Reading Article
Public date : 27, Mar 2014 (8,991 Read)
សេចក្តីថ្លែងអំណរគុណចំពោះលោកអ្នកសប្បុរសចូលរួមការងារថតផ្សាយវីដេអូព្រះធម៌

|
ខ្ញុំព្រះករុណា ខ្ញុំបាទមាននូវសេចក្តីសោមនស្សរីករាយ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅនិងត្រេកអរអនុមោទនាបុណ្យចំពោះនាមសប្បុរសជនដែលបានចូលរួមជាវកាម៉េរ៉ាថ្មីមួយ តាមសេចក្តីត្រូវការរបស់ខ្ញុំ សម្រាប់ការងារថតផ្សាយព្រះធម៌ មានដូចជា៖
១. លោកពូ ឧបាសក សោម-រតនៈ ១០០០ដុល្លា ២. តម្លៃលះ iPad ៤៥០ដុល្លា (ដែលឧបាសក សោម-រតនៈ បានផ្គត់ផ្គង់កាលមុន) ៣. លោក ឡាង សុភក្រ័ និងក្រុមគ្រួសារ ១៥០ដុល្លា ៤. លោក ឡាង វណ្ណៈ និងក្រុមគ្រួសារ ១៥០ដុល្លា ៥. លោក គីម កក់ និងក្រុមគ្រួសារ ១០០ដុល្លា ៦. លោក សុខ វិច្ឆយ័ និងក្រុមគ្រួសារ ៤០ដុល្លា ៧. កញ្ញា រ៉ុង ស្រីធំ ៣០ដុល្លា ៨. កញ្ញា អ៊ឹង សុមុន្នី ៣០ដុល្លា ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំព្រះករុណា ខ្ញុំបាទសូមទូលប្រគេន និងជម្រាបជូនពុទ្ធបរិស័ទជ្រាបថា ការងារថតផ្សាយផ្ទាល់ និងការងារថតវីដេអូព្រះធម៌ដែលគេហទំព័រ៥០០០ឆ្នាំបានដំណើរការដោយរលូនមកទល់ពេលនេះ ក៏ព្រោះមានការចូលរួមចំណែកយ៉ាងខ្លាំងក្លា និងយកចិត្តទុកដាក់បំផុត របស់ពុទ្ធបរិស័ទទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីឲ្យការផ្សាយទៅនៃព្រះធម៌កាន់តែសុះសាយ និងជ្រួតជ្រាបដល់ពុទ្ធបរិស័ទ រួមមាន៖ ១. ភិក្ខុ បញ្ញាបជ្ជោតោ ទេព-បញ្ញា អ្នកថតផ្ទាល់ ២. ធម្មបណ្ឌិត អឿ-សៅ តែងតែរ៉ាប់ជួយជាឧបករណ៍ផ្សាយមានកាម៉េរ៉ាចំនួន២គ្រឿង (ឥឡូវខូចមួយ កំពុងប្រើមួយ) និងHD webcam. ៣. ពុទ្ធបរិស័ទនៅវត្តពន្លឺពុទ្ធចក្ក ផ្តល់ iPhone 5 ៤. បងស្រី អៀង រិទ្ធធារី និងក្រុមគ្រួសារ, បង សាក់ ឆវី, បង ម៊ី ចាន់រាវី , យក់ ស៊ីមមូរ៉ា ៖ Cerevo Steaming Device ប្រដាប់បញ្ជូនការផ្សាយ ៥. ឧបាសក សោម-រតនៈ ៖ iPad 4 3G 32GB ៦. ឧបាសក ឡៅ-គឹមងួន និង ឧបាសិកា ឌួង-លី ផ្តល់ Camcorder Sony តាមរយៈ ឧបាសិកា ជា-សុណាវី ៧. ឧបាសក ប៉ុល នាង ឧបាសិកា គ្រៀល ស៊ីយ៉ា និងបុត្រ ចៅ ចៅទួត, ៨. និងនាមបរិស័ទជាច្រើនទៀតដែលនៅសាលារៀនបាត់ដំបង និងភ្នំពេញ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ដែលតែងតែចូលរួមធម្មទានការងាររបស់៥០០០ឆ្នាំ ។ អានបន្ថែមអំពីការងារផ្សាយផ្ទាល់របស់៥០០០ឆ្នាំ ដោយ៥០០០ឆ្នាំ |