Friday, 22 Sep B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 76,703
Today
Yesterday 203,307
This Month 4,015,754
Total ៣៤០,៥៦៥,០៨៦
Flag Counter
Reading Article
Public date : 25, Jul 2019 (15,887 Read)

ចិត្ត​ដែល​គេ​មិន​បាន​អប់​រំ រមែង​ធ្វើ​គេ​ឲ្យ​កើត​ទុក្ខ​មួយ​ជីវិត



 
រឿង​បុរស​ក្លាយ​ភេទ​ជា​ស្រ្តី
(ធ. ខុ.)
(ចិត្ត​ដែល​គេ​មិន​បាន​អប់​រំ រមែង​ធ្វើ​គេ​ឲ្យ​កើត​ទុក្ខ​មួយ​ជីវិត)

កាល​ដែល​ព្រះ​ពុទ្ធ​បរម​គ្រូ​ទ្រង់​សម្រាន្ត​ព្រះ​ឥរិយាបថ នា​ក្រុង​សាវត្ថី មាន​សេដ្ឋី​បុត្រ​មួយ​រូប​ឈ្មោះ សោរេយ្យ ជិះ​រទេះ​បរ​ចេញ​ទៅ​ក្រៅ​នគរ​ជា​មួយ​នឹង​សម្លាញ់​ម្នាក់​ ព្រម​ទាំង​បរិវារ​ជា​ច្រើន ដើម្បី​ទៅ​មុជ​ទឹក​ក្នុង​កំពង់​មួយ ។

ជួន​ជា​ក្នុង​ខណះ​នោះ ព្រះ​មហា​កច្ចាយនត្ថេរ​និមន្ត​ទៅ​បិណ្ឌ​បាត​ក្នុង​ទី​ក្រុង ។ សរីរះ​របស់​លោក​ក៏​មាន​ពន្លឺ​ត្រចះ​ត្រង់​គួរ​ឲ្យ​ជ្រះ​ថ្លា ។ ឯ​សេដ្ឋី​បុត្រ​ឃើញ​ព្រះ​មហាកច្ចាយនត្ថេរ ដែល​មាន​សិរីរះ​ត្រចះ​ត្រចង់​ដូច្នោះ គិត​តែ​ក្នុង​ចិត្ត​ថា " ធ្វើ​ម្តេច​ហ្ន៎! នឹង​បាន​ភិក្ខុ​អង្គ​នេះ​មក​ធ្វើ​ជា​ភរិយា​! ឬ​ធ្វើ​ម្តេច​ហ្ន៎! ឲ្យ​ភរិយា​អញ​មាន​ពណ៌​សម្បុរ​ដ៏​ត្រចះ​ត្រចង់​ដូច​ព្រះ​ភិក្ខុ​អង្គ​នេះ​" ។ សេដ្ឋី​បុត្រ​កំពុង​តែ​គិត​ដូច្នេះ​មិន​យូរ​ប៉ុន្មាន​ស្រាប់​តែ ក្លាយ​ភេទ​ខ្លួន​ទៅ​ជា​ស្រ្តី​មួយ​រំពេច​នោះ សេចក្តី​អៀន​ខ្មាស​ក៏​កើត​ឡើង​ទើប​ចុះ​ពី​រទេះ​ភៀស​ខ្លួន​បាត់​ក្នុង​ពេល​នោះ​ទៅ ។

មិត្ត​ដែល​ជិះ​រទេះ​ជា​មួយ​គ្នា មិន​ឃើញ​សេដ្ឋី​បុត្រ​ជា​សំឡាញ់ បាន​ដើរ​ស្វែង​រក​ក្នុង​ទី​ផ្សេង​ៗ​តែ​ពុំ​ឃើញ ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប្រាប់​ឪពុក​ម្តាយ​តាម​ដំណើរ​សព្វ​គ្រប់ ។ សេដ្ឋី​ជា​ឪពុក​ម្តាយ​សំគាល់​ថា​កូន​ខ្លួន​ស្លាប់​ហើយ​បា​ន​និមន្ត​ភិក្ខុ​សង្ឃ​វេរ មត្តកភត្ត ដោយ​សំអាង​ថា​កូន​ខ្លួន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​នាយ​ហើយ ។


ឯ​ស្រ្តី​ក្លាយ​ភេទ​នោះ ដើរ​តម្រង់​តាម​ផ្លូវ​ទៅ​កាន់​នគរ​តក្កសីលា​តែ​ដល់​នគរ​តក្កសីលា ។ ពួក​ឈ្មួញ​ទាំង​អស់​គិត​ថា​កូន​ប្រុស​របស់​សេដ្ឋី​ក្នុង​នគរ​យើង​នេះ​មិន​ទាន់​មាន​ប្រពន្ធ​នៅ​ឡើយ ហើយ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​សេដ្ឋី​ៗ មុខ​ជា​នឹង​ឲ្យ​វង្វាន់​ខ្លះ​ដល់​យើង​ពុំ​ខាន ទើប​នាំ​គ្នា​ទៅ​ជំរាប​សេដ្ឋីៗ គ្រាន់​តែ​ឃើញ​នាង​ភា្លម​កើត​ចិត្ត​ប្រតិពទ្ធ​សេ្នហា​ក៏​នាំ​ទៅ​រៀប​ផ្សំ​ផ្គុំ​ឲ្យ​ជា​ភរិយា​នៃ​កូន​ប្រុស​របស់​ខ្លួន ។

មែន​ពិត នឹង​ថា​បុរស​មិន​ធ្លាប់​កើត​ជា​ស្រ្តី​ក៏​មិន​មែន​នឹង​ថា​ស្ត្រី​មិ​នធ្លាប់​កើត​ជា​បុរស​ក៏​មិន​មែន​តាម​ពិត បុរស​ណា​ប្រព្រឹត្ត​បរទារកម្ម គឺ​ការ​សេពមេថុន​ជា​មួយ​ភរិយា​អ្នក​ដទៃ លុះ​រំលាយ​ខន្ធ​ទៅ​រមែង​ទៅ​សោយ​ទុក្ខ​ក្នុង​នរក​ជា​ច្រើន​សែន​ឆ្នាំ កាល​បើ​មក​កើត​ជា​មនុស្ស​វិញ​រមែង​កាត់​ជាតិ​ជា​ស្រី​ភេទ​ជា​ច្រើន​រយអត្តភាព ។ អម្បាល​យ៉ាង​ព្រះ​អាន​ន្ទត្ថេរ​ដែល​បាន​បំពេញ​បារមី​ជា​ច្រើន​សែន​កប្ប​ហើយ​ជា​អនិសាវក កាល​កំពុង​ត្រាច់​រុង្គាត​ក្នុង​វដ្ត​សង្សារ បាន​កើត​ក្នុង​ត្រកូល​ជាង​មាស​មួយ​អត្តភាព​ហើយ​បាន​ប្រព្រឹត្ត​បរទារកម្ម លុះ​ស្លាប់​ទៅ​សោយ​ទុក្ខ​ក្នុង​នរក​ត្រឡប់​ពី​នរក​មក​វិញ​ត្រូវ​ក្លាយ​ភេទ​កើត​ជា​ស្រ្តី​អស់​១៤​ជាតិ​ហើយ​ត្រូវ​គេ​ក្រៀវ​ពូជ​(ខ្ទើយ) អស់​៧​ជាតិ​ទៀត ។

ឯ​ស្រ្តី​បើ​នឿយ​ណាយ​ក្នុង​ភេទ​ជា​ស្រ្តី​ហើយ​បាន​ធ្វើ​បុណ្យ​តាំង​ចិត្ត​ប្រាថ្នា​ថា"​សូម​អានិសង្ស​នៃ​ទាន​របស់​យើង​ខ្ញុំ​ប្រព្រឹត្ត​ទៅ​ដើម្បី​បុរិស​ភាព​ក្នុង​អនាគត " តែ​ប៉ុណ្ណោះ​ក៏​អាច​ក្លាយ​ភេទ​កើត​ជា​បុរស​បាន បើ​ពុំ​នោះ​ទេ​គ្រាន់​តែ​ប្រព្រឹត្ត​គោរព​ប្រតិបត្តិ​ស្វាមី លើក​ស្វាមី​ទុក​ដូច​ជា​ទេវតា​ក៏​អាច​ទៅ​ជា​បុរស​បាន​ដែរ ។ ក៏​ឯ​សេដ្ឋី​នេះ​មិន​បាន​ជាចាប់​អារម្មណ៍​ចំពោះ​សរី​រកាយ ព្រះ​មហាកច្ចាយនត្ថេរ​ប៉ុន្មាន​ទេ ក៏​គង់​ក្លាយ​ភេទ​ជា​ស្រ្តី​ក្នុង​អត្តភាព​នោះ​ភ្លាម។

ព្រោះ​ហេតុ​នោះ​ហើយ​ស្រ្តី​ក្លាយ​ភេទ​នោះ លុះ​នៅ​រួម​សំវាស​ជា​មួយ​កូន​សេដ្ឋី​មិន​យូរ​ប៉ុន្មាន បាន​ប្រសូត​កូន​ប្រុស​មួយ​ មួយ​ឆ្នាំ​ក្រោយ​ទៀត​បាន​កូន​មួយ​ទៀត ។ ស្រ្តី​នេះ​មាន​កូន​៤​នាក់​គឺ​នៅ​ឯ​សោទេយ្យ​នគរ​កាល​ដែល​ខ្លួន​ជា​បុរស​មាន​កូន​ពីរ​នាក់ ដល់​ក្លាយ​ភេទ​ជាស្រី​មាន​កូន​ពី​នាក់​ទៀត​រួម​ជា​៤។


ថ្ងៃ​មួ​យ​សម្លាញ់​របស់​នាង បាន​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​សាវត្ថី​ដើម្បី​ទៅ​ជួញ​ឯ​នគរ​តក្កសីលា នាង​កំពុង​តែ​អង្គុយ​លើ​ប្រាសាទ បាន​ឃើញ​ហើយ​ស្គាល់​ច្បាស់ ក៏​ប្រើ​ទាសី​ឲ្យ​ទៅ​ហៅ​ឲ្យ​ចូល​ទៅ​ក្នុង​ប្រាសាទ​រៀប​ចំ​ទទួល​ដោយ​គ្រឿង​បដិសណ្ឋារះ​ដ៏​គួរ​សម ព្រម​ទាំង​និយាយ​រ៉ាយ​រ៉ាប់​សព្វ​គ្រប់​ពី​រឿង​ខ្លួន​ចាប់​ចតាំង​ពី​ជិះ​រទេះ​ទៅ​មុជ​ទឹក​ជា​មួយ​សម្លាញ់​ឃើញ​ព្រះ​មហាដច្ចាយ​នេត្ថេរ នឹង​គំនិត​ដែល​ខ្លួន​បាន​គិត​ទោ​លើ​ព្រះ​ថេរៈ​អង្គ​នេះ​ហើយ​ក្លាយ​ភេទ​ជា​ស្ត្រី​ក្នុង​ពេល​នោះ​ភ្លាម រហូត​ដល់​ភៀស​ខ្លួន​មក​បាន​ប្តី​មាន​កូន​ពីរ​នេះ​ទៀត ។ ឯ​សម្លាញ់​នោះ​បាន​ជ្រាប​ហេតុ​សព្វ​គ្រប់​ក៏​រ៉ាយ​រ៉ាប់​ត្រូវ​សូម​ខមាទោស​នឹង​ព្រះ​ថេរៈ​អង្គ​នេះ ។

ឯ​នាង​ដែល​ក្លាយ​ភេទ​នេះ​ធ្វើ​តាម​ពាក្យ​របស់​សម្លាញ់ លុះ​ដល់​ព្រះ​មហាកច្ចាកនេត្ថេរ​និមន្ត​ទៅ​បិណ្ឌ​បាត នាង​បាន​ដាក់​បាត្រ​ដល់​ព្រះ​ថេរៈ​ហើយ​សូម​ខមាទោស​សព្វ​គ្រប់​ប្រការ ភេទ​ស្រ្តី​ក៏​ក្លាយ​ជាបុរស​ក្នុង​ពេល​នោះ​ភ្លាម ហើយ​សូម​បួស​ក្នុង​សំណាក់​ព្រះ​ថេរៈ​អង្គ​នោះ​ខំ​ចម្រើន​ឈាន​នឹង​អភិញា​​រហូត​ដល់​បាន​សម្រេច​ព្រះ​អរហត្ត​ជា​អវសាន​ជាតិ​ក្នុង​កាល​នោះ​ហោង។


អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 02, Sep 2021 (7,037 Read)
រឿងស្រណោះស្នេហ៍ក្បែរគុម្ពផ្កាច្បារ
Public date : 22, Dec 2022 (22,189 Read)
រឿង ព្រះនន្ទត្ថេរ
Public date : 22, Dec 2022 (23,349 Read)
ទេវធម្មជាតក
Public date : 24, Nov 2020 (48,841 Read)
រឿង​កុហក​តាបស
Public date : 06, Nov 2020 (13,649 Read)
បុណ្យ​រមែង​សម្រេច​តាម​បំណង​អ្នក​ធើ្វ ដែល​បាន​តាំង​បា្រថ្នា
Public date : 18, Jan 2020 (41,387 Read)
សំវរ​ធម៌​ជា​ស្វ័យ​ត្រាណ​យ៉ាង​ធំ​របស់​របស់​នគរ​កាយ
Public date : 25, Jul 2019 (10,669 Read)
គួរ​ត្រេក​អរ​ចំពោះ​ទណ្ឌ​កម្ម ដែល​អ្នក​មាន​គុណ​ដាក់​ឲ្យ
Public date : 27, Jul 2019 (29,980 Read)
រឿង​តក្កបណ្ឌិត
Public date : 26, Jul 2019 (13,135 Read)
ការ​ឈ្លាស​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧបាយកល​អ្នក​ដទៃ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿