Tueday, 07 Feb B.E.2566  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 245,343
Today
Yesterday 203,479
This Month 1,495,107
Total ២៩៩,៨៥៨,៣១៨
Flag Counter
Online
Reading Article
Public date : 06, Jul 2021 (11,017 Read)

អានិសង្សនៃ​ការ​នៅ​ក្នុង​ព្រៃ



 
អានិសង្សនៃ​ការ​នៅ​ក្នុង​ព្រៃ

ការ​នៅ​អាស្រ័យ​ក្នុង​ព្រៃ​ស្ងាត់ រមែង​គួរ​ដើម្បីបាន​សមាធិ ដែល​មិន​ទាន់​បាន នឹង​គួរ​ដើម្បី​រក្សា​ទុក​នូវ​សមាធិ​ដែល​បាន​ហើយ។ ព្រោះ​ហេតុ​នេះ ទើប​ព្រះអនាវរណញ្ញាណ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សរសើរ​ភិក្ខុ​អ្នក​កាន់​អារញ្ញិកធុតង្គ ថា៖

ម្នាល់​ភិក្ខុ​ទាំង​ឡាយ! តថាគត​មាន​ហឫទ័យ​រីករាយ​នឹង​នា​គិត​ភិក្ខុ​ពន់ពេក ព្រោះ​នាគិតភិក្ខុ​នោះ​ជា​អ្នក​កាន់​អារញ្ញិកធុតង្គ​នៅ​ក្នុង​ព្រៃ, អារម្មណ៍​គឺរូប​ សំឡេង ក្លិន រស សម្ផស្ស មិន​អាច​ញ៉ាំង​ចិត្ត​ភិក្ខុ ដែល​នៅ​ក្នុង​សេនាសនៈ​ដ៏​ស្ងាត់​ដូច្នោះ​ឲ្យ​រវើរវាយ​ឡើយ។ ភិក្ខុ​ដែល​នៅ​ក្នុង​សេនាសនៈ​ដ៏​ស្ងាត់​នោះ តែង​ប្រាស​ចាក​សេចក្ដី​រន្ធត់​ចិត្ត ហើយ​រមែង​លះ​បង់​នូវ​អាល័យ​ក្នុង​ជីវិត​បាន​ត្រេក​អរ​តែ​នឹង​រស​នៃ​សេចក្ដី​សុខ​ដែល​កើត​អំពី​វិវេក។ ន័យ​មួយ​ទៀត សភាវ​ដែល​ទ្រទ្រង់​នូវ​ធុតង្គ​មាន​បំសុកូលិកធុតង្គ​ជា​ដើម​ក៏​សម​គួរ​ដល់​ភិក្ខុ​ជា​អ្នក​កាន់​អារញ្ញិកធុតង្គ​នោះ​ដែរ។

ព្រោះ​ហេតុ​ដូច្នោះ​បាន​ជា ព្រះពុទ្ធ​ឃោសាចារ្យ​លោក​និពន្ធ​គាថា​សរសើរ​អានិសង្ស​នៃ​ភិក្ខុ​អ្នក​កាន់​អារញ្ញិកធុតង្គ​ថា៖

ព្រះយតិយោគី​អ្នក​កាន់​អាញ្ញិកធុតង្គ​ជា​ប្រក្រតី​ត្រេកអរ​ក្នុង​ទីសេនាសនៈដ៏​ស្ងាត់ ដែល​មិន​បាន​ច្របូកច្របល់​ដោយ​គ្រហស្ថ ឬ​បព្វជិត ត្រេកអរ​ក្នុង​អារញ្ញិកសេនាសនៈ រមែង​ញ៉ាំង​ព្រះហឬទ័យ​នៃ​ព្រះ​បរមលោកនាថ ឲ្យ​ទ្រង់​រីក​រាយ​ដោយ​កិរិយា​នៅ​ក្នុង​ព្រៃ​នោះ​បាន មិន​តែ​ប៉ុណ្ណោះ ព្រះ​យោគាវចរណា​មួយ​កាល​នៅ​ក្នុង​អរញ្ញប្រទេស រមែង​បាន​នូវ​រស​ដែល​កើត​អំពី​សេចក្ដី​សុខ​ឯណា, ទុក​ជា​ពួម​ទេព្តា​មាន​ព្រះ​ឥន្ទ្រាធិរាជ​ជា​ប្រធាន​ក៏​មិន​បាន​នូវ​រសនៃ​សេចក្ដី​សុខ​នោះ​ដូច​លោក​ដែរ។ ព្រះយោគាវចរនុះឯង កាល​បើ​លោកទ្រទ្រង់​នូវ​បំសុកូលិកធុតង្គ ក៏​ប្រៀប​ដូច​ជា​ព្រះបរមក្សត្រិយ៍ ទ្រង់​គ្រឿង​ក្រោះ​ឋិត​នៅ​លើ​ផែន​ដី​ដែល​ជា​ទី​ធ្វើ​សង្គ្រាម ព្រះហស្ដឆ្វេង​ស្ដាំ​ទ្រង់​កាន់​នូវ​អាវុធ​ធ្វើ​យុទ្ធនាការ​ពោល​គឺ​ទ្រទ្រង់​នូវ​ធុតង្គ​ក្រៅ​ពី​នោះ, មិន​យូរ​ប៉ុន្មាន​ក៏​អាច​ផ្ចាញ់​មារ​ព្រម​ទាំង​ពលពាហនៈ គឺ​កិលេស​ទាំង​ធំទាំង​តូច​បាន។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (41,180 Read)
មិនសម្លាប់សត្វ
Public date : 24, Jul 2019 (18,330 Read)
មនុស្ស​ចិត្ត​ខ្វាក់
Public date : 03, Dec 2021 (5,490 Read)
បុគ្គល​អត់បញ្ញា​ប្រាថ្នាលាមក
Public date : 25, Jul 2019 (3,980 Read)
ទានានិសង្សសូត្រ
Public date : 13, Jun 2022 (1,209 Read)
ប្រយេាជន៍អ្វីដេាយកាយជាទេាស ឥតខ្លឹមសារ
Public date : 25, Jul 2019 (12,999 Read)
សម្បត្តិ​មនុស្ស​ល្អ
Public date : 14, Oct 2021 (15,787 Read)
នៅព្រៃតែ​មិន​ស្ងាត់​ចាក​កាម
Public date : 06, Nov 2021 (24,035 Read)
ហេតុ​សំខាន់ៗ​ក្នុង​ព្រះពុទ្ធសាសនា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).