Reading Article
Public date : 28, Jul 2019 (19,343 Read)
សទ្ធានិងបញ្ញាជាគូគុណធម៌

|
សទ្ធានិងបញ្ញាជាគូគុណធម៌
ជំនឿជាមួយនឹងការឆ្លាតវៃ គឺត្រូវតែស្មើគ្នា។ មនុស្សដែលមានការជឿច្រើន តែបញ្ញាតិច ទន់ខ្សោយក្នុងការសិក្សា រមែងចេះតែជឿ សូម្បីក្នុងរឿងដែលមិនគួរជឿឬចេះតែជឿដោយប្រាសចាកហេតុផល។ ចំណែកមនុស្សដែលឆ្លាតពេកទៅ ប៉ុន្តែខ្សោយសទ្ធា រមែងមិនជឿសូម្បីតែព្រះពុទ្ធសាសនា ជាមនុស្សតម្កើងខ្លួន រួចហើយក៏ធ្លាក់ចុះក្នុងផ្លូវនៃការយល់ខុស។ ព្រោះហេតុដូច្នេះ អ្នកដែលមានបញ្ញាតិច ត្រូវព្យាយាមសិក្សា ពិចារណាការពិត ស្រាវជ្រាវរកហេតុរកផល ឧស្សាហ៍ស្ដាប់ធម៌ ឆ្ងល់ហើយសាកសួរ ។ ឯអ្នកដែលមានសទ្ធាទន់ខ្សោយ ដឹងខ្លួនថាមិនជឿនៅក្នុងសាសនា ជឿតែវិទ្យាសាស្ត្រនោះ ត្រូវពិចារណាកិលេសក្នុងខ្លួន ដូចជាលោភៈ មោហៈ ទិដ្ឋិ មានះ កំណាញ់ និងច្រណែនជាដើម។ គប្បីជ្រាបថា កិលេសទាំងនេះនៅមានព្រោះនៅល្ងង់ និងគប្បីពិចារណាគុណព្រះសម្មាសម្ពុទ្ធឲ្យបានរឿយៗ។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |