30
Friday, 29 Mar B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 130,229
Today
Yesterday 180,133
This Month 6,308,163
Total ៣៨៥,៥៩៤,៨៥៦
Reading Article
Public date : 28, Jul 2019 (11,217 Read)

មិត្ត​រួម​សុខ​ទុក្ខ​



 
មិត្ត​រួម​សុខ​ទុក្ខ​

មិត្ត​ល្អ​ជំពូក​ទី ២ ជា​មិត្ត​រួម​សុខ​ទុក្ខ​មាន​លក្ខណៈ ៤ យ៉ាង​គឺ

១- គុយ្ហមស្ស អាចិក្ខតិ ប្រាប់​នូវ​អាថ៌កំបាំង​របស់​ខ្លួន​ដល់​មិត្ត មនុស្ស​យើង​ម្នាក់ៗ​ដែល​នៅ​មានកិលេស​ គង់​ជួប​ប្រទះ​នូវ​រឿង​ដែល​នាំ​ឲ្យ​កង្វល់​ក្នុង​ចិត្ត បើ​យើង​លាក់​រឿង​នោះ​មិន​ឲ្យ​អ្នកដទៃ​ជួយ​ដោះ​ស្រាយ វា​អាច​យើងខ្លួន​ឯង​ដោះ​មិន​ចេញ មាន​ខ្លះ​ប្រព្រឹត្ត​អំពើ​ផ្ដេស​ផ្ដាស​ឲ្យ​ដល់​ខ្លួន​ឯង​ទៀត​ផង ប៉ុន្តែ​បើ​ចេះ​តែ​និយាយ​ប្រាប់​ដល់​មនុស្ស​មិន​រើស​មុខ វា​អាច​កាន់​តែ​ធ្ងន់​ធ្ងរ ដូច្នេះ​ដែល​ល្អ​បំផុត​គឺ​មិត្ត​មាន​សន្ដាន​ចិត្ត​ល្អ មិត្ត​រួម​សុខ​ទុក្ខ​ជា​មួយ​យើង កាល​ដែល​មិត្ត​ល្អ​របស់​យើង​បាន​ដឹង​ហើយ គេ​មិន​ធ្វើ​ព្រងើយ​ឡើយ គេ​មាន​ឧបាយ​ដោះ​ស្រាយ និង​វិធី​លួង​លោម​ចិត្ត​យើង​ច្រើន​យ៉ាង សម្រាប់​ឲ្យ​យើង​ជា​មិត្ត​ល្អ​ជា​មួយ​អ្នក​ណា យើង​ត្រូវ​ប្រាប់​នូវ​អាថ៌កំបាំង​របស់​យើង​ដល់​អ្នក​នោះ។

ការ​មិន​មាន​រោគ​ជា​លាភ​យ៉ាង​ប្រសើរ សេចក្ដីសន្ដោសតាម​មាន​តាម​បាន​ជា​ទ្រព្យ​ដ៏​ប្រសើរ ការ​សិ្នទ្ធ​ស្នាលនឹង​គ្នា​ជា​ញាតិ​ដ៏​ប្រពៃ​ ព្រះ​និព្វាន​ជា​បរមសុខ។

ការ​បាន​ឃើញ​នូវ​ព្រះ​អរិយបុគ្គល​ទាំង​ឡាយ ជា​ការ​ប្រពៃ​ការ​នៅ​រួម​ជា​មួយ​ព្រះអរិយបុគ្គល​ទាំង​នោះ នាំ​ឲ្យ​កើត​នូវ​សេចក្ដី​សុខ​គ្រប់​គ្រា គ្រប់​វេលា បុគ្គល​ដែល​អាច​បាន​នូវ​សេចក្ដី​សុខ​ ជា​និច្ច​កាល​ពិត​ប្រាកដ​ ព្រោះ​មិន​បាន​ជួប​នូវ​សេចក្ដី​សុខ ជានិច្ច​កាល​ពិត​ប្រាកដ​ ព្រោះ​មិន​បាន​ជួប​ប្រទះ​នូវ​បុគ្គល​ពាល​ទាំង​ឡាយ​ព្រោះ​ថា បុគ្គល​ដែល​ត្រាច់​រួម​គឺ​សមាគម​ជា​មួយ​ជនពាល រមែងសោក​សៅ​អស់​កាល​ដ៏​យូរ​អង្វែង​ ការ​នៅ​រួម​ជា​មួយ​បុគ្គល​ពាល​ទាំង​ឡាយ ជា​ហេតុ​នាំ​ឲ្យ​កើត​ទុក្ខ​ជាប់​ជានិច្ច ដូច​ជា​ការ​នៅ​រួម​ជា​មួយ​នឹង​សត្រូវ យ៉ាង​នោះ​ដែរ ចំណែក​អ្នក​មាន​បញ្ញា​មាន​ការ​នៅរួម​ជា​មួយ​អ្នក​ប្រាជ្ញ រមែង​ជា​សុខ ដូច​ការ​សមាគម​គ្នា​នៃ​ពពួក​ញាតិ អ៊ីចឹង​ដែរ។

អ្នក​ទាំង​ឡាយ​ ចូរ​សេពគប់​ជា​មួយ​នឹង​អ្នក​ប្រាជ្ញ អ្នក​មាន​បញ្ញា​ជា​ពហុស្សូត ជា​អ្នក​ខ្មី​ឃ្មាត​ក្នុង​ការងារ​ជា​ប្រក្រតី មាន​ចរិយាវត្ត​ល្អប្រពៃ ជា​ព្រះអរិយៈ ជា​សប្បុរស​មាន​បញ្ញា​ឈ្លាសវាងវៃ ឲ្យ​បាន​ជាប់​លាប់​ជា​អចិន្ត្រៃយ៍ បី​ដូច​ជា​ព្រះចន្ទដែល​ត្រាច់​ទៅ​តាម​ផ្លូវ​ដែល​គេ​ហៅ​ថា​ផ្លូវ​នក្ខឫក្ស ដូច្នោះឯង។

២- គុយ្ហមស្ស បរិគុយ្ហតិ ជួយ​បិទបាំង​នូវ​អាថ៌កំបាំង​របស់​មិត្ត មិត្ត​ល្អ​ប្រៀប​បី​ដូច​ជា​សំពត់​រុំកាយ ឬ​ប្រៀប​ដូច​ជា​ឪពុក​ម្ដាយ​ដែល​រក្សា​កូន​របស់​ខ្លួន​យ៉ាង​នោះ​ឯង ពោល​គឺ​មាន​ចិត្ត​ស្មោះ​ត្រង់​ មិន​មាន​ក្នុង​ផ្សេង ឯ​ក្រៅ​ផ្សេង​នោះ​ឡើយ ហើយ​ហ៊ាន​ពោល​ជំទាស់​នឹង​អ្នកដទៃ ដែល​គេ​និយាយ​អ្វី​ៗ​អាក្រក់​ៗ រឿង​នេះ​រឿង​នោះ ខុស​ខ្លះ​ត្រូវ​ខ្លះ ដែល​ជា​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​របស់​សម្លាញ់។

តាម​ពិត​រឿង​អាថ៌​កំបាំង មិន​មែន​សុទ្ធ​តែ​រឿង​អាក្រក់ទាំង​អស់​នោះ​ទេ រឿង​ល្អ​ក៏​មាន​ដែរ ប៉ុន្តែ​ជា​រឿង​បាបកម្ម​អំពើ​ខុស​ឆ្គាំឆ្គង​របស់​ខ្លួន​ឯង គឺ​ខ្លួន​ឯង​មិន​ត្រូវ​លាក់ មិន​ត្រូវ​បិទបាំង​ទុក​ទេ ព្រោះ​វា​នាំ​ឲ្យ​សៅហ្មង​ចិត្ត នៅ​ពេល​ជិត​ស្លាប់​យ៉ាង​ហោច​ក៏​ត្រូវ​ប្រាប់​ដល់​មិត្ត​រួម​សុខទុក្ខ​របស់​ខ្លួន​ដែរ តែ​បើ​វា​ជា​រឿង​របស់​អ្នក​ដទៃ​វវិញ​នោះ មិន​ត្រូវ​រើ​ជជុះ​ខ្វេះ​កកាយ ហែក​កេរ្តិ៍​បង្ហាញ​ខ្មាស ដោយ​ចង់​ឲ្យ​អ្នក​ផ្សេង​ៗ​ដឹង​នោះ​ឡើយ។

ទោស​អ្នក​ដទៃ​មើល​ឃើញ​បាន​ដោយ​ងាយ សូម្បី​តែ​តិច​តួច​ឬ​តូច​តាច​ក៏​ដោយ ឯ​ទោស​របស់​ខ្លួន​ឯង​វិញ មើល​ឃើញ​ដោយ​លំបាក ទោះ​ជា​កំហុស​នោះ​ធំ​ប៉ុនណា​ក៏​មើល​ឃើញ​ដែរ ព្រោះ​ថាបុគ្គល​នោះ​រមែង​ទម្លាក់​ទោស​ដល់​ជន​ដទៃ ដូច​ជា​គេ​បោច​អង្កាម​បញ្ច្រាស​ខ្យល់ យ៉ាង​នោះ​ឯង ប៉ុន្តែ​គេ​រមែង​បិទបាំង​នូវ​ទោស​របស់​ខ្លួន ដូច​ជា​ព្រាន​ព្រៃ បិទ​បាំង​រាងកាយ​ដោយ​គ្រឿង​បិទបាំង​ផ្សេងៗ ក្នុង​ពេល​រង់​ចាំ​ចាប់​សត្វ ដូច្នោះ​ដែរ។

៣- អាបទាសុ ន វិជហតិ មិន​បោះ​បង់​មិត្ត​ក្នុង​គ្រា​មាន​វិបត្តិ នៅ​ពេលយើង​មាន​ភ័យ ឬ​វិបត្តិ​ធំតូច​អ្វី​មួយ​នោះ មិត្ត​រួម​សុខ​ទុក្ខ​មិន​លះ​បង់​ចោល​យើង​ឡើយ គឺ​នៅ​រាប់​អាន​ជា​មិត្ត នៅ​ជិត​ដិត​នៅ​ជួយ​លើក​ស្ទួយ​យើង នៅ​ជា​ទីពឹង បី​ដូច​ជា​អាវ​ធំ​ក្រាស់​ក្នុងរដូវ​រងារ។

រឿង​សំខាន់​នៅ​ត្រង់​ការ​អប់រំ​ចិត្ត តាម​ពិត​ មិន​មាន​អ្វី​គ្រប់​គ្រាន់​សម្រាប់​យើង​ឡើយ បើ​យើង​មិន​រៀន​ឲ្យ​ចេះ​ល្មម​នោះ​ទេ ដូច​ជា​ទ្រព្យ​សម្បត្តិ​ជា​ដើម ទ្រព្យ​សម្បត្តិ​ដែល​ប្រសើរ​ពិត​មិន​មែន​នៅ​លើ​ច្រើន​ឬ​ល្អៗ ចាក់​គរ​យក​ទៅ​ណា​មិន​អស់​នោះ​ឡើយ ប៉ុន្តែ​បើ​ម្ចាស់​ទ្រព្យ​ចេះ​ល្មម​តាម​មាន តាម​បាន ចំពោះ​សម្បត្តិ​ដែល​បាន​មក​ប្រកប​ដោយ​ធម៌​នោះ ទោះ​ជា​សម្បត្តិ​នុះ​តិច​ក៏​ដោយ ក៏​ឈ្មោះ​ថា​ជា​ទ្រព្យ​ដ៏​ប្រសើរ​ក្រៃ​លែង ត្រង់​កន្លែង​នេះ​មិន​ងាយ​មនុស្ស​បាន​ឃើញ​ឡើយ ព្រោះ​លាភ​ច្រើន​ពេក សម្លឹង​ទៅ​រក​តែ​ទ្រព្យ​សម្បត្តិ​មាស​ប្រាក់​ច្រើនៗ ទុក​ឲ្យ​ខ្លួន​ឯង​ក្រ​មួយ​ជីវិត ​មក​អំពី​មិន​ចេះ​គ្រប់​គ្រាន់​នោះ​ឯង។

មនុស្ស​ខ្លះ​មាន​សម្បត្តិ​ច្រើន ប៉ុន្តែ​ជំពាក់​បំណុល​គេ​មិន​តិច​ឡើយ ជំពាក់​ទាំង​ជីវិត​គេ​ទៀត​ផង ព្រោះ​ហេតុ​តែ​មិន​ចេះ​សន្ដោស​ចំពោះ​ទ្រព្យ ល្មោភ​ក្នុង​សម្បត្តិ ក៏​ប្រព្រឹត្ត​ការ​កេង​ប្រវ័ញ្ច​កាប់​សម្លាប់​លួច​ប្លន់ ។ល។ មនុស្ស​ខ្លះ​ទៀត ដល់​ពេល​មាន​បាន​មាន​បុណ្យ​មានស័ក្តិ ក៏​បំភ្លេច​មិត្ត​សម្លាញ់ ដែល​ធ្លាប់​រួម​សុខ​រួម​ទុក្ខ ថែម​ទាំង​ធ្លាប់​មាន​នូវ​ឧបការៈ​ផ្សេងៗ​ទៀត​ផង​នោះ ចោលអស់​រលីង មនុស្ស​របៀប​នេះ​នឹង​មាន​កម្មពៀរ គឺ​មិន​អាច​មាន​មិត្ត​ល្អ​តទៅ​ទបាន​ឡើយ។

ភ្នំមាស​សុទ្ធ​ដល់​ទៅ​ពីរ ក៏​មិន​អាច​ញ៉ាំង​ឲ្យ​មនុស្ស​មិន​សន្ដោស​ម្នាក់ គ្រប់​គ្រាន់​បាន​ឡើយ បុគ្គល​ដឹង​សេចក្ដី​នោះ​ហើយ​គប្បី​ប្រព្រឹត្ត​ឲ្យ​ដឹង​ប្រមាណ។
កាល​បើ​សេចក្ដី​ត្រូវ​ការ​កើត​ឡើង​ហើយ មិត្ត​សម្លាញ់​ទាំង​ឡាយ​នាំ​សេចក្ដី​សុខ​មក​ឲ្យ សេចក្ដី​សន្ដោស​ចំពោះ​បច្ច័យ​ តាម​មាន​តាម​បាន នាំ​សេចក្ដី​សុខ​មក​ឲ្យ មនុស្ស​យើងគួរ​តែ​ចាប់​ផ្ដើម​ចម្រើន​នូវ​សេចក្ដី​ស្ងប់ ពី​ឥឡូវ​នេះ​ទៅ បើ​ចេះ​តែ​រង់​ចាំ ក្រែង​លោគ្មាន​ពេល សេចក្ដី​ស្ងប់​ជា​សុខ​យ៉ាង​ប្រសើរ​បំផុត។

៤- ជីវិតំបិស្ស អត្ថាយ បរិច្ចត្តំ ហោតិ សូម្បី​ជីវិត​ក៏​ហ៊ាន​លះ​បង់ ដើម្បី​ប្រយោជន៍​របស់​មិត្ត ឬ​មិន​គិត​ដល់​ជីវិត​របស់​ខ្លួន ក្នុង​កិច្ចការងារ​ដែល​ត្រូវ​ជួយ​មិត្ត។

មិត្ត​ល្អ​កម្ររក ផ្ទុយ​មក​វិញ​មាន​មនុស្ស​ខ្លះ ព្រោះ​ហេតុ​តែ​មាន​ប្រាក់ ហ៊ាន​លះបង់​ញាតិ​មិត្ត ព្រោះ​ដើម្បី​កិត្តិយស​និង​ការ​សរសើរ សូម្បី​ម៉ែ​ឪ​ឯង​ក៏​ហ៊ាន​សម្លាប់ មិន​ចាំ​បាច់​និយាយ​ដល់អ្នក​ដទៃ​ទៀត​ឡើយ។

តាម​ពិត​កិត្តិយស​របស់​មនុស្ស​ នៅ​ត្រង់​ការ​មាន​សីល មាន​ពាក្យ​សម្ដី​ហ្មត់ចត់​ស្រស់​ល្អ​ដូច​ផ្កា មានប្រាជ្ញា​វាងវៃ កិរិយា​ប្រព្រឹត្ត​ឱន​លំទោន​ជាប្រក្រតី មិន​រឹងត្អឹង ម្យ៉ាង​ទៀត​បុគ្គល​បាន​យស​ព្រោះ​ព្យាយាម​រវៀសរវៃ មិនខ្ជិល​ច្រអូស មិនញាប់ញ័រ​ក្នុង​អន្តរាយ​ទាំង​ឡាយ​ដែល​មក​ដល់​ខ្លួន ឈ្លាសវៃ​ក្នុង​ការងារ មាន​ប្រព្រឹត្តិ​ជាប់​តគ្នា​ជានិច្ច​គឺ​មិន​ដាច់សេចក្ដី​តស៊ូ ដោយ​ឡែក​ទៀត​បុគ្គល​បាន​យស​ព្រោះ​ចេះ​សង្គ្រោះ ជា​អ្នក​ចង​មិត្ត​បាន​ល្អ ពោល​យ៉ាង​ណា​ធ្វើ​យ៉ាង​នោះ ប្រាស​ចាក​សេចក្ដី​កំណាញ់ និង​ជា​អ្នក​ចេះ​ដឹងនាំ​ពន្យល់​ហេតុ​ការណ៍​ផ្សេងៗ ជា​អ្នក​ណែនាំ​អប់រំ​រឿយ​ៗ​ដល់​អ្នក​ដទៃ។

ដើម្បី​បាន​ជា​មនុស្ស​ល្អ​ ត្រូវ​ចេះ​ដាស​តឿន​ខ្លួន​ដោយ​ខ្លួន​ឯង ធ្វើ​ជា​តម្រួត​ម្នាក់​ត្រួត​ខ្លួន​ឯង ដោយ​កុំ​ចាំ​បាច់​ទាល់​តែ​គេ​ត្រួត​កាល​បើ​យ៉ាង​នេះឈ្មោះ​ថា គ្រប់​គ្រង់​ខ្លួន​ឯង​បាន បុគ្គល​ណា​គ្រប់​គ្រង​រក្សា​ខ្លួន​ឯង​បាន បុគ្គល​នោះ​ជា​អ្នក​មាន​សតិ ជា​ធម្មតា​បុគ្គល​មាន​សតិ​មាំទាំ រមែង​នៅ​ជា​សុខ​គ្រប់​ឥរិយាបទ​ទាំង ៤។

មាន​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ ដែល​អាច​ជាទីពឹង​ឲ្យ​ខ្លួន​ឯង​បានព្រោះ​ថា​អ្នក​ដទៃ​មិន​អាច​លះ​បង់​នូវ​កិលេស​ឲ្យ​យើង​បាន​ទេ ហេតុ​ដូច្នេះ​ហើយ បុគ្គល​មាន​ស្មារតី​ គប្បី​រក្សា​ខ្លួន​ឲ្យ​បាន​ល្អ ដាច់​ខាត​កុំ​បោះបង់​ខ្លួន​ឯង​ចោល ក្នុង​ព្រៃ​ជ្រៅ​គឺ​អវិជ្ជា​ឲ្យ​សោះ ព្រោះ​បើ​អត់អំពី​ខ្លួន​ឯង​ទៅ​មិនមាន​អ្នក​ណា​មក​ជួយ​យើង​ ជំនួស​យើង​បាន​ឡើយ។

ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 04, Jun 2022 (17,272 Read)
ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន​
Public date : 24, Jul 2019 (17,540 Read)
ទប់​ទល់​ជាមួយ​ទុក្ខ
Public date : 23, Feb 2022 (11,720 Read)
អម្ពដ្ឋសូត្រ
Public date : 23, Jun 2021 (11,509 Read)
គួររៀនកម្មដ្ឋាន​ក្នុងសំណាក់​ពុទ្ធឱរសទាំងអ្នកបានឈាន
Public date : 29, Jul 2019 (10,246 Read)
ជីវិត​ពុក​ជាមួយ​គ្រួសារ
Public date : 29, Jul 2019 (12,050 Read)
ចលនា​ពុទ្ធសាសនា
Public date : 04, May 2021 (34,297 Read)
ហេតុ ៦ ប្រការ​តែងបំផ្លាញ​បុរស​ឲ្យ​វិនាស
Public date : 28, Jul 2019 (63,096 Read)
លក្ខណៈ​ព្រះពុទ្ធ​សាសនា
Public date : 25, Dec 2023 (8,620 Read)
ជាតិមនុស្ស​ថ្លៃមិន​គប្បីធ្វើអំពើ​ថោក
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 2.43
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿