30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨៩,៦១៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៦៧,៥៤៧
សរុប ៣៨៥,៦៥៤,២៤០
ប្រជុំអត្ថបទ
images/articles/444/2020-07-22_10_57_19-monks_painting_picture_-_Google_Search.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ១៥,៥៣៧ ដង)
ព្រះសាស្តាចារ្យ ទ្រង់បានប្រារឰពួកភិក្ខុកោសម្ពី ។ ពួកភិក្ខុកោសម្ពីទាំងនោះ ជាដំបូង គ្រាន់តែចោទគ្នាពីឣាបត្តិតូចតាចប៉ុណ្ណោះឯង តែដល់ក្រោយៗ មក ក៏កើតមានវិវាទឈ្លោះប្រកែកគ្នា ទៅជារឿងធំដុំខ្លាំងឡើងៗ ទោះបីជាព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់ហាមប្រាម យ៉ាងណាក៏ដោយ ក៏ភិក្ខុទាំងនោះ មិនព្រមធ្វើតាមព្រះឱវាទ របស់ព្រះឣង្គឡើយ ។ កាលបើយ៉ាងនេះហើយ ព្រះពុទ្ធជាម្ចាស់ ទ្រង់ជ្រាបច្បាស់ ក្នុងព្រះទ័យថាៈ ប្រាកដជាមិនបានប្រយោជន៍អ្វីឡើយ ទើបព្រះឣង្គ ទ្រង់ស្តេចយាង ចេញឆ្ងាយពីពួកភិក្ខុកោសម្ពីទាំងនោះ ទៅគង់ចាំព្រះវស្សា នៅក្នុងព្រៃរក្ខិតវ័ន តែមួយព្រះឣង្គឯងគត់ ។ ចំណេរកាលក្រោយមក ពួកពុទ្ធបរិស័ទ បានថ្កោលទោសពួកភិក្ខុទាំងនោះៗ បានដឹងកំហុសរបស់ខ្លួន ក៏បានចូលទៅរកព្រះ ឣានន្ទត្ថេរ ឲ្យលោកជួយសុំខមាទោសចំពោះព្រះពុទ្ធជាម្ចាស់ ហើយទូលសុំ ឲ្យព្រះឣង្គស្តេចយាងត្រឡប់មកវិញ ។ ព្រះសាស្តា ទ្រង់បានទទួលពាក្យ របស់ភិក្ខុកោសម្ពីទាំងនោះហើយ ទើបស្តេចយាងវិលត្រឡប់មកវិញ ទ្រង់ប្រទានព្រះឱវាទដល់ពួកភិក្ខុទាំងនោះ ឲ្យមានសេចក្តីព្រមព្រៀងគ្នា ចេះស្រឡាញ់គ្នា កុំឲ្យមានការឈ្លោះ ទាស់ទែងនឹងគ្នាឯង តទៅទៀត ដោយព្រះធម្មីកថា ទីឃាវុជាតកហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖ បរេ ច ន វិជានន្តិ មយមេត្ថ យមាមសេ យេ ច តត្ថ វិជានន្តិ តតោ សម្មន្តិ មេធគា ។ ពួកជនទាំងឡាយដទៃ (ក្រៅឣំពីបណ្ឌិត) តែងមិនដឹងខ្លួនថា ពួកយើងទាំងឣស់គ្នា នឹងវិនាស ក្នុងកណ្តាលជំនុំនៃពួកនេះ ដូច្នេះឡើយ, ចំណែកឯជនទាំងឡាយណា ក្នុងកណ្តាលជំនុំនៃពួកនេះ ដឹងខ្លួនច្បាស់ថា ពួកយើងទាំងឣស់គ្នា នឹងវិនាស ក្នុងកណ្តាលជំនុំ នៃរឿង ព្រះចុល្លកាល មហាកាលពួកនេះ ដូច្នេះ, ការឈ្លោះប្រកែកគ្នាទាំងឡាយ រមែងរម្ងាប់ឣំពីជនទាំងឡាយនោះ ។ ដោយ៥០០០ឆ្នាំ
images/articles/440/2020-07-22_10_53_22-buddha_khmer_-_Google_Search.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ២៦,៥៩៩ ដង)
បទសារភញ្ញ ​សូមថ្វាយបង្គំ ព្រះសម្ពុទ្ធ ប្រសើរបំផុត ក្នុងលោកា ជាគ្រូនៃមនុស្ស និងទេព្តា ទ្រង់ត្រាស់ទេសនា ប្រដៅសត្វ ចង្អុលឲ្យដើរ ផ្លូវកណ្តាល មាគ៌ាត្រកាល អាចកម្ចាត់ ទុក្ខភ័យចង្រៃ ឲ្យខ្ចាយខ្ចាត អាចកាត់សង្សារទុក្ខបាន ។ សាសនាព្រះអង្គ នៅសព្វថ្ងៃ សត្វមាននិស្ស័យ ពីបូរាណ ប្រឹងរៀនប្រឹងស្តាប់ ចេះចាំបាន កាន់តាមលំអាន បានក្តីសុខ ឥតមានសុខណា ស្មើក្តីស្ងប់ បញ្ចប់ត្រឹមសុខ ឃ្លាតចាកទុក្ខ តាំងពីលោកនេះ តទៅមុខ ក្តីសុខនឹងមាន ព្រោះធម៌ស្ងប់ ។ ខ្ញុំសូមបង្គំ ឆ្ពោះព្រះធម៌ ព្រះសង្ឃបវរ ទាំងសព្វគ្រប់ រួមជាត្រៃរ័ត្ន គួរគោរព ជាម្លប់ត្រជាក់ នៃលោកា ព្រះរូបព្រះធាតុ នៃព្រះពុទ្ធ វិសុទ្ធតាងអង្គ ព្រះសាស្តា សូមគុណត្រៃរ័ត្ន ជួយខេមរា ឲ្យបានសុខា តរៀងទៅ ៕ ទាញយក PDF ដោយ ៥០០០ឆ្នាំ
images/articles/443/Untitled-1.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៨,៥៤៤ ដង)
ចិត្ត​របស់​មនុស្ស​មាន​ឥទ្ធិពល​អាច​វិភាគ និង​ពិចារណា​ឃើញ​នូវ​វត្ថុ​ធាតុ​សំខាន់​ៗ និង​ប្រព័ន្ទ​ផ្សេង​ៗ​ជា​ច្រើន​ដែល​មាន​ក្នុង​ចក្រវាឡ​ទាំង​មូល ។ ចិត្ត​នេះ​មាន​លក្ខណៈ​លឿន​រហ័ស កើត​ឡើង​ហើយ​រលត់​ទៅ​វិញ​ភ្លាម​ៗ ដូច​ជា​ផ្លេក​បន្ទោរ ហើយ​មិន​ចេះ​សម្រាក​ស្ងៀម​ឡើយ។ ចិត្ត​ជា​ថាមពល​ដ៏​ខ្លាំង​អស្ចារ្យ​មួយ ដែល​គ្មាន​ថាមពល​ណា​មក​ប្រៀប​ផ្ទឹម​បាន ចិត្ត​ជា​ប្រធាន​នៃ​ធម្មជាតិ​ទាំង​អស់​ វា​ជា​ធម្មជាតិ​ដែល​មាន​អំណាច​ខ្ពស់​ដាច់​គេ អ្វី​ៗ​គ្រប់​បែប​យ៉ាង​គឺ​កើត​ឡើង​អំពី​ចិត្ត ។ ព្រះពុទ្ធ​ត្រាស់​ថា៖"តថាគត​ពិចារណា​មិន​ឃើញ​សោះ​នូវ​ថាមពល​ដ៏​ខ្លាំងក្លា​ណា​មួយ​ដែល​មាន​ល្បឿនលឿន​ជាង​ចិត្ត​របស់​មនុស្ស" ។ ចំពោះ​អ្នក​ដែល​ធ្លាប់​សិក្សា​វិទ្យាសាស្រ្ត ពិត​ជា​បាន​ដឹង​ហើយ​អំពី​លក្ខណៈ​នៃ​អាតូម អាតូម​អាច​ធ្វើ​ចលនា​បាន​រាប់​លាន​ដង​ក្នុង​មួយ​វិនាទី។ នៅ​ក្នុង​ចិត្ត​វិជ្ជា​ពុទ្ធសាសនា​បាន​និយាយ​ថា នូវ​ពេល​រូប​រាងកាយ​ធ្វើ​បំលាស់​ប្តូរ​មួយ​ដង ចិត្ត​បាន​ផ្លាស់​ប្តូរ​១៧​ដង​រូច​ទៅ​ហើយ។ ចិត្ត​របស់​យើង​កើត​ហើយ​រលត់​ទៅ​វិញ​លឿន​ជាង​ផ្លេក​បន្ទោរ មួយ​ពាន់​ដង នេះ​គឺ​ជា​លក្ខណៈ​ធម្មជាតិ​របស់​ចិត្ត ។ក្រៅ​ពី​នេះ ចិត្ត​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​កើត​ឡើង​ក្នុង​លោក ។ ព្រះពុទ្ធ​ទ្រង់​សម្តែង​ថា៖ "ចិត្ត​មាន​ទំនួល​ខុស​ត្រូវ ចំពោះ​រឿង​រ៉ាវ​ទាំង​អស់ ទាំង​អាក្រក់ ទាំង​ល្អ ដែល​កើត​មាន​ក្នុង​លោក" ។ ហើយ​ពាក្យ​មួយ​ឃ្លា​ទៀត​និយាយ​ថា៖ "បើ​អ្នក​គិត​បែប​ណា អ្នក​នឹង​ធ្វើ​យ៉ាង​នោះ អ្វី​ដែល​អ្នក​ធ្វើ គឺ​ជា​លទ្ធផល​នៃ​គំនិត​របស់​អ្នក" ។ គ្មាន​នរណា​ម្នាក់​អាច​គ្រប់​គ្រង​ចិត្ត​អ្នក​ដទៃ​បាន​ឡើយ តែ​នៅ​ពេល​ដែល​យើង​អាច​អប់រំ​ចិត្ត​របស់​យើង​បាន យើង​អាច​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ដទៃ។ ការ​រៀន​នូវ​ចំណេះ​វិទ្យាសាស្ត្រ​អាច​ធ្វើ​ឲ្យ​មនុស្ស​យក​ទៅ​ប្រើ​ប្រាស់​ខុស ដោយ​សារ​គំនិត​អាត្មា​និយម។ ម្យ៉ាង​ទៀត​ចិត្ត​នេះ ក៏​អាច​ត្រូវ​បាន​គេ​អប់រំ ទៅ​តាម​គន្លង​នៃ​ព្រះធម៌ និង​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​លោក​ធាតុ​ផង​ដែរ។ ឧទាហរណ៍ យើង​បាន​រក​ឃើញ​នូវ​ថាម​ពល​នៃ​សារធាតុ​មួយ ដោយ​ការ​អប់រំ​ចិត្ត​បាន​ល្អ យើង​អាច​ប្រើ​នូវ​ថាមពល​នោះ ដើម្បី​ស្ថាបនា​នូវ​សមិទ្ធិផល​យ៉ាង​ច្រើន ដែល​ជា​ប្រយោជន៍​ដល់​មនុស្ស​ជាតិ ផ្ទុយ​ទៅ​វិញ បើ​ចិត្ត​មិន​ត្រូវ​បាន​គ្រប់គ្រង និង​បង្វឹក​ឲ្យ​ល្អ​ទេ យើង​អាច​ផលិត​នូវ​អាវុធ​ប្រល័យ​លោក ដែល​អាច​បំផ្លាញ​នូវ​ពិភពលោក​ទាំង​មូល បង្ក​នូវ​គ្រោះមហន្តរាយ​ដ៏​ធំធេង​មួយ មិន​អាច​ស្មាន​បាន ។ ស្ទើរ​តែ​គ្រប់​វត្ថុ និង​សត្វ​មាន​ជីវិត​ទាំង​អស់ ត្រូវ​វិនាស​សាបសូន្យ​ទៅ​បន្តិច​ម្តង​ៗ ដោយ​សារ​គំនិត​អត្តទត្ថបុគ្គល​របស់​មនុស្ស ដែល​មិន​បាន​ទូន្មាន​ឲ្យ​បាន​ត្រឹម​ត្រូវ។ មនុស្ស​នាំ​គ្នា​បំពុល​ទឹក បំពុល​ខ្យល់ និង​បរិស្ថាន ដោយ​និយាយ​ថា ពួក​គេ​កំពុង​អភិវឌ្ឍន តែ​តាម​ពិត គឺ​ការ​បង្ហិនបង្ហោច។ ក្នុង​នាម​ជា​មនុស្ស យើង​ត្រូវ​មាន​គោលការណ៍​កំណត់​ខ្លួន​ឯង​ថា អ្វី​ដែល​យើង​ធ្វើ​ជា​ទង្វើ​ដែល​មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​បំផ្លាញ គឺ​ត្រូវ​ប្រព្រឹត្ត​ទៅ​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជាតិ​។​មាន​តែ​នៅ​ពេល​ដែល​ចិត្ត​ត្រូវ​បាន​គ្រប់គ្រង និង​​តម្រង់​ទិស​ដៅ​បាន​ល្អ​ទេ ទើប​ផ្តល់​នូវ​ប្រយោជន៍​ដល់​ខ្លួន​ឯង​ផង និង​សង្គម​ផង និង​អ្នក​ដទៃ។ រាល់​គ្រោះមហន្តរាយ​ទាំង​អស់​ក្នុង​លោក គឺ​ជា​ស្នាដៃ​របស់​អ្នក​ដែល​មិន​បាន​ទូន្មាន​ចិត្ត​ឲ្យ​មាន​តុល្យភាព និង​ស្ងប់​ស្ងៀម។ (សាមណេរ ជិន ម៉ៅ ថ្នាក់ទីប្លូម, សហភាពភូមា) មនោបុព្វង្គមា ធម្មា! ដោយ ៥០០០ឆ្នាំ
images/articles/439/1.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៣៥,៩៩៥ ដង)
​បទសូត្រដាក់ទង់ព្រះពុទ្ធសាសនា -ជាតិយើងអ្នកកាន់សាសនា ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី ទ្រង់មានឆពណ្ណរង្សី គឺព្រះរស្មីទាំងប្រាំមួយពណ៌ ។ -ផ្សាយចេញពីព្រះកាយទ្រង់ រុងរឿងឫទ្ធិរុងប្រសើរបវរ ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា ។ -កំណើតនៃព្រះរស្មី កើតដោយបារមីនៃព្រះភគវា ធ្វើទានឥតមានរួញរា កាលដែលនៅជាព្រះពោធិសត្វ ។ -រស្មីពណ៌ខៀវនោះណា កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់ ឲ្យទានដល់ឥន្ទព្រាហ្មណ៍ពិត កាលនៅជាក្សត្រនាមស្រីពិរាស្រ្ត ។ -រស្មីពណ៌លឿងភ្លឺថ្លា កាលដែលទ្រង់អារសាច់ផែធ្វើមាស បិតពុទ្ធរូបភ្លឺល្អឱភាស ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត ។ -រស្មីក្រហមនោះណា កាលដែលមាតាពស់ខាំស្លាប់ពិត បទុមស៊ូប្តូរជីវិត កាត់បេះដូងបិតធ្វើថ្នាំមាតា ។ -រស្មីពណ៌សសុទ្ធសាធ កាលដែលព្រះបាទវេស្សន្តរក្សត្រា ឲ្យទានដំរីសសោភា កាលព្រះប្រាថ្នារកពោធិញ្ញាណ ។ -រស្មីពណ៌ដូចជើងហង្ស កាលមាតាទ្រង់យក្សចាប់យកបាន វិជ្ជាធរអារសាច់ខ្លួនប្រាណ ឲ្យយក្សសាមាន្យស៊ីប្តូរជីវិត ។ -រស្មីពណ៌ផ្លេកពណ្ណរាយ កាលជាទន្សាយឈ្មោះសោមបណ្ឌិត ឲ្យទានសាច់ឈាមជីវិត ដល់ឥន្ទព្រាហ្មណ៍ពិតថាអត់អាហារ ។ -រស្មីពណ៌លឿងក្រហម សហង្សបាទព្រមភ្លឺផ្លេកអស្ចារ្យ ត្រូវជាប្រាំមួយប្រការ ក្មេងចាស់កុមារចូរចាំទុកអើយ ។ (ព្រះរាជនិពន្ធដោយសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ព.ស ២៥០០ គ.ស ១៩៤៧) បទសូត្រលើកទង់ព្រះពុទ្ធសាសនា ១.សូមមើលទង់ជ័យ ឆព្វណ្ណរង្សី ដែលមានរស្មីភ្លឺស្រស់ល្អ ខៀវលឿងក្រហម ព្រមទាំងពណ៌ស ហង្សបាទនិងពណ៌ដ៏ភ្លឺផ្លេក ។ ២.ប្រទេសតូចធំ បានស្ម័គ្រស្មាគម ជំនុំគ្នាច្រើនអនេក ព្រមយករស្មី ព្រះពុទ្ធគួរត្រេក ប្រសើរពន់ពេកក្រៃកន្លង។ ៣.ធ្វើជាសញ្ញា ទង់ជ័យសាសនា នៃព្រះសម្ពុទ្ធធំចម្បង ចូរយើងរាល់គ្នា យកចិត្តចាំចង នឹកដល់ព្រះអង្គជាអម្ចាស់ ។ ៤.ទោះជាតិផ្សេងគ្នា ក៏ត្រូវដឹងថា សុទ្ធសឹងតែជាពុទ្ធសាសន៍ ចូរយើងសាមគ្គី ទាំងក្មេងទាំងចាស់ ប្រឹងប្រែងឲ្យណាស់គ្រប់ៗគ្នា ។ ៥.សូមសាសនាពុទ្ធ ថ្កុំថ្កើងបំផុត រុងរឿងវិសុទ្ធថ្លៃថ្លា ហើយមានជ័យជោគ ផ្សាយពេញលោកា ដោយជនជ្រះថ្លាច្រើនសែនលាន ។ ៦.មានចិត្តស្នេហា គោរពបូជា ចំពោះព្រះធម៌ដ៏កល្យាណ ទាំងមនុស្សទេវតា ស្នេហាគ្រប់ប្រាណ ប្រាថ្នាចង់បានសេចក្តីសុខ ។ ៧.យើងខេមរៈជាតិ នាំគ្នាខ្មីឃ្មាត កាន់ធម៌នឹងបានផុតទុក្ខ រួបរួមសាមគ្គី ពីនេះទៅមុខ យើងនឹងបានសុខក្សេមក្សាន្តត្រាណ។ ៨.ព្រមព្រៀងប្រព្រឹត្ត កាន់ធម៌សុចរិត ឆ្ពោះទៅកាន់ឋាននិព្វាន ជាទីផុតទុក្ខ បានសុខក្សេមក្សាន្ត ជាតិយើងនឹងបានសោយសុខា ។ (ព្រះរាជនិពន្ធដោយសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ព.ស ២៥០០ គ.ស ១៩៤៧ ទាញយកជា PDF 1 2 ដោយ៥០០០ឆ្នាំ
images/articles/438/5B5D5B-96-1441905477.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ២២,១៨៧ ដង)
ព្រះបរមសាស្តា ទ្រង់ប្រារឰស្ត្រីម្នាក់ ជាស្ត្រីឣា គ្មានកូន ។ នាង ដឹងថាៈ ខ្លួន ប្រាកដជាមិនមានកូន ហើយនាងខ្លាចស្វាមីមានប្រពន្ធថ្មីទៀតដែលឣាចមានកូន ប្រពន្ធថ្មីនោះ នឹងមានឣំណាចធំជាងខ្លួន ទើបខ្លួនឯង សម្រេចចិត្ត ដើរទៅរកស្រីម្នាក់ យកមកឲ្យស្វាមី ធ្វើជាប្រពន្ធចុង ។ មិនយូរប៉ុន្មាន ស្ត្រីដែលនាងរកមកឲ្យស្វាមី ធ្វើជាប្រពន្ធចុងនោះ ក៏ចាប់ផ្តើមមានផ្ទៃពោះ ។ ប្រពន្ធដើមនោះ ដឹងច្បាស់ថាៈ នាងប្រពន្ធចុងមានផ្ទៃពោះហើយ ក៏យកថ្នាំពិសមក ឲ្យប្រពន្ធចុងផឹក ។ ប្រពន្ធចុង ស្មានថា ជាថ្នាំសម្រាប់ថែរក្សាគភ៌ ក៏បានយកថ្នាំពិសនោះទៅផឹក នាងបានរលូតកូនស្លាប់ដល់ទៅពីរលើក ព្រោះថ្នាំពិសរបស់ប្រពន្ធដើម ។ ក្នុងលើក ទី៣ នាងប្រពន្ធចុង ត្រូវបានស្លាប់ទាំងខ្លួន ព្រមទាំងកូននៅក្នុងផ្ទៃ ព្រោះថ្នាំពិសរបស់ប្រពន្ធដើម ដូចជាលើក មុនៗ ដែរ ។ ស្វាមីរបស់នាង បានដឹងរឿងនោះហើយ ក៏វាយធ្វើបាបនាងប្រពន្ធដើម រហូតដល់ក្ស័យជីវិតតែម្តង ។ នាងប្រពន្ធដើម និង ប្រពន្ធចុង ពីរនាក់នេះ បានចងកម្មពៀរវេរា នឹងគ្នាម្នាក់ម្តងៗ យ៉ាងនេះ គឺ ៖ ប្រពន្ធចុង ស្លាប់ទៅ ក៏បានទៅកើតជាមេឆ្មា, ឯប្រពន្ធដើម ស្លាប់ទៅ បានទៅកើតជាមេមាន់ ។ មេឆ្មា បានស៊ីពងមាន់ និង មេមាន់ ។ ប្រពន្ធដើម ស្លាប់ពីមេមាន់ បានទៅកើតជាមេខ្លា, ឯប្រពន្ធចុង (‘មេឆ្មា)’ ស្លាប់ទៅ បានទៅកើតជាមេប្រើស ។ មេខ្លា បានខាំស៊ីមេប្រើស ។ ប្រពន្ធចុង‘ (មេប្រើស) ស្លាប់ទៅកើតជានាងយក្ខិនី, ឯប្រពន្ធដើម (មេខ្លា) ស្លាប់ទៅ ក៏បានកើតជានាងកុលធីតា ។ នាងយក្ខិនី (‘ប្រពន្ធចុង) ក៏បានចាប់កូននាងកុលធីតា (‘ប្រពន្ធដើម) យកទៅខាំ ស៊ីឣស់ រហូតដល់ទៅពីរលើក ។ ក្នុងលើកទីបី នាងកុលធីតា ក៏បាននាំយកកូនខ្ចី រត់គេចទៅផ្ទះដើមកំណើតរបស់ខ្លួន លុះដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់តែនាងយក្ខិនី ‘(ស្រីប្រពន្ធចុង)’ ដេញជាប់ តាមក្រោយនាង មកប្រកិតៗ ។ នាងកុលធីតា ក្រឡេកឃើញនាងយក្ខិនី ដេញតាមជាប់ពីក្រោយខ្លួន យ៉ាងដូច្នេះហើយ ក៏មានសេចក្តីតក់ស្លុត ភ័យខ្លាចជាទីបំផុត ហើយបានរត់ចូលទៅ ក្នុងវត្តជេតពនមហាវិហារ យ៉ាងប្រញាប់ប្រញាល់ ។ ជួនជានៅពេលនោះ ព្រះសាស្តា កំពុងតែទ្រង់សម្តែងព្រះធម៌ទេសនា ឣប់រំដល់ពួកពុទ្ធបរិស័ទ ។ នាងកុលធីតា បានចូលទៅជិតព្រះសាស្តា ហើយយកកូនទៅដាក់ នៅក្បែរព្រះបាទ របស់ព្រះ ឣង្គ ក្រាបបង្គំទូលថាៈ បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណា សូមប្រគេនកូនតូចនេះ ដល់ព្រះឣង្គ សូមព្រះឣង្គមេត្តាទទួលយកចុះ ។ បន្ទាប់មក នាងយក្ខិនី ក៏បានមកដល់វត្តជេតពននោះដែរ ។ ព្រះសាស្តា ទ្រង់បានត្រាស់ទៅកាន់នាងទាំងពីរនោះ ថា “នែនាងទាំងពីរនាក់ ព្រោះហេតុអ្វី បានជាពួកនាង តាមចងកម្មចងពៀរនឹងគ្នា មិនចេះឈប់ឈរ យ៉ាងនេះ?” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖ ន ហិ វេរេន វេរានិ| សម្មន្តីធ កុទាចនំ ឣវេរេន ច សម្មន្តិ ឯស ធម្មោ សនន្តនោ ។ មែនពិត ក្នុងពេលណាៗ ក៏ដោយ ក្នុងលោកនេះ ធម្មតាពៀរទាំងឡាយ មិនដែលរម្ងាប់ ដោយការចងពៀរឡើយ ពៀរទាំងឡាយ តែងរម្ងាប់ ដោយការមិនចងពៀរ នេះជាបវេណីធម៌ ។ ដោយ៥០០០ឆ្នាំ
images/articles/437/2020-07-22_10_16_57-buddha_and_man_-_Google_Search.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៤០៤ ដង)
ក្នុង​បិដក​លេខ ៣៧ ទំព័រ ៦៣ នៅ​ក្នុង បឋម​កល្យាណ​មិត្ត​សូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង​ថា “ការ​មាន​មិត្ត​ល្អ ជា​បុព្វនិមិត្ត​នៃ​អរិយមគ្គ” មាន​សេចក្តី​ផ្តើម​ដូច​ត​ទៅ​ ៖ សាវត្ថី​និទាន ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​រះ​ឡើង​នៃ​អរុណ នេះ​ជា​ប្រធាន នេះ​ជា​បុព្វនិមិត្ត ( គ្រឿង​កំណត់​មុន ) ​នៃ​ព្រះអាទិត្យ​ដែល​រះ​ឡើង ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​មាន​មិត្ត​ល្អ នេះ​ជាប្រធាន នេះ​ជា​បុព្វ​និមិត្ត ប្រព្រឹត្ត​ទៅ​ដើម្បី​ញ៉ាំង​អរិយមគ្គ​ប្រកប​ដោយ​អង្គ ៨ ឲ្យ​កើត​ឡើង​ដល់​ភិក្ខុ​ ដោយ​ប្រការ​យ៉ាង​នេះ​ដែរ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដំណើរ​នេះ​ជាទី​សង្ឃឹម​របស់​ភិក្ខុ​ដែល​មាន​មិត្ត​ល្អ ភិក្ខុ​នោះ​នឹង​ចម្រើន​អរិយមគ្គ​ប្រកប​ដោយ​អង្គ ៨ និង​ធ្វើ​អរិយ-មគ្គ​ប្រកប​ដោយ​អង្គ ៨ ឲ្យ​ច្រើន​ឡើង ។ ក្នុង​បិដក​លេខ ៣៧ ទំព័រ ៣ ឧបឌ្ឍសូត្រ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​អំពី​ភាព​នៃ​បុគ្គល ដែល​មាន​មិត្ត​ល្អ ចាត់​ជា​​ព្រហ្មចរិយ​ធម៌​ទាំង​មូល មិន​មែន​ពាក់​កណ្តាល​ដូច​ព្រះអានន្ទ​បាន​ពោល​នោះ​ឡើយ សេចក្តី​នេះ​មាន​ដូច​ត​ទៅ ៖ ខ្ញុំ​បាន​ស្តាប់​មក​យ៉ាង​នេះ ។ សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​គង់​នៅ​ក្នុង​សក្ករនិគម​របស់​ពួក​សក្យៈ ក្នុង​ដែន​​សក្យៈ ។ គ្រា​នោះ ព្រះអានន្ទ​ដ៏​មាន​អាយុ​ចូល​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះដ៏​មាន​ព្រះភាគ ហើយ​អង្គុយ​ក្នុង​ទី​សមគួរ ។ លុះ​ព្រះអានន្ទ​ដ៏​មាន​អាយុ​អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ក៏​ក្រាប​បង្គំ​ទូល​​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន គុណ​ជាតឯណា គឺ​ការ​មាន​មិត្ត​ល្អ ការ​មាន​សម្លាញ់​ល្អ និង​​ការ​មាន​ក្លើ​ល្អ គុណ​ជា​ត​នេះ ចាត់​ជា​ពាក់​កណ្តាល​នៃ​ព្រហ្មចរិយធម៌ ។ ម្នាល​អានន្ទ អ្នក​កុំពោល​យ៉ាង​នេះ​ឡើយ ម្នាល​អានន្ទ អ្នក​កុំ​ពោល​យ៉ាង​នេះ​ឡើយ ម្នាល​អានន្ទ គុណ​ជាតឯណា គឺ​​ការ​មាន​មិត្ត​ល្អ ការ​មាន​សម្លាញ់​ល្អ និង​ការ​មាន​ក្លើ​ល្អ គុណ​ជា​ត​នេះ​ឯង ចាត់​ជា​ព្រហ្មចរិយធម៌​ទាំង​មូល ។ ម្នាល​​អានន្ទ ព្រហ្មចរិយធម៌​នេះ​ឯង ប្រាកដ​ដល់​ភិក្ខុ​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ មាន​ក្លើ​ល្អ និង​ចម្រើន​នូវ​មគ្គ​ដ៏​ប្រសើរ​​ប្រកប​ដោយ​អង្គ ៨ និង​ធ្វើ​ឲ្យ​ច្រើន​នូវ​មគ្គ​ដ៏​ប្រសើរ​ប្រកប​ដោយ​អង្គ ៨ ។ ម្នាល​អានន្ទ ចុះ​ភិក្ខុ​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ មាន​ក្លើ​ល្អ ចម្រើន​នូវ​មគ្គ​ដ៏​ប្រសើរ ប្រកប​ដោយ​អង្គ ៨ ធ្វើ​ឲ្យ​ច្រើន​​នូវ​មគ្គ​ដ៏​ប្រសើរ​ប្រកប​ដោយ​អង្គ ៨ តើ​ដូច​ម្តេច ។ ម្នាល​អានន្ទ ភិក្ខុ​ក្នុង​សាសនា​នេះ ចម្រើន​នូវ​សម្មាទិដ្ឋិ ដែល​​អាស្រ័យ​នូវ​សេច​ក្តី​ស្ងប់​ស្ងាត់ អាស្រ័យ​នូវ​សេចក្តី​នឿយ​ណាយ អាស្រ័យ​នូវ​សេចក្តី​រលត់ មាន​កិរិយា​បង្អោន​ទៅ​​ដើម្បី​លះ​បង់ ចម្រើន​នូវ​សម្មាសង្កប្បៈ​ដែល​អាស្រ័យ​នូវ​សេចក្តី​ស្ងប់​ស្ងាត់ ។ល។ ចម្រើន​នូវ​សម្មាវាចា ។ល។ ចម្រើន​នូវ​សម្មាកម្មន្តៈ ។ល។ ចម្រើន​នូវ​សម្មាអាជីវៈ ។ល។ ចម្រើន​នូវ​សម្មាវាយាមៈ ។ល។ ចម្រើន​នូវ​សមា្ម-សតិ ។ល។ ចម្រើន​នូវ​សម្មាសមាធិ ដែល​អាស្រ័យ​នូវ​សេចក្តី​ស្ងប់​ស្ងាត់ អាស្រ័យ​នូវ​សេចក្តី​នឿយ​ណាយ អាស្រ័យ​នូវសេចក្តី​រលត់ មាន​កិរិយាបង្អោន​ទៅ​ដើម្បី​លះ​បង់ ។ ម្នាល​អានន្ទ ភិក្ខុ​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ មាន​​ក្លើ​ល្អ ចម្រើន​នូវ​មគ្គ​ដ៏​ប្រសើរ​ប្រកប​ដោយ​អង្គ ៨ ធ្វើ​ឲ្យ​ច្រើន​នូវ​មគ្គ​ដ៏​ប្រសើរ​ប្រកប​ដោយ​អង្គ ៨ យ៉ាង​នេះ​ឯង ។ ម្នាល​អានន្ទ អ្នក​គប្បី​ដឹង​សេចក្តី​នោះ​ដោយ​បរិយាយ​នេះ​ចុះ​ថា នេះ​ជា​ព្រហ្មចរិយធម៌​ទាំង​មូល គឺ​ការ​មាន​មិត្ត​ល្អ ការ​មាន​សម្លាញ់​ល្អ និង​ការ​មាន​ក្លើ​ល្អ​ ។ ម្នាល​អានន្ទ ព្រោះ​អាស្រ័យ​តថាគត​ដែល​ជា​មិត្ត​ល្អ បាន​ជា​ពួក​សត្វ​ដែល​​មាន​ជាតិ​ជា​ធម្មតា រួច​ស្រឡះ​ចាក​ជាតិ​ទៅ​បាន ពួក​សត្វ​ដែល​មាន​ជរាជា​ធម្មតា រួច​ស្រឡះ​ចាក​ជរា​ទៅ​បាន ពួក​​សត្វ​ដែល​មាន​មរណៈ​ជា​ធម្មតា រួច​ស្រឡះ​ចាក​មរណៈ​ទៅ​បាន ពួក​សត្វ​ដែល​មាន​សោក ខ្សឹក​ខ្សួល លំបាក​កាយ​ លំបាក​ចិត្ត និង​សេចក្តី​ចង្អៀត​ចង្អល់​ចិត្ត​ជា​ធម្មតា រួច​ស្រឡះ​ចាក​សោក ខ្សឹក​ខ្សួល លំបាក​កាយ លំបាក​ចិត្ត និង​​សេចក្តី​ចង្អៀត​ចង្អល់​ទៅ​បាន ។ ម្នាល​អានន្ទ អ្នក​គប្បី​ដឹង​សេចក្តី​នុ៎ះ ដោយ​បរិយាយ​នេះ​ចុះ​ថា នេះ​ជា​ព្រហ្មចរិយ​ធម៌​ទាំង​មូល គឺការ​មាន​មិត្ត​ល្អ ការ​មាន​សម្លាញ់​ល្អ និង​ការ​មាន​ក្លើ​ល្អ ។ ក្នុង​បិដក​លេខ ៣៧ ទំព័រ ២០៣ នៅ​ក្នុង បឋម​សូរិយូបម​សូត្រ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​ថា “ការ​មាន​មិត្ត​ល្អ ជា​បុព្វនិមិត្ត​នៃ​ពោជ្ឈង្គ ៧” មាន​សេចក្តី​ផ្តើម​ដូច​ត​ទៅ ៖ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​រះឡើង​នៃ​អរុណ​នុ៎ះ​ឯង​ជា​ប្រធាន ​ជា​បុព្វ​និមិត្ត នៃ​ព្រះអាទិត្យ​ដែល​រះ​ឡើង ( យ៉ាង​ណា​ ) ភាវៈ​នៃ​កល្យាណ​មិត្ត​នុ៎ះ​ឯង ជា​ប្រធាន ជា​បុព្វនិមិត្ត​នៃ​ការ​ញ៉ាំង​ពោជ្ឈង្គ​ទាំង​ ៧ ឲ្យ​កើត​ឡើង​ដល់​ភិក្ខុ ក៏​យ៉ាង​​នោះដែរ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ ភិក្ខុ​ដែល​នឹង​ចម្រើន​នូវ​ពោជ្ឈង្គ​ទាំង ៧ ធ្វើ​ឲ្យ​រឿយ​ៗ នូវ​ពោជ្ឈង្គ​ទាំង ៧ ( នោះ ) គួរ​ប្រាថ្នា​នូវ​ភិក្ខុ​ដែល​ជាកល្យាណ​មិត្ត ( កុំខាន ) ។ ក្នុង​បិដក​លេខ ៤០ ទំព័រ ២៦ នៅ​ក្នុង កល្យាណ​មិត្តតាទិ​វគ្គ​ទី ៨ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​អំពី​ប្រយោជន៍​ដ៏​​សំខាន់ ព្រោះ​មក​អំពី​មាន​កល្យាណមិត្ត មាន​សេចក្តី​ផ្តើម​ដូច​ត​ទៅ ៖ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​រំពឹង​រក​មិន​ឃើញ​សភាវៈ​ដទៃ សូម្បី​តែ​សភាវៈ ១ ដែល​ញ៉ាំង​ពួក​កុសល​ធម៌ មិន​ទាន់​​កើត​ឡើង​ឲ្យ​កើត​ឡើង​បាន​ក្តី ពួក​អកុសល​ធម៌ ដែល​កើត​ឡើង​ហើយ ឲ្យ​សាបសូន្យ​ទៅ​ក្តី ដូច​ការ​មាន​កល្យាណ​​មិត្ត​នេះសោះ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​បុគ្គល​មាន​កល្យាណ​មិត្ត ពួក​កុសលធម៌​ដែល​មិន​ទាន់​កើត​ឡើង ក៏​រមែង​កើត​ឡើង​បាន​ផង ពួក​អកុសល​ធម៌ ដែល​កើត​ឡើង​ហើយ រមែង​សាប​សូន្យ​ទៅ​ផង ។ ក្នុង​បិដក​លេខ ៤០ ទំព័រ ៣៣ នៅក្នុង បមាទាទិ​វគ្គ​ទី ៩ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង អំពី​ប្រយោជន៍​ដ៏​ច្រើន ព្រោះ​មក​អំពី​មាន​កល្យាណ​មិត្ត មាន​ដូច​តទៅ​ ៖ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​រំពឹង​រក​មិន​ឃើញ​សភាវៈ​ដទៃ សូម្បី​តែ​សភាវៈ ១ ដែល​ប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍​​ច្រើន ដូច​ការ​មាន​កល្យាណ​មិត្ត​នេះ​សោះ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាន​តែ​ការ​មាន​នូវ​កល្យាណ​មិត្ត​នេះ​ឯង ទើប​ប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍​ច្រើន ។ ក្នុង​បិដក​លេខ ៤០ ទំព័រ ៤២ ក្នុង វគ្គទី ១០ ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​ថា ៖ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​រំពឹង​រក​មិន​ឃើញ​សភាវៈ​ដទៃ សូម្បី​តែ ១ ដែល​ប្រព្រឹត្ត​ទៅ ដើម្បី​ឋិត​នៅ មិន​វិនាស មិន​អន្តរធាន​នូវ​ព្រះសទ្ធម្ម ដូច​ការ​មាន​កល្យាណ​មិត្ត​នេះ​សោះ​ឡើយ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាន​តែ​ការ​មាន​នូវ​​កល្យាណមិត្ត​នេះ​ឯង ទើប​ប្រព្រឹត្ត​ទៅ ដើម្បី​ឋិត​នៅ មិន​វិនាស​ មិន​អន្តរធាន​នូវ​ព្រះសទ្ធម្ម ។ ក្នុង​បិដក​លេខ ៤០ ទំព័រ ៣៧ ក្នុង វគ្គទី ១០ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​ថា ៖ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​រំពឹង​រក​មិន​ឃើញ​នូវ​អង្គ​ដទៃ ដែល​ជា​អង្គ​ខាង​ក្រៅ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​​ច្រើន ដូច​ការមាន​កល្យាណ​មិត្ត​នេះ​សោះ​ឡើយ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាន​តែ​ការ​មាន​នូវ​កល្យាណ​មិត្ត​នេះ​ឯង ទើប ( ជា​អង្គ​ខាង​ក្រៅ ) ប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍​ច្រើន ។ ក្នុង​បិដក​លេខ ៥៣ ទំព័រ ១៥ ទុតិយសេក្ខ​សូត្រ ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​អំពី​ព្រះ​សេក្ខៈ ជា​អ្នក​មាន​សេចក្តី​​ចម្រើន​ព្រោះ​មាន​កល្យាណ​មិត្ត ខ្លឹម​សារ​មាន​ទាំង​ស្រុង​ដូច​ត​ទៅ ៖ ខ្ញុំ​បាន​ស្តាប់​មក​ថា ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សម្តែង​ហើយ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​​ភិក្ខុ​ជា​សេក្ខៈ មិន​ទាន់​សម្រេច​អរហត្តផល​នៅ​ឡើយ ហើយ​ប្រាថ្នា​ធម៌​ជាទី​ក្សេម​ចាក​យោគៈដ៏​ប្រសើរ ម្នាល​ភិក្ខុ​​ទាំង​ឡាយ តថាគត​ធ្វើ​បច្ច័យ​ខាង​ក្រៅ​ឲ្យ​ជា​ហេតុ​ហើយ មិន​ឃើញ​ហេតុ​ដទៃ សូម្បី​តែហេតុ​មួយ​ដែល​មាន​ឧបការៈ ច្រើន​យ៉ាង​នេះ ឲ្យ​ដូច​ជា​ភាព​នៃ​បុគ្គល​មាន​កល្យាណមិត្ត​នេះ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មាន​កល្យាណមិត្ត ទើប​លះ​បង់​អកុសល ចម្រើន​កុសល​បាន ។ លុះ​ព្រះមាន​ព្រះភាគ ទ្រង់​សម្តែង​សេចក្តី​នុ៎ះ​ហើយ ។ ទ្រង់​ត្រាស់​​គាថា​ព័ន្ធនេះ ក្នុង​ព្រះសូត្រ​នោះ​ថា ៖ កល្យាណមិត្តោ យោ ភិក្ខុ សប្បតិស្សោ សគារវោ ករំ មិត្តានំ វចនំ សម្បជានោ បតិស្សវោ បាបុណេ អនុបុព្វេន សព្វសំយោជនក្ខយន្តិ ។ ភិក្ខុ​ណា មាន​កល្យាណ​មិត្ត មាន​សេចក្តី​កោត​ក្រែង​ប្រកប​ដោយ​សេចក្តី​គោរព ធ្វើ​តាម​ពាក្យ​របស់​កល្យាណមិត្ត​​ទាំង​ឡាយ ជា​អ្នក​មាន​សេចក្តី​ដឹង​ខ្លួន មាន​ស្មារតី ភិក្ខុ​នោះ ទើប​គួរ​ដល់​នូវ​កិរិយា​អស់​សំយោជនៈ​ទាំង​ពួង ដោយ​​លំដាប់​បាន ។ សេចក្តី​នេះ ព្រះដ៏មាន​ព្រះភាគ បាន​ត្រាស់​ទុក​ហើយ ខ្ញុំ​បាន​ស្តាប់​មក​ហើយ​ដូច្នេះ​ឯង ។ ក្នុង​បិដក​លេខ ៤៩ ទំព័រ ៤ នៅ​ក្នុង សម្ពោធិ​សូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង​អំពី​ពួក​ធម៌​ជា​ចំណែក​នៃ​ការ​​ត្រាស់​ដឹង ៥ យ៉ាង រួច​ហើយ​ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​អំពី​អានិសង្ស​នៃ​ការ​មាន​មិត្ត​ល្អ ៤ យ៉ាង​ជា​បន្ត ៖ ១. ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​រមែង​កើត​ប្រាកដ​ដល់​ភិក្ខុ​អ្នក​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ សម​គប់​នឹង​មិត្ត​ល្អ គឺ ភិក្ខុ​នោះ​នឹង​បាន​ជា​អ្នក​មាន​សីល សង្រួម​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយ​អាចារៈ និង​គោចរៈ ជា​អ្នក​ឃើញ​ភ័យ​​ក្នុង​ទោស​ទាំង​ឡាយ សូម្បី​បន្តិច​បន្តួច សមាទាន​សិក្សា​ក្នុង​សិក្ខា​បទ​ទាំង​ឡាយ ។ ២. ម្នាលភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​រមែង​កើត​ប្រាកដ​ដល់​ភិក្ខុ​អ្នក​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ សម​គប់​នឹង​មិត្ត​ល្អ គឺ​​ភិក្ខុ​នោះ​នឹង​បាន​ជា​អ្នក​បាន​តាម​ប្រាថ្នា បាន​ដោយ​មិន​លំបាក បាន​ដោយ​ងាយ នូវ​កថាមាន​សភាព​យ៉ាង​នេះ ដែល​​ជា​កថា​ផូរ​ផង់ ជាទី​សប្បាយ​ទូលាយ​ចិត្ត គឺ​អប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណ​ទស្សនកថា ។ ៣. ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​រមែង​កើត​ប្រាកដ​ដល់​ភិក្ខុ​អ្នក​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ សម​គប់​នឹង​មិត្ត​ល្អ គឺ​ភិក្ខុ​នោះ​នឹង​បាន​ជា​អ្នក​ប្រារព្ធ​នូវ​សេចក្តី​ព្យាយាម ដើម្បី​លះ​បង់​នូវ​ពួក​អកុសលធម៌​ចេញ ដើម្បី​ញ៉ាំង​ពួក​កុសល​ធម៌​ឲ្យ​កើត​ឡើង ជា​អ្នក​មាន​កម្លាំង​មាន​សេចក្តី​ប្រឹង​ប្រែង ខ្ជាប់​ខ្ជួន មិន​ដាក់​ធុរៈចោល ក្នុង​កុសល​ធម៌​ទាំង​ឡាយ។ ៤. ម្នាលភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​រមែង​កើត​ប្រាកដ​ដល់​ភិក្ខុ​អ្នក​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ សម​គប់​នឹង​មិត្ត​ល្អ គឺ​​ភិក្ខុ​នោះ​នឹង​បាន​ជា​អ្នក​មាន​បញ្ញា ប្រកប​ដោយ​បញ្ញា ដែល​អាច​កំណត់​នូវ​ការ​កើត​ឡើង និង​ការ​វិនាស​ទៅ ( នៃ​​ខន្ធ​បញ្ចកៈ ) ជា​គ្រឿង​ទម្លាយ​នូវ​កិលេស​ដ៏​ប្រសើរ ជា​ធម្មជាតិ​កម្ចាត់​បង់​នូវ​កិរិយា​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ ។ អានិសង្ស​នៃ​ការ​មាន​មិត្ត​ល្អ​ទាំង ៤ យ៉ាង​នេះ សុទ្ធ​តែ​ជា​ពួក​ធម៌​ជា​ចំណែក​នៃ​ការ​ត្រាស់​ដឹង រួម​នឹង​ការ​មាន​មិត្ត​​ល្អ មាន​សម្លាញ់​ល្អ សម​គប់​នឹង​មិត្ត​ល្អ មួយ​ទៀត ដែល​ជា​ប្រធាន ទើប​បាន​ពួក​ធម៌​ជា​ចំណែក​នៃ​ការ​ត្រាស់​ដឹង​ត្រូវ​​ជា ៥ ។ ជា​ចុង​បញ្ចប់​នៃ​ព្រះសូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង​ថា ៖ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​នោះ​តាំង​នៅ​ក្នុង​ធម៌​ទាំង ៥ នេះ​ហើយ គប្បី​ចម្រើន នូវ​ធម៌ ៤ យ៉ាង​ត​ទៅ​​ទៀត គឺ ១. ចម្រើន​អសុភ ដើម្បី​លះរាគៈ ២. ចម្រើន​មេត្តា ដើម្បី​លះ​ព្យាបាទ ៣. ចម្រើន​អានាបានស្សតិ ដើម្បី​ផ្តាច់​ផ្តិល​នូវ​វិតក្ក ៤. ចម្រើន​អនិច្ចសញ្ញា ដើម្បី​ដក​ចោល​នូវ​អស្មិមានះ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្តី​សំគាល់​ថា​ មិន​មែន​ខ្លួន រមែង​ប្រាកដ​ដល់​ភិក្ខុ​អ្នក​មាន​សេចក្តី​សំគាល់​ថា​មិន​ទៀង ។ ភិក្ខុ​អ្នក​មាន​សេចក្តី​សំគាល់​ថា​មិន​មែន​ខ្លួន រមែង​ដល់​នូវ​ព្រះនិព្វាន​ជា​គ្រឿង​ដក​ចោល​នូវ​អស្មិមានះ​ក្នុង​បច្ចុប្បន្ន។ ក្នុង​បិដក​លេខ ៤៨ ទំព័រ ២៤៤ នៅ​ក្នុង ទីឃជាណុ​សូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង​ការ​មាន​មិត្តល្អ គឺ​បាន​​សន្ទនា​ធម៌​ជា​មួយ​នឹង​អ្នក​មាន​បញ្ញា សីល ចាគៈ បញ្ញា នាំ​ឲ្យ​បាន​សម្រេច​នូវ​ប្រយោជន៍​បច្ចុប្បន្ន ។ ក្នុង​បិដក​លេខ ១៩ ទំព័រ ៧២ នៅ​ក្នុង សិង្គាលក​សូត្រ ព្រះអង្គ​ទ្រង់​សម្តែង​អំពី​អបាយ​មុខ គឺ​ប្រធាន​នៃ​សេចក្តី​​វិនាស ក្នុង​នោះ​មាន​ការ​សេពគប់​បាប​មិត្ត​មួយ​ផង​ដែរ ។ ក្នុង​បិដក​លេខ ៤៨ ទំព័រ ២៤៧ ព្រះអង្គ​ទ្រង់ត្រាស់​​សម្តែង​អំពី​បាប​មិត្ត​នាំ​ឲ្យ​មាន​នូវ​សេចក្តី​វិនាស​ដូច​គ្នា ។ ក្នុង​បិដក​លេខ ១៩ ទំព័រ ៧៨ នៅ​ក្នុង សិង្គាលក​សូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង​ឲ្យ​ចេះ​ជ្រើស​រើស​មនុស្ស​​ដើម្បី​សេពគប់ គឺ​មិត្ត​ដូចម្តេច​ជា​មិត្ត​ពិត មិត្ត​ដូច​ម្តេច​ជា​មិត្ត​ប្លម ។ ក្នុង​បិដក​លេខ ១៩ ទំព័រ ២៦៣ នៅ​ក្នុង ទសុត្តរសូត្រ ពួក ៤ មាន​ធម៌សម្តែង​អំពី​ការ​សេពគប់​នឹង​សប្បុរស គឺ​ជា​ធម៌​មួយ​ក្នុង​ចក្កធម៌ ៤ ប្រការ ។ ចក្កធម៌ គឺ​ជាធម៌​ដែល​នាំ​ជីវិតឆ្ពោះ​ទៅ​រក​សេចក្តី​ចម្រើន​រុងរឿង ដូច​កង់​នាំ​រថ​ទៅ​កាន់ទិស​ដៅ និង​ម្យ៉ាង​ទៀត ចក្កធម៌ ៤ ប្រការ​នេះ​មាន​ឧបការ​គុណ​ដ៏​ក្រៃលែង ។ ចក្កធម៌ ៤ ប្រការ គឺ ​ ១.ការ​នៅ​ក្នុង​ប្រទេស​ដ៏​សម​គួរ ២. ការ​សេពគប់​នឹង​សប្បុរស ៣. ការ​តម្កល់​ខ្លួន​ដោយ​ប្រពៃ ៤. ភាព​ជា​អ្នក​បាន​​ធ្វើ​បុណ្យ​ទុក​ក្នុង​កាល​មុន ។ ក្នុង​បិដក​លេខ ៤២ ទំព័រ ៧៩ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង ចក្កសូត្រ មាន​ធម៌ ៤ យ៉ាង​នេះ​ឯង ។ ក្នុង​បិដក​លេខ ៤៣ ទំព័រ ២៦២ និង ២៦៣ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​នូវ​ធម៌ ៤ គឺ ១. ការ​សេព​គប់​នឹង​សប្បុរស ២. ការ​ស្តាប់​ធម៌​របស់​សប្បុរស ៣. ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ឧបាយ ៤. ប្រតិបត្តិ​ធម៌​ដ៏​សម​គួរ​តាម​ធម៌ ។ ធម៌​ទាំង ៤ ប្រការ​នេះ គឺ​នៅ​ក្នុង បញ្ញាវុឌ្ឍិសូត្រ ទ្រង់ត្រាស់​ថា​ជា​ធម៌​នាំ​ឲ្យ​ចម្រើន​នូវ​បញ្ញា និង​នៅ​ក្នុង ពហុការ-សូត្រ ទ្រង់​ត្រាស់​ថា ជា​ធម៌​មាន​ឧបការៈ​ច្រើន​ដល់​មនុស្ស ។ ក្នុង​បិដកលេខ ៣៩ ទំព័រ ៧៣ នៅ​ក្នុង ទុតិយសារីបុត្ត​សូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែង​ថា ការ​សេព​គប់​នឹង​​សប្បុរស ជា សោតាបត្តិយង្គ ១ ។ សោតាបត្តិយង្គ គឺ​ជា​គុណ​សម្បត្តិ​ដែល​នឹង​ធ្វើ​ឲ្យ​បាន​ជា​សោតាបន្នបុគ្គល មាន ៤ យ៉ាង បាន​ដល់​បញ្ញា​វុឌ្ឍិធម៌ ឬ​ឧបការ​ធម៌​ហ្នឹង​ឯង ។ ក្នុង​បិដក​លេខ ៥០ ទំព័រ ៥១ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​នូវ នាថករណធម៌ ១០ យ៉ាង ក្នុង ១០ យ៉ាង​នោះ មាន​​ការ​មាន​នូវ​កល្យាណ​មិត្ត​មួយ​ផងដែរ ជា​ធម៌​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពឹង​ខ្លួន​ឯង​បាន ។ ក្នុង​បិដក​លេខ ១៩ នៅ​ក្នុង សង្គីតិសូត្រ និង​នៅ​ក្នុង ទសុត្តរសូត្រ ពួក ១០ មាន​នាថករណ​ធម៌​ដូច​គ្នា​ដែរ ។ ក្នុង​បិដក​លេខ ៥៤ ទំព័រ ៨៥ នៅ​ក្នុង មង្គល​សូត្រ ព្រះអង្គ​ទ្រង់ត្រាស់​សម្តែងថា ៖ អសេវនា ច ពាលានំ បណ្ឌិតានញ្ច សេវនា បូជា ច បូជនីយានំ ឯតម្មង្គលមុត្តមំ ។ ការ​មិន​សេពគប់​បុគ្គល​ពាល​ទាំងឡាយ ១ ការ​សេព​គប់​បណ្ឌិត​ទាំង​ឡាយ ១ ការ​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា​ទាំង​​ឡាយ ១ នេះ​ជាមង្គល​ដ៏​ឧត្តម ។ ក្នុង​បិដក​លេខ ៥២ ទំព័រ ៤ ​ក៏​មាន មង្គល​សូ្តត្រ នេះ​ដែរ ។ ដោយ ៥០០០ឆ្នាំ
images/articles/436/2020-07-22_10_06_47-buddha_painting_thai_picture_-_Google_Search.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៨,៦៤៦ ដង)
នាថករណ​ធម៌ ១០ នាថករណ​ធម៌ គឺ ធម៌​សម្រាប់​ធ្វើ​ឲ្យ​មាន​ទី​ពឹង មាន ១០ យ៉ាង គឺ ៖ ១. សីលវា ហោតិ បាតិមោក្ខសំវរសំវុតោ វិហរតិ អាចារគោចរសម្បន្នោ
images/articles/435/Untitled-1.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៣៣,៣០២ ដង)
អាឃាតវត្ថុ គឺ​ហេតុ​នៃ​គំនុំ មាន ១០, ហេតុ​ទាំង ១០ នោះ គឺ ៖ ១. អនត្ថំ មេ អចរីតិ អាឃាតំ ពន្ធតិ បុគ្គល​ចង​គំនុំ ដោយ​គិត​ថា ជន​ឯ​ណោះ បាន​​ប្រព្រឹត្ត​នូវ​អំពើ​មិន​ជា​​ប្រយោជន៍ ដល់​អាត្មា​អញ​ហើយ ២. អនត្ថំ មេ ចរតីតិ អាឃាតំ ពន្ធតិ ចង​គំនុំ ដោយ​គិត​ថា ជន​ឯ​ណោះ កំពុង​​ប្រព្រឹត្ត​​នូវ​អំពើ​មិន​ជា​​ប្រយោជន៍ ដល់​​អាត្មា​អញ ៣. អនត្ថំ មេ ចរិស្សតីតិ អាឃាតំ ពន្ធតិ ចង​គំនុំ ដោយ​គិត​ថា ជន​ឯ​ណោះ នឹង​​ប្រព្រឹត្ត​នូវ​អំពើ មិន​ជា​​ប្រយោជន៍ ដល់​អាត្មា​អញ ៤. បិយស្ស មេ មនាបស្ស អនត្ថំ អចរីតិ អាឃាតំ ពន្ធតិ ចង​គំនុំ ដោយ​គិត​ថា ជន​ឯ​ណោះ បាន​​ប្រព្រឹត្ត​នូវ​អំពើ​មិន​ជា​ប្រយោជន៍ ដល់​បុគ្គល​ជាទី​ស្រឡាញ់ ជាទី​គាប់​ចិត្ត របស់​​អាត្មា​​អញ​ហើយ ៥. អនត្ថំ អចរីតិ អាឃាតំ ពន្ធតិ កំពុង​ប្រព្រឹត្ត​នូវ​អំពើ មិន​ជា​ប្រយោជន៍ ៦. អនត្ថំ ចរិស្សតិ នឹង​ប្រព្រឹត្ត​នូវ​អំពើ មិន​ជា​ប្រយោជន៍ ៧. អប្បិយស្ស មេ អមនាបស្ស អត្ថំ អចរីតិ អាឃាតំ ពន្ធតិ ចង​គំនុំ​ដោយ​គិត​ថា ជន​​ឯណោះ​បាន​​ប្រព្រឹត្ត​នូវ​អំពើ​ជា​​ប្រយោជន៍ ដល់​បុគ្គល​មិន​ជាទី​ស្រឡាញ់ មិនជាទី​គាប់​ចិត្ត របស់​​អាត្មា​​អញ​ហើយ ៨. អត្ថំ ចរតិ អចរីតិ អាឃាតំ ពន្ធតិ កំពុង​ប្រព្រឹត្ត​នូវ​អំពើ​ជា​ប្រយោជន៍ ៩. អត្ថំ ចរិស្សតីតិ អាឃាតំ ពន្ធតិ នឹង​ប្រព្រឹត្ត​នូវ​អំពើ​ជា​ប្រយោជន៍ ១០. អដ្ឋានេ ច កុប្បតិ ក្រោធ​ក្នុង​ទី​ដែល​មិន​គួរ ( បិដកខ្មែរ លេខ ៥០ ទំព័រ ៣២៦-៣២៧ ) អដ្ឋកថា​ពន្យល់​ថា បទថា អដ្ឋានេ ( ក្រោធ​ក្នុង​ទី​មិន​គួរ ) គឺ ក្រោធ​ក្នុង​​វត្ថុ​​ដែល​​មាន​​ចិត្ត​​ជា​ដើម​ថា គេ​បាន​ប្រព្រឹត្ត​​នូវ​អំពើ​មិន​ជា​ប្រយោជន៍​ដល់​អញ ឬ​ក្នុង​វត្ថុ​ដែល​មិន​មាន​ចិត្ត មាន​ដុំ​ថ្ម ដុំ​ដី ជា​ដើម ( ពេល​ដើរ​ទង្គិច​ត្រូវ​វា ) ។ ដោយ៥០០០ឆ្នាំ
images/articles/434/Untitled-1.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៧,៦២៩ ដង)
អី្វ​ជា​គ្រឿង​ចង​គ្រឿង​រុំព័ទ្ធ សេចកី្ត​ចូល​ចិត្ត​ខុស​ៗ​គ្នា​ ពី​បញ្ហា​ជីវិត ព្រោះ​អាស្រ័យ​កំឡៅ​គឺ​អវិជ្ជា ដែល​មាន​នៅ​ក្នុង​គ្រប់​វិស័យ​គ្រប់​ជ្រុង ជា​គ្រឿង​ចង គ្រឿង​រុំព័ទ្ធ។ សេចកី្ត​លោភ​កី្ត ស្រឡាញ់​កី្ត សំអប់​កី្ត កំហឹង​កី្ត គំនុំ​កី្ត កំណាច​កី្ត កំណាញ់​កី្ត។ល។ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​គ្រឿង​ចង​ព័ទ្ធ​រិត​រួត​ចិត្ត ជា​គ្រឿង​ខ្ចប់​វេច​វិញ្ញាណ​របស់​មនុស្ស មិន​ឲ្យ​មើល​ឃើញ​ផ្លូវ​ដើរ​ដ៏​ល្អ និង​មធ្យោបាយ​ដោះ​ស្រាយ​បាន​ជោគជ័យ​។ ជីវិត​រស់​នៅ​ក្នុង​គុក​កិលេស​បែប​នេះ កាល​ណា​សត្វ​លោក​ទទួល​ស្គាល់​នូវ​សេចកី្ត​សុខ ព្រោះ​បាន​ទ្រព្យ កិតិ្តយស​ក៏​ត្រូវ​យល់​ថា របស់​ដែល​ខ្លួន​ចូល​ចិត្ត ខ្លួន​ស្រឡាញ់​ថា​ជារបស់​ខ្លួន ខ្លួន​ក៏​ត្រូវ​ទទួល​ស្គាល់​ថា​ជា​ទុក្ខ ឬ​របស់​ដែល​ខ្លួន​មិន​ប្រាថ្នា មិន​ចូល​ចិត្ត វា​ក៏​ជា​របស់​ខ្លួន​ដែរ ទើប​ចិត្ត​ថ្នាំង​ថ្នាក់ បើ​មិន​សំគាល់​ថា​របស់​ខ្លួន​ទេ​ធ្វើ​ម្តេច​និង​ទាស់​ចិត្ត​កើត។ ដូចនេះ​ព្រោះ​អី្វ ព្រោះ​ចៀស​មិន​ផុត​គេច​មិន​រួច ពី​ផល​របស់​កម្ម ការ​សាង​កម្ម​ស​និង​កម្ម​ខ្មៅ​លាយ​គ្នា ទើប​ទទួល​ផល​វិបាក​នៃ​កម្ម​នោះ។ ព្រះពុទ្ធ​បាន​បែង​ចែក​មនុស្ស​ជាតិ​ទាំង​អស់​ជា ៤ក្រុមៈ -អ្នក​ដែល​ធ្វើ ដើម្បី​សេចកី្ត​ល្អ​ជា​ប្រយោជន៍​ខ្លួន​ឯង ប៉ុន្តែ​មិន​ដើម្បី​សេចកី្ត​ល្អ​ជា​ប្រយោជន៍​របស់​អ្នក​ដទៃ -អ្នក​ដែល​ធ្វើ ដើម្បី​សេចកី្ត​ល្អ​ជា​ប្រយោជន៍​អ្នក​ដទៃ ប៉ុន្តែ​មិន​ដើម្បី​សេចកី្ត​ល្អ​ជា​ប្រយោជន៍​របស់​ខ្លួន -អ្នក​ដែល​ធ្វើ​មិន​ដើម្បី​សេចកី្ត​ល្អ ដើម្បី​ជា​ប្រយោជន៍​ខ្លួន​ឯង និង​ជា ប្រយោជន៍ អ្នក​ដទៃ -អ្នក​ដែល​ធ្វើ​សេចកី្ត​ល្អ​ដើម្បី​ជា​ប្រយោជន៍​ខ្លួន​ឯង​និង​ជា​ប្រយោជន៍​អ្នក​ដទៃ តើ​នរណា​ជា​មនុស្ស​ដែល​ធ្វើ​ដើម្បី​ខ្លួន​ឯង និង​ធ្វើ​ជា​ប្រយោជន៍ ដើម្បី សេចកី្ត​ល្អ​ដល់​អ្នក​ដទៃ? គឺ​មនុស្ស​ដែល​ខំ​ប្រឹង ដើម្បី​រម្ងាប់​សេចកី្ត​លោភ​សេចកី្ត​ស្អប់ និង​សេចកី្ត​វង្វេង​ប្រកាន់​ហួង​ហែង ជាប់​ជំពាក់​ពិត​ជា​អ្នក​ប្រាជ្ញ។ បណ្ឌិត​គួរ​ទូន្មាន គួរ​ហាម​ឃាត់​នូវ​ជន​ទាំង​ឡាយ ឲ្យ​ចាក​អំពើ​អសប្បុរស បណ្ឌិត​នោះ​រមែង​ជាទី​ស្រឡាញ់​របស់​សប្បុរស តែ​មិន​ជាទីស្រឡាញ់​របស់​ពួក​អសប្បុរស​ឡើយ។ អ្នក​មិន​រម្ងាប់​សេចក្តី​លោភ សេច​ក្តី ស្អប់​និង​សេចកី្ត​ភាន់​ខាង​វិញ្ញាណ ឬ​គំនិត​នោះ​មិន​បាន ធ្វើ​អី្វ​ដើម្បី​សុខុមាល​ភាព​អ្នក​ដទៃ​ឡើយ ព្រោះ​យល់​ខុស​ធ្ងន់ ដោយ​អាត្មា​និយម។ ចំណុច​សំខាន់​អំពី​ជីវិត គឺ​ថា​យើង​មាន​បញ្ចក្ខន្ធ ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​ប្រើប្រាស់​វា​ឲ្យ​បាន​ល្អ។ នេះ​ជា​តម្លៃ​ប្រសើរ​បំផុត​នៃ​ជីវិត​ជា​ឱកាស​ប្រើប្រាស់​វា​ឲ្យ បាន​ល្អ​បំផុត​។ មនុស្ស​ជា​ច្រើន​ដឹក​នាំ​ជីវិត​មាន​លក្ខណៈ​ចង្អៀត​ពេក ខ្លះ​ប្រព្រឹត្ត​ទុច្ចរិត នាំ​ឲ្យ​ភ័យ​ខ្លាច និង​កៀប​សង្កត់​ជីវិត ព្រោះ​ពួក​គេ​មិន​បាន​ព្យាយាម ប្រើ​ប្រាស់​វា​ឲ្យ​បាន​ល្អ​បំផុត​ឡើយ។ បុគ្គល​ខ្លះ​ជួយ​ឲ្យ​គេ​សិក្សា​ចេះ​ដឹង ផ្តល់​បទ​ពិសោធន៍ និង​ទស្សនៈ​ល្អ​ៗ​ដល់​អ្នក​ដទៃ តែ​ពុំ​បាន​អនុវត្ត​នូវ​សីលធម៌​សង្គម ឬ​ធ្វើគំរូ​ល្អ​ខាង​គុណ​ធម៌។ ដូច្នេះ​តើ​ឧត្តមគតិ​យើង​គួរ​មាន​លក្ខណៈ​យ៉ាង​ណា? វា​ត្រូវ​បណ្តុះ​នូវ​គុណភាព​ដែល​ចេះ​ជួយ​សង្គ្រោះ​គ្នា ហើយ​ដឹក​នាំ​ជីវិត​ប្រកប​ដោយ​កី្ត​រីករាយ និង​សនិ្តភាព។ ផ្លូវ​ជីវិត​បែប​នេះ​អាច​ចាត់​ទុក​ថា ជា​ជីវិត​ត្រឹម​ត្រូវ​ថ្លៃថ្នូរ ប្រកប​ដោយ​វប្បធម៌ និង​មាន​លក្ខណៈ​សាសនា ដែល​គ្រប់​គ្នា​គោរព​តាម។ មនុស្ស​មិន​អាច​ដឹក​នាំ​ជីវិត​បាន​​រីករាយ ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​ដទៃ​រីករាយ​និង​បាន​សុខ​នោះ​ទេ មនុស្ស​មិន​អាច​រក​សេចកី្ត​សុខ​ឃើញ​ដោយ​មិន​ឲ្យ​សេចកី្ត​សុខ​អ្នក​ដទៃ​នោះ​ឡើយ។ សូម​ចាំ​ថា​គ្មាន​នរណា​ធ្វើ​ឲ្យ​យើង​បរិសុទ្ធ គ្មាន​នរណា​បង្ខំ​យើង ឲ្យ​ធ្វើ​សកម្មភាព​តាម​ផ្លូវ​ពិសេស​ណា​មួយ​បាន​ឡើយ។ បើ​យើង​មាន​បញ្ញា​មាន​សតិសម្បជញ្ញៈ និង​មាន​ការ​ទទួល​ខុស​ត្រូវ។ តែ​ត្រូវ​ស្គាល់​កាលៈទេសៈ និង​ឥទិ្ធពល​ខាង​​ក្រៅ​ដែល​ពិចារណា​ថា​គួរ​ឬ​មិន​គួរ។ នៅ​ក្នុង​វិស័យ​សិក្សា​ត្រូវ​កំណត់​ដឹង​ថា អាត្មា​អញ​ត្រូវ​ទទួល​ចំណេះ​ដឹង​ល្អ​ៗ​ពី​គ្រូ ពី​បណ្ឌិត​ត្រូវ​គោរព​គ្រូ គោរព​វិន័យ​សាលា មិន​បង្កភាព​វឹកវរ​ដល់​មិត្ត​ភ័ក្ត្រ។ ទោះ​បី​បរិយាកាស​សង្គម​មិន​សូវ​ល្អ​ខ្លះ​ក៏​ពិត​មែន តែ​កុំ​បណ្តោយ​ខ្លួន​ឲ្យ​ធ្លាក់​ក្នុង​រណ្ដៅ​អវិជ្ជា ត្រូវ​ជ្រើស​ផ្លូវ​តាម​គន្លង​អ្នក​ប្រាជ្ញ អ្នក​សប្បុរស កុំ​អួត​អាង​ថា​ជា​កូន​អ្នកមាន អ្នក​ធំ ឬ​មានះ​លើក​ដំកើង​ខ្លួន។ ត្រូវ​យល់​ថា​ចំណេះ​វិជ្ជាទាំង​ផ្លូវ​លោក​និង​ផ្លូវ​ធម៌ សំខាន់​ដែល​ត្រូវ​ទទួល​យក​ទុក​ក្នុង​ចិត្ត ដើម្បី​ទូន្មាន​ខ្លួន​ឲ្យ​មាន​គុណ​ធម៌​ល្អ ធ្វើ​សកម្មភាព​ឲ្យ​ជា​ប្រយោជន៍​ដល់​ជន​ច្រើន​គ្នា។ បើ​អ្នក​គិត​ថា​អ្នកអាច​ទ្រាំ​បាន​រាល់​ការ​ឈឺ​ចាប់​ខាង​រូបកាយ​និង​ស្មារតី​នោះ អ្នក​នៅ​តែ​ឋិត​ក្នុង​វដ្ត​សង្សារ​នៃ​ការ​កើត​ស្លាប់ ហើយ​បន្ត​ការយំ​ស្រែក​ការ​សោក​ស្តាយ ការ​ឈឺ​ចាប់ ការ​ជេរប្រទេច ការ​រអ៊ូរទាំ ការ​វាយ​ប្រហារ​គ្នា ការ​ខ្វល់ខ្វាយ និង​ការ​តស៊ូរ​សម្រាប់​ការ​រស់​នៅ គឺ​ការ​ធ្វើ​ការងារ​ដូច​ជា​ទាសករ​រាល់​យប់​ថ្ងៃ ការ​ប្រឈម​មុខ​នឹង​បញ្ហា និង​ឧបសគ្គ​ជា​ច្រើន​អនេក នោះ​អ្នក​សាងកម្ម​ដើម្បី​នៅ​ក្នុង​ភព​ទៀត​ចុះ។ តាម​ពិត ក្នុង​អំឡុង​ពេល​នៃ​ជីវិត​រស់​នៅ​ទាំង​មូល​របស់​យើង យើង​ចំណាយ​ពេល​វេលា ថាមពល និង​គំនិត​នៅ​ក្នុង​ទី​លាន​ប្រយុទ្ធ ពោល​គឺ​ការ​ប្រយុទ្ធ​ដើម្បី​ការ​រស់​នៅ ដើម្បី​អំណាច ផល​ចំណេញ កេរ្តិ៍ឈ្មោះ​សេចកី្ត​សប្បាយ​រីករាយ និង​ការ​ប្រយុទ្ធ​ដើម្បី​ឲ្យ​គេច​ផុត​ពី​វដ្ត​ដែល​មាន​គ្រោះ​ផ្សេង​ៗ​ទៀត។ ពេល​ឈ្នះ​យើង​បាន​រីករាយ​មួយ​ភ្លេត​រលត់​ទៅ​វិញ ទុក្ខ​ព្រួយ​កង្វល់​ផ្សេង​ៗ​ក៏​កើត​ឡើង​បន្ត​បន្ទាប់ ជួន​កាល​គេ​ញញឹម​ដើម្បី​យំ​ម្តង​ឬ​ច្រើន​ដង​ទៀត។ ការ​ខ្វាយខ្វល់​របស់​យើង​បាន​បង្កើត​វា​ឡើង នៅ​ពេល​សោយ​អារម្មណ៍ មិន​ពេញ​ចិត្ត ពេល​នោះ​ចិត្ត​យើង​គ្មាន​សមត្ថភាព​ដោះ​ស្រាយ​និង​យល់​ដឹង​ពី​ភាព​គ្រោះថ្នាក់​នៃ​អារម្មណ៍ ដែល​ត្រូវ​ជាប់​អន្ទាក់​កិលេស។ សូម​កុំភ្លេច​ថា​យើង​កំពុង​រស់​នៅ​ក្នុង​សម្ពាធ​នៃ​សង្គម យើង​ត្រូវ​ឡោមព័ទ្ធ​ដោយ​ដែននៃ​គំនិត​ទាក់​ទង​នានា ហេតុ​នេះ​ត្រូវ​ស្គាល់​ស្ថាន​ការណ៌​និង​ពេល​វេលា​ឲ្យ​បាន​ច្បាស់​លាស់ ពេល​វេលា​ជា​មាស​ប្រាក់ ពេល​វេលា​ជា​បុណ្យ​កុសល ពេល​វេលា​ជា​មច្ចុរាជ។ ចូរ​ក្រឡេក​មើល​ពិភព​លោក​នេះ ហើយ​អ្នក​អាច​មើល​ឃើញ​ថា តើ​មនុស្ស​ប្រយុទ្ធ​ប្រឆាំង​គ្នា​យ៉ាង​ដូច​ម្តេច​ខ្លះ ការ​សម្លាប់ ការ​ដុត​បំផ្លាញ ការ​បំផ្ទុះ គ្រាប់​បែក ការ​ចាប់​ជំរិត ការ​ប្លន់​យន្តហោះ និងការ​វាយ​ប្រហារ​គ្នាទៅវិញ​ទៅ​មក។ ការ​កំចាត់​សមាជិក​មនុស្សលោក​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ការ​កម្សាន្ត ឬ​ការ​រីករាយ។ ពិភព​លោក​ទាំង​មូល គឺ​ដូច​ជាពេទ្យ​វិកល​ចរិត។ មនុស្ស​បាន​ភ្លេច​នូវ​ចរិត​លក្ខណៈ​ជា​មនុស្ស​ល្អ​របស់​ខ្លួន ហើយ​បណ្តោយ​ឲ្យ​គំនិត​អាក្រក់ សមី្ត​អាក្រក់ និង​អំពើ​អាក្រក់​គ្រប​ដណ្តប់​លើ​ខ្លួន​របស់​គេ។ មើល​ទៅ​ប្រហែល​ជា គ្មាន​បន្ទប់​នៅ​ក្នុង​គំនិត​មនុស្ស​ដើម្បី​បណ្តុះ​នូវ​គំនិតនិង​អំពើ​ល្អ​ឡើយ។ បុគ្គល​ណា​រស់​នៅ​១០០​ឆ្នាំ​ ជា​មនុស្សទ្រុស្តសីល ជា​មនុស្ស​មិន​មាន​ប្រាជ្ញា មាន​ចិត្ត​មិន​បាន​តម្កល់​ខ្ជាប់​ខ្លួន ការ​រស់​នៅ​តែ​មួយ​ថ្ងៃ​របស់​លោក​អ្នក​រក្សាសីល និង​មាន​ប្រាជ្ញា​ប្រសើរ​ជាង​មនុស្ស​គ្មាន​សីល​និង​គ្មាន​ប្រាជ្ញា។ ដូច្នេះ​តើ គេ​អាច​រក​ឃើញ​សន្តិភាព និង​សុភមង្គល​យ៉ាង​ដូច​ម្តេច នៅ​ក្នុង​ទី​លាន​ប្រយុទ្ធ ដែល​គេ​កំពុង​បន្ត​ប្រយុទ្ធ​គ្នា ដើម្បី​ទទួល​បាន​ផល​ចំណេញ និង​គេច​ចេញ​ពីគ្រោះ​ថ្នាក់​នោះ? ឥរិយាបថ​អមនុស្សធម៌​របស់​មនុស្ស​ចំពោះ​មនុស្ស​បង្កើត​ឲ្យ​មាន​ទុក្ខ​ច្រើន​អនេក។ ចូរ​រក្សា​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជាមនុស្ស​ល្អ ព្រោះ​ពេល​ស្លាប់​ទៅ ពុំ​បាន​យក​អី្វ​ៗ​ទាំង​អស់ ដែល​ខ្លួន​មាន​លើ​លោក​នេះ​ទេ។ អ្នក​ខ្លះ​និយាយ​ថា គេ​មិន​មាន​គោល​បំណង​ជាក់​លាក់ នៅ​ក្នុង​ជីវិត​ទេ ប៉ុន្តែ​គេ​អាច​ប្រើ​វាសម្រាប់​បំពេញ​បំណង​ណា​មួយ ប្រកប​ដោយ គតិ​បណ្ឌិត នៅ​ក្នុង​លក្ខណៈ​នេះ គេ​អាច​និយាយ​ថា គោល​បំណង​នៃ​ជីវិត គឺ​ផ្អែក​លើ​វិធី​ដែល​យើង​ដោះស្រាយ​និង​ប្រើប្រាស់។ ជីវិត​ត្រៀម​បំផ្លាញ​ខ្លួន​ឯង​នៅពេល​ដែល​យើង​ត្រៀម​រស់ យើង​ត្រូវ​តែ​ចំណាយ​តម្លៃ​នៃ​ការ​ភ័យ​ខ្លាច និង​សេចកី្ត​ព្រួយ​បារម្ភ ទៅ​តាម​ពេល​វេលា ដើម្បី​រស់​នៅ​ជា​មនុស្ស​។ ចំណុច​នេះ​ត្រូវ​ហាត់​អត់​ធ្មត់ អនុគ្រោះ ការ​បន្ទាប​ខ្លួន និង​ភាព​សប្បុរស ដែល​យើង​អាច​សម្រេច​នូវ​ប្រយោជន៍ ប្រកប​ដោយ​សេចកី្ត​ថ្លៃថ្នូរ ចំពោះ​គ្នា​និង​គ្នា៕ សុភាសិត​ចិន​មួយ​ឃ្លា​ពោល​ថា (ប្រសិន​បើ​អ្នក​មាន​បញ្ហា​ធំ​មួយ សុំ​អ្នក​គិត​កាត់​បន្ថយ​ថា​ជា​បញ្ហា​តូច​តាច​មួយ​វិញ បើ​អ្នក​មាន​បញ្ហា​តូច តាច សូម​បន្ថយ​វា​ឲ្យ​គ្មាន​វិញ) កី្ត​កង្វល់​របស់​អ្នក​នឹង​រលាយ​បាត់​ទៅ​ពេល ដែល​បញ្ហា ត្រូវ​បាន​គេមើល​ឃើញ ក្នុង​ទស្សនវិស័យ​សមរម្យ​របស់​វា​នោះ។ អ្នក​ស្គាល់​ពី​តួនាទី​តាម​ពុទ្ធឱវាទ ទាំង​នេះ​ចូរ​អ្នក​រំពឹង​មើល​ពី​ បទ​ពិសោធន៍​មុន​ៗ តើ​អ្នក​បាន​ធ្វើ​ទៅ​តាម​ភារកិច្ច​បាន​កំរិត​ណា មិន​បាន​កំរិត​ណា មាន​លទ្ធភាព​យក​ឈ្នះ​លើ​ការ​លំបាក​របស់​អ្នក​ជា​លើក​ដំបូង​បាន​ដែរ​ឬ​ទេ។ តាម​រយៈ​ការ​ត្រួត​ពិនិត្យ​បែប​នេះ អ្នក​មិន​ភ័យ​ខ្លាច​ចំពោះ បញ្ហា​នានា​ឡើយ ព្រោះ​អ្នក​មាន​លទ្ធភាព​ដោះ​ស្រាយ​បញ្ហា​នោះ​បាន ឯ​បញ្ហា​ដែល​យើង​កំពុង​ប្រឈម​មុខ​នោះ​មិន​មាន​លក្ខណៈ​អាក្រក់​ពេក​ទេ។ អ្នក​នៅក្នុង​យុវវ័យ កាល​បើ​ធ្លាប់​ឆ្លង​កាត់​បញ្ហា​ធំ​ៗ​កាល​មុន​ហើយ អ្នក មិន​វឹក​វរឈឺ​ក្បាល ពេល​មាន​បញ្ហា​ទ្វេ​គុណ តែ​អ្នក​ត្រូវ​ចេះ​បើក​ខួរក្បាល​និង​ភាព​វៃឆ្លាត​ដើម្បី​យក​ឈ្នះ​ឧបសគ្គ ពុំ​មែន​ជា​មនុស្ស​រត់​ចេញ​ពី​បញ្ហា​ឬ​រត់​ចេញ​ពី​តួនាទី​និង​ភារកិច្ច ក្នុង​នាម​មនុស្ស​មាន​ឧត្តម​គតិ​ម្នាក់។ បើ​យើង​ចង់​បញ្ឈប់​ទុក្ខ​ព្រួយ យើង​ចាំ​បាច់​ត្រូវ​បោះ​បង់​ការ​ជំពាក់​ចិត្ត ដែល​ការ​ជំពាក់​មិន​មែន​ត្រឹម​តែ​បុគ្គល​ទេ ទាំង​កម្ម​សិទិ្ធ​ផង​ដែរ។ នេះ​ជា​ការ​ពិត ហើយ​ជា​មេរៀន​ដែល​ថា​សេច​កី្ត​ស្លាប់​មាន​ន័យ។ ការ​ជំពាក់​ចិត្ត​ផ្តល់​ឲ្យ​យើង នូវ​របស់​ជា​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​ស្កប់ វេទនារម្មណ៍​របស់​យើង និង​ដើម្បី​នាំ​ជីវិត​ដោយ​លោកិយ។ លុះ​ត្រា​យើង​បាន​សិក្សា​មេរៀន​នេះ ទើប​យើង​ដឹង​ថា​សេចកី្ត​ស្លាប់​អាច​ប្រហារ​យើង និង​ធ្វើ​ឲ្យ​យើង​ពោរ​ពេញ​ដោយ​សេច​កី្ត​តក់​ស្លុត។ តថ​ភាព ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ដោយ​ព្រះពុទ្ធ​ដែល​ព្រះអង្គ​ត្រាស់​ថា​សេចកី្ត​ស្លាប់​នឹង​នាំ​គាត់​ចេញ​ទៅ បើ​ទោះ​បី​ជា​គាត់​ជាប់​ជំពាក់​នឹង​កូន និង​កម្មសិទិ្ធ​របស់​គាត់​ក៏​ដោយ គឺ​ប្រៀប​ដូច​ទឹក​ជំនន់​ដ៏​ធំមួយ​នាំ​យក​អ្នក​ភូមិ ដែល​កំពុង​លង់​លក់​មួយ​ស្របក​ទៅ​បាត់​ដូច្នោះ​ដែរ។ សុខុមាលភាព​របស់​គ្រូ របស់​សិស្ស របស់​មិត្ត​ភ័ក្ត្រ របស់​ក្រុម​ញាតិ របស់​ឪពុកម្តាយ​និង​កូន គឺ​ពឹង​លើ​អំពើ​ដែល​ប្រកប​ដោយ​សីលធម៌​សង្គហធម៌​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ដោយ​សារ​ពិភពលោក​កំពុង​ធ្វើ​ដំណើរ​ចូល​កាន់​តែ​ជ្រៅ​ទៅ​ៗ ក្នុង​យុគសម័យ​អាវុធ​យុទ្ធភ័ណ្ឌ ប្រកប​ដោយ​គ្រោះថ្នាក់​និង​ភាព​ស្មុកស្មាញ អម​ដោយ​វិបតិ្ត​ភ័យ​ខ្លាច​ជា​ច្រើន​បញ្ហា ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្រង​ចិត្ត មិន​បាន​បណ្តោយ​ឲ្យ​សីល​ធម៌ធ្លាក់​ចុះ ចំណុច​នេះ​ទាមទារ​ឲ្យ​មាន​ការ​អប់រំ តាម​សាសនា​មាន​កំរិត​ខ្ពស់​និង​ចាំ​បាច់​ទៀត​ផង​។ សាសនា​ជា​គន្លឹះ​ក្នុង​ការ​រក្សា​ស្វែង​រក​សន្តិភាព និង​ផ្តល់​នូវ ភាព​កក់​ក្តៅ​ទាំង​ផ្លូវ​ចិត្ត​និង​សម្ភារៈ ក្នុង​កាលៈទេសៈ​ត្រូវ​សង្គ្រោះ​បន្ទាន់​ឬ មាន​គ្រោះ​ថ្នាក់ មាន​ភ័យ​វិបតិ្ត​ផ្សេង​ៗ ឬ​មាន​ការ​បំពាន​ពី​អ្នក​ឈ្លាន​ពាន និង​ការ​រំខាន​ដទៃ​ទៀត​ក៏​ដូច​ជា​ការ ការពារ​សង្គម​ប្រទេស​ជាតិ។ សេចកី្ត​ភ័យ​ខ្លាច និង​សេចកី្ត​កង្វល់​ចិត្ត កើត​ចេញ​មក​ពី​សភាវៈ​ស្រមើ​ស្រមៃ ចិត្ត​ដែល​ត្រូវ​បរិស្ថាន​ជីវិត​លោកិយជះ​ឥទិ្ធពល​មក​លើ។ ភ័យ​ខ្លាច និង​កង្វល់​ចិត្ត​មាន​ប្ញសគល់​នៅ​​ក្នុង​តណ្ហា​និង​ឧបាទាន។ តាម​ពិត​ជីវិត​ប្រៀប​ដូច​ជា រូបភាព​យន្ត(ឬកុន) ដែល​នៅ​ក្នុង​រូបយន្ត​(ឬកុន) នេះ​អី្វ​ទាំង​អស់​តែង​ចល័ត​និង ប្រែ​ប្រួល​ជា​ប្រចាំ។ គ្មាន​អី្វ​នៅ​ក្នុង​លោក​នេះ​ឋិត​ថេរ​ឬ​ឋិត​នៅ​នឹង​ថ្កល់​ទេ សុំ​កុំ​ធ្វេស​ប្រហែស ត្រូវ​ខ្លាច​ស្លាប់​ទាំង​នៅ​ក្មេង។ អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​វ័យ​ចាស់ ហើយ​មាន​ជម្ងឺ​ផង តែង​ព្រួយ​កង្វល់​ចិត្ត​អំពី​ជីវិត​រស់​នៅ​យូរ​ពេក។ ឋិត​នៅ​ក្នុង​ចន្លោះទស្សនៈ​មនុស្ស​ទាំង​ពីរ​ក្រុម​នេះ គឺ​ពពួក​អ្នក​វក់​តែ​និង​សេចកី្ត​សប្បាយ​ពី​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ ពុំ​​បាន​រួម​ចំណែក​កសាង​មាតុ​ភូមិ​មិន​បាន​ធ្វើ​ជីវិត​ឲ្យ​មាន ប្រយោជន៍ នោះ​ឈ្មោះ​ថា​មិន​មាន​ន័យ។ អ្នក​អាច​ជៀស​វាង​ការ​ភ័យ​ខ្លាច និង​បញ្ហា​មិន​ចាំ​បាច់​បាន ប្រសិន​បើ​អ្នក​ចង់​ទប់​ខ្លួន​ពី​ការ​ធៀបខ្លួន​អ្នក​ជា​មួយ​និង​អ្នក​ដទៃ។ បើ​តាម​ខ្លួន​មាន​អំពើ​នៃ​ការ​ធៀប​មិន​មាន​ការ​ខុស​ឆ្គង​អី្វ​ទេ ប្រសិន​បើ​គេ​ជួយ​រំលឹក​អ្នក​ឲ្យ​កាន់​តែ​ឆ្លាត​ឡើង​នៅក្នុង​គំនិត ហើយ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​នៅ​ក្នុង​អំពើ។ ប៉ុន្តែ​ជា​រឿយ​ៗ​បំផុត​ការ​ធៀប​ខ្លួន​អ្នក ជា​មួយ​នឹង​អ្នក​ដទៃ​ដើម្បី​មើល​ឲ្យ​ឃើញ បើ​អ្នក​ណា​ដែល​ខ្ពង់​ខ្ពស់ ដឹក​នាំទៅ​រក​មោទនភាព​ហួស​ហេតុ មាន​ការ​ភ័យខ្លាច​នោះ​មិន​ចាំ​បាច់។ ប្រសិន​បើ​អ្នក​គិត​ថា អ្នក​មាន​សមត្ថភាព​និង​សមភាព​ចំពោះ​អ្នក​ដទៃ នោះ​អ្នក​អាច​ពេញ​ចិត្ត​និង​ស្ងប់​ចិត្ត។ ប្រសិន​បើ​អ្នក​គិត​ថា អ្នក​ទាប​ជាង​គេ​វិញ អ្នក​អាច​ទៅ​ជា​ខ្មូរ​មុខ​ខ្លាច​គេ ដូច្នេះ​ត្រូវ​មាន​ជំនឿ​ជឿជាក់​លើ​ខ្លួន​ឯង មាន​ការ​ប្រឹង​ប្រែង​ស្វែង​រក​ចំណេះ​ដឹង កសាង​សមត្ថភាព បណ្តុះ​ចិត្ត​ឲ្យ​មាន​ឆន្ទៈ ប្រកប​ដោយ​វិចារណញាណ នោះពិត​ជា​មិន​ខុស​ឡើយ។ ប្រសិន​បើ​អ្នក​ចង់​រស់​នៅ ក្នុង​លោក​នេះ​ដោយ​សុខសាន្ត និង​ដោយ​សុភមង្គល សូម​ឲ្យ​អ្នក​ដទៃ​ក៏​រស់​នៅ​ដោយ​សុខសាន្ត និង​ដោយ​សុភមង្គល​ដូច្នេះ​ដែរ ដើម្បី​ឲ្យ​អ្នក​មាន​លទ្ធភាព​ឲ្យ​ជីវិតជាតិ​នេះ គឺ​អី្វ​មួយ​ដែល​មាន​តម្លៃ​នៅ​លើ​ផែនដី ដែល​អ្នក​ចង់​រស់​នៅ។ លុះ​ត្រា​តែ​អ្នក​ធ្វើ​ឲ្យ​ខ្លួន​អ្នក​បាន​ល្អ​ប្រសើរ​ឡើង ដើម្បី​រស់​នៅ​ដោយ​អនុ​លោម​ទៅ​តាម​គោល​ការណ៍​ប្រពៃ​ៗ​ទាំង​នេះ អ្នក​មិន​អាច​សង្ឃឹម រង់​ចាំ​សុភមង្គល​និង​សនិ្តភាព​នៅ​ក្នុង​លោក​នេះ​ដោយ​ស្រមើ​ស្រមៃ​ឡើយ។ អ្នក​មិន​អាច​រង​ចាំ​សង្ឃឹម​រង់​ចាំ​សុភមង្គល និ​ង​ភាព​សុខសាន្ត​មក​ពី​ឋានសួគ៌ សោយ​ស្រួល​ៗ​តាម​ការ​បួងសួង​នោះ​ឡើយ។ ចំណង​អាពាហ៍ពិពាហ៍​គឺ​ជា​មង្គល​មួយ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បាន​ត្រឡប់​ជីវិត​អាពាហ៍ពិពាហ៍​របស់​គេ ចូល​ទៅ​ក្នុង​ការ​ប្រមាថ​មើល​ងាយ​ព្រោះ​តែ​កង្វះ​ខាត​ការ​យោគយល់​គ្នា ពោល​គឺ​ការ​អត់​ឱន​នឹង​អធ្យាស្រ័យ​គ្នា​នេះ​ឯង។ ភាព​ក្រីក្រ​មិន​មែន​ជា​ហេតុ​ចម្បង នៃ​ជីវិត​អាពាហ៍ពិពាហ៍​អពមង្គល​នោះ​ឡើយ។ បី្ត​និង​ប្រពន្ធ​ត្រូវ​តែ​រៀន​ចែក​រំលែក​សុខ​ទុក្ខ របស់​គេ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃរបស់​ពួក​គេ។ ការ​យោគយល់​គ្នា​ទៅវិញ​ទៅ​មក​គឺជា​កូន​សោ​សំខាន់ នៃ​ជីវិត​គ្រួសារ​មាន​សុភមង្គល ជា​កូន​សោ​ពិសេស សម្រាប់​កសាង​សង្គម​ជាតិ និង​កសាង​វប្បធម៌​អរិយធម៌​ប្រពៃណី។ ភាព​ផ្អែម​ល្ហែម​គឺ​ជា​ជំងឺ ភាព​ល្វីង​ជូរ​ចត់​គឺ​ជា​ឱសថ។ ការ​លើក​សរសើរ ប្រៀប​ដូច​ជា​បង្អែម​ដែល​នាំ​ឲ្យ​មាន​ជំងឺ។ ហើយ​ការ​រិះ​គន់​ប្រៀប​ដូច​ជា​ថ្នាំ​ល្វីង ឬ​ការ​ចាក់​ថ្នាំ​ឈឺ​មួយ​ដែល​ព្យាបាល​ជំងឺ។ យើង​ត្រូវ​តែ​ក្លាហាន ហ៊ាន​ស្វាគមន៍ ចំពោះ​ការ​រិះគន់ មិន​ត្រូវ​ខ្លាច​រអា​នឹង​វា​ឡើយ។ ភាព​អាក្រក់ យើង​មើល​មិន​ឃើញ​នៅ​ក្នុង​ចិត្ត​អ្នក​ដទៃ​តែ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ធម្មជាតិ​ផ្ទាល់​របស់​គេ​នៅ​លើ​សកម្មភាព​ជា​ប្រចាំ​រាល់ថ្ងៃ។ កា​រស់​នៅ​បែប​ទំនើប មាន​ការ​ពិបាក​កំណត់​និយមន័យ​ណាស់។ គេ​អាច​និយាយ​ថា មនុស្ស​ត្រូវ​គ្រប​សង្កត់​ដោយ​កិលេស ការ​រស់​នៅ​បែប​ទំនើប​ត្រូវ​បាន​គេ​បញ្ជាក់ ដោយ​ព្រឹត្តិការណ៍ ដែល​ពិភព​លោក​កាន់​តែ​តូច​ទៅ​ៗ មនុស្ស​កំពុង​តែ​មាន​សិទិ្ធ​ចំពោះ​គ្នា​កាន់​តែ​ខ្លាំង​ឡើង។ របាំង​ទំនាក់​ទំនង​ល្អ​កំពុង​តែ​រលាយ​បាត់​យ៉ាង​ឆាប់​រហ័ស ព្រោះ​ចិត្ត​លោភៈ ទោសៈ មោហៈ វា​អាច​ងាយ​ស្រួល សម្រាប់​គេ​បាត់​បង់​នូវ​ភាព​ថ្លៃថ្នូរ​និង សីលធម៌ គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក តែ​ក្នុង​រយៈ​ពេល​ខ្លី។ សេច​កី្ត​ត្រូវ ការ​របស់​មនុស្ស​គ្មាន​ព្រំដែន​ទេ ធ្វើ​ឲ្យ​គេ​ជួប​វិបតិ្ត និង​ការ​ឈឺ​ចាប់ ខក​ចិត្ត ពេល​ដែល​មិន​បាន​ដូច​ចិត្ត ដូច​បំណង​ចុង​ក្រោយ​របស់​គេ​ដែល​គេ​ធ្លាប់ បាន​ស្រមើ​ស្រមៃ។ ការ​ស្គាល់​អី្វ​ត្រូវ​អី្វ​ខុស​នោះ មិន​ទាន់​គ្រប់​គ្រាន់​ទេ គេ​ត្រូវ​មើល​លើ​កិច្ចការ​ខំ​ប្រឹង​ប្រែង​ឲ្យ​សម្រេច​ឬ​អត់។ ទាក់ទង​នឹង​ការ​រស់​នៅ​បែប​ទី​នើប​នេះ យើង​គួរ​យល់​ពី​ពាក្យ​វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​ជា​មុន​សិន។ មនុស្ស​ដែល​ប៉ុនប៉ង​យក​ឈ្នះ​ធម្មជាតិ តែង​ទទួល​ការ​ភ័យខ្លាច​ជា​និច្ច ព្រោះ​យើង​ជា​កម្មវត្ថុ​របស់​ឆន្ទៈ បាន​សំដែង​នូវ សកម្មភាព​ស្មុគស្មាញ មួយ​ចំនួន​ដែល​កំពុង​តែ​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត។ នោះ​គឺ​ជា​ទិដ្ឋភាព​មួយ​នៃ​ការ​រស់​នៅ​បែប​ទំនើប ដែល​មាន​សំពាធសង្គម​កាន់​តែ​ខ្លាំង​ឡើង។ មនុស្ស​ខ្លះ​មាន​មោទនភាព​ខ្លាំង រហូត​ដល់​ភ្លេច​ខ្លួន នៅ​ពេល​ដែល គេ​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​សូម​កុំ​ភ្លេច​ថា ពុំ​មាន​អី្វ​ទៀង​ទាត់​ឡើយ អាច​មាន​ពេល​ណា​មួយ​បរាជ័យ ហេតុ​នេះ​ត្រូវ​កុំ​ប្រមាទ។ ព្រះពុទ្ធ​បាន យល់​ដឹង​ចាក់​ធ្លុះ​នូវ​អរិយសច្ចធម៌ ដឹង​ហួស​ពី​វិទ្យាសាស្ត្រ​ទំនើប ក្នុង​ការ ទទួល​យកវិស័យ​នៃ​ចំណេះ​ដឹង​ធំ​ធេង​ជាង​ការ​អនុញ្ញាត​ដោយ​គំនិតវិទ្យា សាស្ត្រ។ ព្រះ​ពុទ្ធសាសនា​យក​ចំណេះ​ដឹង​ដោយ​ការ​បណ្តុះ​បណ្តាល​ចិត្ត សមាធិ​ឲ្យ​ខ្ពង់​ខ្ពស់ ជា​ចិត្ត​ស្អាត​មានបញ្ញា​ដឹង​សព្វ​ក្នុង​រាងកាយ ដូច​គ្នា​និង ពិសោធន៍​របស់​បុគ្គល​ដែល​ទទួល​បាន តាម​រយៈ​វប្បធម៌​បញ្ញា។ ការ ពិសោធន៍​របស់​សាសនា​រហូត​បាន​យល់​ដឹង ទាំង​ក្នុង​លោក​ខាង​ក្នុង​និង ខាង​ក្រៅ មិន​មែន​ធ្វើ​ពិសោធន៍​ក្នុង​បំពង់​សាក ឬ​ពិនិត្យ​ដោយ​ប្រើ មីក្រូទស្សន៍​នោះ​ទេ គឺ​ដោយ​អានិសង្ស​នៃ​ការ​ចម្រើន​សីល សមាធិ បញ្ញា មាន​កំរិត​ខ្ពស់ ហើយ​ការ​ត្រាស់​ដឹង​របស់​ព្រះពុទ្ធ​ពុំ​មាន​ខុស ឬ​ខ្វះ​ចន្លោះ ឡើយ ជា​សច្ចភាព​មាន​លក្ខណៈ​បញ្ជាប់​ដាច់​ខាត​គឺ​សច្ចធម៌ មិន​ប្រៃប្រួល តាម​ពេល​វេលា ឬ​លំហ​អាកាស​ឡើយ។ ឥឡូវ​នេះ​ចូរ​យើង​ក្រឡេក​មើល​ថា តើ​ព្រះពុទ្ធសាសនា​ជា​អី្វ? តើ​យើង​យល់​អី្វ​ខ្លះ​តាមរយៈ​ព្រះពុទ្ធសាសនា? ​វា​អាច​មាន​ន័យ​ថា បញ្ហា​ជា​ច្រើន​មាន​ចំពោះ​មនុស្ស។ វា​អាច​ជាជីវិត​តែ​មួយ​គត់​របស់​ព្រះពុទ្ធ​ចំពោះ​គេ។ ឧទាហរណ៍​ព្រះពុទ្ធ​និង​សាវ័ក​របស់​ព្រះអង្គ បាន​ប្រកាស​ប្រាប់​ពី​ផ្លូវ​រំលត់​ទុក្ខ។ នេះ​ជា​ប្រភេទ​មួយ​នៃ​ព្រះពុទ្ធ​សាសនា។ ប្រភេទ​មួយផ្សេង​ទៀត ព្រះពុទ្ធសាសនា​មាន​ន័យ​ថា​ជា​គម្ពីរ ច្រើន​ដូច​បាន​កត់​ក្នុង​អក្សរសាស្ត្រ​ពុទ្ធសាសនា ដែល​មាន​ច្រើន​ភាគ ហើយ​មួយ​ភាគៗ មាន​បីបួន​រយ​ទំព័រ​ដែលកត់​ត្រា​សមី្ត​របស់​ព្រះពុទ្ធ។ នៅ​ក្នុង​គម្ពីរ​ទាំង​នោះ គេ​បាន​រៀប​រាប់​អំពី​ទស្សន​វិជ្ជា​ជីវិត​ជ្រៅជ្រះ​និង​ស្មុគស្មាញ​បំផុត។ ដោយ​យោង​ទៅលើ​អី្វ​ដែល​ព្រះពុទ្ធ​បាន​បង្រៀន អី្វ​ដែល​ប្រតិបតិ្ត​នៅ​សម័យ​ព្រះពុទ្ធ​បាន​បង្កើត​នូវ​វប្បធម៌​ដ៏​សម្បូរ​បែប​បំផុត ដែល​បានផ្សព្វ​ផ្សាយ​ទៅ​គ្រប់ផ្នែក​ទាំង​អស់​នៃ​ទី្វប​អាស៊ី​អស់​រយៈ​ពេល​ជាង ២៥៥៤ ឆ្នាំ​មក​ហើយ។ ដោយ​សារ​តែ​ភាព​តាន​តឹង គេ​ជាប់​ជំពាក់​ខ្លួន​គេ​ទៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ ហើយ​ព្រោះ​តែ​សកម្មភាព​ទាំង​នេះ​ចំណាយ​ពេល​ច្រើន​ពេក​ទើប​គេ​រត់​តាម​ដំណើរ​ការ​​នៃ​ការ​រស់​នៅ ហើយ​ខ្លួន​គេ​ស្ថិត​នៅ​ក្នុង​រយៈ​ពេល​អន់​ថយ​នៃ​ភាព​តានតឹង។ វឌ្ឍនភាព​ផ្នែក​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំង ការ​បំភ្លឺ​ផ្នែក​នយោបាយ​កាន់​តែ​ខ្លាំង ប្រជាជន​ត្រូវ​ការ​រម្ងាប់​ការ​ឈឺ​ចាប់ និង​រម្ងាប់​ចិត្ត​កាន់​តែ​ច្រើន ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​កិច្ចការ​របស់​ពួក​គេ។ អ្នក​ខ្លះត្រូវ​តែ​លេប​ថ្នាំ​មួយ​គ្រាប់​ដើម្បី​បំបាត់​ងងុយ​គេង មួយ​គ្រាប់​ដើម្បី​ងងុយ​គេង មួយ​គ្រាប់​ដើម្បី​សម្រាក​ជា​ដើម។ ភាព​តាន​តឹង​របស់​មនុស្ស ដែល​បាន​កើត​ឡើង​ដល់​ចំណុច​គ្មានប្រយោជន៍ គឺ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព ធ្ងន់​ធ្ងរ​បំផុត។ លើស​ពី​ភាព​តាន​តឹង​នេះ ភាព​ទំនេរ​ធ្វើ​ឲ្យ​មនុស្ស​ធុញ​ទ្រាន់។ ភាព​តាន​តឹង និង​ភាព​ធុញទ្រាន់ ពិត​ជា​ធ្វើឲ្យ​មនុស្ស​ភាគ​ច្រើន​មិន​សប្បាយ​ចិត្ត។ ចំណុច​ទាំង​អស់​នេះ ផ្តើម​ចេញ​ពី​មិន​បាន​អនុវត្តន៍​ផ្លូវ​កណ្តាល និង​ផ្តើម​ចេញ​ពី​ការ​រត់​តាម​សម្ភារៈទំនើប ធ្វើ​ឲ្យ​បាត់​បង់ភាព​លំនឹង​នៃ​ផ្លូវ​ចិត្ត បាត់​បង់​ជំនឿ​លើ​ខ្លួន​ឯង។ បើ​ដើរដួល​ត្រូវ​ប្រឹង​ក្រោក​ដើរ​ត​ទៅ​ទៀត នឹក​ភ្នង​ចិត្ត​ថា ត្រូវ​ធ្វើ​ម្ចាស់​នៃ​វាសនា​ខ្លួន ពេល​មានជំនឿ​លើខ្លួន​ឯង​ថា អាត្មា​អញ​ត្រូវ​តែ​រស់ ត្រូវ​តែ​ធ្វើការ​តទៅ​ទៀត ដោយ​សុចរិត ត្រូវ​តែ​រស់​ក្នុង​អំពើ​ល្អត​ទៅ។ ក្នុង​ខណៈ​ជួប​ការ​បរាជ័យ ក្នុង​ការ​ដឹង​នាំ​មាគ៌ា​ជីវិត ត្រូវ​ដាស់​តឿន​ខ្លួន​ឯង​ថា បរាជ័យ​ពេល​នេះ តែ​ជោគជ័យនឹង​បាន​ទទួល​ពេល​ខាង​មុខ យើង​ពុំមែ​ន​ជា​មនុស្ស​កំសាក​ឡើយ យើង​ពុំ​មែន​ជា​មនុស្ស​ឯកោ​ឡើយ ពិភព​លោក​រងចាំ​យើង​ៗ ត្រូវ​តែ​យក​ឈ្នះ​ខ្លួន​ឯង។ ត្រូវ​ចង​ចាំ​ថា ការ​បដិបតិ្ត​ចម្រើន​ភាវនា​ត្រូវ​តែ​មាន​ការ​អត់​ធ្មត់ ការ​ព្យាយាម​ដដែល​ៗ និង​កិច្ច​ខំប្រឹង​ប្រែង។ ជាខាង​ក្រោយ​មក​ទៀត សេចកី្ត​ចម្រើន អាច​ប្រព្រឹត្ត​ទៅ​យ៉ាង​ច្រើន និង​មាន​ពេល​យូរ​អង្វែង​ទើប​សម្រេច​ទៅ​បាន។ ពុំ​មាន​ផ្លូវ​ណា​វាង និង​ពុំ​មាន​រូបមន្ត​ពិសេស​នោះ​ឡើយ។ ដំណាក់​កាល​នៃ​ការ​ធ្វើ​ភាវនា ទាមទារ​ឲ្យ​មាន​ការ​ព្យាយាម​វា​ដូចជា​កំពុង​ហែល​បញ្ច្រាស់​ចរន្ត​ខ្សែ​ទឹក​ដូច្នេះ​ដែរ។ ព្រោះ​កុសលធម៌​ថ្នាក់​ទាប សីល​ភាវ​នានេះ​ត្រូវ​ចំរើន​ហើយ​ចំរើន​ទៀត ធ្វើ​ឲ្យ​រឿយ​ៗ​រហូត​អស់​កិលេស។ អ្នក​អាច​អស់​សង្ឃឹម ប្រសិន​បើ​អ្នក​រំពឹង​លទ្ធផល​ភ្លាម​ៗ ឬ​ឆាប់​រហ័ស​ពី​ការ​ចម្រើន​ភាវនា​របស់​អ្នក។ ប្រសិន​ជា​អ្នក​ជា​មនុស្ស​ម្នាក់ ដែល​រវល់​ជា​មួយ​នឹង​មហិច្ឆតា​ផ្លូវ​លោកិយ អ្នក​មិន​អាច​ធ្វើឲ្យ​ចិត្ត​របស់​អ្នក​ស្ងប់​ស្ងាត់​ភ្លាម​ៗ ឬ​ដោយ​ចេតនា​នោះ​ទេ ដើម្បី​ទៅ​ដល់​ចំណុច​ជម្រុះ​ចោល​នូវ​ការ​គិត​ទាំង​អស់ ហើយ​អ្នក​ក៏​មិន​អាច​ទទួល​បាន​បទ​ពិសោធន៍​ភ្លាម​ៗ នូវ​ការ​ដឹង​មួយ​ឲ្យ​ប្រាកដ ឲ្យ​ច្បាស់ ឲ្យ​ខ្លាំង និង​ផ្ចិត​ផ្ចង់​បន្ត​បន្ទាប់។ ជីវិត​មនុស្ស​មិន​ត្រឹម​តែ​រួម​បញ្ចូល ក្នុង​គោល​បំណង​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​រាប់​បញ្ចូល​ទាំង​មធ្យោបាយ និង​អំពើ​ដែល​យើង​ធ្វើ ដើម្បី​សម្រេច​គោលបំណង​នោះ ដោយ​តាមហេតុ​ផល តាម​សមត្ថភាព​ប្រកប​ដោយ​សីល​ធម៌ ដោយ​កុសលធម៌​ដ៏​ថ្លៃថ្នូរ ទទួល​លទ្ធផល​ដោយ​ជោគ​ជ័យ។ មនុស្ស​ទាក់​ទង់​ទៅ​នឹង​ទិដ្ឋភាព​ផ្សេង​ៗ នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​សង្គម​របស់​មនុស្ស ដូច​ជា​សេដ្ឋកិច្ច​នយោបាយ ការ​អប់រំ​សុខាភិបាល​ច្បាប់​និង​សីល​ធម៌​សង្គម។ ការ​រីកចម្រើន​សង្គម​អាស្រ័យ​ដោយ​មាន​ការ​ស្រុះស្រួល​ឯក​ភាព​គ្នា នៃ​កត្តា​ទាំង​អស់​ខាង​លើ​រួម​ទាំង​វិបុល​ភាព និង​សហអតិ្ថភាព​ប្រកប​ដោយ​សនិ្តភាព របស់​មនុស្ស​ផង។ គឺ​សំដៅ​ទៅ​លើ​វឌ្ឍនភាព​សង្គម​ដោយ​សារ​ឯកភាវូបនីយកម្ម ដែល​គ្មាន​ការ​ខ្វែង​គំនិត​គ្នា នៃ​កត្តា​ទាំង​អស់​ខាង​លើ ដោយ​បែង​ចែក​ចំពោះ​វិបុលភាព និង​សនិ្តសហអតិ្ថភាព​របស់​មនុស្ស​។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គេ​សរសេរ​សៀវភៅ​ជា​ច្រើន​សី្ត​អំពី​ប្រធានបទ​សេដ្ឋកិច្ច និង​ទ្រឹសី្តសេដ្ឋកិច្ច ទ្រឹសី្ត​ទាំង​អស់​នេះបាន​មក​ពីទស្សនៈ​មូល​ធននិយម​និង​សង្គម​និយម។ គ្មាន​ប្រព័ន្ធ​ណា​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​ទាំង​នេះ យក​ចិត្ត​ទុក​ដាក់ ឬ​គិត​ពិចារណា​ពី​ការអភិវឌ្ឍន៍​ខាង​ក្នុង​របស់​មនុស្ស គឺ​ការ​អប់​រំ​ចិត្ត ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ សង្គម។ បើ​ចិត្ត​មនុស្ស​ច្របូក​ច្របល់ សកម្មភាព​ដែល​សម្តែង​ចេញ​ឡើង​ក៏​ច្របូកច្របល់ ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សង្គម និង​មនុស្សជាតិ​ជា​ច្រើន​ប្រការ ព្រោះ​តែ​ស្ថិត​នៅ​ក្រោម​ការ​គាបសង្កត់ នៃ​សម្ពាធ​មហិច្ឆិតា តណ្ហា​ទិដ្ឋិមានៈ។ ដូច្នេះ​មានការ​យ៉ាប់យឺន​ក្នុង​តម្លៃ​មនុស្ស និង​កម្រិត​បុគ្គលិក​លក្ខណៈ គ្រប់​ថ្នាក់​ទាំង​អស់​របស់​សង្គម។ វិទ្យាសាស្ត្រ​និង​បច្ចេក​វិទ្យា បាន​ឈាន​ទៅ​មុខ មួយ​ជំហាន​ធំ ដើម្បី​បញ្ជូន​មនុស្ស​ទៅ​ឋាន​ព្រះច័ន្ទ ហើយ​និង​មិនយូរ​ប៉ុន្មាន​ទេ គេ​នឹង​អាច​ទៅ​លេង​ភព​ផ្សេង​ៗ​ទៀត​បាន។ ប៉ុន្តែ​គេ​បាន​បញ្ជាក់ នូវ​សេចកី្ត​ភ័យ​ខ្លាច​ថា ប្រសិន​បើ​និន្នា​ការ​បច្ចុប្បន្ន ឆ្ពោះ​ទៅ​រកការ​ធ្លាក់​ចុះ​ខាង​សីលធម៌ សកម្មភាព​មនុស្ស​មិន​ខុស​ពី​សកម្មភាព​សត្វ​ទេ វា​អាច​បំផ្លាញ​ខ្លួន​ឯង​និង​ពិភពលោក។ ដោយ​សារ​តែពិភព​លោក​រំកិល​ខ្លួន​កាន់​តែ​ជ្រៅ​ទៅ​ៗ ទៅ​ក្នុង​យុគសម័យ នៃ​ការ​ជ្រួល​ច្របល់ ដោយ​អាវុធ​យុទ្ធភ័ណ្ឌ​ប្រកប​ដោយ​គ្រោះថ្នាក់​និង​ដ៏​ស្មុគស្មាញ​អម​ទៅ​ដោយ​វិបតិ្តភ័យ និង​ការ​ស្រុត​ចុះ​នៃ​សីលធម៌ បច្ចុប្បន្ន ធ្វើ​ឲ្យ​តម្រូវ​ការ​នែ​ការ​អប់​រំសាសនា មាន​កម្រិត​ខ្ពស់​ជាង​អតីតកាល។ ការ​ព្រួយ​បារម្ភ និង​ភាព​ខ្វល់​ខ្វាយ ដែល​កើត​ពីភាព​មិន​ប្រាកដ​ប្រជា​ចំពោះ​អនាគត បង្កើត​ឡើង​នូវ​ភាព​តាន​តឹង និង​ភាព​ហួស​កម្លាំង​នៃ​ចិត្ត​របស់​មនុស្ស។ វិបតិ្ត​ទាំង​នេះ​អាច​ជម្នះ​បាន ដោយ​ការ​យល់​ដឹង​ដ៏​ត្រឹម​ត្រូវ​ចំពោះ ធម្មជាតិ​នៃ​ចិត្ត​ ដែល​ជា​ប្រធាន​ជា​ធំ។ បើ ស្ថិត​នៅ​ឆ្ងាយ​ពី​ការ​អប់រំ​ល្អ ដាច់​ឆ្ងាយ​ពី​ប្រព័ន្ធ​អប់រំ មិន​តម្រង់​ទិស​ទៅ​រក​ការ​សិក្សា​​ស្រាវជ្រាវ ពី​សម្ភារៈ​និយម នៅ​សាលា​រៀន និង​ស្ថាប័ន​បន្ត​បន្ទាប់​នា​បច្ចុប្បន្ន​នេះ​ពិតជា​គ្រោះ​ថ្នាក់។ សាសនា​ជានិច្ច​កាល ជា​គន្លឹះ​ក្នុង​ការ​រក្សា​សនិ្តភាព និង​ការ​ផ្តល់​នូវ​ភាព​កក់​ក្តៅ​ផ្លូវ​ចិត្ត ក្នុង​កាលៈទេសៈ​ត្រូវ​សង្គ្រោះ​បន្ទាន់ តួ​យ៉ាង​ដូច​ជា​ក្នុង​ពេល​មាន​វិបតិ្តភ័យ​គ្រោះ​ថ្នាក់​ផ្សេង​ៗ ក៏​ដូច​ក្នុង​ពេល​មាន​ការ​បំពាន​ដោយ​អ្នក​ឈ្លានពាន និង​ការ​រំខាន​ដទៃ​ទៀត​។ ទស្សន​វិជ្ជា​សីលធម៌​នៃស្វ័យ​ញ្ញាណ បាន​បង្ហាញ​ឲ្យ​យើង​បាន​ដឹង​ច្បាស់​ថា មាន​តែ​មាគ៌ា​កណ្តាល​មួយ​ប៉ុណ្ណោះ ដែល​ដឹក​នាំ​មនុស្ស​លោក​ឲ្យ​ស្វែង​រកសុភមង្គល បញ្ចៀស​វិនាសកម្ម​ទាំង​ឡាយ ជា​ផ្លូវ​កសាង​ឲ្យ​វិវត្ត​ទៅ​រក​ភាព​ខ្ពង់ខ្ពស់ រីក​ចម្រើន ទាំង​ស្មារតី​និង​សម្ភារៈ និង​ឈាន​ទៅ​រក​ទី​បរមសុខ​ផុត​ទុក្ខ​ទាំង​ពួង ពោល​គឺ​ពី​ហីន​ភេទ​ទៅ​ឧត្តម​ភេទ ពី​ឧត្តម​ភេទ​ទៅ​អរិយ​បុគ្គល។ ដកស្រង់​ចេញ​ពី​អត្ថបទ​ត្រង់​ទំព័រ​លេខ ៩៨ ដោយ ៥០០០ឆ្នាំ
images/articles/433/Untitled-1.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៣៩២ ដង)
ព្រះដ៏មាន​ព្រះភាគ​​ទទួល​ការ​យាង​ពី​ឧត្តគ្គហមេណ្ឌកនត្តា​​​ជា​ចៅ​មេណ្ឌកសេដី្ឋ​ ថ្វាយ​ភត្ត​ផង និង​សុំ​ព្រះដ៏មាន​​ព្រះភាគ​​សំដែង​ធម៌​​អប់រំកូន​​ស្រី​ផង​ដែល​​ត្រូវ​រៀប​​ចំ​​ឲ្យ​មាន​ស្វាមី ​ពេល​ថ្វាយ​ភត្ត​ដល់​ព្រះពុទ្ធ​​សព្វ​គ្រប់​ហើយ​ក៏​អង្គុយ​ក្នុង​ទី​សមគួរ​។ លុះ​ឧគ្គហមេណ្ឌកនត្តា អង្គុយ​ក្នុង ទី​សម​គួរ​ហើយ ទើប​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​យ៉ាង​នេះ​ថា បពិត្រ ព្រះអង្គ​ដ៏​ចំរើន ពួក​កុមារី​របស់​ខ្ញុំ​ព្រះអង្គ​ទាំង​អម្បាល​នេះ មុខ​ជា​នឹង​ទៅ កាន់​ត្រកូល​បី្ត បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សូម​ព្រះមាន​ព្រះភាគ ទូន្មាន​ពួក កុមារី​ទាំង​នោះ​ឲ្យ​ទាន បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សូម​ព្រះដ៏មាន​ព្រះភាគ ប្រៀន​ប្រដៅ ពួក​កុមារី​ទាំងនោះ ដោយ​ឳវាទទានុសាសនៈ​ណា ដែល​នាំ ឲ្យ​បាន​ប្រយោជន៍​នឹង​សេចកី្ត​សុខ អស់​កាល​ដ៏​វែង​ដល់​កុមារី​ទាំង​នោះ។ លំដាប់​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​នឹង​កុមារី​ទាំង​នោះ យ៉ាង​នេះ​ថា ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នេះ​ពួក​កុមារី ក្នុង​លោក​នេះ​ត្រូវ​សិក្សា​យ៉ាង​នេះ​ថា មាតា​នឹង​បិតា ជា​អ្នក​ប្រាថ្នា​សេចកី្ត​ចំរើន ជា​អ្នក​ស្វែង​រក​ប្រយោជន៍ ជា​អ្នក​អនុគ្រោះ អាស្រ័យ​សេចកី្ត​អនុគ្រោះ​ហើយ​ឲ្យ​ដល់​បុរស​ជាស្វាមី​ណា យើង​ទាំង​ឡាយ ជា​ស្រី​ភ្ញាក់​ឡើង​មុន​គេ ដេក​ក្រោយ​គេ ប្រុង​ខ្លួន​នឹង​ទទួល​កិច្ចការ​អី្វ​ៗ ប្រព្រឹត្ត​ផ្គាប់ផ្គុន និយាយ​ពាក្យ​ផ្អែមល្ហែម​ដល់​ស្វាមី​នោះ ម្នាល​កុមារី​ទាំងឡាយ ឲ្យ​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ​ចុះ។ ម្នាល​កុមារី​ទាំងឡាយ ហេតុ​ដូច្នោះ ពួក​កុមារី​ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា បុគ្គល​ណា​ជាទី​គោរព​នៃ​ស្វាមី ទោះ​ជា​មាតាកី្ត បិតា​កី្ត សមណព្រាហ្មណ៌កី្ត យើង​ទាំង​ឡាយ​នឹង​ធ្វើ​សក្ការៈ គោរព​រាប់​អាន បូជា​ដល់​បុគ្គល​ទាំង​នោះ ទាំង​ទទួល​គួរ​សម រៀប​ចំ​ដោយ​អាសនៈ​នឹង​ទឹក លាង​ជើង ចំពោះ​ជន​ទាំង​ឡាយ ដែល​មក​ដល់​ហើយ ម្នាល​កុមារី​ទាំង​ឡាយ ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ។ ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នោះ ពួក​កុមារី​ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា​ ការងារ​ទាំង​ឡាយ​ណា ខាង​ក្នុងផ្ទះ​របស់​បី្ត ទោះ​រោម​ចៀម​កី្ត កប្បាស​កី្ត​ពួក​យើង​នឹង​ជាស្រី​ឈ្លា​វៃ ក្នុង​ការងារ​ទាំងនោះ មិន​ខ្ជិល​ច្រអូស បរិបូណ៌​ដោយ​ឧបាយ​នឹងការ​ត្រិះរិះ ក្នុង​កិច្ចការ​ទាំង​នោះ​ថា គួរ​ធ្វើ គួរ​ចាត់​ចែង ម្នាល​កុមារី​ទាំង​ឡាយ ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ។ ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នោះ ពួក​កុមារី ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា ជន​ណា​ជា​ជន​ខាង​ក្នុង​ផ្ទះ​របស់​​ស្វាមី​ទោះ​ខ្ញុំ​កី្ត អ្នក​បម្រើ​កី្ត អ្នក​ធ្វើ​ការងារ​កី្ត ពួក​យើង​ដឹង​ការងារ​ដែល​ជន​ទាំង​នោះ​ធ្វើ​ហើយ ព្រោះ​ការងារ​ដែល​ជន​ទាំង​នោះ ធ្វើ​ហើយ​ផង ដឹង​ការងារ​ដែល​ជនទាំង​នោះ មិន​បាន​ធ្វើ ព្រោះ​ការងារ​ដែល​ជន​ទាំង​នោះ មិន​បាន​ធ្វើ​ផង ដឹង​ថា​ឈឺ​ធ្ងន់ ឈឺ​ស្រាល​ផង ហើយ​ចែក​រំលែក​ខាទនីយភោជនីយាហារ ជា​ចំណែក​ៗ ដល់​ជន​ទាំង​នោះ​ផង ម្នាល​កុមារី​ទាំង​ឡាយ ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ​។ ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នោះ ពួក​កុមារី​ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា ស្វាមី​នាំ​របស់​ណា​មក ទោះ​ទ្រព្យ​កី្ត ស្រូវ​កី្ត ប្រាក់​កី្ត មាស​កី្ត យើង​ទាំង​ឡាយ​នឹង​ធ្វើ​របស់នោះ ឲ្យ​សម្រេច​ដោយ​ការ​រក្សា​នឹង​ការ​គ្រប់គ្រង មិន​ជា​ស្រី​អ្នក​លេង មិន​ជា​ស្រី​អ្នក​លួច មិន​ជា​ស្រី​អ្នក​ផឹក​សុរា មិន​មែន​ជាស្រី​អ្នក​បំផ្លាញ​របស់​ទ្រព្យ​ដែល​ខ្លួន​គ្រប់គ្រង​នោះ ម្នាល​កុមារី​ទាំង​ឡាយ ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ។ ម្នាល​កុមារី​ទាំង​ឡាយ មាតុ​គ្រាម ប្រកប​ដោយ​ធម៌ ៥ យ៉ាង​នេះ​ឯង លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ រមែង​ទៅ​កើត​ក្នុង​ពួក​ទេវតា​មាន​កាយ​​ជាទី​គាប់​ចិត្ត។​​ ស្វាមី​ណា ចិញ្ចឹម​ភរិយា​នោះ​សព្វ​កាល មាន​ព្យាយាម​ខ្វល់ខ្វាយ ជានិច្ច ភរិយា​មិន​ត្រូវ​មើល​ងាយ​ស្វាមី​អ្នក​ចិញ្ចឹម អ្នក​បំពេញ​សេចកី្ត​ប្រាថ្នា​ទាំង​ពួង (នោះ) ឡើយ ស្ត្រី​ល្អ​មិន​ត្រូវ​ក្រោធ​ខឹង​នឹង​ស្វាមី ដោយ​កិរិយា​ប្រព្រឹត្ត​ឫស្យា​ផង ស្ត្រី​អ្នក​ចេះ​ដឹង រមែង​គួរ​សម​នឹង​ពួក​ជន​ទាំង​ពួង អ្នក​ជាទីគោរព​របស់​ស្វាមី​ផង ភរិយា​ជា​ស្ត្រី​មាន​ព្យាយាម មិន​ខ្ជិល​ច្រអូស សង្គ្រោះ​ជន​ខាង​ក្នុង​ផ្ទះ​ស្វាមី ប្រព្រឹត្ត​កិច្ចការ​ជាទី​គាប់​ចិត្ត​របស់​ស្វាមី។ នារី​ណា​បាន​ប្រព្រឹត្ត​យ៉ាង​នេះ លុះ​តាម​អំណាច​សេចកី្ត​ប្រាថ្នា​របស់​ស្វាមី​នារី​នោះ រមែង​ទៅ​កើត​ក្នុង​ពួក​ទេវតា​ទាំង​នោះ ដែល​មាន​កាយ​ជា​ទី​ពេញ​ចិត្ត និង​មាន​សេចកី្ត​សុខ​ព្រោះភាព​ស្មោះ​ត្រង់។ ដោយ៥០០០ឆ្នាំ
images/articles/431/Untitled-1.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៤៥,០០១ ដង)
ព្រះសម្មាសម្ពុទ្ធជា​ម្ចាស់​បរម​គ្រូ​នៃ​យើង​ទ្រង់​ត្រាស់​សម្ដែង​អំពី​ជំនួញ ៥​ប្រការ​ដែល​ពុទ្ធបរិស័ទ​ទាំង​ឡាយ​គួរ​វៀរចាក មិន​គួរ​ប្រព្រឹត្ត គឺ៖ ១- សត្ថវណិជ្ជា ជួញ​គ្រឿង​សាស្ត្រាវុធ​សម្រាប់​ប្រហារ គឺ​ធ្វើ​គ្រឿង​សាស្ត្រាវុធ​នោះ​ដោយ​ខ្លួន​ឯង ឬ​ឲ្យ​អ្នក​ដទៃ​គេ​ធ្វើ​ឲ្យ ឬ​បាន​មក​ដោយ​ហេតុ​ឯណា​មួយ​ហើយ​លក់​គ្រឿង​សាស្ត្រាវុធ​នោះ ។ ២- សត្តវណិជ្ជា ជួញ​មនុស្ស គឺ​មនុស្ស​មិន​ត្រូវ​ជួញ​ដូរ​មនុស្ស​ជាតិ​ដូច​គ្នាដើម្បី​ធ្វើ​ជា​ទាសាទាសី​របស់​ជនណា​មួយ ឬសម្រាប់​បម្រើ​កាម​គុណ ឬ​ក៏​ក្នុង​រូប​បែប​ណា​មួយ​ឡើយ ។ មនុស្ស​ទាំង​អស់​មាន​សិទ្ធ​ស្មើ​គ្នា​ក្នុង​ការ​រស់​នៅ​មាន​សេរីភាព។ ៣- មំសវណិជ្ជា ជួញ​សាច់ គឺ​ចិញ្ចឹម​នូវ​សត្វ​ទាំង​ឡាយ មាន​ជ្រូក​ជា​ដើម​លុះ​ដល់​សត្វ​ទាំង​ឡាយ​នោះ​ចម្រើន​ធំ​ឡើង​ក៏​សម្លាប់​យក​សាច់​លក់ ។ ៤- មជ្ជវណិជ្ជា ជួញ​ទឹក​ស្រវឹង ឬ​គ្រឿង​ស្រវឹង គ្រឿង​ញៀន គឺ​ផ្សំ​គ្រឿង​ណា​មួយ​ឲ្យ​កើត​ឡើង​ជា​គ្រឿង​ស្រវឹង​ដោយ​ខ្លួន​ឯង ឬ​ទិញ​គេ​យក​មក​ហើយ​លក់​នូវ​ទឹក​ស្រវឹង គ្រឿង​ស្រវឹង​នោះ ។ ៥- វិសវណិជ្ជា ជួញ​ថ្នាំ​ពិស ឬ​ថ្នាំ​ពុល គឺ​ចាត់​ចែង​ថ្នាំ​ពិស​ឲ្យ​កើត​ឡើង​ដោយ​ខ្លួន​ឯង ឬ​ឲ្យ​គេ​ផ្សំ​ឲ្យ ឬ​បាន​មក​ដោយ​ហេតុ​ឯណា​នីមួយ ហើយ​លក់​នូវ​ថ្នាំ​ពិស ថ្នាំ​ពុល​នោះ ។ ជំនួញ​៥​ប្រការ​នេះ​ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ​មិន​គប្បី​ជួញ​ឡើយ​ព្រោះ​ជា​ហេតុ​នាំ​មក​នូវ​អសន្តិសុខ អសន្តិភាព ការ​ជួញ​នូវ​ជំនួញ​ទាំង​៥នេះ​មាន​ឈ្មោះថា មិច្ឆាជីវៈ ឬមិច្ឆាជីព ដែល​ផ្ទុយ​អំពី​សម្មា​អាជីវៈ ។ ដោយ៥០០០ឆ្នាំ
images/articles/430/2020-07-22_09_45_12-BUDDHISM_DEATH_BODY_-_Google_Search.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៦,៥១២ ដង)
កាយ​របស់​ខ្លួន​នេះ​គឺ​អ្វី កាល​បុថុជ្ជន​មិន​ដឹង​កាយ​របស់​ខ្លួន​នោះ តាម​សេចក្តី​ពិត ការ​សម្គាល់​(ខុស)​គ្រប់​យ៉ាង​រមែង​កើត​ឡើង ក្នុង​កាយ​របស់​ខ្លួន កាយ​របស់​ខ្លួន​នេះ គួរ​ខ្ពើម​មាន​ការ​បែក​ធ្លាយ​ទៅ​ជា​ធម្មតា ជាទី​កើត​ឡើង​នៃ​ទុក្ខ មិន​មាន​អ្នក​ដឹក​នាំ។ បុគ្គល​ពាល កាល​ប្រកាន់​កាយ​នោះ ដោយ​ភាព​ជា​សត្រូវ (ដល់​សេចក្តី​ពិត) ឈ្មោះ​ថា រមែង​ប្រកាន់​ការ​សម្គាល់​(ខុស) កាល​បុថុជ្ជន​ពិចារណា​ឃើញ​កាយ​របស់​ខ្លួន ថា​ជា​របស់​ស្អាត​និង​ជា​សុខ រមែង​មាន​ការ​សម្គាល់​ខុស​ដោយ​អំណាច​នៃ​តណ្ហា ដូច​ជា​ការ​សម្គាល់​ខុស​ក្នុង​ភ្លើង របស់​សត្វ​មមាច​ដូច្នោះ កាល​បុថុជ្ជន ប្រកាន់​និច្ចសញ្ញា ឃើញ​សម្បត្តិ​របស់​កាយ​នៃ​ខ្លួន​នោះ គេ​រមែង​មាន​ការ​សម្គាល់​ខុស​ដោយ​អំណាច​មានៈ ដូច​សុខន​ឃើញ​លាមក ហើយ​កើត​សុភសញ្ញា​ក្នុង​លាមក ដូច្នោះ​កាល​បុថុជ្ជន​ពិចារណា​ឃើញ​កាយ​របស់​ខ្លួន​នោះ​ថា ជា​អត្តា នៅ​ក្នុង​អត្តា មិន​យល់​តាម​សេចក្តី​ពិត​រមែង​មាន​ការ​សម្គាល់​ខុស​ដោយ​ទិដ្ឋិ ដូច​បុគ្គល​សម្គាល់​រូបក្នុង​កញ្ចក់​ដូច្នោះ​ក៏​ពាក្យថា​ កាល​សម្គាល់​នេះ​ជា​ពាក្យ​ល្អិត ជា​គ្រឿង​ចង​របស់​មារ ធូរ​ប៉ុន្តែ​ស្រាយ​បាន​ដោយ​លំបាក ព្រោះ​ជា​គ្រឿង​ដែល​ចង​បុថុជ្ជន​ទុក បុថុជ្ជន សូម្បី​ព្យាយាម​រើ​បម្រះដោយ​វិធី​ផ្សេងៗ ច្រើន​យ៉ាង​ក៏​មិន​កន្លង​ផុត​កាយ​របស់​ខ្លួន​ទៅ​បាន រមែង​ត្រូវ​កាយ​របស់​ខ្លួន​នោះ​ចង​រឹត​ទុក​យ៉ាង​ណែន ដូច​សុខន​ដែល​ត្រូវ​ចង​ទុក​ជាប់​នឹង​បង្គោល​ដែល​គេ​បោះ​ទុក​យ៉ាង​ល្អ បុគ្គល​ដ៏​សេស​រមែង ស្រវឹង​វិលវល់​នៅ​ក្នុង​កាយ​របស់​ខ្លួន រមែង​ក្តៅ​ក្រហាយ​ជានិច្ច ដោយ​ជាតិ ជរា និងទុក្ខ មាន​រោគ​ជា​ដើម ដូច​ត្រី​ជាប់​សន្ទូច​ដូច្នោះ ទើប​យើង​សូម​ពោល​នឹង​អ្នក​ដ៏​ចម្រើន​ទំាង​ឡាយ​ថា អ្នក​ទាំង​ឡាយ​ពិចារណាកាយ​របស់​ខ្លួន ដែល​ល្អ​ស្អាត ឲ្យ​ឃើញ​ថា មិន​គួរ​ពេញចិត្ត មិនស្អាត មាន​ការ​បែក​ធ្លាយ​ទៅ (ជាធម្មតា) និង​មិន​មែន​ជា​អត្តា ព្រោះ​កាយ​របស់​ខ្លួន​នោះ​មាន​សភាព​យ៉ាង​នេះ បណ្ឌិត​ពិចារណា​ឃើញ​កាយ​នេះ យ៉ាង​នេះ​ហើយ​លះ​បង់​សេចក្តី​សម្គាល់​ខុស​ទាំង​អស់ ចេញ​បាន​រមែង រលាស់​ផុត​ចាក​ទុក្ខ​ទាំង​ពួង ដូច្នេះ។ អានសៀវភៅ ដកស្រង់ចេញពី អដ្ឋកថា មូលបរិយាយសូត្រ ទំព័រ១១៣ ដោយ៥០០០ឆ្នាំ
images/articles/427/Buddhism-suffering-garden.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,៤៤០ ដង)
អក្កោច្ឆិ មំ, អវធិ មំ, អជិនិ មំ, អហាសិ មេ, យេ ច តំ ឧបនយ្ហន្តិ, វេរំ តេសំ ន សម្មតិ ។ អក្កោច្ឆិ មំ, អវធិ មំ, អជិនិ មំ, អហាសិ មេ, យេ ច តំ នូមនយ្ហន្តិ, វេរំ តេសូបសម្មតិ ។ ជន​ទាំង​ឡាយ​ណា ចង់​សេចក្តី​ក្រោធ​ខឹង​នោះ​ទុក​យ៉ាង​នេះ​ថា អ្នក​នោះ​បាន​ជេរ​អញ អ្នក​នោះ​បាន​វាយអញ អ្នក​នោះ​បាន​ឈ្នះ​អញ អ្នក​នោះ​បាន​លួច​របស់​អញ ពៀរ​វេរា របស់​ជន​ទាំង​ឡាយ​នោះ នឹង​មិន​ស្ងប់​រម្ងាប់​ឡើយ ។ ឯ​ជន​ទាំង​ឡាយ​ណា មិន​ចូល ទៅ​ចង​សេចក្តី​ក្រោធ​ខឹង​នោះ​ទុក​យ៉ាង​នេះ​ថា​ អ្នក​នោះ​បាន​ជេរ​អញ អ្នក​នោះ​បាន វាយ​អញ អ្នក​នោះ​បាន​ឈ្នះ​អញ អ្នក​នោះ​បាន​លួច​របស់​អញ ពៀរ​វេរា​របស់​ជន​ទាំង​ឡាយ​នោះ​នឹង​ស្ងប់​រម្ងាប់​បាន​ ។ ~គម្ពីរធម្មបទ~ ដោយ៥០០០ឆ្នាំ
images/articles/423/Untitled-1.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៤៨,២៧៧ ដង)
កណ្តកោ បន្លា មាន ១០ យ៉ាង គឺ ១. បវិវេការាមស្ស សង្គណិការាមតា កណ្តកោ សភាពជាអ្នក​ត្រេក​អរ​ក្នុង​ពួកគណៈ ជាបន្លា​របស់បុគ្គលដែលមាន​សេចក្តី​ស្ងប់​ស្ងាត់​ជា​ទីត្រេកអរ ២. អសុភនិមិត្តានុយោគំ អនុយុត្តស្ស សុភនិមិត្តានុយោគោ ​កណ្តកោ​ ការប្រកបរឿយៗ នូវ​សុភនិមិត្ត ជាបន្លារបស់​បុគ្គល​ដែល​ប្រកប​រឿយៗ​ នូវ​អសុភនិមិត្ត ៣. ឥន្ទ្រិយេសុ គុត្តទ្វារស្ស វិសូកទស្សនំ កណ្តកោ ការ​មើល​នូវ​សត្រូវ​ គឺ​ល្បែង​ផ្សេងៗ ជាបន្លា​របស់បុគ្គល មានទ្វារគ្រប់គ្រងហើយ ក្នុង​ឥន្ទ្រិយទាំងឡាយ ៤. ព្រហ្មចរិយស្ស មាតុគ្គាមុបចារោ កណ្តកោ ការត្រាច់ទៅជិត​មាតុគ្រាម ជា​បន្លារបស់ព្រហ្មចរិយៈ ៥. បឋមស្ស ឈានស្ស សទ្ទោ កណ្តកោ សំឡេង ជាបន្លារបស់​បឋមជ្ឈាន ៦. ទុតិយស្ស ឈានស្ស វិតក្កវិចារា កណ្តកា វិតក្ក និងវិចារ ជា​បន្លា​របស់​ទុតិយជ្ឈាន ៧. តតិយស្ស ឈានស្ស បីតិ កណ្តកោ បីតិ ជាបន្លារបស់​តតិយជ្ឈាន ៨. ចតុត្ថស្ស ឈានស្ស អស្សាសប្បស្សាសា កណ្តកា អស្សាសប្បស្សាសៈ​ ( ខ្យល់ដកដង្ហើម​ចេញ និងខ្យល់ដកដង្ហើមចូល ) ជាបន្លារបស់ចតុត្ថជ្ឈាន ៩. សញ្ញាវេទយិតនិរោធសមាបត្តិយា សញ្ញា ច វេទនា ច កណ្តកា​ សញ្ញា និងវេទនា ជាបន្លា​របស់សញ្ញាវេទយិតនិរោធសមាបត្តិ ១០. រាគោ កណ្តកោ ទោសោ កណ្តកោ មោហោ កណ្តកោ រាគៈ​ ជា​បន្លា ទោសៈ ជាបន្លា មោហៈ ជាបន្លា ( ស្រង់ចាកអង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៤-២៩៥ ) ដោយ៥០០០ឆ្នាំ
images/articles/418/Untitled-1.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៤៩,៩៣៥ ដង)
សុករានិ អសាធូនិ អត្តនោ អហិតានិ ច យំវេ ហិតញ្ច សាធុញ្ចា តំ វេ បរម​ទុក្ករំ។ អសាធុកម្ម គឺ​អំពើ​របស់​អសប្បុរស​ទាំង​ឡាយជា​អំពើ​ឥត​ផល​ប្រយោជន៍​ដល់​ខ្លួន គេ​ងាយ​ធ្វើ​ទេ, ឯ​អំពើ​ណា​ជា​សាធុកម្ម​របស់​សប្បុរស​ដែល​ជា​អំពើ​ផ្ដល់​ផល​ប្រយោជន៍ (ដល់​ខ្លួន) អំពើ​នោះ​ឯង​គេ​ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ធ្វើ​កើត​ទេ។ ពាក្យ​កាព្យ​ងាយ​ចាំ (ពាក្យ​៩) កម្ម​អាក្រក់ តែង​ទាញ​ឆក់ ចិត្ត​ជន​ផង, ឲ្យ​កន្លង ផុត​ប្រយោជន៍ របស់​ខ្លួន, គេ​ពុំ​ខ្លាច គេ​អាច​ហ៊ាន ធ្វើ​ផ្ទួន​ៗ, ទោះ​បី​ខ្លួន បាន​វិនាស ក៏​ពុំ​រាង។ រី​កម្ម​ណា ជា​សាធុ ល្អ​ប្រពៃ, មាន​កម្រៃ អាច​នាំ​ខ្លួន ឲ្យ​ចៀសវាង, ផុត​ចាក​ទោស ឥត​រឱស ក៏​អ្នក​នាង, ខ្លះ​ច្រើន​ឃ្វាង កម្រ​បាន ធ្វើ​កម្ម​នោះ​៕៚ ព្រះ​បរម​ពុទ្ធោវាទ​មួយ​យ៉ាង​ថា សុករំ សាធុនា សាធុ សាធុ បាបេន ទុក្ករំ បាបំ បាបេន សុករំ បាប​មរិយេហិ ទុក្ករំ។ សាធុកម្ម គឺ​ជា​អំពើ​កុសល ជន​ជា​សប្បុរស​ងាយ​ធ្វើ​កើត​សាធុកម្ម ជន​ចិត្ត​បាប​ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ធ្វើ​កើត​ទេ អំពើ​បាប ជន​ចិត្ត​បាប​ងាយ​ធ្វើ​កើត អំពើ​បាប អរិយជន គឺ​ជន​អ្នក​ប្រសើរ​ដោយ​សីលធម៌ ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ហ៊ាន​ប្រថុយ​ធ្វើ​ឡើយ។ ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ (ពាក្យ​៩) សាធុ​ជន ស្រឡាញ់​បុណ្យ ងាយ​ធ្វើ​បុណ្យ, ឯ​​ទុជ៌ន ចិត្ត​ទំរន់ ធ្វើ​ពុំ​កើត, បើ​បាប​វិញ គេ​ងាយ​ធ្វើ ពុំ​ញញើត, អ្នក​ប្រាជ្ញ​ឆើត ធ្វើ​ពុំ​កើត ព្រោះ​ខ្ពើម​បាប​៕៚ វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​ពុធ ទី​២៤ កក្កដា ២៥១២ (១៩៦៨) សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ ប.អ.ស. – អ.ម.រ. ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច ព្រះមហាសុមេធាធិបតី ជួន ណាត ដោយ៥០០០ឆ្នាំ
images/articles/412/2020-07-22_08_26_11-buddhist_couples_-_Google_Search.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៩១២ ដង)
ជួយ​ខ្លួន​ឯង​ដោយ​ខ្លួន​ឯង ​នៅ​ក្នុង​ជីវិត​មនុស្ស​យើង​នេះ នរណា​ជា​សត្រូវ​ក៏​ដោយ ក៏​មិន​កាច​អាក្រក់​ឲ្យ​ដូច​ជា​ខ្លួន​ឯង​ធ្វើ​ជា សត្រូវ​នឹង​ខ្លួន​ឯង​ទេ។ អ្នក​ដទៃ​ជា​សត្រូវ​អាច​មាន​ផ្លូវ​នឹង​គេច​ចៀស​បាន ខ្លួន​ឯង​ត្រូវ​រត់​គេច​យ៉ាង ណា មាន​ញាតិ​មិត្ត​ជួយ​ការពារ​ផង ពឹង​ពាក់​អាជ្ញាធរ​ផង ក៏​ល្មម​ផុត​ភ័យ​ទៅ​បាន ទោះ​បី​ថា​សត្រូវ នោះ​មក​បៀត​បៀន​ប្រទូស​រ៉ាយ​បាន​យ៉ាង​ណា​អស់​ខ្លាំង​ត្រឹម​ស្លាប់​ប៉ុណ្ណោះ បើ​យើង​ជា​មនុស្ស ប្រព្រឹត្ត​ល្អ ស្លាប់​ហើយ​មិន​បាន​ទៅ​អបាយ​ភូមិ​ឡើយ។ ប៉ុន្តែ បើ​យើង​ជា​សត្រូវ​នឹង​ខ្លួន​ឯង ដោយ​ការ​ប្រព្រឹត្ត​លះ​បង់​អំពើ​ល្អ​ចោល​ដោយ​ខ្លួន​ឯង​ហើយ គឺ​មិន​មាន​នរណា​អាច​ជួយ​បាន​ឡើយ។ មាន​ទំនង​ដូចគ្នា​ដែរ​ក្នុង​ការ​ដែល​មាន​អ្នក​ដទៃ​ទំនុក​បម្រុង ជួយ​ធ្វើ​អ្វី​ៗ​ឲ្យ​យើង គឺ​មិន​ដូចជា​យើង ធ្វើ​ដោយ​ខ្លួន​ឯង​ទេ ។ ឪពុក​ម្តាយ ញាតិមិត្ត​បងប្អូន លោក​គ្រូអាចារ្យ​បាន​ត្រឹម​តែ​ទូន្មាន ប្រៀន ប្រដៅ​អប់រំ ណែ​នាំ​ប៉ុណ្ណោះ ចំណែក​ការ​ចុះ​ដៃ​ធ្វើ ជា​រឿង​របស់​យើង។ គុណធម៌ សេចក្តី​ល្អ​ក្នុង​ខ្លួន មនុស្ស​យើង​ត្រូវ​សាង​ដោយ​ខ្លួន​ឯង ក្នុង​លោក​នេះ មិន​មាន​ព្រះណា អាច​សាង​ឲ្យ​បាន​ឡើយ ។ អត់​ធន់​សិក្សា​នូវ​ការ​ពិត មនុស្ស​យើង​ដែល​រស់​នៅ​រួម​គ្នា​ក្នុង​សង្គម ត្រូវ​អប់​រំ​ចម្រើន​ខន្តី ព្រោះ​មនុស្ស​មាន​ចិត្ត​មិន​ស្មើ​គ្នា ឧបនិស្ស័យ​មិន​ដូច​គ្នា។ មនុស្ស​ពួក​ខ្លះ​ក្រាស់​ដោយ​កិលេស ពួក​ខ្លះ​កិលេស​ស្រាល​ស្តើង ពួក​ខ្លះ​សុភាព​រាបសា ឯ​ពួក​ខ្លះ​ទៀត​កោង​កាច​ខ្លាំងក្លា​ព្រហើន​ព្រៃផ្សៃ….។ សភាព​របស់​មនុស្ស​ក្នុង​សង្គម មាន​ការ​ពិត​ជាក់​ស្តែង​យ៉ាង​ណា​ៗ រមែង​ប្រាកដ​គួរ​ដល់​ការ សិក្សា ត្រូវ​ចាំ​ថា «យើង​កើត​មក​បាន​ជួប​នឹង​ព្រះពុទ្ធសាសនា មាន​ប្រយោជន៍​ក្នុង​ការ​សិក្សា នូវ​ការ​ពិត ដែល​ការ​ពិត​នោះ​មាន​ក្នុង​ជីវិត​ខ្លួន​ឯង ជីវិត​អ្នក​ដទៃ និង​ក្នុង​ធម្មជាតិទាំង​ពួង»។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សំដែង​ថា «អំណត់​គឺ​សេចក្តី​អត់​ធន់ ជា​តបធម៌ (តបៈ = ដុតនូវ អកុសលធម៌) ដ៏ឧត្តម» ដូច្នេះ​ពុទ្ធបរិស័ទ​ត្រូវ​ចេះ​អត់​ធន់ ដើម្បី​សេចក្តី​សុខ​ត្រជាក់​ក្នុង​ចិត្ត របស់​ខ្លួន​ឯង​ផង ដើម្បី​មិន​ក្តៅ​ក្រហាយ​ដល់​អ្នក​ដទៃ​ផង ជា​ពិសេស​ដើម្បី​មិន​ឈ្លោះ​គ្នា។ សូម​អនុមោទនា! មនុស្ស​ប្រសើរ​ជាង​សត្វ​ព្រោះ​គុណ​ធម៌ គ្រប់​សត្វ​មាន​ជីវិត សុទ្ធ​តែ​មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ជាធំ។ មនុស្សមាន​វិធី​អប់​រំ​ចិត្ត តែ​សត្វ តិរច្ឆាន​មិន​មាន​ឡើយ ដូច្នេះ​ជីវិត​មនុស្ស និង​ជីវិត​សត្វ​តិរច្ឆាន​ទើប​ផ្សេង​គ្នា ពោល​គឺ​មនុស្ស បាន​ប្រសើរ​ត្រង់​មាន​ការ​ចម្រើន​ផ្លូវ​ចិត្ត ចម្រើន​គុណធម៌ អប់រំ​រឿយ​ៗ ។ តម្លៃ​មនុស្ស សាច់​សត្វតិរច្ឆាន​មាន​តម្លៃ ប៉ុន្តែ​សាច់​មនុស្ស​គ្មាន​អ្នក​ណា​គេ​ទិញ​ទេ មនុស្ស​មាន​តម្លៃ​នៅ​ត្រង់ ការ​ប្រព្រឹត្ត​ល្អ​ទេតើ។ សទ្ធា​និង​បញ្ញា​ជា​គូ​គុណ​ធម៌ ជំនឿ​ជា​មួយ​នឹង​ការ​ឆ្លាត​វៃ គឺ​ត្រូវ​តែ​ស្មើ​គ្នា។ មនុស្ស​ដែល​មាន​ការ​ជឿ​ច្រើន តែ​បញ្ញា​តិច ទន់ ខ្សោយ​ក្នុង​ការ​សិក្សា រមែង​ចេះ​តែ​ជឿ សូម្បី​ក្នុង​រឿង​ដែល​មិន​គួរ​ជឿ ឬ​ចេះ​តែ​ជឿ​ដោយ​ប្រាស ចាក​ហេតុ​ផល ។ ចំណែក​មនុស្ស​ដែល​ឆ្លាត​ពេក​ទៅ ប៉ុន្តែ​ខ្សោយ​សទ្ធា រមែង​មិន​ជឿ​សូម្បី​តែ​ព្រះពុទ្ធសាសនា ជា​មនុស្ស​តម្កើង​ខ្លួន រួច​ហើយ​ក៏​ធ្លាក់​ចុះ​ក្នុង​ផ្លូវ​នៃ​ការ​យល់​ខុស។ ព្រោះ​ហេតុ​ដូច្នេះ អ្នក​ដែល​មាន​បញ្ញា​តិច ត្រូវ​ព្យាយាម​សិក្សា ពិចារណា​ការ​ពិត ស្រាវ​ជ្រាវ​រក ហេតុ​រក​ផល ឧស្សាហ៍​ស្តាប់​ធម៌ ឆ្ងល់​ហើយ​សាក​សួរ។ ឯ​អ្នក​ដែល​មាន​សទ្ធា​ទន់​ខ្សោយ ដឹង​ខ្លួន​ថា​មិន​ជឿ​ក្នុង​ព្រះពុទ្ធសាសនា ជឿ​តែ​វិទ្យាសាស្ត្រ​នោះ ត្រូវ​ពិចារណា​កិលេស​ក្នុង​ខ្លួន ដូច​ជា​លោភៈ ទោសៈ មោហៈ ទិដ្ឋិ មានះ កំណាញ់ និង​ច្រណែន ជា​ដើម។ គប្បី​ជ្រាប​ថា កិលេស​ទាំង​នេះ​នៅ​មាន​ព្រោះនៅ​ល្ងង់ គឺ​គប្បី​ពិចារណា​គុណ​ព្រះសម្មាសម្ពុទ្ធ​ឲ្យ​បាន​រឿយៗ៕ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.72
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿