Monday, 04 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 33,813
Today
Yesterday 170,805
This Month 684,328
Total ៣៥៧,៥២៨,៣០២
Flag Counter
Reading Article
Public date : 21, Jul 2021 (22,728 Read)

ទឹកឃ្មុំ​លាយឡំ​ដោយថ្នាំពិស



 
៦-ទឹកឃ្មុំ​លាយឡំ​ដោយថ្នាំពិស
មធុវា មញ្ញតី ពោលា    យាវ បាបំ ន បច្ចតិ
យទា ច បច្ចតី បាបំ    អថ ទុក្ខំ និគច្ឆតិ ។
 
ដរាប​ណា បាបមិនទាន់​ហុចផលឱ្យ ដរាប​នោះ បុគ្គលពាល​សម្គាល់ថា បាបមាន រសជាតិ​ផ្អែម​ដូច​ជាទឹកឃ្មុំ ដល់​ពេល​ណា បាប​ឱ្យផល ទើប​ពេលនោះ បុគ្គល​ពាល បានចូល​ដល់នូវ​សេចក្តីទុក្ខ (ដែល​លំបាក​ទ្រាំ ជា​ទីបំផុត ) ។
ព្រះអង្គ​ទ្រង់គង់ប្រថាប់​នៅជេតវនារាម​ទ្រង់ប្រារឰ​ឧប្បលវណ្ណាថេរី​ដែលត្រូវ​នន្ទមាណពប្រទូសរ៉ាយ  

៧-សិល្បសាស្ត្រនៃបុគ្គលល្ងង់
យាវទេវ អនត្ថាយ    ញត្តំ ពាលស្ស ជាយតិ
ហន្តិ ពាលស្ស សុក្កំសំ    មុទ្ធមស្ស វិបាតយំ ។
 
ចំណេះវិជ្ជា​កើតឡើង​ដល់បុគ្គលពាល គ្រាន់តែ​ដើម្បីសេចក្តីវិនាស​តែប៉ុណ្ណោះ ចំណេះ វិជ្ជានោះ​រមែងញ៉ាំង​ក្បាលគឺ​បញ្ញារបស់​គេឱ្យ ធ្លាក់​ចុះ កម្ចាត់បង់​នូវចំណែ​ក​នៃធម៌ស  បាន ដល់​កុសលធម៌របស់​បុគ្គលពាលនោះ​ឯង ។
ព្រះអង្គទ្រង់គង់​ប្រថាប់នៅវេឡុវនារាមទ្រង់​ប្រារឰសដ្ឋីកូដ​ប្រេតដែល​មានបាបកម្ម​ព្រោះផ្ទាត់​គ្រាប់ក្រួស​ធ្វើឃាត​ព្រះបច្ចេកពុទ្ធ
 
៨-ឈ្នះខ្លួនឯងម្នាក់ប្រសើរជាង
យោ សហស្សំ សហស្សេន
សង្គាមេ  មានុសេ  ជិនេ
ឯកញ្ច     ជេយ្យមត្តានំ
ស  វេ សង្គាមជុត្តមោ ។
 
បុគ្គល​ណា ដែលឈ្នះមនុស្ស​១លាននាក់ នៅក្នុង​សមរភូមិ បុគ្គលនោះ​មិនឈ្មោះថា​ជា អ្នកឈ្នះ​ដ៏ប្រសើរ​ឡើយ ចំណែកឯ​បុគ្គលណា យកឈ្នះលើខ្លួនឯង​តែម្នាក់បាន បុគ្គលនោះជា អ្នកដែលឈ្នះ​ដ៏ប្រសើរ​បំផុត ក្នុង​សមរភូមិ ។
ព្រះអង្គទ្រង់​គង់ប្រថាប់នៅ​ជេតវនារាម  ទ្រង់ប្រារឰ​កុណ្ឌល​កេសីថេរី​ដែលមុន​នឹងមក​បួសបាន​យក​ចោរជា​ប្តី  
 
៩-បើចិត្តបុណ្យកើតឡើងហើយកុំដំអក់អែអង់
អភិត្ថរេថ កល្យាណេ    បាបាចិត្តំ និវារយេ
ទន្ធំ ហិ ករតោ បុញ្ញំ    បាបស្មឹ រមតី មនោ ។

បុគ្គលគួរ​ប្រញាប់​ប្រញាល់ធ្វើនូវអំពើ ល្អ គប្បីហាម​ប្រាមចិត្តឱ្យផុត​ពីបាប ព្រោះថា បើបុគ្គលយឺត​យ៉ាវក្នុងការ​ធ្វើបុណ្យ  ចិត្តរមែង ត្រេកអរក្នុងបាប ។  
ព្រះអង្គទ្រង់គង់​ប្រថាប់នៅជេតវនារាម​ទ្រង់ប្រារឰ​ចូឡេកសាដក​ព្រាហ្មណ៍​ដែលឈ្នះ​សេចក្តី​កំណាញ់ ហើយស្រែកថា “ជិតំ មេ ៗ ! អញឈ្នះហើយ ៗ !“ 
 
១០-ព្រៃចោរថ្នាំ​ពិសគួរតែជៀសវាង
វាណិជោវ ភយំ មគ្គំ    អប្បសត្ថោ មហទ្ធនោ
វិសំ ជីវិតុកាមោវ    បាបានិ បរិវជ្ជយេ ។
 
បុគ្គលគួរគប្បីលះបង់​នូវអំពើអាក្រក់ ទាំងឡាយ ឱ្យដូចជា​នាយពាណិជដែលមាន ទ្រព្យច្រើន មាន​គ្នាតិច គេចចេញ​ឆ្ងាយពីផ្លូវ  ដែលមាន​ភ័យ និងដូចជាបុគ្គល​ដែលចង់បាន ជីវិត ជៀសវាង​នូវថ្នាំពិស យ៉ាង​នោះឯង ។
ព្រះអង្គទ្រង់​គង់ប្រថាប់នៅជេតវនារាមទ្រង់ប្រារឰ​មហាធន​ពាណិជ ដែល​ជៀសវាង​ពីសម្បុក​ចោរព្រៃ 

ដកស្រង់ចេញពី​សៀវភៅ "ព្រះពុទ្ធភាសិត ៤៣គាថា"
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 16, Nov 2023 (12,495 Read)
តម្លៃ​នៃ​ព្រះ​ពុទ្ធ​សាសនា
Public date : 05, Dec 2020 (23,076 Read)
ផល​នៃ​ការ​ថ្វាយ​ភិក្ខា​មួយ​វែក
Public date : 29, Jul 2019 (19,791 Read)
បុណ្យចូលឆ្នាំថ្មី
Public date : 11, Oct 2022 (27,376 Read)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា​ត្រេក​អរ​ក្នុង​ការ​ចែក​​ទាននិង​រក្សា​ឧ​បោសថសីល​
Public date : 22, May 2022 (70,422 Read)
លោកនេះសូន្យសោះ
Public date : 23, Jan 2017 (50,692 Read)
ព្រះ​វល្លិការ​ផល​ទាយក​ត្ថេរ​
Public date : 16, Jun 2014 (12,103 Read)
អំពី​អវិជ្ជា​ និង​វិជ្ជា​
Public date : 26, Jul 2019 (19,432 Read)
ធ្វើ​បុណ្យ​ដើម្បី​អ្វី​? ធ្វើ​បុណ្យ​ដើម្បី​លាង​បាប​?
Public date : 03, Nov 2022 (13,326 Read)
ជីវិតរបស់​មនុស្សយើង រមែងតែង​តែមាន​នូវបញ្ហា​ជារឿយៗ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).