែល​នាំ​អោយ​មាន​ភាពវឹកវរ​នៅ​ក្នុង​សង្គម មិន​ដែល​កើត​មក​អំពី​អ្នក​មាន​សីល​ទេ គឺ​កើត​មក​អំពី​តែ​មនុស្ស​គ្មាន​សីល​តែ​ប៉ុណ្ណោះ។ បើ​គ្រប់គ្នា​មាន​សីល​ហើយ មនុស្ស​ម្នា​មិន​ចាំបាច់ ចាក់​សោរ​ទ្វារផ្ទះ​ក៏​បានព្រោះ​គ្មាន​ចោរ ដូច្នេះសង្គម​ជាតិ​ពិត​ជា​មាន​សុខសន្តិភាព​ត្រូវ​ការមនុស្ស​មាន​សីល​ខ្លាំង​ណាស់។

ដកស្រង់ចេញពីសៀវភៅ ជីវិតពិត​ជា​ត្រូវ​ការ​ធម៌
ដោយ​៥០០០​ឆ្នាំ
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 31, Jul 2019 (63,300 Read)
ខ្លឹមសារធម៌សម្ដែងនៅវត្តកំផែង វេនបិណ្ឌទី ៥
Public date : 21, Jul 2021 (25,813 Read)
ចេះជួយខ្លួនឯង និងពឹងខ្លួនឯងជាមុន
Public date : 28, Jul 2019 (39,521 Read)
ត្រេកអរ​ចំពោះ​ការ​ចម្រើន​របស់​មិត្ត
Public date : 04, May 2023 (2,150 Read)
អត្ថន័យបុណ្យវិសាខបូជា
Public date : 27, Dec 2023 (67,424 Read)
សម្រេច​មគ្គផល​ពេល​ជិតមរណៈ
Public date : 29, Jul 2019 (10,988 Read)
លាភ និង អលាភ
Public date : 01, Apr 2013 (12,700 Read)
បុគ្គល​មិន​គួរ​ធ្វើ​ប្រយោជន៍​របស់​ខ្លួន​ឲ្យ​សាប​សូន្យ
Public date : 03, Nov 2022 (20,850 Read)
ខ្លឹមសារនៃ​សេចក្តីសុខ
Public date : 21, Jul 2021 (74,399 Read)
សង្គ្រោះ​អដ្ឋង្គិកមគ្គក្នុង​ត្រៃ​សិក្ខា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.82
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿