Tueday, 07 Feb B.E.2566  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 235,303
Today
Yesterday 203,479
This Month 1,485,067
Total ២៩៩,៨៤៨,២៧៨
Flag Counter
Online
Reading Article
Public date : 31, Aug 2019 (26,684 Read)

ការ​ត្រៀម​ខ្លួន​ទុក​ជាមុន



Audio
 
កូន​ជាទី​ស្រឡាញ់! ក្នុង​ជីវិត​មួយ​ថ្ងៃ​ៗ​នៃ​មនុស្ស​យើង​នេះ រមែង​តែង​តែ​មាន​រឿង ដែល​នឹង​ត្រូវ​ឲ្យ​ដោះ​ស្រាយ​ជា​រឿយ​ៗ​បន្តិច​រឿង​នេះ បន្តិច​រឿង​នោះ ពេល​ខ្លះ​ក៏​បាន​នាំ​នូវ​សេចក្តី​លំបាក​យ៉ាប់​យ៉ឺន​មក​ប្រគល់​ឲ្យ​ទៀត​ផង ព្រោះ​ដោះ​ស្រាយ​មិន​បាន ។ កូន​ក៏​ធ្លាប់​ជួប​ប្រសព្វរឿង​យ៉ាង​នេះ​មក​ខ្លះ​ហើយ ក្នុង​សេចក្តី​នេះ កូន​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​ដល់​ព្រម​ពោល​គឺ​ត្រៀម​ការ​ពារ​ទុ​ក​ជាមុន​ដូច​ពាក្យ​ថា ( ការ​ពារ​ទុក) មុន​ស្រណុក​ជាង​ដោះ​ស្រាយ ។

ប្រៀប​ដូច​ជា​ការ​ដើរ​ផ្លូវ​ឆ្ងាយ​អីចឹង​ឯង គឺ​ត្រូវ​ត្រៀម​រៀប​ចំអ្វី​ៗ ទុក​ជា​មុន​ឲ្យ​សព្វ​គ្រប់ មិន​ថា​ជា​ការ​ដាក់​ផែន​ការ ឬ ស្បៀង​អាហារ​សំពត់​អាវ​អ្វី​ឡើយ គឺ​ត្រូវ​តែ​ឲ្យ​ដល់​ព្រម​ ទាំង​យាន​ពាហនៈ ទាំង​មាស​ទាំង​ប្រាក់​សម្រាប់​ចាយ​វាយ ។ ល ។ លុះ​ដល់​ពេល​វេលា​ហើយ ក៏ចាប់​យក​អ្វី​ៗ ដែល​បាន​ត្រៀម​រៀប​ចំ​ជា​ស្រេច​នោះ ដើរ​ផ្លូវ​ទៅ​ទាន់​ពេល​ដល់​ដើរ​ទៅ​ហើយ មិន​មា​ន​ខ្វះ​អ្វី​ឡើយ ។

ការ​ត្រៀម​រៀប​ចំ​ឲ្យ​ដល់​ព្រម គឺ​ជា​កិច្ច​ការ​ពារ និង​ដោះ​ស្រាយ​បញ្ហា​ដែល​ល្អ​ជាទី​បំផុត កាល​បើ​មាន​បញ្ហា កើត​ឡើង ក៏​ដោះ​ស្រាយ​បាន​ទាន់​ពេល​វេលា ប្រៀប​ម្យ៉ាង​ទៀត​ដូច​ជា​ត្រៀម​ទឹក​សម្រាប់​លត់​ភ្លើង ឬ​ត្រៀម​ថ្នាំ​ដែល​ចាំ​បាច់​សម្រាប់​ព្យាបាល​ដូច្នោះ​ឯង ។ ក្នុង​ការ​រស់​នៅ​កូន​ត្រូវ​ត្រៀម​កាយ ត្រៀម​ចិត្ត​ត្រៀម​ទាំង​គំនិត​គិត​ទុកជា​មុន គឺ​ថា​ត​ទៅ​នឹង​យ៉ាង​ណា​បើ​យ៉ាង​នោះ​មែន តើ​ត្រូវ​ធ្វើ​ដូចម្តេច ហើយ​ឥឡូវ​នេះ​ត្រូវ​ធ្វើ​អ្វី​ដូច​នេះ​ជា​ដើម ។

 
ការ​ត្រៀម​រៀប​ចំ​ទុក​ជា​មុន​ដូច​នេះ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា (​មិន​ប្រមាទ) ។ មនុស្ស​ដែល​មិន​មាន​ប្រមាទ គឺ​មនុស្ស​ដែល​មិន​មាន​ការ​ធ្វេស​ប្រហែស​មិន​អាង​ថា​មិន​អី តែង​ត្រៀម​អ្វីៗ​ក្នុង​ដំណើរ​ជីវិត​ទុក​ជា​ស្រេច សូម្បី​រឿង​ចាស់​ឈើ​ស្លាប់ រឿង​ការ​ព្រាត់​ប្រាស​និង​រឿង​ផល​កម្ម ដែល​តែង​តែ​មាន​ជា​ប្រចាំ​គ្រប់​ៗ​គ្នា អ្នក​មិន​ប្រមាទ ក៏​បាន​គិត​ទុក​ជា​ស្រេច​ហើយ​ដែរ ដល់​ពេល​រឿង​នោះ​មក​ដល់ ចិត្ត​រមែងស្ងប់​រម្ងាប់​មិន​ញាប់​ញ័រ ។

ចូរ​កូន​កុំ​ប្រមាទ ក្នុង​ជីវិត កុំ​ធ្វើ​ឲ្យ​ប្រយោជន៍​មិន​បាត់​បង់​ទេ គឺ​នៅ​ជាប់​តាម​ខ្លួន​កូន​ជា​និច្ច​នោះ កូន​នឹង​ជា​មនុស្ស​ល្អ​រហូត ចូរ​កូន​ចាំ​ចុះ​ថា ( មិនមាន​អ្នក​រួម​ដំណើរ​ណា​ក្នុង​ជីវិត​ ដែល​នាំ​មក​នូវ​ការីក​រាយ ឲ្យ​ដូច​ជា​ខ្លួន​កូន​ឯង​ជា​មនុស្ស​ល្អ​នោះ​ឡើយ) ដូច្នេះ​កូន​ត្រូវ​តែ​រួម​ដំណើរ​ជា​មួយ​នឹង​ខ្លួន​ឯង​ជា​មនុស្ស​ល្អ ។ កូន​ត្រូវ​តែ​ត្រៀម​រៀប​ចំ នូវ​ប្រយោជន៍​គឺ​អំពើ​ល្អ​គ្រប់​យ៉ាង​ក្នុង​ជីវិត​កូន ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 20, Jul 2020 (52,487 Read)
ការយល់ដឹង បញ្ញា៨យ៉ាងរបស់ព្រះពោធិសត្វ
Public date : 06, Nov 2021 (10,245 Read)
មានមេត្តាគឺមានសុជីវធម៌
Public date : 31, Oct 2022 (18,963 Read)
ពិចារណា​ទោស​នៃ​សេចក្ដី​ក្រោធ
Public date : 22, Jan 2023 (77,712 Read)
ឧបោសថ ៣ យ៉ាង
Public date : 26, Jul 2019 (10,129 Read)
ឧបមា​ព្រះ​ធម៌​ដូច​ទៅ​នឹង​ក្បូន
Public date : 29, Jul 2019 (18,472 Read)
មុតិតាចិត្ត
Public date : 29, Jan 2023 (30,502 Read)
កុំសន្សំរឿងខ្វល់មកដាក់ខ្លួន
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).