Reading Article
Public date : 11, Oct 2022 (23,176 Read)
វត្ថុដែលមិនដឹងថាឆ្អែត ១៦ យ៉ាង

|
វត្ថុដែលមិនដឹងថាឆ្អែត ១៦ យ៉ាងគឺ៖
១. មហាសមុទ្រសាគរ មិនឆ្អែតទៅដោយទឹកដែលហូរមកអំពីទិសផ្សេងៗ ២. ភ្លើងមិនឆ្អែតទៅដោយអុស ៣. ព្រះរាជា មិនឆ្អែតទៅដោយរាជសម្បត្តិ ៤. បុគ្គលពាល មិនឆ្អែតទៅដោយបាប ៥. ស្រី្តមិនឆ្អែតដោយ វត្ថុ ៣យ៉ាងគឺ មេថុនធម្ម ១ គ្រឿងប្រដាប់កាយ ១ ការប្រសូតបុត្រ ១ ៦. ពួកព្រាហ្មណ៍ មិនឆ្អែតទៅដោយមន្តទាំងឡាយ ៧. លោកអ្នកពិនិត្យពិចារណា មិនឆ្អែតទៅដោយវិហារសមាបត្តិ ៨. សេក្ខបុគ្គលមិនឆ្អែតទៅដោយធម៌ ដែលកិលេសមិនបានសន្សំគឺព្រះនិព្វាន ៩. លោកអ្នកប្រាថ្នាតិច មិនឆ្អែតទៅដោយធុតង្គ (អង្គគុណជាគ្រឿងកម្ចាច់កិលេស) ១០. លោកអ្នកប្រារព្ធសេចក្តីព្យាយាម មិនឆ្អែតដោយការផ្តើមសេចក្តីព្យាយាម ១១. ធម្មកថិក មិនឆ្អែតដោយការពោលនូវធម៌ ១២. បុគ្គលអ្នកក្លាហាន មិនឆ្អែតដោយការនៅក្នុងកណ្តាលបរិស័ទ ១៣. លោកអ្នកមានសទ្ធា មិនឆ្អែតដោយការទំនុកបម្រុងព្រះសង្ឃ ១៤. ទាយកមិនឆ្អែតទៅដោយការបរិច្ចាគទាន ១៥. បណ្ឌិតមិនឆ្អែតទៅដោយការស្តាប់ព្រះធម៌ ១៦. បរិស័ទទាំង៤ពួក មិនឆ្អែតទៅដោយការចូលទៅគាល់ព្រះដ៏មានព្រះភាគ ។ ចាក. គម្ពីរឃ្លាំងបរិយត្តិភាគ ២ ទំព័រ ២៩៤ ដកស្រង់ពីសៀវភៅ ឧបោសថសីល រៀបរៀងដោយ ភិក្ខុសីលប្បញ្ញោ ឆៃ សុផល្លី ដោយ៥០០០ឆ្នាំ |