18
Saturday, 25 Mar B.E.2566  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 24,329
Today
Yesterday 226,405
This Month 4,647,957
Total ៣០៩,៦៤១,៥៤៩
Flag Counter
Online
Reading Article
Public date : 30, Jul 2019 (55,097 Read)

ជីវិតពិត​ជា​ត្រូវ​ការ​ធម៌



 
ជីវិតពិត​ជា​ត្រូវ​ការ​ធម៌

រឿង​របស់​ជីវិត​គឺ​ជា​រឿង​ស្មុគស្មាញ​បណ្ដាញ​ទុក្ខ ច្របូលច្របល់ ក្រហល់ ក្រហាយ ខ្វាលខ្វាយ រកកល​នឹង​ដោះ​ស្រាយ​ឲ្យ​ឆ្ងាយ​ពី​ទុក្ខ​មិន​ងាយ​បាន គ្រប់​ប្រាណ​តាំង​តែ​ពី​កើត​មក​រហូត​ដល់​ចាស់​សក់​ស្កូវ​ក៏​នៅ​តែ​មិន​ទាន់​ចប់​រឿង​ដែល​ត្រូវ​ដោះ​ស្រាយ​ដដែល​មិន​ថា​អតីតៈ បច្ចុប្បន្ន ឬ​អនាគត​កាល​ឡើយ ឲ្យ​តែ​កើត​មក​ហើយ​ត្រូវ​តែ​មាន​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ​ជានិច្ច។ ព្រោះ​តែ​ជីវិត​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្មុគ្រស្មាញ​យ៉ាង​នេះ​ហើយ ទើប​បណ្ដាល​អោយ​មាន​បុគ្គល​ដ៏​អស្ចារ្យ​ម្នាក់ ខំព្យាយាម​បំពេញ​បារមី​អស់​រយៈ​កាល ៤ អសង្ខេយ្យ កំរៃ​១សែន​កប្ប ដើម្បី​បាន​ត្រាស់​ជា​ព្រះសម្មាសម្ពុទ្ធ ហើយ​បាន​ប្រកាស​ប្រាប់នូវ​រូបមន្ត​ដ៏​វិសេស​បំផុត មាន​ចំនួន ៨៤.០០០ ព្រះធម្មក្ខន្ធ ដែល​ហៅ​ថា​ព្រះធម៌ ឬ ព្រះពុទ្ធសាសនានេះ​ឯង។

ជន​មួយ​ចំនួន​ដែល​មិន​ស្គាល់ មិន​យល់​ច្បាស់​នូវ​តម្លៃ​របស់​ព្រះពុទ្ធសាសនា ព្រោះ​គេ​មិន​បាន​សិក្សា ឬ​មិន​បាន​ពិចារណាឲ្យ​ចេះ​យល់​ស្គាល់​ច្បាស់​នូវ​ព្រះពុទ្ធសាសនា​មាន​អ្វី​ខ្លះ? ក្នុង​នោះ​គេ​មាន​គំនិត​ផ្ទុយ​នឹង​ជីដូន​ជីតា​យើង ចិត្ត​គំនិត​របស់​គេ​កំពុង​រសាត់​អណ្ដែត​សែត​អញ្ជង់ វិលវល់ក្នុង​រឿង​ដទៃ​ទៀត​ច្រើន​សែន​ច្រើន​ គេ​បែរ​ជា​ឃើញ​ការ​កាន់​សាសនា ប្រព្រឹត្ត​ធម៌​អាថ៌ ចរិយាប្រសើរ​ថា​ជា​អំពើ​លា​សម័យ ការ​ទៅ​វត្ត​ស្ដាប់​ធម៌ ធ្វើ​បុណ្យ​ទាន​វា​ជា​រឿង​គួរ​អោយ​អៀន​ខ្មាស ឃើញ​ថា​ជា​ការ​ប្រសើរ ស៊ូ​នៅ​តាម​រោង​ភាពយន្ត ឬ រាត្រី​សមោសរ ដែល​មាន​ពួន​នារី​ស្អាតៗ ល្អៗ តុបតែង​តួ​យ៉ាង​ស្រស់​ឆើត​ឆាយ​ប្រកប​ដោយ​សូរស័ព្ទតន្ត្រី និង ចម្រៀង​ ប្រលោមកាម ព្រមទាំង​សូរ​សព្ទ័​​នៃ​កែវ​ស្រា​យ៉ាង​គួរ​អោយ​ភ្លើតភ្លើន ស្រើបស្រាល បើ​មាន​អ្នកណា​ទៅ​និយាយ​ធម៌អាថ៌​សាសនា​ក្នុង​ទី​នោះ គេ​ទាំង​នោះ ក៏​មិន​ត្រូវ​ការ​ស្ដាប់ ឯ​អ្នក​និយាយ​​អាច​នឹង​ត្រូវ​គេ​ចំអក​ឡក​ឡឺយ​ពេប​ជ្រាយ​អោយ​ថា ខួរ​ក្បាល​បុរាណខ្លះ ថា​ជឿ​ឆោតៗ​ខ្លះ ព្រម​ទាំង​ដៀល​ត្មះ​ធម៌អាថ៌​ឬ​ពុទ្ធសាសនា​ដោយប្រការ​ផ្សេងៗ សំដែងសំដី​ថា ខ្លួន​ប្រសើរ​ជាង​ព្រះពុទ្ធសាសនា​ទៅ​ទៀត។

ការ​និយាយ​យ៉ាង​នេះ ក៏​មិន​បាន​ម៉ៅ​សំដៅ​សេចក្ដី​ថា គ្រប់​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​មាន​លក្ខណៈ​យ៉ាង​នេះ​ឡើយ សេចក្ដី​ពិត​ដែល​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​រឿង​សាសនា​ឬ​ធម៌អាថ៌ អាច​ទាក់​ទង​មក​ពី​គេ​មិន​មាន​សេចក្ដី​ចេះ​ដឹង​គ្រប់គ្រាន់ ល្មម​នឹង​ស្រាវជ្រាវ​រាវ​រក​សេចក្ដី​ពិត​ចាក​ព្រះសាសនា​នេះ​ក៏​អាច​ថា​បាន។

តាម​ពិត​ព្រះពុទ្ធសាសនា គឺ​ជា​ផែនទី​ដ៏​ជាក់ សម្រាប់​នាំ​សត្វ​លោក​ដែល​ដើរ​តាម ឲ្យ​ទៅ​ដល់​គោល​ដៅ​យ៉ាង​គួរ​អោយ​ពេញ​ចិត្ត ឬ​ ថា​ជា​មធ្យោបាយ​ដ៏​សមស្រប​សម្រាប់​ចោទ និង​ដោះ​ស្រាយ​នូវ​រាល់​បញ្ហា​ជីវិត​មនុស្ស​គ្រប់​វ័យ គ្រប់​ប្រភេទ​មិន​ថា​អតីតៈ​បច្ចុប្បន្ន ឬ​អនាគត មិន​រើស​សម័យ​កាល នរណា​ប្រតិបត្តិ​តាម​ក្នុង​វេលា​ណា​ក៏​អោយ​ផល​ក្នុង​វេលា​នោះ មិន​បាច់​រង់​ចាំ​ជាតិ​មុខ​រឺ​ជាតិ​ក្រោយ​ឡើយ ប្រៀប​បី​ដូច​ជា​ទឹក​ស្រះ​ថ្លា​ដ៏​ត្រជាក់ ឲ្យ​តែ​យើង​ដង​យក​មក​ចាក់​លើ​កាយ ខណៈ​ណា ដ៏​ផ្ដល់​ឲ្យ​នូវ​ភាព​ត្រជាក់​ខណៈនោះ​ភ្លាម។​ព្រះធម៌​ឬ​ព្រះពុទ្ធសាសនា ជា​ការ​ចោទ​និង​ដោះ​ស្រាយ​នូវ​បញ្ហា​ជីវិត​ ដូច្នេះ​ព្រះធម៌​គឺ​ជា​គោល​នៃ​ជីវិត យ៉ាង​ណា​មិញ? យ៉ាង​នេះ​គឺៈ


បើ​ជីវិត​ប្រាស​ចាក​ធម៌​ដូច​ជា សតិ ជីវិត​នោះ​ក៏​នឹង​វិកលចរិត ប្រាសចាក​ប្រយោជន៍ បើ​ប្រាស​ចាក​ធម៌ ហិរិ-ឱត្តប្បៈ ក៏​ជា​ជីវិត​ខ្មៅ​សៅ​ហ្មង ពុក​រលួយ ច្រើន​ប្រកប​ដោយ​ទោស, បើ​ប្រាស​ចាកធម៌ បញ្ញា ក៏​ជា​ជីវិត​ងងឹតងងល់ មិន​ស្គាល់​ច្បាស់​នូវ​អ្វី​ជាប្រយោជន៍ និង មិនមែន​ជា​ប្រយោជន៍ បើ​ប្រាស​ចាក​ធម៌ វិរិយៈ គឺ​សេចក្ដី​ព្យាយាម ក៏​ជា​ជីវិត​អន់ថយ​ក្រោយ គ្មាន​ជំហាន​ឈាន​ទៅ​រកសេចក្ដី​ចំរើន​ថ្កុំថ្កើង​រុងរឿង មិន​អាច​ដក​ខ្លួន​ចាក​រណ្ដៅ​ទុក្ខ​បាន បើ​ប្រាស​ចាក​ធម៌ មេត្តា-ករុណា ក៏​ជា​ជីវិត​សាហាវ​យង់ឃ្នង​ឃោរឃៅ​ក្រៅ​មនុស្ស​ធម៌ ។ល។

សេចក្ដី​ដូច​រៀង​មក​ខាង​លើ ក៏​សបញ្ជាក់​អោយ​ឃើញ​ថា​ធម៌​មាន​នៅ​ក្នុង​ជីវិត​នេះ​ឯង ហើយ​ជីវិត​ពិត​ជា​ត្រូវ​ការ​ធម៌​ល្អៗសម្រាប់​ដាស់​តឿន​ក្រើន​រំលឹក​ស្មារតី​ឲ្យ​បាន​ជារឿយៗ។

ការ​ដែល​អ្នក​ខ្លះ​ពោល​ដៀល​ត្មះ​ធម៌ ឬ​ពុទ្ធសាសនា​ថា​យ៉ាង​នេះ​រឺ​យ៉ាង​នោះ ព្រោះ​គេ​មើល​ពុទ្ធសាសនា​តែ​តាម​សភាព សើៗខាង​ក្រៅ ហើយ​គេ​មិន​បាន​សិក្សា មិន​បាន​ពិចារណា​ឲ្យ​ស្គាល់ច្បាស់​តែ​ប៉ុណ្ណោះ តែ​បើ​គេ​ស្គាល់​ច្បាស់ យល់​ច្បាស់​នូវ​ព្រះពុទ្ធសាសនា​តាម​សេចក្ដី​ដែល​ពិត បាន​ក្រេប​រស​ជាតិ​នៃ​ព្រះធម៌​ឲ្យ​បាន​រឿយៗ​ហើយ​នោះ គេមុខ​ជា​រីករាយ​ស្រឡាញ់​ព្រះធម៌​ស្មើ​ដោយ​ជីវិត​មិន​ប្រាកដ​មិន​ខាន។


ដកស្រង់ចេញពីសៀវភៅ ជីវិតពិត​ជា​ត្រូវ​ការ​ធម៌

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 02, Dec 2022 (36,362 Read)
កាមេសុមិច្ឆាចារ
Public date : 24, Jul 2019 (10,217 Read)
ការ​ប្រើ​មនុស្ស​
Public date : 30, Jul 2019 (17,523 Read)
អធិប្បាយ​ចំពោះ​ខន្តី​ជា​តបធម៌
Public date : 05, Dec 2020 (43,028 Read)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា​បាន​ប្រ​គេន​បបរ​​ស្វាយដល់​ព្រះ​បច្ចេក​ពុទ្ធ​
Public date : 24, Aug 2020 (38,988 Read)
ព្រះ​ថេរៈ​ ៣​ ពួក
Public date : 28, Jul 2019 (10,454 Read)
សូមកូនជាមនុស្សល្អប្រៀបដូចជាផ្កាឈើ
Public date : 29, Jul 2019 (30,574 Read)
ភិក្ខុលួចក្លិន
Public date : 06, Nov 2021 (25,525 Read)
សង្គហធម៌របស់​មាតាបិតា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿