Monday, 25 Sep B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 170,123
Today
Yesterday 380,011
This Month 5,322,688
Total ៣៤១,៨៧២,០២០
Flag Counter
Reading Article
Public date : 25, Jul 2021 (26,381 Read)

ទស្សនគតិ​របស់​ពុទ្ធសាសនិក​បុគ្គល



Audio

 

ក្នុង​ចំណោមសាស្ដា​នៃ​សាសនា​ទាំង​ឡាយ ព្រះពុទ្ធ​ជា​ម្ចាស់​ (​ប្រសិន​បើ​ព្រម​ឲ្យ​យើង​ហៅ​ព្រះអង្គ​ថា​ជា​សាស្ដា អ្នក​បង្កើត​សាសនា​នៅ​តាម​អត្ថន័យ​របស់​ស័ព្ទ ដែល​យើង​និយម​នាំ​គ្នា​យល់​ឃើញ​នោះ) ទ្រង់​ជា​សាស្ដា​មួយ​ព្រះអង្គ​គត់​ប៉ុណ្ណោះ ដែល​មិន​បាន​អាង​ព្រះអង្គ​ថា​ជា​អ្វី​ផ្សេង​ក្រៅ​តែ​ពី​មនុស្ស​ធម្មតា​ហើយ​បរិសុទ្ធ។
 
សាស្ដា​ទាំង​ឡាយ​ដទៃ បើ​មិន​មែន​ជា​ព្រះជាម្ចាស់​ដោយ​ខ្លួន​ឯង ក៏​ជា​អវតា​របស់​ព្រះជាម្ចាស់​តាម​រូប​ភាព​ផ្សេងៗ ឬ​មិន​ដូច្នោះ​ទេ​ក៏​ជា​អ្នក​ដែល​ព្រះជាម្ចាស់​បញ្ជូន​មក។ ដោយ​ឡែក​ព្រះពុទ្ធ​ជាម្ចាស់ មិន​ត្រឹម​តែ​ជា​មនុស្ស​ធម្មតា​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ថែម​ទាំង​មិន​អាង​ទៅ​ដល់​ការ​ដែល​ព្រះអង្គ​បាន​ទទួល នូវ​ការ​ជំរុញ​ពី​អាទិទេព​អង្គ​ណា​មួយ ឬ​ពី​អំណាច​វិសេស​ខាង​ក្រៅ​ណា​មួយ​នោះ​ឡើយ។
 
ព្រះអង្គ​ទ្រង់​ចាត់​ទុក​ថា ការ​ត្រាស់​ដឹង​ក៏​ដូច​ជា​ការ​សម្រេច​បាន​គ្រប់​បែប​យ៉ាង​របស់​ព្រះអង្គ ជា​ការ​ព្យាយាម​របស់មនុស្ស ជា​សតិបញ្ញា​របស់មនុស្ស ហើយ​ជា​ពិសេស​មនុស្ស​ប៉ុណ្ណោះ ដែល​អាច​ក្លាយ​ទៅ​ជា​ព្រះពុទ្ធ​បាន។ មនុស្ស​គ្រប់​គ្នា​មាន​សក្ដានុភាព (​អំណាច​ផ្ទាល់​ខ្លួន) ដែល​អាច​ធ្វើ​ឲ្យ​ខ្លួន​គេ​ក្លាយ​ទៅ​ជា​ព្រះពុទ្ធ​បាន​ដោយ​ខ្លួន​ឯង​ បើ​សិន​ណា​ជា​គេ​ប្រាថ្នា​យ៉ាង​ដូច្នោះ ហើយ​ធ្វើ​នូវ​សេចក្ដី​ព្យាយាម។ ហេតុ​ដូច្នេះ​យើង​អាច​នឹង​ហៅ​ព្រះពុទ្ធ​ជាម្ចាស់​ថា​ជា​កំពូល​មនុស្ស​ក៏​បាន ដ្បិត​ថា​ព្រះអង្គ​ទ្រង់​មាន​ភាព​ជា​មនុស្ស​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​វរកាយ​របស់​ទ្រង់ រហូត​ដល់​ទៅ​ថា​ក្នុង​សម័យ​ក្រោយៗ​មក ព្រះអង្គ​បាន​ទទួល​នូវ​ភាព​គោរព​យ៉ាង​ខ្លាំង​ក្លា​ពីសំណាក់​មនុស្ស​ទូទៅ ប្រដូច​ទៅ​នឹង​មនុស្សវិសេស។

តាម​គោលការណ៍​នៃ​ព្រះពុទ្ធសាសនា ឋានៈ​របស់​មនុស្ស​ជា​ឋានះ​ខ្ពង់​ខ្ពស់​បំផុត។ មនុស្ស​ជា​ម្ចាស់​របស់​ខ្លួន​ឯង ហើយ​មិន​មាន​ព្រះ​ជាម្ចាស់​ឬ​អាទិទេព​ឯ​ណា​និមួយ ដែល​នឹង​មក​សម្រេច​ជោគ​វាសនា​របស់​មនុស្ស​បាន​ឡើយ។ ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​ត្រាស់​ថា ខ្លួ​ន​ជាទី​ពឹង​របស់​ខ្លួន​ពុំ​មាន​អ្នក​ដទៃ​ណា ជា​ទី​ពឹង​របស់​ខ្លួន​បាន​ឡើយ។
 
ព្រះអង្គ​ជានិច្ច​ជាកាល ទ្រង់​ដាស់​តឿន​ដល់​សាវ័ក​ទាំង​ឡាយ​របស់​ព្រះអង្គ ឲ្យ​ចេះ​ពឹង​ខ្លួន​ឯង​ និង​មិន​ឲ្យ​ស្វែង​រក​ទីពឹង​ឬ​ផ្ដេក​ផ្ដួល​ទៅ​លើ​បុគ្គល​ណា​មួយ​ផ្សេង​ទៀត​ឡើយ។ ព្រះអង្គ​ទ្រង់​ត្រាស់​ទូន្មាន​ផ្ចុងផ្ដើម​និង​ជំរុញ ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ឲ្យ​បុគ្គល​ម្នាក់ៗ ធ្វើ​នូវ​សេចក្ដី​ចម្រើន (អភិវឌ្ឍ) ឲ្យ​ដល់​ខ្លួន និង​ការ​រួច​ចាក​ផុត​ពី​សេចក្ដី​ទុក្ខ​របស់​ពួក​គេ​ឲ្យ​បាន​សម្រេច ត្បិត​ថា​មនុស្ស​មាន​ថាមពល ដែល​អាច​រំដោះ​ខ្លួន​គេ​ផ្ទាល់​ពី​សំយោជន៍​ទាំង​ឡាយ​បាន។ព្រះអង្គ​ទ្រង់​ត្រាស់​ថា អ្នក​ទាំង​ឡាយ​គួរ​ធ្វើ​នូវ​កិច្ច​របស់​ខ្លួន ព្រោះ​ថា​តថាគត​ទាំង​ឡាយ​គ្រាន់​តែ​ជា​អ្នក​ចង្អុល​បង្ហាញ​ផ្លូវ​ប៉ុណ្ណោះ។
 
ប្រសិន​បើ​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​បាន​ទទួល​នូវ​ការ​តាំង​ព្រះនាម​ថា​ជា ព្រះជួយលាង​បាប មែន​នោះ ក៏​ប្រហែល​ជា​នៅ​ក្នុង​ន័យ​ដែល​ថា ព្រះអង្គ​បាន​ទ្រង់ស្វែង​រក​ឃើញ​នូវ​ព្រះធម៌ និង​ទ្រង់​ចង្អុល​មាគ៌ាឆ្ពោះ​ទៅ​កាន់​ការ​រំលត់​ទុក្ខ​គឺ​ព្រះនិព្វាន​ប៉ុណ្ណោះ ប៉ុន្តែ​យើង​ចាំ​បាច់​ត្រូវ​តែ​បដិបត្តិ​តាម​មាគ៌ា​នោះ​ដោយ​ខ្លួន​យើង​ផ្ទាល់។ ផ្អែក​លើ​គោល​ការណ៍​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​ម្នាក់ៗ​នេះ​ឯង​ហើយ ដែល​ព្រះពុទ្ធ​ជា​ម្ចាស់​បាន​អនុញ្ញាត​ឲ្យ​សាវ័ក​របស់​ព្រះអង្គ​មាន​ឥស្សរភាព ដូច​មាន​សម្ដែង​ទុក​នៅ​ក្នុង​មហា​បរិនិព្វាន​សូត្រ​ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​ថា ព្រះអង្គ​មិន​ធ្លាប់​ទ្រង់​ព្រះតម្រិះ​ដែល​នឹង​គ្រប់គ្រង​គណៈ​សង្ឃ​ឡើយ ទាំង​មិន​ទ្រង់​ប្រាថ្នា​ឲ្យ​គណៈ​សង្ឃ​ពឹង​ពាក់​អាស្រ័យ (ផ្ដេកផ្ដួល​លើ) ព្រះអង្គ​ផង​ដែរ។
 
ព្រះអង្គ​ទ្រង់​ត្រាស់​ថា មិន​មាន​គោល​ធម៌​ខាង​ក្នុង នៅ​ក្នុង​ពាក្យ​ទូន្មាន​របស់​ព្រះអង្គ​ឡើយ គឺ​ថា​មិនមាន​អ្វី​លាក់​ទុក​នៅ​ក្នុង​ដៃ​របស់​គ្រូ (​អាច​រិយមុដ្ឋិ) ឬ​និយាយ​ម្យ៉ាង​ទៀត​ថា មិន​មាន​អ្វី​លាក់​ទុក​នៅ​ក្នុង​ដៃ​អាវ (​គ្មាន​អ្វី​បិទ​បាំង)។ សេរីភាព​ខាងការ​គិត ដែល​ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​បាន​អនុញ្ញាត​មក​នេះ ពុំ​មាន​នរណា​ធ្លាប់​បាន​ឮ​មកអំពី​មុន​ឡើយ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សាសនា​ទាំង​ឡាយ។ សេរីភាព​នេះ​គឺ​ជា​តម្រូវ​ការ​ដ៏​ចាំ​បាច់​ ព្រោះ​ព្រះពុទ្ធ​បរមគ្រូ​បាន​ត្រាស់​ទូន្មានទុក​ថា សេចក្ដី​បរិសុទ្ធ​របស់​មនុស្ស ត្រូវ​អាស្រ័យ​ការ​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​សច្ចធម៌​ដោយ​ខ្លួន​ឯង មិន​មែន​អាស្រ័យ​ទៅ​លើ​ការ​អាណិត​អាសូរ​ពី​ព្រោះជាម្ចាស់​អង្គ​ណា ដើម្បី​ជា​រង្វាន់​សម្រាប់​ការ​ប្រព្រឹត្ត​ដ៏​ល្អ និង​មាន​សេចក្ដី​ស្មោះត្រង់​ចំពោះ​ព្រះអង្គ ឬ​ពី​អំណាច​ខាង​ក្រៅ​ណាមួយ​នោះ​ក៏​ទេ​ដែរ។

ដកស្រង់ចេញពីសៀវភៅ ព្រះពុទ្ធទ្រង់​បង្រៀន​អ្វី?
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 02, Jun 2022 (18,123 Read)
អំពីពុទ្ធទំនាយសោឡសនិម្មិត (មហាសុបិន្ត១៦ប្រការ)
Public date : 29, Jul 2019 (14,881 Read)
បុគ្គល​មិន​គប្បី​ជា​បុរស​នៃ​អ្នក​ដទៃ​ឡើយ
Public date : 27, Jul 2019 (12,495 Read)
កា​រ​ងារ​ ៣​ មុខ​ តាម​ឱ​វាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ​
Public date : 27, Jul 2019 (18,970 Read)
គុណ​នៃ​ការ​ចិញ្ចឹម​មា​តា​បិ​តា​
Public date : 25, Jul 2019 (12,659 Read)
ចិត្ត​មួយ​ថ្លើម​មួយ
Public date : 21, Jul 2021 (24,981 Read)
បុណ្យគឺបុញ្ញៈ
Public date : 18, Jun 2023 (21,875 Read)
៤យ៉ាងរបស់អ្នកគ្រប់គ្រងផ្ទះ ដើម្បី​សុខ​ចម្រើន​កើត​សុភមង្គល​
Public date : 29, Jan 2021 (19,222 Read)
ព្រះពុទ្ធគុណ
Public date : 29, Jul 2019 (8,971 Read)
អនត្តាទំនាស់ជាមួយកម្ម​ឬទេ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿