Reading Article
Public date : 30, Jul 2019 (9,691 Read)
បុគ្គលល្ងង់ខ្លៅជាប់អន្ទាក់មច្ចុរាជ

|
បុគ្គលល្ងង់ខ្លៅជាប់អន្ទាក់មច្ចុរាជ
ឯថ បស្សថិមំ លោកំ ចិត្តំ រាជរថូបមំ យត្ថ ពាលា វិសីទន្តិ នត្ថិ សង្គោ វិជានតំ។ អ្នកទាំងឡាយ ចូរមកមើលនូវលោក គឺ អត្តភាពនេះ ដែលមានការវិចិត្រយ៉ាង ស្រស់ត្រកាល ប្រៀបបីដូចជារាជរថ វាជាទី លិចចុះនៃពួកជនល្ងង់ខ្លៅទាំងឡាយ តែមិនជាទីជាប់ជំពាក់នៃជនអ្នកចេះដឹងឡើយ។ ព្រះអង្គទ្រង់គង់ប្រថាប់នៅជេតវនារាម ទ្រង់ប្រារឰអភ័យរាជកុមារដែលកើតទុក្ខសោកព្រោះស្រីរបាំម្នាក់ ។ សោតាបត្តិផល ប្រសើរជាងសម្បត្តិក្នុងលោក
បឋព្យា ឯករជ្ជេន សគ្គស្ស គមនេន វា សព្វលោកាធិបច្ចេន សោតាបត្តិផលំ វរំ ។ សោតាបត្តិផិល ប្រសើរជាងឯករាជ្យ លើផែនដី ប្រសើរជាងការទៅកាន់ឋានសួគ៌ និងប្រសើរជាងអធិបតីភាពនៅក្នុងលោក ទាំងមូល ។ ព្រះអង្គទ្រង់គង់ប្រថាប់នៅជេតវនារាម ទ្រង់ប្រារឰនាយកាលៈបុត្ររបស់អនាថបិណ្ឌិកសេដ្ឋីដែលបិតាជួលឱ្យស្តាប់ធម៌ ។ អ្នកមិនប្រមាទបីដូចដួងចន្ទរះបំភ្លឺលោក
យោ ច បុព្វេ បមជ្ជិត្វា បច្ឆា សោ នប្បមជ្ជតិ សោមំ លោកំ បភាសេតិ អព្ភា មុត្តោវ ចន្ទិមា។ អ្នកណាប្រមាទហើយកាលពីពេល មុន លុះដល់ក្រោយមកជាអ្នកមិនប្រមាទ អ្នកនោះ រមែងញ៉ាំងនូវលោកនេះឱ្យភ្លឺស្វាង ដូចជា ព្រះចន្ទចេញផុតស្រឡះចាកពពក ដូច្នោះឯង ។ ព្រះអង្គទ្រង់គង់ប្រថាប់នៅជេតវនារាម ទ្រង់ប្រារឰព្រះសម្មជ្ជនត្ថេរស្តាប់តាមឱវាទរបស់ព្រះរេវតៈ ។ សំណាញ់អបាយភូមិ
អន្ធភូតោ អយំ លោកោ តនុកេត្ថ វិបស្សតិ សកុណោ ជាលមុត្តោវ អប្បោ សគ្គាយ គច្ឆតិ។ សត្វលោកនេះដូចជាមនុស្សខ្វាក់ភ្នែក នៅ ក្នុងលោកនេះ មានមនុស្សតិចនាក់ណាស់ដែល នឹងអាចយល់ច្បាស់បាន តិចនាក់ណាស់ដែលនឹង អាចទៅកាន់ឋានសួគ៌ ដូចជាបក្សីដែលជាប់សំណាញ់របស់នាយព្រាន មានតិចណាស់ដែលអាច នឹងរួចផុតអំពីសំណាញ់ទៅបាន យ៉ាងនោះឯង។ ព្រះអង្គទ្រង់គង់ប្រថាប់នៅអគ្គាឡវចេតិយ ទ្រង់ប្រារឰធីតាកូនជាងតម្បាញចម្រើននូវមរណស្សតិ ។ ចង់ឈ្នះចាញ់គ្នាបានប្រយោជន៍អ្វី
ជយំ វេរំ បសវតិ ទុក្ខំ សេតិ បរាជិតោ ឧបសន្តោ សុខំ សេតិ ហិត្វា ជយបរាជយំ ។ អ្នកឈ្នះរមែងជួបប្រទះនូវពៀរ អ្នក ចាញ់តែងដេកជាទុក្ខ អ្នកដែលស្ងប់រម្ងាប់លះ បង់នូវការឈ្នះចាញ់បានហើយ រមែងនៅ ជាសុខគ្រប់ឥរិយាបថទាំង៤ ។ ព្រះអង្គទ្រង់គង់ប្រថាប់នៅជេតវនារាម ទ្រង់ប្រារឰបរាជ័យរបស់ព្រះបាទកោសល ។ រសជាតិបីមុខ
បវិវេករសំ បិត្វា រសំ ឧបសមស្ស ច និទ្ទរោ ហោតិ និប្បាបោ ធម្មបីតិរសំ បិវំ ។ បុគ្គលបានក្រេបជញ្ជក់នូវរសដែល កើតអំពីវិវេកផង រសនៃព្រះនិព្វានដែលជាទី រម្ងាប់នូវកិលេសផង បានក្រេបផឹកនូវរសនៃ ធម្មបីតិផង រមែងជាអ្នកមិនមានសេចក្តី ក្រវល់ក្រវាយ និងមិនមាននូវបាបដែលជា គ្រឿងសៅហ្មងឡើយ ។ ព្រះអង្គទ្រង់គង់ប្រថាប់នៅក្រុងវេសាលី ទ្រង់ប្រារឰព្រះតិស្សត្ថេរដែលខំព្យាយាម ព្រោះដឹងថា ព្រះអង្គជិតនឹងបរិនិព្វាន ។ ដកស្រង់ចេញពី "សៀវភៅព្រះពុទ្ធភាសិត ៤៣គាថា" រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ដោយ៥០០០ឆ្នាំ |