Reading Article
Public date : 13, Jul 2021 (12,070 Read)
គប្បីយល់ដឹងក្នុងសតិ-វិបស្សនាថែមទៀត

|
ការប្រកាន់ថាមានតួខ្លួន អាចជាអ្នកធ្វើទាន រក្សាសីល ចំរើនសមថកម្មដ្ឋានបានទាំងអស់ ប៉ុន្តែមិនអាច នៅក្នុងការប្រកាន់ថាជាតួខ្លួន អ្នកលើកវិបស្សនាពិចារណា អារម្មណ៍ បានជាដាច់ខាត ពីព្រោះបើវានៅតែក្នុងការ សំគាល់ថា មានតួខ្លួនអញជាអ្នកបង្គាប់សតិឱ្យរលឹកដឹងតែ អារម្មណ៍នេះ មិនរលឹកដឹងអារម្មណ៍នោះ និង ប្រកាន់ថា មានខ្លួនជាអ្នកធ្វើវិបស្សនាទេនោះ តើមានការចំរើននូវ កុសលធម៌អ្វីទៀតទៅ ដើម្បីលះការប្រកាន់ និងការសំគាល់ ខុសថា មានតួខ្លួន តួសត្វ តួបុគ្គលនោះ ។
តាមពិតបើយើងមិននិយាយពាក្យថាវិបស្សនាទេ យើងគ្រាន់តែនិយាយតាមការឃើញច្បាស់ថា មានត្រឹមតែ ជាធម៌ពិតៗក្នុងលោកដែលកើតអំពីហេតុ-បច្ច័យផ្សេងៗ បើឃើញច្បាស់ដូចនេះ តើវាមាននៅសេចក្តីសំគាល់ថាខ្លួន ជាអ្នកធ្វើវិបស្សនា ឬថា ត្រូវដឹងតែត្រឹមអារម្មណ៍ប៉ុណ្ណេះ អារម្មណ៍ប៉ុណ្ណោះទៀតដែរទេ តើនៅចំរើនការប្រកាន់អត្តា ទៀតដែរឬទេ ។ វិបស្សនាប្រែថា ការឃើញច្បាស់ គឺឃើញ អនិច្ចំ ទុក្ខំ អនត្តា នៃសង្ខារធម៌ បើឃើញអនត្តា គឺជាវិបស្សនា ចុះការ ឃើញថា កុសលធម៌ទាំងឡាយ ខ្លួនអញ ជាអ្នកចាត់ចែង រៀបចំធ្វើសូម្បីតែកុសលថ្នាក់វិបស្សនាក៏ត្រូវតែខ្លួនជាអ្នកចាត់ចែងដែរនោះ តើនឹងមាននូវអនត្តានុបស្សនាដែរឬទេ ? តាមពិត ធម៌ទាំងពួងដែលប្រាកដនូវលក្ខណៈ មិន មែនជាសត្វបុគ្គលតួខ្លួននោះ មិនមានធម៌អ្វីដទៃក្រៅអំពី ជីវិតប្រចាំថ្ងៃនេះឡើយ ជាធម៌ដែលកើតអំពីហេតុបច្ច័យ។ ដោយអាស្រ័យការបានស្តាប់យល់ចូលចិត្តនូវព្រះធម៌របស់ ព្រះសម្មាសម្ពុទ្ធ អំពីការពិតនៃជីវិតច្បាស់លាស់ហើយនោះ សទា សតោ ជាអ្នកមានសតិសព្វកាល គឺមិនចំពោះ ថា ចាំពេលនេះ ឬ ពេលនោះឡើយ ។ ការយល់ថា សតិប្បដ្ឋានបដិបត្តិ ចាំ ចំរើនពេលនេះ ឬពេលនោះ នេះគឺសក្កាយទិដ្ឋិ តើពុទ្ធបរិស័ទ មានធម៌បដិបត្តិដើម្បីលះសក្កាយទិដ្ឋិ ដែរឬទេ ? ដរាបណានៅតែក្នុងសេចក្តីប្រកាន់ចាត់ចែងឱ្យ សតិ-វិបស្សនា មានក្នុងពេលនេះ ឬ ក្នុងអារម្មណ៍នេះ ដរាបនោះលទ្ធផលនៅតែសំគាល់ថា ខ្លួនអញជាអ្នកបនានូវ ធម៌ ឆន្ទរាគៈរមែងចំរើន ។ តាមពិត មិនមែនយើងកុំទាន់ចំរើនវិបស្សនាទេ តែ ព្រោះវិបស្សនាខ្វះហេតុគ្រប់គ្រាន់ ទើបមិនបានកើតឡើង ហើយបើមិនបានអប់រំនូវហេតុនៃវិបស្សនាទេនោះ ទោះជា ពេលណាក៏ដោយ វិបស្សនានៅតែមិនបានកើតឡើងដដែល សូម្បីគិតធ្វើឱ្យកើតវិបស្សនានៅពេលណាដែលខ្លួនយល់ថា ដល់ពេលលើកវិបស្សនាមកពិចារណាសង្ខារធម៌ហើយក៏ ដោយ ។ រាល់ពេលដែលមានសតិ-វិបស្សនា គឺមិនមានការ ចាត់ចែងពេលវេលា និង អារម្មណ៍ឱ្យឡើយ ស្រេចហើយ តែ ហេតុ-បច្ច័យ នៃវិបស្សនានោះ ។ ពុទ្ធបរិស័ទកំពុងស្តាប់ធម៌ កំពុងពីរោះនៅក្នុងព្រះធម៌ ព្រោះបានយល់សេចក្តីនៃព្រះធម៌ដែលកំពុងស្តាប់ បញ្ញា យល់ចូលចិត្តនូវសេចក្តីអត្ថន័យរបស់ព្រះសទ្ធម្មនោះឯង ជា សង្ខារក្ខន្ធតាក់តែងឱ្យមានសតិ-វិបស្សនារហូតបានស្តាប់ ព្រះធម៌ចប់កាលណា ក៏បានសម្រេចមគ្គផលតាមឧបនិស្ស័យ ។ ពិតមែនតែវិបស្សនាជាធម៌ជាន់ខ្ពស់ ប៉ុន្តែមិនមែន ជាធម៌ត្រូវតែចំរើនតាមក្រោយសមាធិដោយចាត់ចែងថា ជាចំណេះវិជ្ជាបន្តអំពីសមាធិ បើមិនមានសមាធិទេ គឺមិន អាចធ្វើវិបស្សនាបានសំរេចដូច្នេះឡើយ វាមិនមាន ហេតុ-ផលត្រង់ណាដែលថា វិបស្សនាត្រូវតែតាមក្រោយសមាធិ បើប្រៀបទៅនឹងចំណេះវិជ្ជា សមាធិជាចំណេះមួយផ្សេង ចំណែកវិបស្សនា ជាចំណេះមួយផ្សេងទៀត ចំណេះវិជ្ជាទាំងពីរនេះ ទោះជាមានការ ទាក់ទងគ្នាខ្លះក៏ដោយ តែក៏ត្រូវ ផ្តើមអំពីដំបូងដូចគ្នា ។ សមាធិប្រៀបដូចចំណេះចេះធ្វើថ្មសំលៀងកាំបិតដាវ ដាវ ឯចំណែកវិបស្សនាប្រៀបដូចចំណេះចេះធ្វើកាំបិតដាវ ។ ពេលចូលកាន់ស្ថានទីប្រយុទ្ធ ឬ ថាខ្មាំងសត្រូវកំពុង តែ ចូលលុយលុកភូមិស្រុក អ្នកស្រុកនាំគ្នាហាត់រៀនដំដែក ធ្វើដាវ-កាំបិតជាដើម ដើម្បីច្បាំងជាមួយសត្រូវ ដាវ-កាំបិត គ្រឿងប្រយុទ្ធទាំងឡាយ វាជាសម្ភារៈដ៏ចម្បង ដែលអ្នកស្រុកយកចិត្តទុកដាក់មុនគេ និង ចាប់ផ្តើមយ៉ាង ប្រញាប់ប្រញាល់ ស្វែងរកដាវលំពែងគ្រឿងសព្វាវុធ ដើម្បី តយុទ្ធដោយមិនបង្អែបង្អង់ ប្រៀបដូចបុគ្គលត្រូវ ភ្លើងឆេះ ក៏ប្រញាប់លត់នូវភ្លើងនោះ ឬបុគ្គលត្រូវព្រួញសរ ក៏ប្រញាប់ ដកនូវព្រួញសរនោះ យ៉ាងណា ការលះបង់នូវសេចក្តីប្រកាន់ គឺសក្កាយទិដ្ឋិ ក៏ប្រញាប់ប្រញាល់យ៉ាងនោះដែរ ។ បើដែកល្អ ដំទៅជាដាវ កាំបិត វាមុតស្រួចណាស់ទៅ ហើយនោះ ការស្វែងរកថ្មមកសំលៀងមិនមានឡើយ ប៉ុន្តែ បើដាវនោះវាមិនសូវមុតទេ មិនមែនហាមឃាត់ថាមិនឱ្យ សំលៀងឡើយ តែនៅពេលហាត់រៀនធ្វើថ្ម ឬនៅពេល កំពុងស្វែងរកថ្មក្តី នៅពេលកំពុងសំលៀងដាវនោះក្តី គឺដាវ វាត្រូវតែមានជាប្រចាំ ទុកជាប់នឹងខ្លួនជានិច្ច ព្រោះពេល កំពុងមានសត្រូវ អ្នកស្រុកមិនត្រូវទុកដាវចោល ដោយ អាងថា ចាំធ្វើថ្មបានសិននោះទេ ប្រយ័ត្នសត្រូវវាសម្លាប់អ្នក ដូច្នេះទោះបីជាដាវអ្នកមិនសូវមុតក៏ដោយ យ៉ាងហោច ណាស់ក៏គង់បានទប់ បានរងការពារដែរ ។ ក្នុងសាសនានេះ សមថៈមិនមែនជាសារៈ មិនមែនជាសមញ្ញផលទេ វិបស្សនា មគ្គ ផល និព្វាន ទើបជាសារៈខ្លឹមសារក្នុងសាសនានេះ (មានក្នុង ព្រះសូត្រខាងមុខ) ។ ការលះបង់ចោល ឬទុកចោលសិន នូវសតិប្បដ្ឋាន ៤ សត្រូវវាអាចមានឱកាសដើម្បីសម្លាប់ឧបនិស្ស័យនៃការត្រាស់ដឹងបាន ដូចជាការបានសំរេចនូវសេចក្តីសខុស្ងប់ក្នុង សមថៈ ក៏ចំរើនការប្រកាន់យ៉ាងខ្លាំងក្លា ដោយយល់ថា អញជាអ្នកធ្វើឱ្យបានសំរេចនូវសេចក្តីសុខស្ងប់នេះ ដែលជា ធម៌ដ៏ខ្ពង់ខ្ពស់ ផុតហួសអំពីមនុស្សធម្មតា អតិមានៈ គឺ មានៈដ៏ក្រៃលែង មើលទៅឃើញអ្នកស្រុក អ្នកភូមិបរិភោគ កាមគុណ សុទ្ធតែជាមនុស្សទ្រមក់ខ្ជិល ចំណាយពេល វេលាដ៏មានតំលៃដេកលង់លក់ សុទ្ធតែជាអ្នកមានសេចក្តី ប្រមាទ ចំណែកអាត្មាអញវិញជាបុគ្គលប្រសើរវិសេស អស្ចារ្យ ឱ ! គួរឱ្យអាណិតមនុស្សផងទាំងពួងណាស់ ។ សូមពុទ្ធបរិស័ទស្ថិតនៅក្នុងទីគោចរ របស់បិតា គឺ សតិប្បដ្ឋាន ៤ កុំបោះបង់ ចោល យ៉ាងនេះទើបកិលេសមារ មិនអាច មានឱកាសសម្លាប់ឧបនិស្ស័យ នៃការសំរេច អរិយមគ្គអង្គ ៨ នោះបានឡើយ ។ ជាការប្រកាន់មាំណាស់ ដែលយល់ថា ធម៌ទាំង ឡាយអាត្មាអញជាអ្នកធ្វើ ហើយធម៌ទាំងនោះជារបស់ អាត្មាអញ នេះជាការជាប់នៅក្នុងពន្ធនាគាររបស់មច្ចុរាជ ត្រូវជាប់ដោយចំណងដ៏មាំ ។ មានតែសតិប្បដ្ឋាន៤ទេ ដែលប្រព្រឹត្ត ទៅរកការឃើញធម៌តាមសេចក្តីពិត គឺបានឃើញថា ធម៌ទាំងឡាយកើតចាកហេតុ ការឃើញដូចនេះ ត្រូវបានរំលត់កិលេសជា លំដាប់ៗ ទាំងដែលសតិ និង បញ្ញាមិន បានគិតថាឱ្យកិលេសរលត់នោះផងទេ ព្រោះ សតិប្បដ្ឋាន ៤ មិនមែនជាការបដិបត្តិក្នុង ការហួងហែងលោកឡើយ តែជាការបដិបត្តិ ដោយមិនប្រកៀកប្រកាន់អ្វីតិចតួចនៅក្នុង លោក ។ តាមសតិប្បដ្ឋានសូត្រ និង ព្រះសូត្រផ្សេងៗជាច្រើន ទៀត ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែង សភាវធម៌ ពិតក្នុងជីវិតប្រចាំថ្ងៃ ឱ្យជាទីតាំងនៃសតិ-វិបស្សនា ។ ក្នុងដំណឹងមកថា អ្នកស្រុកក្នុងនគរសាវត្ថី សម័យ ពុទ្ធកាល នៅក្នុង ៧ភាគ មានអ្នកស្រុក ៥ភាគជា ព្រះអរិយបុគ្គល គេមានការរស់នៅក្នុងរបៀបជា ឃរាវាស គ្រប់គ្រងផ្ទះធ្វើស្រែ ធ្វើចំការ មានបុត្រធីតា ភរិយា ស្វាមី ទាសាទាសី គោក្របី ៘ ពុទ្ធបរិស័ទមិនគួរមើលស្រាល ចំពោះសភាវធម៌ជា ធម្មតាក្នុងជីវិតរាល់ថ្ងៃ ដែលខ្លួនរស់នៅតាមអធ្យាស្រ័យ នេះទេ ពោលគឺមិនត្រូវរំលងចោលដោយមិនអប់រំសតិ រឿយៗនោះឡើយ ។ ការរៀបចំខ្លួនឯងឱ្យខុសអំពីអធ្យាស្រ័យនៃការរស់ នៅ តម្កល់ខ្លួនឱ្យខ្ពស់បន្តិច ឬខ្ពស់មែនទែន រំលងចោល ឬបោះបង់ចោល ដោយការមិនយកចិត្តទុកដាក់ចំពោះ សភាវធម៌ជាសាមញ្ញធម្មតា ដែលមនុស្សសត្វគ្រប់គ្នាតែង មាន ហើយរៀបចំចាត់ចែងដោយខ្លួនឯងនូវអារម្មណ៍ ផ្សេងៗ ឱ្យបានជាពិធីពិសេស ដើម្បីខ្ពង់ខ្ពស់ជាងជីវិតមនុស្ស សាមញ្ញធម្មតា ហើយទើបចំរើនវិបស្សនា នេះគឺជាការចំរើន សេចក្តីប្រកាន់អត្តាតួខ្លួនឯង ឱ្យរឹងរឹតតែធំថ្លោសឡើងតែ ប៉ុណ្ណោះឯង ។ ការធ្វើទាន ការរក្សាសីល ៥ ការសមាទានឧបោសថ សីល ការចំរើនសមាធិ បំពេញបុញ្ញកិរិយាវត្ថុផ្សេងៗក្នុង ភាពជា ឃរាវាសក្តី ការសាងផ្នួសជាភិក្ខុសាមណេរក្តី ការ ប្រព្រឹត្តិតាមអធ្យាស្រ័យទាំងអស់នេះ ឈ្មោះថាជីវិតធម្មតា នៃបុគ្គលមានសទ្ធា ។ ជីវិតត្រូវបានរៀបចំដោយហេតុ-បច្ច័យទាំងអស់ ប៉ុន្តែដោយមិនមានវិបស្សនា ក៏បានប្រកាន់នូវជីវិតថា ជារបស់ខ្លួន និង អ្វីៗជារបស់ខ្លួន គឺខ្លួនជាអ្នកធ្វើទាន ខ្លួនជា អ្នករក្សាសីល ខ្លួនជាអ្នកធ្វើសមាធិកម្មដ្ឋាន ឬខ្លួនជាអ្នក បួស ជាអ្នកសាងផ្នួស ៘ ដោយក្នុងព្រះពុទ្ធសាសនា មានការចង្អុលបង្ហាញការ បដិបត្តិដើម្បីរួចផុតចាកទុក្ខ ពុទ្ធបរិស័ទបានអប់រំចំរើន វិបស្សនា អាស្រ័យសតិប្បដ្ឋាន៤ ក៏បានត្រាស់ដឹងនូវអរិយ- សច្ចធម៌ បានឃើញនូវជីវិតសត្វលោក និង គ្រប់សង្ខារធម៌ ទាំងអស់ ជារបស់សោះសូន្យទទេ គឺគ្រាន់តែជាផលរបស់ ហេតុ-បច្ច័យតែប៉ុណ្ណោះ រំលត់នូវសេចក្តីប្រកាន់ថាមានតួ ខ្លួន និង ថាមានតួខ្លួនជាអ្នកធ្វើនូវកុសលផ្សេងៗជាដើម ។ សេចក្តីនេះដោយអាស្រ័យសតិប្បដ្ឋានរលឹកសិក្សា ចំពោះសភាវធម៌ជាទួទៅ មិនចំពោះថា ជាកុសលធម៌ ឬជា អកុសលធម៌ ឬ ជាអព្យាកតធម៌ឡើយ ហើយទោះជាតាំង នៅក្នុងភេទអ្វីក៏ដោយ កំពុងធ្វើការងារអ្វីក៏ដោយ ក្នុងជីវិត ដែលរស់នៅតាមអធ្យាស្រ័យធម្មតា ។ ពាក្យថា ជីវិតរស់នៅតាមអធ្យាស្រ័យ ឬ ជីវិតយ៉ាងសាមញ្ញធម្មតានោះ តើជីវិត ដូចម្តេច ? មិនមែនមិនធ្វើទាន មិនរក្សាសីល មិនចំរើនភាវនា ឬ មិនបួស ទើបឈ្មោះថា ជីវិតធម្មតា ឬថាទើបរស់នៅ តាមអធ្យាស្រ័យនោះទេ ។ តាមពិតទោះបីជាជីវិតរស់នៅ យ៉ាងណាក៏ដោយ ធ្វើកម្មអ្វីក៏ដោយ ឈ្មោះថាជីវិតយ៉ាង សមញ្ញធម្មតា ព្រោះថាជីវិតនេះតាក់តែងដោយ ហេតុ-បច្ច័យ ពាក្យថាជីវិតធម្មតា ឬសាមញ្ញធម្មតានេះ មិនមែន អ្នកនិយាយពាក្យនេះគ្រប់គ្នា សុទ្ធតែបានដឹងការពិតគ្រប់គ្នា នោះទេ ។ តាមពិតមានតែអ្នកចំរើននូវសតិប្បដ្ឋាន ៤ ប៉ុណ្ណោះ ទើបបានយល់ច្បាស់ ចាក់ធ្លុះនូវជីវិតធម្មតានៃខ្លួនឯង និង ជិវិតធម្មតានៃសព្វសត្វទាំងអស់បាន ។ សតិប្បដ្ឋាន ៤ មានការសិក្សារឿយៗជាប្រក្រតីនៅ ក្នុងជីវិតធម្មតានេះ រហូតបានចេះយ៉ាងច្បាស់លាស់ ដូច្នេះ ការចេះការដឹងយល់ច្បាស់ចំពោះជីវិតធម្មតាគឺជា វិបស្សនា ។ ការតាំងតួខ្លួនជាអ្នកធ្វើវិបស្សនា ដោយប្រកាន់ជីវិត ធម្មតាថា ជាតួខ្លួន តាំងតួខ្លួនជាអ្នករៀបចំអារម្មណ៍នេះ អារម្មណ៍នោះ ឱ្យវិបស្សនា សាងជីវិតថ្មី ឱ្យខុសអំពីប្រក្រតី ដើម្បីជាទីតាំងនៃវិបស្សនា ដោយប្រកាន់ថា ជីវិតធម្មតាដូច មុន មិនអាចជាទីតាំងនៃការចំរើនវិបស្សនាបានឡើយ ការ រស់នៅដោយសេចក្តីប្រកាន់យ៉ាងនេះ ឈ្មោះថាជីវិតខុស ប្រក្រតី ។ តាមពិតមិនមានអ្វីដែលមិនអាស្រ័យ ហេតុ-បច្ច័យ ទេ ឱ្យតែជាប់ទាក់ទងនៅក្នុងជីវិត ប៉ុន្តែ ការតាំងតួខ្លួនជា អ្នករៀបចំឲ្យជីវិត ដើម្បីចម្រើនវិបស្សនា ជីវិតនេះ ឈ្មោះថា រស់នៅមិនតាមអធ្យាស្រ័យ គឺខុសប្រក្រតី ។ ការរស់នៅដូចម្តេចក៏បានដែរ ស្រេចតែតាមអធ្យាស្រ័យ តាមហេតុ តាមបច្ច័យ ប៉ុន្តែហេតុអ្វីបានជាគិតថា រស់នៅយ៉ាងនេះ ទើបចំរើនវិបស្សនាបាន បើរស់នៅបែប នោះ ចំរើនវិបស្សនាមិនបាន ការពិតឱ្យតែបានស្តាប់ព្រះធម៌ យល់ចូលចិត្តអំពីលក្ខណៈរបស់សតិ-វិបស្សនា និងអារម្មណ៍ របស់សតិប្បដ្ឋាន៤ទៅ អំពីការរស់នៅយ៉ាងណានោះ មិនជា បញ្ហាអ្វីទាំងអស់ ។ ការតាំងតួខ្លួនជាអ្នករក្សាសីល ឬចំរើនសមាធិ អាច ធ្វើសំរេចបានទាំងអស់ ប៉ុន្តែបើតាំងតួខ្លួនឱ្យជាអ្នកចំរើន វិបស្សនា គឺមិនអាចសំរេចបានជាដាច់ខាត ព្រោះវាមិនមែន ជាវិបស្សនាទេ តាមពិតវាជាសក្កាយទិដ្ឋិ ដូច្នេះប្រៀបបីដូច ជាការប្រើចោរឱ្យទៅរកចាប់ចោរអញ្ចឹង ចោរសក្កាយទិដ្ឋិ វាមិនចាប់ខ្លួនវាទេ វាមានតែចោទប្រកាន់គេឯងជាអ្នកដទៃ ផ្សេងទៅវិញទេ ។ ការចោទប្រកាន់សតិប្បដ្ឋាន ៤ ដែល ប្រព្រឹត្តទៅនៅក្នុងជីវិតជាប្រក្រតីប្រចាំថ្ងៃថា មិនមែនជាការបដិបត្តិធម៌ដើម្បីលះកិលេសទេ ថាជាការធ្វើស្រាលៗធូរៗ ព្រោះមិនមានការ ចំរើនឱ្យតាំងនៅក្នុងអារម្មណ៍តែមួយ ការ ចោទនេះ គឺសក្កាយទិដ្ឋិជាអ្នកចោទ ព្រោះ សក្កាយទិដ្ឋិវាជាសត្រូវរបស់សតិប្បដ្ឋាន៤។ ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤" ដោយ៥០០០ឆ្នាំ |