30
ថ្ងៃ សុក្រ ទី ២៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៨,៨៤១
Today
ថ្ងៃម្សិលមិញ ២១៤,២៤៩
ខែនេះ ៤,៩១៨,៩០៤
សរុប ៣៩១,០០១,៣៨៨
ប្រជុំអត្ថបទ
images/articles/2066/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩,០១៦ ដង)
កាយ​ដ៏​ពេញ​ដោយ​មន្ទិល​មាន​ចំណែក​ផ្សេង​ៗកើត​ក្នុង​រណ្តៅលាមកធំគឺ​ផ្ទៃ​មាតា​ដូច​ជ្រាំ​ចាស់​ដែលអាប់​អួរ​យូរ​ឬ​ដូច​បូស​ធំ​ដំបៅ​ធំ​ជា​កាយ​ដ៏​ពេញ​ដោយ​ខ្ទុះ​និង​ឈាម​ពេញ​ព្រៀប​ក្នុង​រណ្តៅ​លាមកជាទី​ហូរ​ចេញ​នៃ​ទឹករមែង​ហូរ​ចេញ​នូវ​វត្ថុ​មិន​ស្អាត​សព្វ​ៗកាល។ កាយ​នេះ​ដែល​ភ្ជាប់​ដោយ​សរ​សៃរ​ធំ៦០លាប​ដោយ​គ្រឿង​លាប​គឺ​សាច់ប្រ​ដាប់​ដោយ​អាវ​គឺ​ស្បែកជា​កាយ​ស្អុយ​រក​ប្រ​យោជន៍​គ្មាន​តភ្ជាប់​គ្នា​
images/articles/2065/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣១,០៣៦ ដង)
ញាណ​គតិ​របស់​អា​ត្មា​អញ​ទន់​ខ្សោយ​ក្នុងកាល​មុនអាត្មាអញ​ភ្លេច​ភ្លាំង​ស្មារតីថែម​ទាំង​បង​ប្រុសក៏​បណ្តេញ​​​អា​ត្មា​អញ​ថាឥឡូវ​នេះអ្នក​ចូរ​ទៅ​ផ្ទះ​ចុះ។អាត្មា​អញ​​នោះ​ ត្រូវ​បង​​បណ្តេញ​​ហើយ​ក៏​តូច​ចិត្ត​តែ​នៅ​មាន​​​អា​ឡោះ​អាល័យក្នុង​សាសនា​ក៏​ឈរ​នៅ​ជិត​ក្លោង​ទ្វារ​នៃ​អារាមរបស់សង្ឃ​នោះ។ ព្រះ​​មាន​ព្រះភាគ​ទ្រង់​យាង​មក​ក្នុងទី​​នោះ​ ​បាន​​ស្ទាប​អង្អែល​ក្បាល​របស់​អា​ត្មាអញ​ហើយ​ក៏​ចាប់​អាត្មា​អញ
images/articles/2064/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៤៥៥ ដង)
បុគ្គល​ណា​ពិ​ចារ​ណា​ឃើញ​នូវ​កិច្ច​ជា​ប្រ​យោជន៍និង​មិនជា​ប្រយោជន៍ទាំង​ពីរ​នោះដែល​មិន​ទាន់​មក​ដល់​ទុក​ជា​មុនជន​ទាំង​ឡាយជា​សត្រូវ​ក្តីជាអ្នក​ស្វែង​រក​ប្រ​យោជន៍ក្តីកាល​គយ​គន់​មើលរមែង​មិន​ឃើញនូវ​ទោស​នៃ​បុគ្គល​នោះ​ឡើយ។ អានាបាន​ស្សតិ​ដែល​ព្រះ​យោគា​វចរ​ណាបាន​ចម្រើន​ល្អ​គ្រប់​គ្រាន់​ហើយ
images/articles/2063/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៦៧៤ ដង)
ពួក​បុថុជ្ជនមិន​ដឹង​ថាជ​រា​មរណៈ​ជា​ទុក្ខហើយ​ជាប់​ជំពាក់​ក្នុង​ឧបា​ទាន​ក្ខន្ធ​ណាអ្នក​ប្រាជ្ញ​មាន​ស្មារតី​ បាន​​កំណត់​ដឹង(នូវ​ឧបាទាន​ក្ខន្ធ​នោះ)​ថា​ជា​ទុក្ខ​ហើយ​ចម្រើន​ឈាន​ក្នុង​កាល​ណា​កាល​នោះ​រមែង​មិន​បាន​នូវ​សេចក្តី​ត្រេក​អរ​លើស​លុប​ជាង​ឈាន​នោះ​ឡើយ។ បណ្ឌិត​លុះ​លះ​បង់​នូវ​តណ្ហា​ដែល​នាំ​មកនូវ​សេចក្តី​ទុក្ខជា​ធម្ម​ជាតិ​ផ្សាយ​ទៅ​ក្នុង​អារម្មណ៍ផ្សេង​ៗនាំ​មក​នូវ​កិលេស​ជា​គ្រឿង
images/articles/2062/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩,៦២៩ ដង)
ជីវិតអន្ធការ ភាពងងឹតអន្ធការ មិនមែន​ជា​របស់​ដែល​អ្នក​ណា​ម្នាក់​បង្កើត​មក​ទេ ជា​របស់ដែល​មាន​ជា​ធម្មតា​ប្រចាំ​លោក​នេះ​ឲ្យ​តែ​ទី​ណា​ខ្វះ​ពន្លឺ ងងឹត​ក៏​នឹង​មាន​នៅ​ក្នុង​ទី​នោះ។ អវិជ្ជា ក៏​ជា​ធម្មជាតិ​ម្យ៉ាង កើត​អាស្រ័យ​នឹង​ជីវិត​សត្វ​លោក​គ្រប់​គ្នា វៀរ​លែង​តែ​បុគ្គល​ដែល​បាន​សម្រេច​ថា​ព្រះអរហន្ត។ តាម​ន័យ​នៃ​បដិច្ចសមុប្បាទ​សម្ដែង​ថា អវិជ្ជា គឺ​ជា​មេនៃ​សង្ខារ​ធម៌​ទាំង​ឡាយ បើ​និយាយ​ឲ្យ​ងាយ​ស្ដាប់ អវិជ្ជាគឺ​ជា​មេនាំ​
images/articles/2061/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦៨,៥៧៩ ដង)
ភ្លើងជីវិត ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ និងវិញ្ញាណ ដែល​ដឹង​ច្បាស់នូវ​អារម្មណ៍ទាំង​នោះ ព្រម​ទាំង​វេទនា ទាំង​ឡាយ​ដែល​សោយតាម​ទ្វារ​ភ្នែក ទ្វារត្រចៀក ទ្វារ​ច្រមុះ ទ្វារ​អណ្ដាត ទ្វារកាយ ទ្វារចិត្ត គឺ​ជា​តួជីវិតដែល​ជា​របស់​ក្ដៅ។ នៅ​ក្នុង​អាទិត្ត​បរិយាយសូត្រ ព្រះមានព្រះភាគ​ទ្រង់ត្រាស់សម្ដែងអំពី​របស់​ក្ដៅ មាន ២៤ ចំណុចធំៗ​គឺ
images/articles/2059/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨២,៣៧២ ដង)
កម្មជាអ្នកឲ្យផល កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ, យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមិ អាត្មាអញ​មាន​កម្ម​ជា​របស់​ខ្លួន មាន​កម្ម​ជា​អ្នក​ឲ្យ​ផល មាន​កម្ម​ជា​កំណើត មាន​កម្ម​ជា​ផៅពង្ស មាន​កម្ម​ជាទីពំនាក់​អាស្រ័យ, អាត្មាអញ​នឹង​ធ្វើ​នូវ​កម្មណា ជាកម្មល្អក្ដី អាក្រក់ក្ដី អាត្មាអញ នឹង​ត្រូវ​ជាអ្នកទទួល​នូវ​ផល​នៃ​កម្ម​នោះ​មិន​ខាន។
images/articles/2060/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,៣១៥ ដង)
ជីវិតស្ដុកលោក ព្រះសម្មាសម្ពុទ្ធ បាន​ប្រៀបធៀបសាកសព​ទៅ​នឹង​អង្កត់​អុសជាវត្ថុ​មិនមានប្រយោ​ជន៍ តែ​បើ​គេ​ត្រូវ​​ការ​ដោយ​ប្រការ​​ណា​​មួយ គង់អាច​យក​​មក​ប្រើឲ្យ​បាន​សម្រេច​ប្រ​យោ​ជន៍​ខ្វះ​មិន​​ខាន ឯសាកសព​មនុស្ស​យើង មិន​ត្រឹម​តែ​មិន​មាន​​ប្រយោ​ជន៍ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ក្លិន​អសោចិ៍ទៀត​ផង។ សាកសព​អាក្រក់​មែន​ហើយ តែ​មិន​អាក្រក់​ដូច​មនុស្ស​រស់ ដែល​ប្រព្រឹត្ត​អាក្រក់​ទេ ព្រោះ​សាកសព​អាក្រក់​
images/articles/2058/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៩,៣០២ ដង)
កាល​ណា​ខ្ញុំ​ឃើញ​ព្រះ​សាស្តា​ព្រះ​អង្គ​គ្មាន​ភ័យ​អំពី​ទី​ណា​ជា​ដំបូង​ក្នុង​កាល​នោះ​សេចក្តី​សង្វេគ​ក៏​មាន​ដល់​ខ្ញុំ​ព្រោះ​ឃើញ​ព្រះ​សាស្តា​ជាឧត្តម​បុរស​។អ្នក​ណា​ច្រាន​សិរី​ដែល​មក​(រក​ខ្លួន​)ដោយ​ដៃ​ឬ​ជើង​អ្នក​នោះ​ឈ្មោះថាញ៉ាំង​ព្រះ​សាស្តា​បែប​នេះ​ឲ្យ​ត្រេក​អរ​ហើយ​ឲ្យ​ប្រាស​ចាក​សេចក្តី​ត្រេក​អរ​វិញ។ ក្នុងកាល​នោះ​ខ្ញុំ​លះ​ចោល​កូននិង​ប្រ​ពន្ធ​ផងទ្រព្យ​និង​ស្រូវ​ផង​កោរ​សក់​និង​ពុក​ចង្កាហើយ​ចូល​ទៅ​កាន់ផ្នួស
images/articles/2057/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៦,៦៩០ ដង)
បើ​បុគ្គល​ដទៃមិន​មាន​អំពី​មុខ​ក្តីក្រោយ​ក្តីសេចក្តី​សប្បាយ​ក្រៃ​ពេក​រមែង​មាន​ដល់​បុគ្គល​ម្នាក់​ឯងនៅ​ក្នុង​ព្រៃ។បើ​ដូច្នោះ​អាត្មាអញ​តែ​ម្នាក់​ឯងនឹង​ទៅ​កាន់​ព្រៃដែល​ព្រះ​ពុទ្ធ​ទ្រង់​សរសើរ​ហើយជា​ទី​សប្បាយ​របស់​ភិក្ខុ​អ្នក​មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះ​និព្វានជា​អ្នក​នៅ​តែ​ម្នាក់​ឯង។អាត្មា​អញ​តែ​ម្នាក់​ឯងជា​អ្នកស្ងាត់​ក្នុង​ប្រ​យោជន៍នឹង​ចូល​យ៉ាង​ឆាប់​ទៅ​កាន់​ព្រៃ​ជា​ទី​ធ្វើឲ្យ​ចិត្ត​កើត​បីតិ​ដល់​យោគា​វចរជា​ទី​រីក​រាយ
images/articles/2043/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨៦,៩៦៧ ដង)
រឿង​បញ្ច​បុត្ត​ខា​ទិ​ប្រេត​ (​ព្រះ​ថេរ​ទាំង​ឡាយ​សួរ​ថា​) នាង​ជា​ស្រ្តី​អា​ក្រាត​ មាន​រូប​មាន​សម្បុរ​អាក្រក់​ មាន​ក្លិន​អា​ក្រក់​ស្អុយ​ តែ​ង​បក់​ចេញ​ទៅ នាង​មាន​ហ្វូង​រុយ​ចោម​រោម​ហើយ តើ​នាង​ជា​ស្រ្តី​អ្វី​ មក​ឋិន​នៅ​ក្នុង​ទី​នេះ ។ (ប្រេត​ស្រី​តប​ថា​) ប​ពិ្រ​លោក​ទាំង​ឡាយ​ដ៏​ចម្រើន ខ្ញុំ​ជា​ស្រ្តី​ប្រេត​ ដល់​នូវ​សេច​ក្តី​ទុក្ខ​ ជា​យម​លោក​សត្វ​ ស្លាប់​អំពី​មនុស្ស​លោក​នេះ​ហើយ​ បាន​ទៅ​កាន់​បេត​លោក ព្រោះ​ធ្វើ​អំពើ​អាក្រក់​ ។
images/articles/2032/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៨៥១ ដង)
ជ​រា​សូត្រ​ ជីវិត​នេះ​មាន​ប្រ​មាណ​តិច​ហ្ន៎ សត្វ​តែង​ស្លាប់​ថយ​អំពី​ ១០០​ឆ្នាំ ប្រ​សិន​បើ​រស់​ហួស​ពី​ ១០០​ឆ្នាំ សត្វ​នោះ​នឹង​ស្លាប់​ដោយ​ជរា​ជា​ប្រាកដ​ ។ ជន​ទាំង​ឡាយ​តែ​ង​សោក ព្រោះ​វត្ថុ​ដែល​ប្រ​កាន់​ថា របស់​យើង សេចក្តី​ប្រ​កាន់​ជា​របស់​ទៀង​ទាត់​មិន​មាន​ឡើយ ជីវិត​នេះ​មាន​ការ​ព្រាត់​ប្រាស​ចាក​របស់​ដែល​មាន​ជា​ធម្ម​តា អ្នក​ប្រាជ្ញ​លុះ​ឃើញ​ដូច្នេះ​ហើយ រមែង​មិន​នៅ​គ្រប់​គ្រង​ផ្ទះ​ឡើយ ។ បុរស​សំគាល់​របស់​ណា​ថានេះ​ជា​របស់​អញ​ រមែ​ង​លះ​របស់​នោះ​ដោយ​មរណៈ ឯ​អ្នក​ប្រាជ្ញ​រាប់​អាន​ព្រះ​រតន​ត្រ័យ​ ជ្រាប​ច្បាស់​នូវ​ទៅ​សនុ៎ះ ហើយ​មិន​បង្អោន (ចិត្ត​) ទៅ ដើម្បី​សេចក្តី​ប្រ​កាន់​ថា របស់​យើង​ឡើយ ។ បុរស​អ្នក​​ភ្ញាក់​ (​ពី​ដេក​)​ រមែង​មិន​ឃើញ​រូបា​រម្មណ៍​ជា​ដើម​ ដែល​មក​ជួប​ប្រ​ទះ​ ដោយ​យល់​សប្តិ​ យ៉ាង​ណា​មិញ​ បុគ្គល​ មិន​ឃើញ​ជន​ជា​ទី​ស្រ​ឡាញ់​ ដែល​ធ្វើ​កាល​កិរិយា​ទៅ​កាន់​ លោក​ខាង​មុខ​ ក៏​យ៉ាង​នោះ​ដែរ ។ ជន​ទាំ​ង​នោះ​ដែល​គេ​ឃើញ​ហើយ ឮ​ហើយ​ គេ​តែង​ហៅ​ឈ្មោះ​ កាល​លះ​លោក​នេះ​ទៅ​ នៅ​សល់​តែ​ឈ្មោះ​សម្រាប់​ហៅ​ប៉ុណ្ណោះ ។ ពួក​សត្វ​មាន​សេចក្តី​លោភ​ តែ​ង​មិន​លះ​បង់​ នូវ​សេចក្តី​ខ្សឹក​ខ្សួល​នឹង​សេចក្តី​កំណាញ់​ ក្នុង​វត្ថុ​ដែល​ជា​ទី​រាប់​អាន​បាន​ឡើយ ព្រោះ​ហេតុ​នោះ អ្នក​ប្រាជ្ញទាំង​ឡាយ​ ដែល​ឃើញ​ព្រះ​និព្វាន​​ថា​ជា​ទី​​ក្សេម​ហើយ រមែង​លះ​បង់​សេច​ក្តី​ប្រ​កាន់​បាន ។ ភិក្ខុ​ណា​ មិន​សម្តែង​ខ្លួន​ក្នុង​ភព​ (​ថ្មី​ទៀត​) អ្នក​ប្រាជ្ញ​ ទាំង​ឡាយ ហៅ​អំពើ​នោះ របស់​ភិក្ខុ​នោះ អ្នក​ប្រ​ព្រឹត្ត​រួញ​រា​ អ្នក​កប់ប្រ​សព្វ​អា​សនៈ​ ស្ងាត់ ថា​ជា​សភាព​សម​រម្យ​ហើយ ។ អ្នក​ប្រាជ្ញ​មិន​បាន​អា​ស្រ័យ​ ក្នុង​អា​យ​តនៈ​ ទាំង​អស់​ឡើយ មិន​ធ្វើ​សត្វ​នឹង​សង្ខារ​ឲ្យ​ជា​ទី​ស្រ​ឡាញ់ ទាំង​មិន​ធ្វើ​សត្វ​នឹង​សង្ខារ​ឲ្យ​មិន​ជា​ទី​ស្រ​ឡាញ់ សេចក្តី​ខ្សឹក​ខ្សួល​និង​សេចក្តី​កំណាញ់​ មិន​ជាប់​ក្នុង​សន្តាន​ របស់​ព្រះ​ខីណា​ស្រព​នោះ ដូច​ទឹក​មិន​ប្រ​ឡាក់​លើ​ស្លឹក​ឈូក​ ដូច្នោះ​ដែរ ។ ដំណក់​ទឹក​មិន​ដក់​នៅ​លើ​ស្លឹក​ឈូក​ ដូច​ម្តេច​ ក្តី ទឹក​មិន​ទទឹក​ផ្កា​ឈូក ដូចម្តេច​ក្តី អ្នក​ប្រាជ្ញ​មិន​ជាប់​នៅ​ក្នុង​អារម្មណ៍​នី​មួយ​ សូម្បី​អា​រម្មណ៍​​ដែល​ឃើញ​ ដែល​ឮ ដែល​ប៉ះ​ពាល់​ ក៏​ដូច្នោះ​ដែរ ។ មួយទៀត​ ព្រះ​អរហន្ត​មិន​សំគាល់​ក្នុង​អា​រម្មណ៍​នី​មួយ​​ សូម្បី​អា​រម្មណ៍​ដែល​ឃើញ ដែល​ឮ ដែល​ប៉ះ​ពាល់​ ដោយ​វត្ថុ​នោះ​ៗ​ឡើយ ទាំង​មិន​ប្រា​ថ្នា​ការ​ស្អាត ដោយ​វត្ថុ​ដទៃ​ទេ ព្រោះ​ព្រះ​អរហន្ត​នោះ​មិន​ត្រេក​ត្រ​អាល មិន​ប្រាស​តម្រេក (ដូច​កល្យាណ​បុថុជ្ជន​នឹង​សេក្ខៈ​) ។ ចប់ ជរា​សូត្រ​ ដកស្រង់​ពី​ព្រះ​ត្រៃ​បិដក ភាគ ៥៤ ទំព័រ ២៧៥-២៧៧ ដោយ​៥០០០​ឆ្នាំ
images/articles/2031/__________________________________________.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥០,៣៩២ ដង)
ខគ្គ​វិសា​ណ​សូត្រ​ បុគ្គល​ដាក់​អា​ជ្ញា​ចោល​ចេញ​ ចំពោះ​ពួក​សត្វ​ទាំង​អស់​ មិន​បាន​បៀត​បៀន​ នូវ​សត្វ​ទាំង​នោះ សូម្បី​សត្វ​ណា​មួយ​ មិន​គប្បី​ នូវ​បុត្ត​ តើ​គប្បី​ត្រូវ​ការ​សម្លាញ់​ អំពី​ណា គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស ។ សេចក្តីស្រ​ឡាញ់​ រមែង​មាន​ ដល់​បុគ្គ​ល​ដែល​​​ច្រ​ឡូក​ច្រ​ឡំ ទុក្ខ​ដែល​ជាប់​តាម ចំពោះ​សេចក្តី​ស្រ​ឡាញ់​នេះ ក៏​រមែង​កើត​ឡើង​ បុគ្គល​ឃើញ​ទោស​ ដែល​កើត​ អំពី​សេច​ក្តី​ស្រ​ឡាញ់​ហើយ ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បុគ្គល​ អ្នក​មាន​ចិត្ត​ប្រ​តិ​ព័ទ្ធ​ កាល​អនុ​គ្រោះ​នូវ​ពួក​មិត្ត​ ដែល​មាន​ចិត្ត​ល្អ​ រមែង​ញ៉ាំង​ប្រ​យោជន៍​ឲ្យ​សាប​សូន្យ​ បុគ្គល​កាល​ឃើញ​ នូវ​ភ័យ​ក្នុង​ការ​មូល​មិត្ត​គ្នា​នុ៎ះ​ហើយ​ គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ដូច​កុយ​រមាស​ ។ សេច​ក្តី​ស្រ​ឡាញ់​ ចំពោះ​កូន​និង​ប្រ​ពន្ធ​ ដូច​ឫស្សី​ដែល​បែក​គុម្ព ចាក់​កណ្តាញ់​ បុគ្គល​ កាល​មិន​ជាប់​ជំពាក់ ដូច​ជា​ទំពាំង​ឫស្សី​ គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ ម្រឹគ​ក្នុង​ព្រៃ​ ជា​សត្វ​មិន​ជាប់​ចំណង​ ទៅ​រក​ចំណី​តាម​ចំណង់​ចិត្ត​បាន​ យ៉ាង​ណា​ វិញ្ញូ​ជន កាល​បើ​ឃើញ​ សេ​រី​ភាព​(១) (យ៉ាង​នេះ​) គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ ការ​ហៅ​រក​ រមែង​មាន​ ដល់​ជន​ឋិន​នៅ ក្នុង​កណ្តាល​ នៃ​សំឡាញ់​ គឺ​ការ​នៅ ការ​ឈរ​នឹង​ ការ​ត្រាច់​ចារិក បុគ្គល​កាល​បើ​ឃើញ​ សេ​រី​ភាព​ដែល (ពួក​ជន​ពាល​) មិន​ប្រាថ្នា​ គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស ។ ការ​លេង​ ការ​ត្រេក​អរ​ ក្នុង​(កាម​គុណ​) រមែង​មាន​ ដល់​ជន​ឋិន​នៅ ក្នុង​កណ្តាល​នៃ​សំឡាញ់​មួយ​ទៀត​ សេចក្តី​ស្រ​ឡាញ់​ ដ៏​ធំ​ទូ​លា​យ​ រមែង​មាន​ក្នុង​បុត្ត​ទាំង​ឡាយ​ បុគ្គល​ កាល​បើ​ធុញ​ទ្រាន់​ នឹង​ការ​ព្រាត់​ប្រាស់​ ចាក​សត្វ​នឹង​សង្ខារ​ ជា​ទី​ស្រ​ឡាញ់​ហើយ គប្បី​ត្រាច់​ទៅ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បុគ្គល​ ជា​អ្នក​នៅ​ជា​សុខ​ ក្នុង​ទិស​ទាំង ៤ មិន​លំបាក​ ត្រេក​អរ​ ដោយ​បរិ​ក្ខារ តាម​មាន​ តាម​បាន ជា​អ្នក​អត់​ធន់​ ចំពោះ​អន្ត​រាយ​ទាំង​ឡាយ​ ទាំង​ជា​អ្នក​មិន​តក់​ស្លុត​ គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បព្វ​ជិត​ពួក​ខ្លះ​ ឬ​គ្រ​ហស្ថ​អ្នក​គ្រប់​គ្រង​ផ្ទះ​ គេ​សង្គ្រោះ​ បាន​ដោយ​កម្រ​ បុគ្គល​មិន​មាន​សេចក្តី​ខ្វល់​ខ្វាយ​ ចំពោះ​បុត្ត​ នៃ​បុគ្គល​ដទៃ​ គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស ។ ធីរ​បុរស​ លះ​បង់​ នូវ​វត្ថុ​ទាំង​ឡាយ​ ជា​គ្រឿង​ប្រាកដ​ នូវ​ភាព​ជា​គ្រហស្ថ​ កាត់​ចំណង​ របស់​គ្រហស្ថ​ទាំង​ឡាយ ដូច​ជា​រលួស​ផ្អុង ជំរុះ​ស្លឹក​ គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស ។ បើ​បុគ្គល​មាន​អ្នក​ប្រាជ្ញ​ មាន​ធម៌​ជា​គ្រឿង​នៅ​ដោយ​ប្រ​ពៃ ជា​សំឡាញ់​ មាន​អ្នក​ប្រាជ្ញ​ខ្ជាប់​ខ្ជួន​ ត្រាច់​ទៅ​ ជា​មួយ​គ្នា​ គ្រប​សង្កត់​នូវ​សេចក្តី​អន្ត​រាយ​ទាំង​ពួង​បាន គប្បី​មាន​ចិត្ត​ត្រេក​អរ​ មាន​ស្មា​រតី​ ត្រាច់​ទៅ​ជា​មួយ​សំឡាញ់​នោះ​ទៅ​ចុះ​ ។ បើ​បុគ្គល​ រក​អ្នក​ប្រាជ្ញ​ មាន​ធម៌​ជា​គ្រឿង​នៅ​ដោយ​ប្រ​ពៃ ជា​សំឡាញ់​ មាន​ប្រា​ជ្ញាខ្ជាប់​ខ្ជួន​ត្រាច់​ទៅ​ជា​មួយ​គ្នា​ ពុំ​បាន​ទេ គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​ព្រះ​រាជា​លះ​បង់​ នូវ​ដែន​ដែល​ព្រះ​អង្គ​ឈ្នះ​ហើយ ឬ​ដូច​ដំ​រី​ឈ្មោះ​មា​តង្គៈ លះ​បង់​ហ្វូង​ត្រាច់​ទៅ​ក្នុង​ព្រៃ​ ។ តាម​ពិត​ យើង​សរ​សើរ​ នូវ​ការ​បរិ​បូណ៌​ ដោយ​សំ​ឡាញ់​ហើយ តែ​សំឡាញ់​ មាន​គុណ​ប្រ​សើរ​ជាង​ នឹង​ស្រ​ឡាញ់​មាន​គុណ​ស្មើ​ បុគ្គល​គួរ​សេព​គប់​ រាប់​រក​ បើ (កុល​បុត្រ​ចង់​បាន​ប្រ​យោជន៍​) រក​សំឡាញ់​ទាំង​នុ៎ះ​ ពុំ​បាន​ទេ គប្បី​ជា​អ្នក​បរិ​ភោគ​ភោ​ជន​ ដែល​មិន​មាន​ទោស​ ហើយ​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បុគ្គល​ឃើញ​នូវ​ កង​មាស​ទាំង​ពីរ​ ដ៏​ភ្លឺ​ផ្លេក​ ដែល​ជាង​មាស​ ធ្វើ​សម្រេច​ហើយ​ ដោយ​ល្អ​ រណ្តំ​គ្នា​ ឰ​ដ៏​ដៃ​ គប្បី​ត្រាច់​ទៅ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ ការ​ចរ​ចារ​ ដោយ​វា​ចារ​ក្តី​ ​ការ​ជាប់​ជំពាក់​ក្តី​ ជា​មួយ​នឹង​កុមា​រ​ ជា​គម្រប់​ពីរ​ មាន​ដល់​អញ យ៉ាង​នេះ​ បុគ្គល​កាល​បើ​ឃើញ​ នូវ​ភ័យ​នុ៎ះ​ ត​ទៅ​ខាង​មុខ​ហើយ​ គប្បី​ត្រាច់​ទៅ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស ។ ពិត​ណាស់​ កាម​ទាំង​ឡាយ​ ដ៏​វិចិត្រ​ មាន​រស​ផ្អែម​ ​ជា​ទី​រីក​រាយ​នៃ​ចិត្ត​ តែ​ញាំញី​ នូវ​ចិត្ត​ដោយ​សភាព​ ដ៏​ប្លែក​ៗ​ បុគ្គល​ឃើញ​ទោស​ ក្នុង​កាម​គុណ​ ទាំង​ឡាយ​ហើយ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ ចង្រៃ​ បូស​ ឧប​ទ្រព រោគ កិលេស​ ដូច​សរ​ នឹង​ភ័យ​ទាំង​នុ៎ះ​ រមែង​មាន​ដល់​យើង​ (​ព្រោះ​កាម​) បុគ្គល​កាល​បើ​ឃើញ​ភ័យ​នុ៎ះ​ ក្នុង​កាម​គុណ​ទាំង​ឡាយ​ហើយ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បុគ្គល​គ្រប​សង្កត់​ នូវ​សត្រូវ​ ទាំង​អស់​នុ៎ះ គឺ​ត្រ​ជាក់​ ក្តៅ​ គម្លាន​ សម្រក​ ខ្យល់​ និង​កម្តៅ​ថ្ងៃ​ របោប​និង​ពស់​ហើយ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ ដំរី​ មាន​ខ្លួន​សមរម្យ​ មាំ​មួន​ មាន​សម្បុរ​ ដូច​ផ្កា​ឈូក​ កាល​លះ​បង់​ នូវ​ហ្វូង​ ហើយ​នៅ​ក្នុង​ព្រៃ​ គួរ​ដល់​អធ្យា​ស្រ័យ​ យ៉ាង​ណា បុគ្គល​គប្បី​ត្រាច់​ទៅ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស (យ៉ា​ង​នោះ )។ បុគ្គល​បាន​នូវ​វិមុត្តិ​ ប្រ​ព្រឹត្ត​ទៅ​ ក្នុង​សម័យ​គឺ​លោកិយ​សមា​បត្តិ​ ដោយ​ហេតុ​ណា​ ហេតុ​នោះ មិន​មែន​ជា​ទី​តាំង​ នៃ​បុគ្គល​អ្នក​ត្រេ​ក​អរ​ ក្នុង​ពួក​ទេ​ បុគ្គល​ ពិ​ចារ​ណា​ពាក្យ​ របស់​ព្រះ​ពុទ្ធ​ ជា​ព្រះ​អា​ទិច្ច​ពុន្ធ​ហើយ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បុគ្គល​កន្លង​ នូ​វ​ទិដ្ឋិ​អា​ក្រក់​ ដល់​នូវ​ធម៌​ទៀង​ មាន​មគ្គ​បាន​ហើយ មិន​បាច់​មាន​អ្នក​ដទៃ​ ដឹក​នាំ​ ព្រោះ​ដឹង​ថា អា​ត្មា​អញ​ មាន​ញាណ​ កើត​ហើយ គប្បី​ត្រាច់​ទៅ តែ​ម្នាក់​ឯង ដូច​កុយ​រមាស ។ បុគ្គល​ មិន​ជាប់​ចិត្ត​ ក្នុង​អា​ហារ​ មិន​កុហក​ មិន​មាន​សេចក្តី​ស្រេក​ឃ្លាន​ ជា​អ្នក​មិន​លុប​គុណ​គេ​កម្ចាត់​បង់​មោ​ហៈ ដូច​ជា​ទឹក​ចត់​ចេញ​បាន មិន​មាន​ទី​អា​ស្រ័យ​ (គឺ​កិលេស​) ក្នុង​លោក​ទាំង​មូល​ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បុគ្គល​គប្បី​វៀរ​ នូវ​សំឡាញ់​ ដ៏​អាក្រក់​ដែល​បង្ហាញ​ នូវ​អំពើ​មិន​ជា​ប្រ​យោជន៍​ អា​ស្រ័យ​នៅ​ក្នុង​កម្ម​មិន​ស្មើ​ (​គឺ​ទុច្ច​រិត​) មិន​គប្បី​សេព​គប់​នូ​វសំឡាញ់ ដែល​ជាប់​ជំពាក់ ដែល​ស្រ​វឹង​ (ក្នុង​កាម​គុណ​) ដោយ​ខ្លួ​ន​ឯង​ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស ។ បុគ្គល​គប្បី​គប់​រក​ នូវ​មិត្ត​ជា​ពហុ​ស្សូត​ ទ្រ​ទ្រង់​នូ​វ​ធម៌​ប្រ​កប​ដោយ​កម្ម​ ដ៏​ថ្លៃ​ថ្នូរ​ មាន​ប្រា​ជ្ញា​ វាង​វៃ​ លុះ​ដឹង​ច្បាស់​ នូ​វ​ប្រ​យោជន៍​ ទាំង​ឡាយ​ ហើយគប្បី​បន្ទោរ​បង់​ នូ​វ​សេច​ក្តី​សង្ស័យ​ ចេញ​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បុគ្គល​ មិន​តាក់​តែង​ នូវ​ការ​លេង​ផង ការ​ត្រេក​អរ​ផង​ កាម​សុខ​ផង​ ក្នុង​លោក​ មិនអា​ឡោះ​អា​ល័យ​ វៀរ​ចាក​ទី​ជា​ទី​ស្អិត​ស្អាង​ អ្នក​ពោល​ពាក្យ​ពិត​ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បុគ្គល​លះ​បង់​កូន​ផង​ ប្រ​ពន្ធ​ផង​ បិ​តា​ផង​ មាតា​ផង​ ទ្រព្យ​ទាំង​ឡាយ​ផង​ ស្រូវ​ទាំង​ឡាយ​ផង​ តាម​ចំណែក​រៀង​ខ្លួន​ផង កាម​ទាំង​ឡាយ​ តាម​ចំណែក​រៀង​ខ្លួន​ផង​ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស ។ កាម​គុណ​នេះ ជា​គ្រឿង​ជាប់​ជំពាក់​ សុខ​ក្នុង​កាម​គុណ​នេះ​ មាន​ប្រ​មាណ​តិច​ កាម​គុណ​មាន​សេចក្តី​ត្រេក​អរ​តិច​ ទុក្ខ​ក្នុង​កាម​គុណ​នេះ​ច្រើន​ក្រៃ​លែង​ បុគ្គល​អ្នក​មាន​បញ្ញា​ ដឹង​ច្បាស់​ថា ការ​ជាប់​ជំពាក់​ ក្នុង​កាម​គុណ​នុ៎ះ​ ដូច​ជា​បូស​ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បុគ្គល​ទំ​លាយ​ នូវ​សំ​យោជនៈ ដូច​ត្រី ក្នុង​ទឹក​ ទំ​លា​យ​បង់​ នូវ​បណ្តាញ មិន​ត្រ​ឡប់​មក (​រក​សំ​យោជនៈ​) វិញ​ ដូ​ច​ជា​ភ្លើង​ឆេះ (​មិន​ត្រ​ឡប់​វិល​វិញ​) គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង ដូច​កុយ​រមាស ។ បុគ្គល​មាន​ចក្ខុដាក់​ចុះ មាន​ជើង​ មិន​រពឹស​ មាន​ឥន្ទ្រិយ​គ្រប់​គ្រង​ល្អ មាន​ចិត្ត​រក្សា​ទុក​ មិន​ជោក​ជំ​ មិន​រោ​លរាល​ (​ដោយ​កិលេស​) គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បុគ្គល​លះ​បង់​ នូវ​វត្ថុ​ជា​គ្រឿង​ប្រាកដ​ នូវ​ភាព​ជា​គ្រ​ហស្ថ​ ដូច​ដើម​បា​រិច្ឆ​ព្រឹក្ស មាន​ស្លឹក​ជំ​រុះ​ហើយ គប្បី​ជា​អ្នក​មាន​សំពត់​កា​សាយៈ ចេញ​បួស​ ត្រាច់​ទៅ​តែ​ម្នាក់​ឯង ដូច​កុយ​រមាស ។ បុគ្គល​មិន​ធ្វើ​សេចក្តី​ប្រា​ថ្នា​ ក្នុង​រស​ទាំង​ឡាយ ជា​អ្នក​មិន​ល្មោភ​ (​ក្នុង​អា​ហារ​) មិន​ចិញ្ចឹម​អ្នក​ដទៃ ជា​អ្នក​ត្រាច់​ទៅ​តាម​ច្រក មិន​មាន​ចិត្ត​ជាប់​ជំពាក់​ ក្នុង​ត្រ​កូល​ផ្សេង​ៗ គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង ដូច​កុយ​រមាស ។ បុគ្គល​លះបង់​ នូវ​នីវ​រណៈ​ទាំង​ ៥ បន្ទោ​បង់​ នូវ​ឧប​ក្កិលេស​ នៃ​ចិត្ត​ទាំង​អស់​ចេញ​បាន​ ជា​អ្នក​មិន​អា​ស្រ័យ​ (​ដោយ​តណ្ហា​) កាត់​បង់​ នូវ​ទោស​ដែល​កើត​ អំពី​សេចក្តី​ស្រឡាញ់​ ហើយ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បុគ្គល​បាន​ធ្វើ​នូវ​សុខ​ទុក្ខ​នឹង​សោម​នស្ស​ ទោមនស្ស​ ក្នុងកាល​មុន​ ឲ្យ​នៅ​ពី​ក្រោយ​ខ្នង​ ហើយ បាន នូវ​ឧ​បេក្ខា​សមថ (​ក្នុង​ចតុ​ត្ថ​ជ្ឈាន​) ដ៏​បរិសុទ្ធ​ហើយ​ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង ដូច​កុយ​រមាស​ ។ បុគ្គល​មាន​សេចក្តី​ព្យា​យាម​ ប្រា​រព្ធ​ ដើម្បី​ដល់​នូវ​ព្រះ​និព្វាន​ មាន​ចិត្ត​មិន​រួញ​រា អ្នក​ប្រ​ព្រឹត្ត​ មិន​ខ្ជិល​ច្រ​អូស​ មាន​សេចក្តី​ប្រឹង​ប្រែង​ ដ៏​មាំ ប្រ​កប​ដោយ​កម្លាំង​ប្រាជ្ញា ហើ​យ​គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង ដូចកុយ​រមាស​ ។ បុគ្គល​ មិន​លះ​បង់​នូវ​ឈាន​ ជា​ធម្ម​ជាត​ស្ងប់​ស្ងាត់​ (ចាក​សត្វ​នឹង​សង្ខារ​) ជា​​អ្នក​ប្រ​ព្រឹត្ត​ធម៌​ដ៏​សម​គួរ​ ក្នុង​ធម៌​ទាំង​ឡាយ អស់​កាល​ជា​និច្ច​ ពិ​ចារ​ណា​ឃើញ​ ទោស​ក្នុង​ភព​ទាំង​ឡាយ​ហើយ គប្បី​ត្រាច់​ទៅ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បុគ្គល​កាល​ប្រា​ថ្នា​ នូវ​ការ​អស់​តណ្ហា ជា​អ្នក​មិន​ប្រ​ហែស​ មិន​ឆ្កួត​ មិន​គ​ ជា​អ្នក​មាន​ការ​ចេះ​ដឹង មាន​ស្មា​រតី​ មាន​ធម៌​ពិ​ចារ​ណា​ហើយ​បុគ្គល​ទៀង​ មាន​សេច​ក្តី​ព្យា​យាម គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស ។ បុគ្គល​មិន​តក់​ស្លុត (​ក្នុង​លក្ខ​ណៈ​ មាន​មិន​ទៀង​ជា​ដើម​) ដូច​សីហៈ​ មិន​តក់​ស្លុត​នឹង​សម្លេង ទាំង​ឡាយ មិន​បាន​ជាប់​ជំពាក់​ (ក្នុង​ធម៌​ទាំង​ឡាយ​ មាន​ខន្ធ​ជាដើម​) ដូច​ខ្យល់​មិន​ជាប់​នឹង​​សំណាញ់​ មិន​ជាប់ (ដោយ​តណ្ហា​នឹង​លោ​ភៈ) ដូច​ឈូក​មិន​ទទឹក​ដោយ​ទឹក គប្បី​ត្រាច់​ទៅ​តែ​ម្នាក់ឯង​ ដូច​កុយ​រមាស ។ បុគ្កល​គប្បី​អា​ស្រ័យ​ នូវ​សេ​នា​សនៈ​ ដ៏​ស្ងាត់​ដូច​ជា​សីហៈ​ ជា​ស្តេច​សត្វ​ មាន​កម្លាំង​ចង្កូម​ត្រាច់ គ្រប​សង្កត់​ កំហែង​ នូវ​ពួក​ម្រឹគ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង ដូច​កុយ​រមាស​ ។ បុគ្គល​កាល​ចម្រើន​មេត្តា​ផង ឧបេក្ខា​ផង ករុណា​ផង មុទិតា​ផង​ ដែល​ជា​ហេតុ​រួច​ស្រឡះ​ (​ចាក​កិលេស​)​ ក្នុង​កាល​គួរ​ មិន​ថ្នាំង​ថ្នាក់​ចំពោះ​សត្វ​លោក ទាំង​អស់​ហើយ គប្បី​ត្រាច់​ទៅ​តែ​ម្នាក់ឯង ដូច​កុយ​រមាស ។ បុគ្គល​លះ​បង់​រាគៈផង​ ទោសៈផង មោ​ហៈ​ផង ទំលាយ​នូវ​សំយោជនៈ​ទាំង​ឡាយ មិន​តក់​ស្លុត​ក្នុង​ការ​ក្ស័យ​ជីវិត​ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង ដូច​កុយ​រមាស ។ ពួក​មនុស្ស​មាន​ប្រ​យោជន៍​ជា​ហេតុ ទើប​គប់​រក​ផង​ បម្រើ​ផង ពួក​មិត្ត​សំឡាញ់​ទាំង​ឡាយ ដែល​ឥត​ហេតុ​ រក​បាន​ដោយ​ក្រ​ ក្នុង​ថ្ងៃ​នេះ​ ពួក​មនុស្ស​ (ច្រើន​តែ​) មាន​ប្រា​ជ្ញា​ចំពោះ​ប្រ​យោជន៍​ របស់​ខ្លួន ជា​អ្នក​ប្រ​កប​ដោយ​អំពើ​មិន​ស្អាត​ បុគ្គល​គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស ។
images/articles/2030/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,០៦៣ ដង)
បុ​រា​ភេ​ទ​សូត្រ​ (ព្រះ​ពុទ្ធ​និមិ្មត​ ត្រាស់​សួរ​ព្រះ​សម្ពុទ្ធ​ថា​) បុគ្គល​អ្នកមាន​ទស្សនៈ​ដូច​ម្តេច មាន​សីល​ដូច​ម្តេច ដែល​ព្រះ​អង្គ​ត្រាស់​ហៅ​ថា អ្នក​ស្ងប់​រម្ងាប់​ បពិត្រ​ព្រះ​គោ​ត្ត​ម ព្រះ​អង្គ ដែល​ខ្ញុំ​សួរ​ហើយ សូម​ប្រាប់​នូវ​ឧត្តម​ជន​នោះ ។ (ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា​) មុន​នឹង​បែក​ធ្លាយ​រាង​កាយ​ទៅ​ បុគ្គល​ណា ប្រាស​ចាក​តណ្ហា​ មិន​អា​ស្រ័យ​នូវ​កាល​ខាង​ដើម​នឹង​ទី​បំ​ផុត គឺ​កាល​ជា​អតី​ត​និង​អនា​គត​ ជា​បុគ្គល​ដែល​អ្នក​ប្រាជ្ញ​មិន​គប្បី
images/articles/2028/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥២,២០៣ ដង)
កាម​សូត្រ​ កាល​សត្វ​ ប្រាថ្នាកាម​ណា​ បើ​កាម​នោះ​សម្រេច​ ដល់​សត្វ​នោះ លុះ​សត្វ​ (នោះ​) បាន​តាម​ប្រា​ថ្នា​ហើយ រមែង​មាន​ចិត្ត​ប្រ​កប​ដោយ​បី​តិ​ ដោយ​ពិត​ ។ កាល​បើ​ សត្វ​នោះ​ប្រាថ្នា មាន​ឆន្ទៈ​កើត​ហើយ កាម​នោះ​សាប​សូន្យ​ទៅ សត្វ​ក៏​សុប​សៅ​ទៅ​ ដូច​ជា​មុត​ដោយ​សរ ។ សត្វ​ណា​ វៀរ​ស្រឡះ​ចាក កាម​ទាំង​ឡាយ ដូច​ជា​បុរស​ គេច​នឹង​ក្បាល​ពស់​ ដោយ​ជើង​ របស់​ខ្លួន​ សត្វ​នោះ​ ជា​អ្នក​មាន​សតិ​ ប្រ​ព្រឹត្ត​កន្លង​នូវ​តណ្ហា
images/articles/2025/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧,២៣០ ដង)
អទ្ធានបរិច្ឆេទតោ (ជីវិត​មាន​ការកំណត់) បទ​ថា អន្ធានបរិច្ឆទតោ ធអិប្បាយថា កាល​នៃ​ជីវិត​របស់​មនុស្ស​ទាំង​ឡាយ​ក្នុង​​សម័យ​នេះ អ្នក​ដែល​រស់​នៅ​បាន​យូរ​ អ្នក​នោះ​ក៏​បាន​រស់​នៅ​បាន ខ្ទង់​ ១០០ ឆ្នាំ លើស​ពី​នោះ​ទៅ ក៏​មាន​ខ្លះ​តែ​តិច​តួច​ទេ, ព្រោះ​ហេតុ​នោះ ព្រះមានព្រះភាគ​ទើប​ត្រាស់​ថា ម្នាលភិក្ខុ​ទាំង​ឡាយ អាយុ​របស់​មនុស្ស​មាន​ប្រមាណ​តិច សម្បរាយភព​នឹង​ត្រូវ​ទៅ ទើប​គួរ​ធ្វើកុសល
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.14
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿