Reading Article
Public date : 29, Jul 2019 (16,213 Read)
កូនឈប់ហើយម៉ែ

|
កូនឈប់ហើយម៉ែ
ពេលវេលាចេះតែកន្លងផុតទៅជានិច្ច ថ្ងៃរះហើយ តែងតែលិចទៅជាធម្មតា នាឡិកាចេះតែធ្វើដំណើរឥតមានឈប់ឈរឡើយ ជីវិតក៏ចេះតែអស់ទៅតាមពេលវេលាដែរ។ ពេលវេលាដែលកន្លងផុតទៅហើយ ជាពេលដែលកូនមានវប្បដិសារីខ្លាំងបំផុត និងជាពេលវេលាដែលកូនធ្វើឲ្យម៉ែរងទុក្ខលំបាកដោយសារកូន រាល់ពេលដែលកូនធ្មេចភ្នែក កូនតែងស្រមៃឃើញទឹកភ្នែករបស់ម៉ែស្រក់មកជានិច្ចព្រោះកូនធ្វើឲ្យម៉ែយំ កូនធ្វើឲ្យម៉ែលំបាកចិត្ត កូនសែនសោកស្ដាយណាស់ នូវរាល់កំហុសដែលកូនធ្វើខុសចំពោះម៉ែកន្លងមក។ ម៉ែអើយកូនឈប់ហើយ កូនឈប់ឲ្យម៉ែរងទុក្ខលំបាក ស្រក់ទឹកនេត្រាដោយសារកូនតទៅទៀតហើយកូនឈប់ដើររាំច្រៀងយប់ព្រលប់ ឈប់លេពគប់ជាមួយមិត្តអាក្រក់ ឈប់សេពគ្រឿងញៀន ឈប់ជក់អាភៀន ឈប់ផឹកសុរា ឈប់បង្កបញ្ហាឲ្យម៉ែលំបាកទៀតហើយ កូននឹងកែរខ្លួនឲ្យក្លាយជាកូនល្អ កូនឈប់បំពាន់ចិត្តម៉ែ ឈប់ប្រឆាំងនឹងម៉ែ និងឈប់តមាត់ជាមួយនឹងម៉ែទៀតហើយកូននឹងដើរតាមពាក្យទូន្មានប្រៀនប្រដៅរបស់ម៉ែ ចាប់ពីពេលនេះទៅណាម៉ែណា.....។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ៥០០០ឆ្នាំ |