30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៧៨,០៧៥
សរុប ៣៨៥,៤៦៤,៧៦៨
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៨៩៩ ដង)

បុគ្គល​ដែល​ជា​មិត្ត​ល្អ​តែ​សម្តី​



 
បុគ្គល​ដែល​ជា​មិត្ត​ល្អ​តែ​សម្តី​ មាន​លក្ខណៈ​ ៤​ យ៉ាង​គឺ៖

១. អតីតេន​ បដិ​សន្ថរ​តិ មិត្ត​ទទួល​រាក់​ទាក់​ដោយ​របស់​ដែល​អស់​ទៅ​ហើយ​ មនុស្ស​ប្រភេទ​ល្អ​តែ​មាត់​ តែ​ចិត្ត​មិន​ប្រាកដ​ ឃ្លេង​ឃ្លោង​ពុត​ត្បុត​ និយាយ​បោក​បញ្ឆោត​ មនុស្ស​ពួក​នេះ​ចេះ​សង្រ្គោះ​យើង​ចំពោះ​តែ​របស់​ដែល​អស់​ទៅ​ហើយ​តែ​ប៉ុណ្ណោះ​យ៉ាង​នេះ​ថា " ទាល់​តែ​ថ្ងៃ​ហ្នឹង​ទើប​សម្លាញ់​ឯង​មក​ ម្សិល​ម្ង៉ៃ​ម៉េច​ក៏​មិន​មក​ ខ្ញុំ​ខំ​តែ​រៀប​ចំ​ទុក​ដាក់​ស្រូវ​អង្ករ​ ផ្លែ​ដូង​ផ្លែ​ខ្នុរ​ រើស​សុទ្ធ​តែ​សម្រាំង​ៗ​ល្អ​ៗ​ ទុក​ឲ្យ​សម្លាញ់​ឯង​ហ្នឹង​ណា៎​ ហើយ​ម៉េច​ក៏​មិន​ឆាប់​មក​ ចំ​ជា​ស៊យ​មែន​សម្លាញ់​ឯងនេះ​ ព្រោះ​ចៃ​ដន្យ​អី​ ទើប​តែ​ម្សិល​មិញ​ហ្នឹង​ គេ​ចេះ​តែ​មក​អង្វរ​សួរ​រក​ទិញ​ពេក​ គ្នា​ក៏​លក់​អស់​ទៅ​​ " ។

២. អនាគតេន បដិ​សន្ថរតិ​ មិត្ត​ទទួល​រាក់​ទាក់​ដោយ​របស់​ដែល​មិន​ទាន់​មាន​មក​ មនុស្ស​របៀប​នេះ​ តែ​ងតែ​សន្យា​ថា​នឹង​ឲ្យ​ ប៉ុន្តែ​គេ​ចេះ​មាន​ល្បិច​លេប​ពាក្យ​សម្តី​ គេ​មិន​បាន​ឲ្យ​តម្លៃ​ជីវិត​របស់​គេ​នៅ​ការ​ងារ​រក្សា​ពាក្យ​សម្តី​ឡើយ​ មិន​មែន​បាន​សេច​ក្តី​ថា​ គេ​មិន​ស្រឡាញ់​ខ្លួន​របស់​គេ​នោះ​ទេ​ ប៉ុន្តែ​នេះ​គឺ​ម​ក​អំពី​ខ្វះ​ការ​ចេះ​ដឹង​របស់​គេ​ហ្នឹង​ឯង​ មនុស្ស​នេះ​យក​ជា​ការ​ពុំ​បាន​ឡើយ​ ខ្មោច​កណ្តុរ​ប្រ​សើរ​ជាង​មនុស្ស​និយាយ​កុហក​បោក​ប្រាស់​ បើ​យើង​យក​វា​ទៅ​កប់​ក្នុង​ចំការ​ ។

៣. និរត្ថកេន​ សង្គណ្ហា​តិ​ សង្គ្រោះ​ដោយ​អំពើ​មិន​ជា​ប្រយោជន៍​ មនុស្ស​ល្អ​តែ​សម្តី​ និយាយ​អ្វី​ៗ​​យក​គាប់​គួរ​ ប៉ុន្តែ​ខ្លឹម​សារ​ចាញ់​ក្អាត់​យំ​តាម​វាល​ស្រែ​សន្ទូង​ ស្រូវ​បែក​គុម្ព​ វា​ឮ​រងំ​ពីរោះ​ជាង​ ព្រោះ​ថា​មនុស្ស​របៀប​នេះ​ បើ​គេ​នៅ​លើ​ផ្ទះ​ រួច​ហើយ​យើង​ក៏​ទៅ​ដល់​ គេ​ហៅ​យើង​ដោយ​ពាក្យ​រាក់​ទាក់​ដូច្នេះ​ថា​ " យី​អើ​!​ សម្លាញ់​ទេ​តើ​ ចូរ​ឡើង​មក​សម្លាញ់​ ចូរ​អង្គុយ​ទី​នេះ​ចុះ​ ម៉េច​ទៅ​សម្លាញ់​ភ្ជួរ​បាន​ប៉ុន្មាន​ស្រែ​ហើយ​ ? គ្នា​ឥឡូវ​ធូរ​កម្លាំង​ច្រើន​ណាស់​ ដោយ​សារ​បាន​អាត្រាក់​ទ័រ​មួយ​ហ្នឹង​មក​ សម្លាញ់​អើយ​ សម្លាញ់​ឯង​ហ្នឹង​ បើ​បាន​តែ​មួយ​គ្រឿង​សម្រាប់​ភ្ជួរ​ចំណាប់​តែ​ម្តង​ នែ​សម្លាញ់​! បើ​គ្នា​មាន​ពីរ​គ្រឿង​ គ្នា​ឲ្យ​ទៅ​សម្លាញ់​ឯង​មួយ​គ្រឿង​ មែន​ណា៎ ឲ្យ​វា​ណា​ណី​ម្តង​ " ។

ទី​បំផុត​យើង​អត់​ដដែល​ យើង​កាន់​តែ​ដឹង​ថា​ អ្នក​ដែល​អាច​ជួយ​យើង​បាន​ពិត​ប្រាកដ​ គឺ​ខ្លួន​យើង​ហ្នឹង​ហើយ​ ដូច្នេះ​មាន​តែ​យើង​កុំ​ខ្ជិល​ ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​គាំ​ទ្រ​នូវ​ការ​ងារ​របស់​ខ្លួន​ មាន​តែ​ការ​ងារ​របស់​យើង​ទេ​ដែល​សង្គ្រោះ​យើង​បាន​ពិត​ប្រាកដ​ ត្រូ​វ​ចេះ​មាន​អំណត់​កុំ​មើ​ល​ងាយ​ការ​ងារ​របស់ខ្លួន​​ឯង​ថា​អន់​ ហើយ​ទៅ​សរសើរ​តែ​ការងារ​របស់​អ្នកដទៃ​នោះ​ តាម​ពិត​ជីវិត​យើង​រស់​សព្វ​ថ្ងៃ​ ដោយ​សារ​តែ​ការងារ​របស់​យើង​ប៉ុណ្ណោះ​ សេចក្តី​នេះ​មិន​ខុស​អំពី​ម៉ែ​យើង​ចិញ្ចឹម​យើង​ ចំណែក​ម៉ែ​អ្នក​ដទៃ​ចិញ្ចឹម​អ្នក​ដទៃ​ ទោះ​ជា​ម៉ែ​អ្នក​ដទៃ​នោះ​មានសម្បត្តិ​ទ្រព្យ​ច្រើន​រាប់​កោដិ​យ៉ាង​ណា​ក៏​ដោយ​ តែ​យើង​​មិន​ត្រូវ​តិះ​ដៀល​ ម៉ែ​យើង​ដែល​ក្រី​ក្រ​នោះ​ទេ​ ព្រោះ​ថា​យើង​បាន​រស់​ដោយ​សារ​ម៉ែ​កំសត់​របស់​យើង​ជា​អ្នក​ចិញ្ចឹម​ ។

៤. បច្ចុប្ប​ន្នេ​សុ កិច្ចេ​សុ​ ព្យ​សនំ ទស្សេ​តិ​ កាល​កិច្ច​ទាំង​ឡាយ​ កើតឡើង​ភ្លាម​ៗ​ ក៏​សម្តែង​អាង​របស់​ខូច​ខាត ។

មនុស្ស​នេះ​យើង​ពឹង​ពាក់​អ្វី​យក​ជា​ការ​ពុំ​បាន​ឡើយ​ ប៉ុន្តែ​គេ​បាន​សម្តី​ណាស់​ ដោយ​សារ​យើង​ធ្លាប់​ជួយ​គេ​ច្រើន​ គេ​និយាយ​សូម​ទោស​យើង​ គេ​ថា​ " សូម​ទោស​ចុះ​សម្លាញ់​អើយ​ រទេះ​គោ​នេះ​វា​បរ​លែង​កើត​ទៅ​ហើយ​ ស្តាយ​មែន​ទែន​ បើ​នៅ​ប្រើ​កើត​នោះ​ គ្នា​មាន​ទៅ​កំណាញ់​អី​ គ្នា​គិត​ថា​ធ្វើ​វា​ដែរ​ណ៎ា​ ប៉ុន្តែ​មួយ​ថ្ងៃ​ជា​មួយ​ថ្ងៃ​វា​ចេះ​តែ​រវល់​ " នេះ​បើ​យើង​មាន​ការ​ប្រញាប់​ចង់​ខ្ចី​រទេះ​របស់​មិត្ត​ប្លម​នោះ​ ។

អំពី​មិត្ត​ល្អ​តែ​សម្តី​នេះ វា​មាន​លក្ខណៈ​យ៉ាង​ណា​មួយ​ក្នុង​លក្ខណៈ​ ៤​យ៉ាង​ ដូច​រៀប​រាប់​ហើយ​ ពោល​គឺ​ចិត្ត​មិន​ស្មោះ​មិន​ត្រង់​ តាម​ពាក្យ​សម្តី​ តាម​ពិត​មាន​មនុស្ស​ច្រើន​ណាស់​ ដែល​មាន​ចិត្ត​ស្រកេក​ស្រកាក​ទៅ​ដោយ​ល្បិច​ មាន​បំណង​បំភ្លេច​គុណ​គឺ​សេចក្តី​ល្អ​របស់​អ្នក​ដទៃ​ ប៉ុន្តែ​គេ​មាន​ពាក្យ​សម្តី​ជា​រនាំង​បិទ​បាំង​ខ្លួន​របស់​គេ​ ដោយ​គេ​ចូល​ចិត្ត​និយាយ​លើក​ជើង​លើក​ដៃ​ សរសើរ​បញ្ជោរ​ចំពោះ​មិត្ត​ភ័ក្តិ​ យើង​ត្រូវ​តែ​ប្រ​យ័ត្ន​ឲ្យ​ណាស់​ចំពោះ​មនុស្ស​ដែល​មិន​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​យើង​ គេ​អាច​បោក​យើង​ប្រើ​ឲ្យ​ធ្វើ​ការ​ងារ​ប្រកប​ដោយទោស​បាន​ បើ​យើង​មិន​បាន​ពិនិត្យ​ឲ្យ​ដិតដល់​ យើង​អាច​រង​គ្រោះ​បាន​គ្រប់​ពេល​វេលា​ បើ​យើង​មិន​បាន​ប្រយ័ត្ន​ ជួន​កាល​ពាក្យ​សម្តី​ដែល​យើង​និយាយ​ វា​អាច​ជា​ចំណុច​ខ្សោយ​របស់​យើង​ ត្រូវ​ប្រយ័ត្ន​កុំ​អាង​ទុក​ចិត្ត​អ្នក​នេះ​អ្នក​នោះ​ ហើយ​ចេះ​តែ​និយាយ​មិន​គិត​ ម៉្យាង​ទៀត​បើ​មាន​គេ​បបួល​យើង​ឲ្យ​ធ្វើ​ការ​ងារ​អ្វី​ៗ​ បើ​មាន​មន្ទិល​សង្ស័យ​ក្នុង​ការ​ងារ​នោះ​ ត្រូវ​រក​អ្នក​ដទៃ​ទៀត​ដែល​យើង​ទុក​ចិត្ត​ជាង​គេ​ ពិគ្រោះ​ពិភាគ្សា​ឲ្យ​បាន​ច្រើន​នាក់​ ជា​ពិសេស​គឺ​មា​តា​បិតា​របស់​យើង​ កុំ​ធ្វើ​អ្វី​ស្រច​តែ​ចិត្ត​ឲ្យ​សោះ​ ព្រោះ​មនុស្ស​ចាស់​ៗ​គាត់​មាន​ការ​ពិសោធន៍​ច្រើន​ជាង​យើង​ដែល​នៅ​វ័យ​ក្មេង​ យើង​ត្រូវ​បន្ទាប​ខ្លួន​ទទួល​យក​ពាក្យ​ប្រៀន​ប្រដៅ​អំពី​មនុស្ស​ចាស់​ កុំ​អាង​ខ្លួន​ឯង​បាន​រៀន​សាលា​ច្រើន​ជាង​គាត់​ ហើយ​មើល​ងាយ​ចំណេះ​ដឹង​របស់​គាត់​ មាន​ពេល​ច្របាច់​ដៃ​ច្របាច់​យើង​ជូន​គាត់​ជា​ដើម​នោះ ព្រោះ​គាត់​ស្រឡាញ់​យើង​ដោយ​ស្មោះ​ ហ៊ាន​ប្តូរ​ជីវិត​ចំពោះ​យើង​ទៀត​ផង​ ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ "មនុស្ស​និង​ការ​ងារ​ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត​ សាវង្ស ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៣,៤៣៥ ដង)
គោលការណ៍​វាយតម្លៃ​ការ​អភិវឌ្ឍ ៤ផ្នែក
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩០៤ ដង)
កូនត្រូវ​ជា​មនុស្ស​ស្មោះ​ត្រង់​
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ២២,៥៩៤ ដង)
អធិប្បាយអានិសង្សមេត្តា១១យ៉ាង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,២៨៣ ដង)
ឲ្យ​មិត្ត​ស្ដាប់​នូវពាក្យ​មាន​ប្រយោជន៍
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤១,៨៣៨ ដង)
ត្រូវចេះរក្សាសេចក្ដីសុខរបស់អ្នកដទៃ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.73
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿