Reading Article
Public date : 28, Jul 2019 (11,000 Read)
ទំនុកបំរុងភរិយាដោយធម៌ ៥ យ៉ាង

|
ទំនុកបំរុងភរិយាដោយធម៌ ៥ យ៉ាង
ក្នុងកាលអនាគត កូននឹងត្រូវធ្វើជាស្វាមីគេ ព្រោះហេតុនោះ កូនត្រូវទំនុកបម្រុងភរិយារបស់កូនដោយធម៌ ៥ យ៉ាងគឺ៖ ១- សម្មាននាយ ដោយការរាប់អានជាភរិយាពេញទី ២- អវិមាននាយ ដោយមិនមើលងាយ ៣- អនតិចរិយាយ មិនប្រព្រឹត្តក្បត់ចិត្ត ៤- ឥស្សរិយវោសគ្គេន ប្រគល់ឲ្យជាធំក្នុងផ្ទះ ៥- អលង្ការានុប្បទានេន ឲ្យគ្រឿងអលង្ការតែងខ្លួន។ កាលកូនបានធ្វើឲ្យត្រូវតាមតួនាទីហើយ ភរិយាកូននឹងទំនុកបម្រុងកូនវិញដោយស្ថាន ៥ យ៉ាងដែរគឺ៖ ១- សុសំវិហិតកម្មន្តា ចាត់ចែងការងារដោយល្អ ២- សុសង្គហិតបរិជនា សង្គ្រោះជនជាញាតិទាំងពីរខាងដោយល្អ ៣- អនតិចារិនី មិនប្រព្រឹត្តក្បត់ចិត្ត ៤- សម្ភតញ្ច អនុរក្ខតិ ថែទាំទ្រព្យដែលស្វាមីរកបានមក ៥- ទក្ខា ច ហោតិ អនលសា សព្វកិច្ចេសុ ឈ្លាសមិនខ្ជិលច្រអូស ក្នុងកិច្ចការសព្វគ្រប់។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |