Reading Article
Public date : 28, Jul 2019 (43,247 Read)
សុខព្រោះមិនបៀតបៀនអ្នកដទៃ

|
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា << កិរិយាសង្រួម គឺការមិនបៀតបៀនដល់សត្វទាំងឡាយ នាំមកនូវសេចក្ដីសុខក្នុងលោក >>។
សូម្បីយើងកំពុងឈឺដោយរោគផ្លូវកាយអ្វីមួយ ក៏យើងអាចសម្រេចបាននូវសេចក្ដីសុខផ្លូវចិត្តដែរ ព្រោះយើងឈឺតែម្នាក់យើង ដោយការឈឺនេះ មិនមែនជាអំពើបៀតបៀនដល់អ្នកណាៗឡើយ។ ទោះបីយើងក្រលំបាកតោងយ៉ាង ឬទទួលអកុសលវិបាកផ្សេងៗយ៉ាងណាក៏ដោយ សម្រាប់យើងម្នាក់មិនជាអ្វីឡើយ កុំឲ្យតែមនុស្សដទៃមានសេចក្ដីទុក្ខដោយសារយើង។ យើងកើតមកក្នុងលោកនេះ បានត្រឹមតែមិនបៀតបៀនដល់មនុស្សសត្វដទៃ វាប្រពៃណាស់ហើយ បើបានបន្ថែមទឹកចិត្តមេត្តា ប្រាថ្នាឲ្យសព្វសត្វបានសេចក្ដីសុខទៀតនោះ គឺរឹតតែប្រពៃក្រៃលែង ជីវិតរមែងរស់នៅជាសុខ មានចិត្តស្ងប់។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |