Reading Article
Public date : 04, Oct 2022 (10,743 Read)
កុំទំនេរក្នុងកិច្ចការ ព្រោះថាវេលាមិនសម្បូណ៌

|
កុំទំនេរក្នុងកិច្ចការ ព្រោះថាវេលាមិនសម្បូណ៌
បើកូនរង់ចាំនូវអ្វីមួយ កូនត្រូវមានចិត្តត្រជាក់ជាប្រក្រតី កូនត្រូវជាមនុស្សចេះអត់ធន់ រង់ចាំបានដោយមិនអន្ទះសា ។ មិនមានមនុស្សណាក្នុងលោកនេះ ដែលមិនធ្លាប់រង់ចាំនោះឡើយ ព្រោះការរង់ចាំជាសន្តានចិត្តរបស់មនុស្សគ្រប់គ្នា តែសូមឲ្យកូនពូកែក្នុងការរង់ចាំ កូនត្រូវការរបស់ណាដែលមានប្រយោជន៍ដល់ជីវិត ធ្វើកំដរក្នុងរវាងការរង់ចាំនោះទៅ ដូចជាការអានសៀវភៅ ឬការសរសេរអត្តបទកំណាព្យជាដើម ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ |