Reading Article
Public date : 24, Jul 2019 (35,952 Read)
ឧទយសូត្រ

|
ឧទយសូត្រ
បិដកលេខ ៣០ ទព័រ ១១៨ សាវត្ថីនិទាន ។ គ្រានោះឯងព្រះមានព្រះភាគទ្រង់ស្បង់ប្រដាប់បាត្រនិងចីវរ ក្នុងបុព្វណ្ហ សម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍ ។ លំដាប់នោះឯង ឧទយព្រាហ្មណ៍យកបាយ ដាក់ពេញ បាត្រ ព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហ សម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍អស់វារៈពីរដង ។ ឧទយព្រាហ្មណ៍ ក៏យកបាយដាក់ពេញបាតព្រះមានព្រះភាគ ជាគម្រប់ពីរដង ។ ព្រះមានព្រះភាគ ជាគម្រប់ពីរដង ។
ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍ជាគម្រប់បីដង ។ ឧទយព្រាហ្មណ៍ ក៏យកបាយដាក់ពេញបាត្រព្រះមានព្រះភាគ ជាគម្រប់បីដង ហើយ ពោលពាក្យនេះនឹងព្រះមានព្រះភាគថា ព្រះសមណគោតមនេះ ជាអ្នកជាប់ចិត្តក្នុងរសទើបនិមន្ត មករឿយៗ ។ ព្រះមានព្រះភាគទ្រង់ត្រាស់តបថាៈ បុនប្បុនំ ចេវ វបន្តិ ពីជំ បុនប្បុនំ ខេត្តំ កសន្តិ កស្សកា បុនប្បុនំ ធញ្ញមុបេន្តិ រដ្ឋំ ។ ភ្លៀងបង្អុរចុះរឿយៗ ជនទាំងឡាយ ក៏ព្រោះពូជរឿយៗ អ្នកភ្ជួររាស់ទាំងឡាយ ភ្ជួររាស់ស្រែ រឿយៗ តែវនាំស្រូវទៅកាន់ដែនក៏រឿយៗ ។ បុនប្បុនំ យាចកា យាចយន្តិ បុនប្បុនំ ទានបតី ទទន្តិ បុនប្បុនំ ទានបតី ទទិត្វា បុនប្បុនំ សគ្គមុបេន្តិ ឋានំ ។ ស្មូមទាំងឡាយ សូមរឿយៗ ម្ចាស់ទានទាំងឡាយ ក៏ឲ្យរឿយៗ លុំម្ចាស់ទានទាំងឡាយ ឲ្យរឿយៗ ហើយ រមែងទៅកាន់ឋានសួគ៌ក៏រឿយៗ ។ បុនប្បុនំ ខីរណិកា ទុហន្តិ បុនប្បុនំ វច្ឆោ ឧបេតិ មាតរំ បុនប្បនំ កិលមតិ ផន្ទតិ ច បុនប្បុនំ គព្ភមុបេតិ មន្ទោ បុនប្បុនំ ជាយតិ មិយ្យតិ ច បុនប្បុនំ សីវថិកំ ហរន្តិ ។ អ្នករឹតទឹកដោះគោទាំងឡាយ រឹតរឿយ ៗកូនគោក៏ចូលទៅរកមេគោរឿយៗអ្នកល្ងង់ខ្លៅលំបាកផង ញាប់ញ័រផងរឿយៗតែងចូលទៅកាន់គភ៌ក៏រឿយៗ ទាំងកើតទាំងស្លាប់ក៏រឿយៗគេនាំទៅកាន់ទីស្មសាន ក៏រឿយៗ ។ មគ្គញ្ច លទ្ធា អបុនព្ភវាយ បុនប្បុនំ ជាយតិ ភរិយញ្ញោតិ ។ ចំណែកអ្នកមានបញ្ញាដូចជាផែនដី លុះបាននូវមគ្គហើយមិនកើតក្នុងភពថ្មីទៀតរឿយៗឡើយ ។ កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ឧទយព្រាហ្មណ៍ បានពោលពាក្យនេះនឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ពេកណាស់ ។ បេ ។ សូមព្រះគោតមដ៏ចម្រើនចាំទុកនូវខ្ញុំព្រះអង្គថាជាឧបាសក អ្នកដល់នូវព្រះរតនត្រ័យជាទីពឹងស្មើដោយជីវិត តាំងថ្ងៃនេះជាដើមរៀងទៅ ។ អត្តបទនេះដកស្រង់ចេញពីសៀរភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |