Reading Article
Public date : 28, Jul 2019 (11,493 Read)
សុខដទៃក្រៅពីសេចក្តីស្ងប់មិនមានឡើយ

|
សុខដទៃក្រៅពីសេចក្តីស្ងប់មិនមានឡើយ
ឪពុកធ្លាប់ចាញ់អ្នកដទៃ ប៉ុន្តែឪពុកមិនធ្លាប់រួញរាថយក្រោយទេ កូនមាសឪពុកក៏ដូចគ្នាដែរ ទោះបីចាញ់ក៏កុំរួញរាថយក្រោយឡើយ ហើយកូនឪនឹងបានឈ្នះ កាលដែលកូនបានឈ្នះ ចូរកូនកុំមើលងាយអ្នកចាញ់ឲ្យសោះព្រោះការមើលងាយជាចំណុចខ្សោយរបស់អ្នកឈ្នះ ។ ព្រះពុទ្ធទ្រង់ត្រាស់សម្តែងថា ( អ្នកឈ្នះតែងប្រទះនូវពៀរ អ្នកចាញ់រមែងដេកជាទុក្ខ) ដូច្នេះចូរកូនចាំទុកថា មិនមានការតស៊ូណា ឲ្យប្រសើរជាងការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯងឡើយ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |