Reading Article
Public date : 19, Jun 2021 (21,797 Read)
រឿង ភិក្ខុ៣០រូប

|
រឿង ភិក្ខុ៣០រូប
វិន័យបិដកកឋិនក្ខន្ធកៈមានចែងអំពីប្រភពនៃកឋិនចីវថាក្នុងបឋមពោធិកាលព្រះបរមសាស្ដា ទ្រង់ឲ្យភិក្ខុប្រើប្រាស់តែបង្សុកូលចីវរ ពុំទាន់ទ្រង់អនុញ្ញាតឲ្យប្រើគហបតីចីវរនៅឡើយ។ សម័យមួយកាលដែលទ្រង់គង់ចាំវស្សានៅវត្តជេតពនជិតដល់ថ្ងៃចូលវស្សាភិក្ខុ៣០អង្គទៅស្រុកបាវាគឺប្រាថ្នាចង់មកថ្វាយបង្គំព្រះអង្គមុនថ្ងៃចូលវស្សាតែមកមិនទាន់ក៏ចូលវស្សានៅជនបទមួយត្រង់កណ្ដាលផ្លូវដល់ចេញវស្សាហើយ ទើបភិក្ខុ៣០រូបនោះនាំគ្នាមក។ ស្របពេលដែលនិមន្តនោះមានភ្លៀងធ្លាក់ច្រើនពេក ភិក្ខុទាំងនោះមានត្រៃចីវរទទឹកជោកដោយទឹកភ្លៀង ដោយហេតុតែចង់ឃើញព្រះពុទ្ធឆាប់ក៏នាំគ្នាទៅថ្វាយបង្គំព្រះអង្គទាំងទទឹកនោះ។ ព្រះអង្គទ្រង់បានអនុញ្ញាត ចំពោះជនអ្នកមានសទ្ធាដែលចង់ធ្វើកឋិនទានហើយចាក់ទុកថាជាអ្នកគោរពព្រះពុទ្ធដីកា ដែលទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃបាន អានិសង្ស៥ប្រការពិតនិងជាអ្នកមានចិត្តអាណិតអាសូរព្រះសង្ឃដែល បានគង់ចាំវស្សាសិក្សាធម៌វិន័យ ចម្រើនមេត្តាភាវនា អស់ត្រីមាសឲ្យលោកបានអានិសង្ស៥ប្រការតាមពុទ្ធានុញ្ញាតនោះផងហើយនិងជាអ្នកបានធ្វើឲ្យពុទ្ធសាសនាបានយឺនយូរឋិនថេរចីរកាលរុងរឿងចម្រើនទៅផង។ ដោយសារកឋិនទានជាកាលទានពិសេសប្លែកអំពីចីវរទាននានាដូច ដែលពិពណ៌នាមកនេះហើយបានជាលោកពោលថាមានអានិសង្សច្រើនលើសចីវរទានទាំងពួង។ ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ ដោយ៥០០០ឆ្នាំ |