Saturday, 02 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 234,283
Today
Yesterday 237,371
This Month 471,654
Total ៣៥៧,៣១៥,៦២៨
Flag Counter
Reading Article
Public date : 24, Jul 2019 (10,528 Read)

ការ​ចចេស​រឹង​រូស



Audio

 

កូន​ជា​ទី​ស្រឡាញ់! ក្នុង​ការ​នៅ​ជា​មួយ​គ្នា មិន​ថា​នៅ​របៀប​ជា​មិត្ត ឬ​ជា​ភរិយា​ស្វាមី​ឡើយ រមែង​មាន​នូវ​របស់​មួយ​មក​ជ្រែក​ត្រង់​កណ្តាល​ជា​និច្ច របស់​នោះ​គឺ​ (ការ​យល់​ខុស​គ្នា) ។ ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ហើយ យូរ​បន្តិច​ទៅ ច្រើន​តែ​យល់​ខុស​គ្នា​ងាយៗ មិន​ថា​រឿង​តូច​ឬ រឿង​ធំ​ឡើយ ហើយ​ថែម​ទាំង​ញឹក​ញាប់​ជាង​រឿង​អ្វី​ទាំង​អស់​ទៀត​ផង ។ ចូរ​កុំ​ភ្លេច​ថា​ការ​យល់​ខុស​នេះ គឺ​មិន​មែន​ មាន​ត្រឹម​តែ​យល់​ខុស​ពី​អ្នក​ដទៃ​នោះ​ទេ​វា​មាន​ការ​យល់​ខុស​ពី​ការ​ពិត​ផង​ទៀត ។

មនុស្ស​ដែល​មាន​ការ​យល់​ខុស ច្រើន​តែ​មាន​ភាព​ចចេស​រឹង​រូស​មិន​ព្រម​ស្តាប់​ពាក្យ​របស់​អ្នក​ដទៃ គិត​ថា​ខ្លួន​ត្រូវ​តែ​ម្នាក់​ឯង ថែម​ទាំង​បន្ទោស អ្នក​ដទៃ​ថា គេ​មិន​យល់​ពី​ខ្លួន​ឯង​ទៀត​ផង លុះ​ដល់​និយាយ​ចុះ​និយាយ​ឡើង ក៏​ក្លាយ​ទៅ​ជា​រឿង​ធំ ព្រោះ​ប្រកាន់​រៀង​ខ្លួន​ក្នុង​ទី​បំផុត​ក៏​បែក​គ្នា មើល​មុខ​គ្នា​មិន​ចំ ។

កូន​គួរ​ចាំ​ទុក​ថា ភាព​ចចេស​រឹង​រូស ព្រោះ​ការ​យល់​ខុស​នោះ មិន​ធ្លាប់​ឲ្យ​គុណ​ដល់​អ្នក​ណា​ឡើយ មាន​តែ​ធ្វើ​ឲ្យ​កើត​ការ​បែក​បាក់​គ្នា កើត​ការ​មិន​សប្បាយ​ចិត្ត​ជា​មួយ​គ្នា ។ ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ក៏​ជា​សម្លាញ់​នឹង​គ្នា បែរ​មក​រក​គ្នា​ជជែក​គ្នា និយាយ​ប្រាប់​ការ​គិត​ឃើញ​ដល់​គ្នា មាន​ហេតុ​ផល​ជា​តួ​វិនិច្ឆ័យ រួច​ហើយ​បាន​សប្បាយ​ចិត្ត​ជា​មួយ​គ្នា​មិន​ល្អទេ ឬ ។

ប្តី​ប្រពន្ធ ទោះ​បី​ថា​មាន​រូប​រាង​ផ្សេង​គ្នា តែ​គួរ​មាន​ចិត្ត​មួយ​ថ្លើម​មួយ ទើប​ក្នុង​ផ្ទះ​មាន​នូវ​សន្តិសុខ ។ ប្តី​ប្រពន្ធ​ត្រូវ​តែ​ជា​មនុស្ស​យក​ហេតុ​ផល​ជា​សំខាន់ កុំ​ធ្វើ​អ្វី​ៗ ស្រេច​តែ​ចិត្ត​ចង់​របស់​ខ្លួន កុំ​អាង​ខ្លួន​ឯង​ឲ្យ​ជ្រុល ។ ពិត​មែន​តែ​មិន​បាន ធ្វើ​ឲ្យ​គ្រួសារ​បែក​បាក់​គ្នា តែ​ត្រូវ​ដេក​បែរ​ខ្នង​ដាក់​គ្នា ព្រោះ​ហេតុ​មិន​សប្បាយ​ចិត្ត​ជា​មួយ​គ្នា ។

ប្តី​ប្រពន្ធ​ត្រូវ​គ្រប់​គ្រង​ចំណង់ កុំ​ឲ្យ​ចំណង់​វា​គ្រប់​គ្រង​វិញ និង​ត្រូវ​គ្រប់​គ្រង​សេចក្តី​ក្រោធ កុំ​ឲ្យ​សេចក្តី​ក្រោធ​វា​គ្រប់​គ្រង​វិញ​នោះ ។ មុន​ធ្វើ​មុន​និយាយ ត្រូវ​មានសតិ​និង​បញ្ញា គ្រប់​គ្រង​ជា​និច្ច ។ ត្រូវ​ចេះ​ក្រែង​ចិត្ត​ក្រែង​រឿង​អ្វី​ដែល​រង្កៀស​ហើយ ត្រូវ​កុំ​ធ្វើ​កុំ​និយាយ ។ 
ត្រូវ​លះ​ទិដ្ឋិមាន ភាព​ចចេស​រឹង​រូស​ ការ​យល់​ខុស និង​ឧបាន​ចេញ​ពី​ចិត្ត ដោយ​យក​ហេតុ​ផល​និង​ភាព​ត្រឹម​ត្រូវ​ជា​គោល​បដិបត្តិ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ ជា​ប្តី​ប្រពន្ធ​ត្រូវ​តែ​ចេះ​អាណិត​គ្នា​ ហើយ​ស្មោះ​ត្រង់​ដល់​គ្នា​ជា​និច្ច ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ​ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 09, Aug 2021 (66,738 Read)
សត្វ​ទាំង​ឡាយ​ តាំង​នៅ​បាន​ដោយ​សារ​អាហារ
Public date : 26, Aug 2019 (27,530 Read)
ពិចារណា​ដោយ​វិធី​ចែក​ធាតុ
Public date : 24, Jul 2019 (12,469 Read)
ស្ត្រី​តែង​មើល​ងាយ​ប្ដី​ដោយ​ហេតុ​ ៨ យ៉ាង
Public date : 29, Jul 2019 (8,409 Read)
ជានអជាប្បញ្ហា
Public date : 29, Jul 2019 (11,281 Read)
សម្បត្តិ​ពិត
Public date : 06, Jun 2022 (29,525 Read)
កំណើតសត្វ​ ៤​ យ៉ាង​
Public date : 02, Feb 2022 (3,432 Read)
ការប្ដេជ្ញាធំរបស់ព្រះពោធិសត្វ
Public date : 30, Jul 2019 (7,739 Read)
ជីវិត​អន្ធការ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).