Reading Article
Public date : 19, Aug 2019 (12,046 Read)
បទពិចារណាធម៌

|
ស្លឹកឈើលាស់ចេញមក រមែងចាស់ ទុំ ជ្រុះ សំរាប់ ស្លឹកឈើតាំងតែអំពីកើតរហូតដល់ជ្រុះ មិនដើម្បីបានរបស់ អ្វីៗក្នុងលោក ក្រៅអំពីដើម្បីវិនាសទៅវិញតែប៉ុណ្ណោះ ចំពោះនាមរូបក៏ដូចគ្នាដែរ ។
នាមរូបកើតក្នុងលោក មិនមានខាត មិនមាន ចំណេញ ព្រោះមុននឹងកើត នាមរូបមិនបានតាំងនៅក្នុង ទីណាប្រុងចាំកើតឡើយ ដល់ពេលកើតហើយវិនាសទៅ វិញ ក៏វាដូចគ្នានឹងនាមរូប ដែលមុននឹងកើតឡើងគឺវាមិនមាន ដូចគ្នា ។ ចំពោះការកើតឡើងនៃនាមរូបព្រោះអាស្រ័យ បច្ច័យផ្សេងៗនោះ មិនមានចំណេញសំរាប់នាមរូបខ្លួនឯង ទេ ព្រោះត្រូវវិនាសទៅវិញនូវនាមរូបនោះទាំងអស់ ត្រង់ សេចក្តីនេះ សត្វលោកល្ងង់ខ្លៅ រមែងត្រេកអរនឹងការបាន ហើយរមែងសោយសោក កន្ទក់កន្ទេញចំពោះការបាត់បង់។ ការប្រកាន់ជាហេតុនាំឱ្យមាននូវការខ្សឹកខ្សួលរៀបរាប់ និងមាននូវសេចក្តីទុក្ខច្រើនបែបច្រើនយ៉ាងទៀត ។ បើយើងរើសកាបូបប្រាក់ដែលអ្នកដទៃភ្លេចត្រង់ កន្លែងណាមួយនោះ យើងត្រេកអរប្រកាន់ទុកថាជារបស់ យើង លុះដល់បានជួបម្ចាស់កាបូប គេទាមទារយករបស់ គេទៅវិញ វាជាហេតុនាំឱ្យយើងជាអ្នករើសបាននោះសោកស្តាយ ហើយវាអាចនាំឱ្យមានរឿងរ៉ាវផ្សេងៗ ព្រោះតែ មិនព្រមសងទៅឱ្យម្ចាស់របស់គេ ។ សេចក្តីនេះ បើយើងប្រគល់ឱ្យទៅម្ចាស់កាបូបវិញ នោះ យើងមិនមានបង់ខាតអ្វីឯណា ព្រោះថា វាមិនមែនជា របស់យើងស្រាប់ទៅហើយ ដូច្នេះបញ្ហាវាមិនមែននៅលើ ម្ចាស់គេមកទារនោះទេ ប៉ុន្តែបញ្ហាវានៅលើការត្រេកអរ ប្រកាន់ទុក ប្រកាន់មាំចំពោះរបស់ដែលរើសបាននោះឯង ។ ចំពោះសង្ខារធម៌ក្នុងលោក ក៏មានន័យដូចកាបូប ប្រាក់ដែរ សត្វលោកល្ងង់ខ្លៅ បានចាប់យកសង្ខារធម៌ដែល កើតឡើងអំពីហេតុបច្ច័យថាជាខ្លួន ថាជារបស់ខ្លួនដោយ ការប្រកាន់មាំ មិនបានដឹងតាមពិតចំពោះសង្ខារធម៌ដែល មានការកើតឡើងហើយ រមែងតែងតែវិនាសទៅវិញជា ធម្មតា មិនបានដឹងថាសង្ខារធម៌ជារបស់ដែលមិនគួរប្រកាន់ ហួងហែងឡើយ ។ សត្វលោកសោយសោកព្រោះហេតុ តែការហួង ហែង មានការកង្វល់ក្នុងរបស់ដែលខ្លួនឯងហួងហែង ការ ហួងហែងនាំឱ្យធ្វើកម្ម នាំឱ្យមានភព មានភពរមែងមាន ជាតិ ជរា មរណៈ ។ អ្នកប្រាជ្ញឃើញសង្ខារធម៌ដែលកើតឡើងក្នុងលោក ថាមិនគួរឱ្យចាប់យក កាលដែលសង្ខារធម៌ប្រែប្រួលទៅ វិនាសទៅ បាត់បង់ទៅ រមែងមិនបានសោយសោកឡើយ ។ ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤" ដោយ៥០០០ឆ្នាំ |