Reading Article
Public date : 02, Dec 2022 (14,038 Read)
ប្រវត្តិរបស់ឧគ្គតគហបតីឧបាសក

|
ជីវប្រវត្តិរបស់ឧគ្គតគហបតីឧបាសក
(លោកជាឯតទគ្គៈផ្នែកខាងឧបដ្ឋាកព្រះសង្ឃ) ឧគ្គតគហបតី ឧបាសក រាប់ថាជាឧបាសកដែលទ្រទ្រង់នូវតំណែងជាឯតទគ្គៈម្នាក់ ក្នុងបណ្តាឧបាសកទាំងឡាយនៅក្នុងព្រះពុទ្ធសាសនានេះ ដូចដែលមានរឿងសម្តែងប្រាកដនៅក្នុង គម្ពីរអង្គុត្តរនិកាយ ឯកនិបាត ដូចមានសេចក្តីថា ៖ ឯតទគ្គំ ភិក្ខវេ មម សាវកានំ ឧបាសកានំ សង្ឃុប្បដ្ឋាកានំ យទិទំ ឧគ្គតោគហបតិ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកឧបាសកទាំងឡាយ (ដែលជាអ្នកប្រសើរជាងគេ) អ្នកបម្រើព្រះសង្ឃ សេ្រចនឹងឧគ្គតគហបតី ។ ដកស្រង់ទាំងស្រុងពីសៀវភៅ ជីវប្រវត្តិពុទ្ធឧបាសក របស់លោកម្ចាស់ យ៉ង់-សុផាត ដោយ៥០០០ឆ្នាំ |