Wednesday, 29 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 141,559
Today
Yesterday 194,255
This Month 6,445,757
Total ៣៥៦,៦៦២,៨៧៥
Flag Counter
Reading Article
Public date : 02, Dec 2022 (16,345 Read)

ម៉ែ​យំ​ព្រោះ​កូន​ស្ងួន​មិន​ស្ដាប់ម៉ែ



 
ម៉ែ​យំ​ព្រោះ​កូន​ស្ងួន​មិន​ស្ដាប់ម៉ែ

ម៉ែ​ពិត​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់ ពេល​ដែល​កូនក្លាយ​ទៅ​ជា​មនុស្ស​បែប​នេះ​ ព្រោះ​ម៉ែ​ខំ​ប្រឹង​ចិញ្ចឹម​កូន​ទូន្មាន​ប្រៀប​ប្រដៅ​កូន គឺ​ម៉ែ​ចង់​ឲ្យ​កូន​របស់​ម៉ែ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ តែ​ផ្ទុយ​ខុស​ស្រឡះ​ពី​ការ​រំពឹង​ទុក​របស់​ម៉ែ ពាក្យ​ទូន្មាន​របស់​ម៉ែ​ហាក់​បី​ដូច​ជា​គ្មាន​ន័យ​អ្វី​ទាល់​តែ​សោះ សម្រាប់​កូន ព្រោះ​ពេល​ណា​ដែល​ម៉ែ​ប្រដៅ ណែនាំ​ប្រាប់​កូន​កូន​តែង​ខឹង​នឹង​ម៉ែ កូន​មិន​ដែល​ស្ដាប់​ម៉ែ​ឡើយ។

មួយ​ឆាក​ជីវិត​របស់​ម៉ែ គឺ​ម៉ែ​ចំនាយ​ពេល​វេលា​ច្រើន​ណាស់ ក្នុង​ការ​នៅ​ជា​មួយ​នឹង​កូន ធ្វើ​សព្វគ្រប់​បែបយ៉ាង​ដើម្បី​កូន ទាំង​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​ថ្នាក់​ថ្មម ការពារ ទាំង​ការ​អប់រំ​ទូន្មាន​ប្រៀន​ប្រដៅ ការងារ​ទាំង​អស់​នេះ គឺ​ម៉ែ​ធ្វើ​ដឹង​តែ​មួយ​ជីវិត​របស់​ម៉ែ​ទៅ​ហើយ តែ​ម៉ែ​មិន​ដែល​ខ្ជិល​ច្រអូស​ឡើយ ម៉ែ​ធ្វើ​ដោយ​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​កូន​ជានិច្ច។

ការ​ចំនាយ​ពេល​វេលា និង​ការ​លះ​បង់​ទាំង​កម្លាំងកាយ​ចិត្ត​របស់​ម៉ែ គឺ​ម៉ែ​សង្ឃឹម​ថា កូន​នឹង​ក្លាយ​ជា​កូន​ល្អ​ចេះ​ស្ដាប់តាម​ពាក្យ​ទូន្មាន​របស់​ម៉ែ មិន​ប្រឆាំង​ មិន​រឹង​រូស​ជា​មួយ​នឹង​ម៉ែ តែ​ការ​ចំនាយ និង​ការ​លះ​បង់​របស់​ម៉ែ​លទ្ធ​ផល​គឺ​បាន​ត្រឹម​តែ​ទឹក​ភ្នែក​ខក​បំណង​ប៉ុណ្ណោះ ព្រោះ​ពាក្យ​ទូន្មាន​របស់​ម៉ែ ហាក់បី​ដូច​ជា​គ្មាន​ន័យ​អ្វី​ទាល់​តែ​សោះ​សម្រាប់​កូន។

តាម​ការ​ពិត​ពាក្យ​ទូន្មាន​របស់​ម៉ែ កូន​គួរ​តែ​ស្ដាប់ដោយ​យក​ចិត្ត​ទុក​ដាក់​ជាទី​បំផុត ជា​ពាក្យ​ពិត ពាក្យ​ព្រហ្ម ពាក្យ​ព្រះ ដែល​បង្កប់​ទៅ​ដោយ​អត្ថន័យ​ខ្លឹម​សារ ការ​អប់រំ​ដ៏​មាន​តម្លៃ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន ព្រោះ​មិន​ដែល​មាន​ឪពុក​ម្ដាយ​ណា ណែនាំ​ឲ្យ​កូនដើរ​ផ្លូវ​ខុស​នោះ​ទេ ហើយ​ក៏​មិន​ដែល​មាន​ឪពុក​ម្ដាយ​ណា ណែនាំឲ្យ​កូន​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់​ដែរ ការ​ទូន្មាន​របស់​គាត់​តែង​ប្រាថ្នា​ចង់​ឲ្យ​កូន​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ តែ​ឪពុក​ម្ដាយ​ស្រក់​ទឹក​ភ្នែក ពេល​ដែល​ឃើញ​កូន​ក្រអឺតក្រទោម មិន​ព្រម​យក​ចិត្ត​ទុក​ដាក់​ស្ដាប់នូវ​ការ​អប់រំ​របស់​គាត់ សូម​កូន​ទាំង​ឡាយ​កុំ​ដើរ​ចេញ​ពេល​ម៉ែ​ឪទូន្មាន​ប្រៀន​ប្រដៅ​ឲ្យ​សោះ ព្រោះ​ម៉ែ​ឪ​ខូច​ចិត្ត​ខ្លាំង​បំផុត គឺ​ពេល​ដែល​ប្រាប់​កូន​ទៅ តែ​កូន​មិន​ស្ដាប់ ថែម​ទាំង​ដើរ​ចេញ​ពី​គាត់ ដោយ​គ្មាន​ក្រែង​ចិត្ត​គាត់​បន្តិច​ឡើយ កូន​មួយ​ចំនួន​ខ្លះ ដោយ​គ្មាន​ក្រែង​ចិត្ត​គាត់​បន្តិច​ឡើយ កូន​មួយ​ចំនួន​ខ្លះ​ទៀត ពេល​ម៉ែឪ​ទូន្មាន​ប្រៀន​ប្រដៅ តែង​វាយ​បក​ទៅ​គាត់​វិញ ម៉ែ​ឯង​កុំ​ចេះ ជា​រឿង​របស់​ខ្ញុំ​ទេ ម៉ែ​ឯង​នៅ​តែ​ឲ្យ​ស្ងៀម​ទៅ ហើយក៏​មិន​បាច់​មក​ប្រដៅ​ខ្ញុំ​ដែរ ខ្ញុំ​ចេះ​គិត​ដោយ​ខ្លួន​ឯង​ហើយ ម៉ែ​ឪ​ទូន្មាន​កូន ព្រោះ​ចង់ឲ្យ​កូន​ល្អ មិន​ចង់​ឲ្យ​អ្នក​ដទៃ ថា​កូន​របស់​ម៉ែឪ​អាក្រក់​នោះ​ទេ ម្ដេច​ក៏​កូន​មិន​គិត​ត្រង់​ចំណុច​នេះ​ផង ហេតុ​អ្វី​ក៏​កូន​ថា​ម៉ែ​ចេះ​ដឹង​រឿង​កូន តើ​កូនមាន​ទុក​ម៉ែ​ក្នុង​ក្រសែ​ភ្នែក​របស់​កូន​ដែរ​ទេ? កូន​ដែល​មាន​ឲ្យ​តម្លៃ​ដល់​ពាក្យ​ទូន្មាន​របស់​ម៉ែ​ដែរ​ទេ? បើ​សិន​ជា​កូន​ស្ដាប់​ពាក្យ​ម៉ែ​តែ​បន្តិច កូន​មិន​មាន​គ្រោះ​ថ្នាក់​ឡើយ ហើយ​តែង​បាន​ទទួល​ជោគជ័យ រាល់ភារកិច្ច​ទាំង​ឡាយ យ៉ាង​ពិត​ប្រាកដ​ណា​កូន។

ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ​៥០០០​ឆ្នាំ​

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 06, Jun 2023 (53,327 Read)
ធម៌ដែលនាំឲ្យមានសេចក្តីចម្រើន ៤ ប្រការ «វុឌ្ឍិធម៌»
Public date : 01, Dec 2022 (20,556 Read)
ការ​វេរចង្ហាន់
Public date : 04, Jun 2022 (17,056 Read)
ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន​
Public date : 06, Jun 2023 (50,901 Read)
សេចក្តី​ព្យាយាម​ និង​សេចក្តី​មិន​រាយ​មាយ
Public date : 16, Oct 2022 (17,301 Read)
ការ​ប្រឹក្សា​គ្នា​របស់​សប្បុ​រស​ទាំង​ឡាយ តែង​ប្រ​ព្រឹត្ត​ទៅ ដើម្បី​ដឹង​ច្បាស់
Public date : 29, Oct 2020 (33,279 Read)
ក្បាល​ពស់​កន្ទុយ​ពស់
Public date : 29, Jul 2019 (15,028 Read)
មក​ដល់​កូន​ប្រុស​សម្លាញ់​មាស​ឪពុក
Public date : 11, Oct 2022 (64,997 Read)
បុណ្យ​នៃ​ការ​បូជា​ព្រះ​ធាតុ​ របស់​ព្រះ​សាស្តា​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )