Reading Article
Public date : 25, Jul 2019 (21,240 Read)
បាបមិត្តមានចំណុចធំ៤

|
បាបមិត្តមានន័យថា មិត្តអាក្រក់មិត្តនាំឲ្យយើងវិនាសចាកគុណធម៌។ យើងត្រូវដឹងថា មិត្តប្លមមានចំណុចធំៗ៤គឺ៖
១- មនុស្សដែលគិតយកតែប្រយោជន៍ខ្លួន ២- មនុស្សល្អតែសំដី ៣- មនុស្សដែលនិយាយចាក់បណ្ដោយឲ្យគាប់ចិត្ត ៤- មនុស្សជាសំឡាញ់ក្នុងផ្លូវវិនាស។ នេះជាគោលធំៗ របស់បាបមិត្ត ដែលយើងអាចស្ដាប់បានតែយើងក៏ត្រូវដឹងថា យើងអាចស្ដាប់បានដោយស្ថាន ៤ យ៉ាងទៀតរបស់មិត្តដែលគិតយកតែប្រយោជន៍ខ្លួនគឺ៖ ១- មិត្តគិតតែប្រយោជន៍ខ្លួន ២- មិត្តប្រាថ្នាយករបស់ច្រើនដោយឲ្យរបស់តិចតួច ៣- ទាល់តែមានភ័យទើបជួយកិច្ចការរបស់មិត្ត ៤- សេពគប់មិត្តព្រោះហេតុតែប្រយោជន៍។ មិត្តល្អតែសម្ដីត្រូវស្គាល់ដោយស្ថាន ៤ យ៉ាងគឺ៖ ១- មិត្តទទួលរាក់ទាក់ដោយរបស់ដែលកន្លងហើយ ២- ទទួលរាក់ទាក់ដោយរបស់មិនទាន់មានមក ៣- សង្គ្រោះដោយអំពើឥតប្រយោជន៍ ៤- កាលកិច្ចទាំងឡាយកើតឡើយភ្លាមៗ ក៏សំដែងអាងរបស់ខូចខាត។ មិត្តនិយាយចាក់បណ្ដោយឲ្យគាប់ចិត្តត្រូវស្គាល់ដោយស្ថាន៤ យ៉ាងគឺ៖ ១- បើមិត្តធ្វើអំពើអាក្រក់ក៏យល់ព្រមតាម ២- មិត្តធ្វើអំពើល្អក៏យល់ព្រមតាម ៣- ពណ៍នាគុណមិត្តតែចំពោះមុខ ៤- ពោលទោសមិត្តតែទីកំបាំងមុខ មនុស្សសំឡាញ់ក្នុងផ្លូវវិនាសយើងត្រូវស្គាល់ដោយស្ថាន ៤ យ៉ាងគឺ៖ ១- សំឡាញ់នាំយើងទៅផឹកស៊ីស្រីញីអូនបង ២- នាំយើងដើរលេងយប់ព្រលប់ខុសកាលវេលា ៣- នាំយើងទៅមើលកុន វីឌីអូ មហោស្រព ខារ៉ាអូខេ ៤- នាំយើងទៅលេងភ្នាល់។ នេះជាកំពូលបាបមិត្ត ដែលនាំឲ្យយើងវិនាសហីនហោចចាកគុណធម៌ចាកអំពើល្អ។ ព្រោះអាស្រ័យបាបមិត្តមនុស្សយើងសព្វថ្ងៃ ក្លាយទៅជាមនុស្សជើងកាង អ្នកលេងប្រចាំស្រុកភូមិនិមួយៗ មិនហ៊ានឆ្លងពីភូមិមួយទៅភូមិមួយឡើយ មានទាំងបក្សពួកបងធំបងតូចស្ទើរពេញប្រទេស គួរឲ្យភ័យខ្លាចណាស់ គឺថាបាបមិត្តនាំយើងជក់គ្រឿងញៀនមាន យ៉ាម៉ា (ថ្នាំសេះ) យ៉ាបា (ថ្នាំឆ្កួត) ថ្នាំក្រវីក្បាល និងហិតកាវជាដើម បាបមិត្តនាំយើងទៅផឹកគឺយើងជាអ្នកផឹក បាបមិត្តនាំយើងទៅលេងល្បែងគឺយើងអ្នកលេងល្បែង បាបមិត្តនាំយើងលេងស្រីគឺយើងក្លាយជាអ្នកញៀនញ៉ាមក្នុងកាមគុណ នេះឯងសុទ្ធតែទោសនៃការសេពគប់បាបមិត្ត។ ដោយ៥០០០ឆ្នាំ |