Reading Article
Public date : 31, Oct 2022 (19,338 Read)
បដិសន្ធិ

|
បដិសន្ធិ
ដោយសារមិនមានរូតតួខ្លួនជាអមតៈ ទើបព្រះពុទ្ធសាសនាបដិសេធនូវភពនៃវិញ្ញាណជាអមតៈ ដែលឆ្លងពីជាតិមួយទៅជាតិមួយផ្សេងទៀត។ យោងតាមព្រះពុទ្ធសាសនា ចិត្ត ឬវិញ្ញាណនេះផ្លាស់ប្ដូរពីជីវិតមួយទៅជីវិតមួយទៀត។ នៅក្នុងសេចក្ដីឧបមាមួយ មនុស្សមានអាយុ ៧០ ឆ្នាំ គឺមិនផ្សេង ហើយក៏មិនស្រដៀងទៅនឹងរូបគាត់ដែលនៅអាយុ ២០ ឆ្នាំដែរ។ ភាពផ្សេងគ្នានិងដូចគ្នា គឺបានដល់នាម និងរូបទាំងពីរប្រភេទនេះឯង។ យ៉ាងណាមិញ ចិត្ត ឬវិញ្ញាណដែលផ្លាស់ប្ដូរពីជីវិតមួយទៅជីវិតមួយទៀត ក៏មិនផ្សេង ហើយក៏មិនដូចទៅនឹងចិត្តវិញ្ញាណនៃជាតិមុនដែរ។ ព្រះសម្មាសម្ពុទ្ធទ្រង់បានរកឃើញថា ភពទាំងអស់សុទ្ធតែមានត្រៃលក្ខណ៍ដូចគ្នា។ ឧទាហរណ៍ ប្រសិនបើគេដុតភ្លើងទានមួយ ទៅដុតទៀតមួយផ្សេងទៀត ភ្លើងទានទីពីរគឺមិនដូចនឹងភ្លើងទានទីមួយ ហើយក៏មិនខុសពីភ្លើងទៀនទីមួយដែរ។ សូម្បីតែភ្លើងទៀនទីពីរមានកំណើតមកពីភ្លើងទៀនទីមួយក៏ដោយ។ កម្មគឺត្រូវជាប់តាមជាមួយចិត្តជានិច្ចទៅក្នុងជាតិខាងមុខ។ ជំហានដំបូង ទស្សនៈទាំងនេះជាទស្សនៈដែលលំបាកក្នុងការទទួលយក។ ប៉ុន្តែតាមពន្លឺនៃបញ្ញា និងការយល់ដឹង ដោយអំណាចការចម្រើននូវវិបស្សនា ការយល់ជាក់ច្បាស់ និងការកំណត់ដឹងនូវទស្សនៈដែលប្រកបដោយសច្ចភាពនេះ ក៏នឹងកើតមានឡើងដល់អ្នកកប្រតិបត្តិជាបន្តបន្ទាប់។ ដកស្រង់ចេញពីសៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ ដោយ៥០០០ឆ្នាំ |