Wednesday, 29 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 109,967
Today
Yesterday 194,255
This Month 6,414,165
Total ៣៥៦,៦៣១,២៨៣
Flag Counter
Reading Article
Public date : 29, Jul 2019 (35,393 Read)

ឋានសួគ៌​៦ ជាន់



Audio
 
ឋានសួគ៌​៦ ជាន់

ក្នុង​ការ​ប្រព្រឹត្ត​របស់​មនុស្សមាន​ច្រើន​ហេតុ ច្រើន​ប្រការ​ណាស់​កូន​ប្រុស​ស្រី តែ​ចំពោះ​បុគ្គលដែល​អាច​ទៅកាន់​ស្ថានសួគ៌​បាន​លុះ​ត្រា​តែ​បុគ្គល​ហ្នឹង​ប្រព្រឹត្ត​តែ​អំពើ​ល្អ។

ម្យ៉ាង​ទៀត ក្នុង​ស្ថាន​សួគ៌​ក៏​មាន​កន្លែង​ខុស​គ្នា​ដែរ​ដោយ​អំណាច​ក្នុង​ការ​ប្រព្រឹត្ត​របស់​យើង ទៅ​តាម​អំណាច​នៃ​ផល​បុណ្យ​ដែល​ជួយ​យឹតយោង​ទៅ​តាម​ស្ថាន​មាន ៦ ស្ថាន​ហើយ​សុទ្ធតែ​កន្លែង​មាន​សេចក្ដី​សុខ​ច្រើន​ទៀត​ផង។

១- ចាតុម្មហារាជិកា ស្ដេច​មហារាជ​ទាំង ៤ អង្គ ជា​អ្នក​គ្រប់គ្រង​ស្ដេច​ធរដ្ឋ មាន​ពួក​គន្ធព្វ​ជា​បរិវារ​គ្រប់​ក្នុង​ទិសបូព៌ា (​ទិស​ខាង​កើត​) ស្ដេច​វិរុឡ្ហកៈ មាន​ពួក​កុម្ភណ្ឌ​ជា​បរិវារ​គ្រប់គ្រង​នៅ​ក្នុង​ទិស​ទក្សិណ (ទិស​ខាង​ត្បូង) ស្ដេច​វិរូបក្ខ មាន​ពួក​នាគ​ជា​បរិវារ​គ្រប់​គ្រង​ក្នុង​ទិស​បស្ចិម (ទិស​ខាង​លិច) ស្ដេច​កុវេរៈ មាន​ពួកយក្ស ជា​បរិវារ​គ្រប់​គ្រង​នៅ​ក្នុង​ទិស​ឧត្ដរ (ទិស​ខាង​ជើង)។

២- តាវត្តិង្ស ស្ដេច​វេបចិត្តិ ជា​អ្នក​គ្រប់​គ្រង​ ព្រោះ​ជាន់​នេះ​ពី​ដើម​ជា​កន្លែង​របស់​ពួក​អសុរ ត​មក​ស្ដេច​សក្កទេវរាជ គឺ​ព្រះ​ឥន្ទ្រ​ជា​មួយ​ទេវតា​ អ្នក​ជា​សព្រហ្មចារី ៣៣ អង្គ​កើត​ឡើង​ក្នុង​ឋាន​សួគ៌​ជាន់​នេះ ឈ្នះ​ពួក​អសុរ​ហើយ បាន​គ្រប់គ្រង​ស្ថាន​សួគ៌​ជាន់​នេះ​មក។

៣- យាមា ស្ដេច​សុយាមទេវបុត្ត​ជា​អ្នក​គ្រប់គ្រង។

៤- តុសិត ស្ដេច​សន្តុសិត​ទេវបុត្ត ជា​អ្នក​គ្រប់គ្រង លោក​ពោល​ថា​ស្ថាន​សួគ៌​ជាន់​នេះ​ជា​ទី​កើត និង​ជាទី​នៅ​របស់​ព្រះពោធិសត្វ និង​ព្រះពុទ្ធ​បិតា ព្រះពុទ្ធ​មាតា និង​លោក​អ្នក​វិសេស​ដទៃ​ៗ​ទៀត។

៥- និម្មានរតី ស្ដេច​និម្មិតទេវរាជ ជា​អ្នក​គ្រប់គ្រង លោក​ពោល​ថា ទេវតា​ជាន់​នេះ ជា​ជំពូក​ដែល​បរិបូណ៌​ប្រាថ្នា​វត្ថុ​ណា​មួយ ក៏​និម្មិតយក​ខ្លួន​ឯង។

៦- បរនិម្មិតវសវត្តី ស្ដេច​និម្មិត​វសវត្តី ជា​អ្នក​គ្រប់គ្រង លោក​ពោល​ថា ទេវតា​ជាន់​នេះ ប្រាថ្នា​វត្ថុ​ណា​មួយ​មិន​ត្រូវ​និម្មិត​ខ្លួន​ឯង​ទេ មាន​អ្នក​ដទៃ​និម្មិត​ឲ្យ​មួយ​ទៀត។

មែន​ពិត​ស្ថាន​សួគ៌ ៦ ជាន់​នេះ អ្នក​សិក្សា​ធ្លាប់​បាន​ជ្រាប​មក​ហើយ​ តែ​ហេតុ​ដែល​ខ្ញុំ​យក​មក​សរសេរ​ទុក​ក្នុង​ទី​នេះ ក៏​ដើម្បី​បំណង​នឹង​ឲ្យ​សៀវភៅ​មួយ​ក្បាល​នេះ​បាន​ជា​របស់​ដែល​គួរ​ដឹង គួរ​ឃើញ​គ្រប់​ដោយ​បរិបូណ៌ ខ្ញុំ​មិន​មាន​ប្រាថ្នា​ជា​យ៉ាង​ដទៃ​ឡើយ និង​ក្រៃលែង​ជាង​នោះ​ឋាន​សួគ៌ ៦ ជាន់​នេះ មិន​បាន​ជាប់​ទាក់​ទង​ជា​មួយ​ព្រះធម៌​ឡើយ ការ​ដឹង​ក៏​ត្រឹម​តែ​តាម​ក្បួន​ច្បាប់ប៉ុណ្ណោះ។ តែ​អ្នក​គិត​អាច​យក​មក​ប្រៀបធៀប​ជា​មួយមនុស្ស​សម័យ​បច្ចុប្បន្ន ក៏​បាន​ដែរ តែ​មិន​បាន​សម្គាល់​ថា​នឹង​ទាញ​របស់​ដែល​ធ្លាក់​ចុះ​នោះ​ទេ គឺ​ត្រឹម​តែ​គិត​ប្រៀបធៀប​តែ​ប៉ុណ្ណោះឯង។

ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Jul 2019 (55,531 Read)
លះ​សុខ​តូច​ដូរ​យក​សុខ​ធំ​
Public date : 27, Jul 2019 (26,533 Read)
មាន​សទ្ធា​ប្រ​សើ​រជាង​មាន​ទ្រព្យ
Public date : 28, Jul 2019 (43,240 Read)
សុខ​ព្រោះ​មិន​បៀត​បៀន​អ្នក​ដទៃ
Public date : 29, Jul 2021 (62,583 Read)
អស្សលាយនសូត្រ
Public date : 01, Apr 2021 (41,405 Read)
បុណ្យគឺជាធម្មជាតិលាងជំរះចិត្តឲ្យស្អាត
Public date : 17, Jul 2023 (79,854 Read)
ឧបោសថ ៣ យ៉ាង
Public date : 19, Jan 2022 (97,562 Read)
ចូឡរាហុលោវាទសូត្រ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )