Tueday, 05 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 106,869
Today
Yesterday 179,941
This Month 937,325
Total ៣៥៧,៧៨១,២៩៩
Flag Counter
Reading Article
Public date : 25, Jul 2021 (11,844 Read)

អានិសង្សកសាងបង្គន់



Audio

 

បង្គន់ជាទី​បន្ទោបង់​ឧច្ចារៈ​បស្សាវៈ (​មូត្រលាមក) លោក​រាប់​ចូល​ក្នុង​ទិសេនាសនប្បច្ច័យ​ដូច​កុដិ​សាលា​ឬ​ផ្ទះសំបែង និង​ទីសេនាសនៈ​ឯទៀត​ដែរ​ព្រោះ​ជាទី​ជ្រក​អាស្រ័យ​ដើម្បី​បន្ទោបង់ និង​ដើម្បី​ការពារ​ត្រជាក់​​ក្ដៅ​ដូច​គ្នា ប្លែក​តែ​កុដិ សាលា ឬ​ផ្ទះសំបែង សម្រាប់​ដេក​នៅ​បង្គន់​សម្រាប់​បន្ទោបង់​មូត្រ​លាមក​ប៉ុណ្ណោះ។

នរណា​ៗ​ក៏​ត្រូវ​តែ​បិទ​បាំង​កេរ្តិ៍ខ្មាស​ក្នុង​ពេល​បន្ទោ​បង់​ជា​ការ​ចាំបាច់​ខាន​ពុំបាន។ ព្រោះ​ហេតុ​នេះ កាល​បើ​ពោល​ដល់​ផលានិសង្ស​សង់​បង្គន់​ជា​ទាន​ក៏​ប្រហាក់​ប្រហែល​ទៅ​នឹង​អានិសង្ស​សង់​កុដិ សាលា និង​ទីសេនាសនៈ​ដូច​គ្នា តែ​បើ​ពោល​ឲ្យ​ល្អិត​ទៅ ការ​សង់​បង្គន់​មាន​ផលានិសង្ស ប្លេក​ពី​ការ​សង់​សេនា​សនៈ​​ឯទៀតៗ បន្តិច​ចំពោះ​ការ​បិទបាំង​ខ្មាស និង​ជា​ការ​ចាំ​បាច់​ត្រូវ​តែ​បិទបាំង ត្រូវ​តែ​បន្ទោបង់​ឲ្យ​ទាន់​ពេល​ខាន​ពុំ​បាន។ កាល​បើ​បង្គន់​ជាទី​សំខាន់ ជា​ការ​ចាំបាច់​ដូច​ពោល​មក​ហើយ​ផលានិសង្ស នៃ​ការ​សង់​បង្គន់​ក៏​ត្រូវ​តែ​មាន​ច្រើន ព្រោះ​ជា​ការ​សង្គ្រោះ​ដោះ​ទុក្ខ​អ្នក​មាន​ធុរៈ​ដូច​មាន​និទាន​បញ្ជាក់​ថា


រឿង​ព្រះពាកុលត្ថេរ
ក្នុង​សាសនា​ព្រះពុទ្ធកស្សប មុន​សាសនា​ព្រះសមណគោរតម​បរមគ្រូ​នៃ​យើង​មាន​គហបតី​ម្នាក់​បាន​ឃើញ​ព្រះ​អរហន្ត​មួយ​អង្គ លោក​ឈឺ​បន្ទោបង់​ឧច្ចារៈ​ខ្លាំង​ត្រង់​ទី​កន្លែង​វាល​ដដែល​មាន​មនុស្ស​ច្រើន​លោក​ដើរ​រក​បង្គន់​ដើម្បី​បន្ទោបង់​គហបតី​នោះ​បាន​ឃើញ​បាន​ដឹង​រឿង​នោះ​ក៏​ប្រញាប់​ប្រញាល់​យក​សំពត់​ធ្វើ​ជា​រនាំង​បិទ​បាំង​ជា​បង្គន់ ប្រគេន​លោក​ភ្លាម​ទាន់​ពេល​លោក​ក៏​បន្ទោបង់​ដោយ​ស្រួល​ហើយ​គហបតី​នោះ​ទូល​លោក​ថា​ដោយ​អំណាច​ផល​ដែល​ខ្ញុំ​បាន​ធ្វើ​បង្គន់​ប្រគេន​លោក​ម្ចាស់ ដោយ​រួសរាន់​ទាន់​ពេល​វេលា​យ៉ាង​នេះ​បើ​លោកម្ចាស់​បាន​សម្រេច​ធម៌​ណា​ក្នុង​អត្តភាព​នេះ​សូម​ឲ្យ​ខ្ញុំ​ព្រះករុណា​បាន​សម្រេច​ធម៌​នោះ​ដូច​លោកម្ចាស់​ក្នុង​ជាតិ​ខាង​មុខ​កុំ​ខាន។

លោក​បាន​ទទួល​ថា​អ្នក​ប្រាថ្នា​យ៉ាង​ណា​សូម​បាន​សម្រេច​យ៉ាង​នោះ​គហបតី​នោះ​លុះ​អស់​អាយុ​ទៅ បាន​ទៅ​កើត​ជា​ទេវបុត្រ​ឋិត​នៅ​ក្នុង​ឋាន​ទេវលោក អស់​១ពុទ្ធន្តរ (ចន្លោះ​ព្រះពុទ្ធ​១អង្គ) លុះ​មក​ដល់​ពុទ្ធកាល​នៃ​ព្រះសមណគោតម​បរមគ្រូ​ជាម្ចាស់​នៃ​យើង​នេះ​ទេវបុត្រ​នោះ ច្យុត​ចាក​ឋាន​សួគ៌​មក​កើត​ក្នុង​ត្រកូល​សេដ្ឋី​មួយ​នៅ​ក្បែរមាត់​ទន្លេ នៅ​ក្នុង​ពេល​វេលា​ដែល​ប្រសូត​ម្ដាយ​ឪពុក​ យក​ទារក​នោះ​ទៅ​ធ្វើ​មង្គល​នៅ​មាត់​ទន្លេ ផ្ងូត​ទឹក​ក្នុង​ទន្លេ​ទារក​នោះរបូត​ដៃ​ពី​ម្ដាយ ធ្លាក់​ទៅ​ក្នុង​ទឹក​មាន​ត្រី​ធំ​១​លេប​ទៅ​ក្នុង​ពោះ ហែល​តាម​ទន្លេ​ទៅ​មាន​អ្នក​នេសាទ​ត្រី​នោះ ចាប់​ទៅ​លក់​ឲ្យ​សេដ្ឋី​ម្នាក់​នៅ​មាត់​ទន្លេ​ជិតនោះ​ដែរ។

សេដ្ឋី​នោះ​បាន​ឲ្យ​គេ​វះ​ពោះ​ត្រី​នោះ​ក៏​ឃើញ​កូន​នោះ​នៅ​ក្នុង​ពោះ ក៏​ត្រេកអរ​ពន់​ប្រមាណ​យក​កូន​នោះ​ជា​កូន​សំណព្វ​ចិត្ត ដូច​កូន​បង្កើត​របស់​ខ្លួន។ ឯសេដ្ឋី​ជា​ម្ដាយឪពុក​បាន​ដឹង​ដំណឹង​នោះ​ក៏​មកសុំ​កូន​នោះ​ទៅ​វិញ​តែ​សេដ្ឋី​ជាម្ដាយ​ចិញ្ចឹម​ពុំ​ព្រម​ឲ្យ​ហើយ​ត្រកូល​សេដ្ឋី​ទាំង​ពីរ​បាន​ដាក់​វេន​គ្នា​ចិញ្ចឹម​កូន​នោះ​៤ខែ​ម្នាក់។ កូន​នោះ​ក៏​បាន​ឈ្មោះ​ថាពាកុលកុមារ​ (​កុមារ​ដែលមាន​ត្រកូលពីរ) តាំងពីពេល​នោះ​មក។ លុះ​ពាកុលកុមារ​នោះមាន​វ័យ​ចម្រើន​ឡើង​បាន​អាយុ​២០ឆ្នាំ បានបួស​ជាភិក្ខុ​មាន​នាម​ថា ពាកុលត្ថេរ បាន​ជា​ព្រះអរហន្ត​១​អង្គ ក្នុង​ព្រះពុទ្ធសាសនា​លោក​មាន សុភាព​ល្អ​ណាស់ ឥត​មាន​រោគា​អ្វី​បន្តិច​បន្តួច​ទេ តាំង​ពី​ប្រសូត​រហូត​ដល់​ចាស់​លោក​មាន​ព្រះជន្ម​១៦០​ឆ្នាំ​ទើប​ចូល​និព្វាន។


ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ
ដោយ​៥០០០​ឆ្នាំ​

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 25, Jul 2019 (10,792 Read)
មិន​ជា​ទាសៈ​របស់​អតីត​កាល
Public date : 05, Dec 2020 (39,290 Read)
មិល​ក្ខុផល​ទាយក​ត្ថេរាប​ទាន​
Public date : 04, Jun 2022 (22,391 Read)
មិន​ជា​ទាសៈនៃ​មាយា​ធម៌
Public date : 27, Aug 2019 (23,517 Read)
មិន​កើត​ទុក្ខ​ទុក​ជា​មុន
Public date : 26, Jun 2012 (11,768 Read)
ស្តាប់ការអានមហាសតិបដ្ឋានសូត្រ (អានដោយលោកគ្រូធម្មាចារ្យ អឿ សៅ)
Public date : 25, Jul 2019 (31,794 Read)
សទ្ធានិសង្សសូត្រ
Public date : 24, Jul 2019 (19,713 Read)
មនុស្ស​ចិត្ត​ខ្វាក់
Public date : 22, Feb 2022 (9,563 Read)
ជីវិត​គោចាស់
Public date : 04, May 2023 (2,024 Read)
អត្ថន័យបុណ្យវិសាខបូជា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).