Reading Article
Public date : 21, Jul 2021 (20,478 Read)
អ្នកបរិភោគ សាច់សត្វ ជាហេតុនាំឱ្យគេសម្លាប់សត្វ ?

|
មានមតិមួយចំនួនបានយល់ថា អ្នកបរិភោគ សាច់សត្វ ជាហេតុនាំឱ្យគេសម្លាប់សត្វ ការយល់នេះខុសទេ ព្រោះ ហេតុ នៃការសម្លាប់សត្វពិតៗ បានដល់ អកុសលហេតុ ៣ យ៉ាងគឺ ៖
-លោភហេតុ និង មោហហេតុក្នុងខណៈស្រឡាញ់ ខ្លួនឯងជាដើម ។ -ទោសហេតុ និង មោហហេតុក្នុងពេលវេលាត្រូវ សម្លាប់ជិវិតសត្វ ។ ប្រសិនបើជាការសម្លាប់សត្វ មកអំពីអ្នកបរិភោគសាច់ សត្វជាហេតុនោះ ម្លេ៉ះសមព្រះអរិយបុគ្គលក៏លោកនៅតែ សម្លាប់សត្វដែរ ប៉ុន្តែព្រះអរិយបុគ្គលមិនសម្លាប់សត្វ មិន មែនព្រោះអ្នកដទៃមិនបរិភោគសាច់សត្វនោះឡើយ តែគឺ ព្រោះអរិយមគ្គបានលះបង់នូវអកុសលហេតុដែលជាហេតុ នៃការសម្លាប់សត្វបាត់អស់ទៅហើយ ។ ព្រះធម៌សុំសួរថា អ្នកលួចទ្រព្យសម្បត្តិគេ ព្រោះ មកអំពីគេមាននូវទ្រព្យសម្បត្តិជាហេតុឬ ? អ្នកប្រព្រឹត្ត ខុសក្នុងកាម ព្រោះមកអំពីគេមានបុត្រភរិយាជាហេតុឬ? អ្នកនិយាយកុហកគេ មកអំពីមានគេសំរាប់ឱ្យនិយាយ កុហកជាហេតុឬ ? អ្នកបរិភោគទឹកស្រវឹង មកអំពីមាន អ្នកដទៃធ្វើស្រា ធ្វើទឹកស្រវឹងផ្សេងៗជាហេតុឬ ? តាមពិតបុគ្គលគួរសិក្សាថា អត្មាអញជាពុទ្ធបរិស័ទ ត្រូវតែយល់អំពីធម៌ទាំងឡាយកើតអំពីហេតុ ត្រូវសិក្សាឱ្យ បានយល់ច្បាស់អំពីហេតុ និង ផលរបស់ហេតុ ។ ហេតុក៏ជាធម៌ (បរមត្ថធម៌) ផលរបស់ហេតុក៏ជា ធម៌ ក្នុងលោកនេះមានតែធម៌ មិនមានសត្វទេ ។ ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤" ដោយ៥០០០ឆ្នាំ |