Sunday, 23 Jun B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 36,159
Today
Yesterday 158,009
This Month 4,291,639
Total ៤០៥,០៧៤,៣៦៤
Reading Article
Public date : 29, Jan 2021 (20,248 Read)

ព្រះពុទ្ធគុណ



 
ព្រះពុទ្ធគុណ

មាន​ពុទ្ធបរិស័ទ ជា​ច្រើន​ដែលធ្លាប់​បាន​សូត្រ​នូវ​ធម៌​សរសើរ​គុណ​របស់​សម្មាសម្ពុទ្ធ ប៉ុន្តែមិន​បាន​ដឹង​អំពី​សេចក្ដី​ប្រែប្រួល ដូច្នេះ​ហើយ​ក៏​ចេះ​តែ​សូធ្យៗ​ទៅ មិន​ដឹង​សេចក្ដី​ប្រែ​យ៉ាង​ណា​នោះ​ទេ។

ទុក​តែ​ធម៌​នេះ មិន​បាន​ពិស្ដារយ៉ាង​ណា​ក៏​ដោយ​តែ​ជា​ចំណែក​មួយ​សម្រាប់​ពុទ្ធបរិស័ទ​ជា​អ្នក​បាន​ចូល​មក​កាន់​ព្រះពុទ្ធសាសនា​ថ្មីៗ ងាយ​ស្រួល ក្នុង​ការ​សិក្សា​យល់​ដឹង​អំពីគុណ​របស់​ព្រះសម្មាសម្ពុទ្ធ​មួយ​ចំណែក​ដែរ សូម​ញាតិ​ញោម​អាច​សេចក្ដី និង​យក​ចិត្ត​ទុក​ដាក់​ដោយ​គោរព​ចុះ​ ពុទ្ធគុណ គឺ​ជា​សេចក្ដី​ល្អ​របស់​ព្រះសម្មាសម្ពុទ្ធ​មាន​១០​យ៉ាង​គឺ

១- ឥតិបិ សោ ភគវា អរហំ ព្រះដ៏មានព្រះភាគ​អង្គ​នោះ​ទ្រង់​ព្រះ​នាម​ថា អរហំ ព្រោះ​ព្រះអង្គ​ឆ្ងាយចាក​សឹក​សត្រូវ ពោល​គឺ​កិលេសព្រម​ទាំង​វាសនា គឺ​កាយ​បយោគ និង​វចីបយោគ។

២- សម្មាសម្ពុទ្ធោ ទ្រង់​ព្រះនាម​ថា សម្មាសម្ពុទ្ធោ ព្រោះ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំង​ពួង​ដោយ​ប្រពៃ ចំពោះ​ព្រះអង្គ​ឥត​មាន​គ្រូ​អាចារ្យ​ណា​ប្រដៅ​ព្រះអង្គ​ឡើយ។

៣- វិជ្ជាចរណសម្បន្នោ ទ្រង់​ព្រះនាម​ថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គ បរិបូណ៌ដោយ​វិជ្ជា ៣ និង​វិជ្ជា ៨ និង​ចរណៈ ១៥។

៤- សុគតោ ទ្រង់ព្រះនាម​ថា សុគតោ ព្រោះព្រះអង្គ​មាន​ដំណើរ​ល្អ​យាង​ទៅ​កាន់​សុន្ទរស្ថាន គឺ​អមតមហានិព្វាន។

៥- លោក​វិទូ ទ្រង់​ព្រះនាម​ថា លោក​វិទូ ព្រោះ​ព្រះអង្គ​ជ្រាប​ច្រាស់នូវ​ត្រៃលោក។

៦- អនុត្តរោ ទ្រង់ព្រះនាម​ថា អនុត្តរោ ព្រោះព្រះអង្គ​ប្រសើរ​ដោយ​សីលា​ទិគុណ​រក​បុគ្គល​ណា​មួយ​ស្មើ​គ្មាន។

៧- បុរិសទម្មសារថិ ទ្រង់​ព្រះនាម​ថា បុរិសទម្មសារថិ ព្រោះ​ព្រះអង្គ​ជា​អ្នក​ទូន្មាន​នូវ​បុរស​ដែល​មាន​ឧបនិស្ស័យ​គួរ​នឹង​ទូន្មាន​បាន។

៨- សត្ថា ទេវមនុស្សានំ ទ្រង់​ព្រះនាម​ថា សត្ថា ទេវមនុស្សានំ​ព្រោះ​ព្រះអង្គ​ជា​សាស្ដាចារ្យ​នៃ​ទេវតា និង​មនុស្ស​ទាំង​ឡាយ។

៩- ពុទ្ធោ ព្រះអង្គត្រាស់​ដឹង​នូវ​ចតុរារិយសច្ច ហើយ​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​ត្រាស់​ដឹង​ផង។

១០- ភគវា ព្រះអង្គមាន​ដំណើរ​ទៅ​កាន់​ត្រៃ​ភព ខ្ជាក់​ចោល​ហើយ​ គឺ​ថា ព្រះអង្គ​មិន​ត្រឡប់​កើត​ទៀត​ឡើយ។

ការ​រលឹក​ដល់​គុណ​របស់​ព្រះសម្មាសម្ពុទ្ធ ដែល​ហៅ​ថា​ពុទ្ធោនុស្សតិ មិនមែន​សំដៅ​ការ​លើក​យក​ពាក្យ​ណា​មួយ មក​ទន្ទេញ​ស្វាធ្យាយ ទាំង​ដែល​មិន​ដឹង​ថា តើ​ពាក្យ​នីមួយៗ​នោះ​មាន​ន័យ​យ៉ាង​ណា​នោះទេ តាម​ពិត​ទៅ​ការ​រឮក​ដល់​គុណ​របស់ព្រះសម្ពុទ្ធ គឺ​នៅ​ត្រង់​ការ​យល់ ហើយ​ពិចារណាតាម​សមត្ថភាព​នៃ​សទ្ធា និង​បញ្ញា​រហូត​កើត​សេចក្ដី​ស្ងប់ ឃ្លាត​ឆ្ងាយ​ពី​បាប​ទាំង​ពួង។ នេះ​ហៅ​ថា ពុទ្ធានុស្សតិ ដែល​ប្រែ​ថា ការ​រលឹករឿយៗ​ដល់​ព្រះសម្មាសម្ពុទ្ធ មិន​មែន​នៅ​ត្រង់​ការ​ទន្ទេញ ពុទ្ធានុស្សតិ ឬ​អរហំ ទាំង​ដែល​មិន​បាន​យល់​ដល់​ពុទ្ធគុណ​នោះ​ឡើយ។

ព្រះនាមរបស់​ព្រះសម្មាសម្ពុទ្ធ​ អាច​ក្លាយ​ជា​ទីតាំង​នៃ​សេចក្ដី​ស្ងប់ចិត្ត​និង​ធ្វើ​ឲ្យ​អ្នក​នឹក​ឃើញ​មាន​សេចក្ដី​រីករាយ ជ្រះថ្លា​កើត​បុណ្យ​កុសល​ផ្សេងៗ​យ៉ាង​ណាមិញ មនុស្ស​យើង​ក៏​គួរ​តែ​រៀន​តាម​ព្រះអង្គ ត្រង់​ដែល​ថា ពេល​ដែល​គេ​នឹក​ដល់​យើង​កាល​ណា ក៏​កើត​សេចក្ដី​សុខ​កាយ សប្បាយ​ចិត្ត មិន​ក្ដៅ​ក្រហាយ​ចិត្ត។

ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 02, Dec 2022 (21,250 Read)
សរុបសេចក្ដី​កាយកម្ម វចីកម្ម មនោកម្ម
Public date : 07, Jun 2024 (14,679 Read)
វិជ្ជាចរណសម្បន្នោ
Public date : 06, Jun 2022 (13,122 Read)
មាន​ដំបៅ​ចិត្ត​ ត្រូវ​​បិទ​ថ្នាំ
Public date : 28, Jul 2019 (8,151 Read)
ឥទ្ធិពល​ខាង​ក្រៅ​នាំ​ឲ្យ​កូន​ខូច
Public date : 29, Jul 2019 (18,835 Read)
បញ្ហា​នរក​បរលោក
Public date : 11, Oct 2022 (59,104 Read)
បម្រើ​មាតាបម្រើ​បិតា​
Public date : 28, Jul 2019 (13,014 Read)
លោក​ធម្មសូត្រទី៥
Public date : 16, Aug 2023 (49,504 Read)
សេចក្តី​មិន​សន្តោស​ក្នុង​កុសលធម៌​ទាំង​ឡាយ​ និង​មិន​រួញ​រា​ក្នុង​សេចក្តី​ព្យាយាម
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.25