Reading Article
Public date : 31, Oct 2022 (35,345 Read)
ត្រៃលក្ខណ៍

|
ព្រះសម្មាសម្ពុទ្ធទ្រង់បានស្រាវជ្រាវរកឃើញថា ភពទាំងអស់សុទ្ធតែស្ថិតនៅក្នុងត្រៃលក្ខណ៍ទាំងបីយ៉ាងគឺៈ
-អនិច្ចលក្ខណៈ
សង្ខារធម៌ទាំងឡាយមិនទៀង ហើយអ្វីៗគឺស្ថិតនៅក្នុងដំណើរនៃការប្រែប្រួលទៅជាអ្វីមួយផ្សេងទៀត។ ឧទាហរណ៍ យើងទាំងអស់គ្នាគឺស្ថិតនៅក្នុងដំណើរនៃការចាស់ជរា។ សូម្បីតែហ្វូងនៃតារាក្នុងលំហមេឃក៏ស្ថិតក្នុងដំណើរនៃការប្រែប្រួលដែរ។
-ទុក្ខលក្ខណៈ
ដោយសារតែសង្ខារធម៌ទាំងឡាយមិនទៀងទាត់ ដូច្នេះភពគឺស្ថិតក្នុងសភាពជាទុក្ខ។ ជារឿយៗ យើងតែងតែមានសេចក្ដីត្រេកត្រអាលចំពោះវត្ថុដែលជាទីរីករាយ ហើយទោមនស្សចំពោះវត្ថុដែលមិនជាទីរីករាយ នេះជាលទ្ធផលដែលបានមកពីការប្រែប្រួលមិនចេះឈប់ឈរនៃភពនោះឯង។
-អនត្តលក្ខណៈ
រូបរាយកាយនេះមិនស្ថិតស្ថេរឡើយ។ ខ្លួន ដែលយើងគ្រប់គ្នាសន្មតថាមាន គឺគ្រាន់តែប្រផ្ដុំដោយនាមនិងរូប ដែលតែងតែប្រែប្រួលដោយសារហេតុបច្ច័យនោះឯង។
ត្រៃលក្ខណ៍ ព្រះសម្មាសម្ពុទ្ធទ្រង់បានស្រាវជ្រាវរកឃើញថា ភពទាំងអស់សុទ្ធតែស្ថិតនៅក្នុងត្រៃលក្ខណ៍ទាំងបីយ៉ាងគឺៈ -អនិច្ចលក្ខណៈ សង្ខារធម៌ទាំងឡាយមិនទៀង ហើយអ្វីៗគឺស្ថិតនៅក្នុងដំណើរនៃការប្រែប្រួលទៅជាអ្វីមួយផ្សេងទៀត។ ឧទាហរណ៍ យើងទាំងអស់គ្នាគឺស្ថិតនៅក្នុងដំណើរនៃការចាស់ជរា។ សូម្បីតែហ្វូងនៃតារាក្នុងលំហមេឃក៏ស្ថិតក្នុងដំណើរនៃការប្រែប្រួលដែរ។ -ទុក្ខលក្ខណៈ ដោយសារតែសង្ខារធម៌ទាំងឡាយមិនទៀងទាត់ ដូច្នេះភពគឺស្ថិតក្នុងសភាពជាទុក្ខ។ ជារឿយៗ យើងតែងតែមានសេចក្ដីត្រេកត្រអាលចំពោះវត្ថុដែលជាទីរីករាយ ហើយទោមនស្សចំពោះវត្ថុដែលមិនជាទីរីករាយ នេះជាលទ្ធផលដែលបានមកពីការប្រែប្រួលមិនចេះឈប់ឈរនៃភពនោះឯង។ -អនត្តលក្ខណៈ រូបរាយកាយនេះមិនស្ថិតស្ថេរឡើយ។ ខ្លួន ដែលយើងគ្រប់គ្នាសន្មតថាមាន គឺគ្រាន់តែប្រផ្ដុំដោយនាមនិងរូប ដែលតែងតែប្រែប្រួលដោយសារហេតុបច្ច័យនោះឯង។ ដកស្រង់ចេញពីសៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ ដោយ៥០០០ឆ្នាំ |