30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៥,៦៥៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៤៣,៥៨៧
សរុប ៣៨៥,៥៣០,២៨០
អានអត្ថបទ
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១២,១៣១ ដង)

ទុក្ខ​ព្រោះ​ចង់​ឲ្យ​ដូច​គេ (បទ​ពិចារណា​)



 
បើ​ក្នុង​លោក​នេះ​ គ្រប់​គ្នា​បាន​អ្វី​ៗ​តាម​ដែល​ចង់​ តាម​ដែល​សង្ឃឹម​នោះ​ មុខ​តែ​មិន​មាន​អ្នក​ណា​ក្រឡើយ​ ហើយ​ក៏​មិន​មាន​អ្នក​ណា​ខក​ចិត្ត​ខុស​សង្ឃឹម​ដែរ​ ព្រោះ​អ្នក​ណា​ៗ​ក៏​ចង់​មាន​បាន​ ចង់​សុខ​ និង​ចង់​សម​តាម​បំណង​ដែល​សង្ឃឹម​ទៅ​គ្រប់​យ៉ាង​ ។

ប៉ុន្តែ​ ព្រោះ​អ្វី​ៗ​គ្រប់​យ៉ាង​ មិន​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​នោះ​ ទើប​បាន​ជា​មាន​មនុស្ស​ក្រ​ ត្រូវ​មាន​ទុក្ខ​ និង​ត្រូវ​ខក​ចិត្ត​ ។

ចំណង់​ មិន​មែ​ន​ល្អ​ ឬ​អាក្រក់​ដោយ​ខ្លួន​ឯង​ទេ​ បើ​មនុស្ស​យើង​ចង់​ហើយ​តាំង​ចិត្ត​ប្រឹង​ប្រែង​ព្យា​យាម​ធ្វើ​ ឬ​សាង​ ដើម្បី​ឲ្យបាន​នូវ​របស់​ដែល​ចង់​នោះ ដោយ​វិធី​សុចរិត​ត្រឹម​ត្រូវ​ ចំណង់​នោះ គឺ​ជា​ចំណង់​ល្អ​ គួរ​ជ្រោម​ជ្រែង​ឲ្យ​មាន​ច្រើន​ៗ​ ព្រោះ​ជា​កុសល​ឆន្ទៈ ។

តែ​បើ​ចង់​ហើយ​ មិន​ធ្វើ​មិន​សាង​ដោយ​សុច​រិត​ បែរ​ជា​រក​វិធី​ដើម្បី​​ឲ្យ​បាន​ដោយ​ផ្លូវ​ទុច្ចរិត​វិញ ដូច​ជា​ ឆបោក​គេ​ បៀត​បៀន​គេ​ ។ល។ និង​ ។ល។ ចំណង់​នេះ​ ហៅថា​ តណ្ហា​ឆន្ទៈ ជា​ចំណង់​មិន​ល្អ​ ព្រោះ​ពេញ​ចិត្ត​នឹង​ធ្វើ​អាក្រក់​ ត្រូវ​លះបង់​នូវ​ចំណង់​បែប​នេះ​ ។

សូម្បីថា​ ចំណង់​ក្នុង​ផ្លូវ​ដែល​ល្អ​ ត្រឹមត្រូវ​ទៅ​តាម​គន្លង​ធម៌​ យើង​មាន​សិទ្ធិ​នឹង​សាង​ នឹង​ធ្វើ​យក​នូវ​អ្វី​ដែល​យើង​ចង់​បាន​មាន​ពិត​ប្រាកដ​ហើយ​ ប៉ុន្តែ​ក៏​ត្រូវ​ឲ្យ​សម​ល្មម​ផង​ដែរ​ គឺ​

- សម​ល្មម​នឹង​ឋានៈរបស់ខ្លួន​
- សម​ល្មម​នឹង​ចំណេះ​ចេះ​ដឹង​
- សមល្មម​នឹង​សមត្ថភាព​ដែល​យើង​មាន​
- និង​ សម​ល្មម​ជា​មួយ​ការ​ងារ​ ។

បើ​ថា​យើង​នៅ​ក្រ​ មាន​ប្រាក់​ខែ​ត្រឹម​ ១០ ឬ​ ២០ ម៉ឺនរៀល​ ផ្ទះ​ក៏​ត្រូវ​ជួល​ បាយ​ក៏​ត្រូវ​ទិញ​ មាន​កូន​ត្រូវ​ឲ្យ​រៀន​ទៀត​ ដូច្នេះ​យើង​ត្រូវ​មើល​ឋានៈ​របស់​ខ្លួន​ ប្រាក់​ចំណូល​ប៉ុណ្ណឹង​ តើ​ត្រូវ​ចាយ​ប៉ុនណា​ទើប​ល្មម​ អ្វី​ដែល​ត្រូវ​ទិញ​ អ្វី​ដែល​មិន​ត្រូវ​ទិញ​ ។ អ្នក​ដទៃ​គេ​ប្រើ​ខោ​អាវ​ល្អ​ៗ​ ថ្លៃ​ៗ​ បិរ​ភោគ​អា​ហា​រ​តាម​ហាង​... យើង​កុំ​រត់​តាម​គេ​ យើង​ចេះ​ប្រយ័ត្ន​ប្រយែង​ រឹត​ត្បិត​ប្រាក់​ចាយ​ យក​គតិ​តាម​សត្វ​បក្សី​ " ខ្លួន​តូច​ធ្វើ​សំបុកតូច " ។

បើ​យើង​មាន​កា​រ​ចេះ​ដឹង​ មាន​សមត្ថ​ភាព​មិន​ច្រើន​ទេ​ បាន​ការ​ងារ​ធ្វើ​ល្មម​នឹង​ចំណេះ​ដឹង​ ឧ​ទា​ហរណ៍​ថា​ បើក​រថយន្ត​ឲ្យ​ថៅកែ​ ដ៍​ដឹង​ខ្លួន​ថា​ ខណៈ​នេះ​ខ្លួន​មាន​ការ​ងារ​សម​ល្មម​នឹង​ចំណេះ​ដឹង​ត្រឹម​ប៉ុណ្ណឹង​ ហើយ​ក៏​តាំង​ចិត្ត​ តាំង​ថ្លើម​ បំពេញ​កិច្ច​ការ​​បើ​ករថយន្ត​ឲ្យ​បាន​ល្អ​ជា​ទី​បំផុត​ ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​តួ​នាទី​របស់​ខ្លួន ។ មិន​មែន​ថា​ ឃើញ​អ្នក​ដទៃ​ដែល​គេ​មាន​តួ​នា​ទី​របស់​ខ្លួន​ ។ មិន​មែ​ន​ថា​ ឃើញ​អ្នក​ដទៃ​ដែល​គេ​មាន​ការ​ចេះ​ដឹង​ មាន​សមត្ថ​ភាព​ខ្ពស់​ជាង​ខ្លួន​ មាន​តំណែ​ង​ធំដុំ មាន​ឋានៈ​ខ្ពង់​ខ្ពស់​ ហើយ​ទៅ​ជា​ខឹង​ក្រោធ​ ទៅ​ច្រណែន​នឹង​គេ​ ថា​ដូច​ម្តេច​បាន​ជា​គេ​សប្បាយ​ជាង​ មាន​កិត្ត​យស​ជាង​ រួ​ច​តាំង​មិន​បំពេញ​នូវ​មុខ​ការ​របស់​ខ្លួន​នោះ​ឡើយ ។

បើ​មិន​ស្គាល់​ខ្លួន​ជា​អ្នក​ណា​ ខ្លួន​គួរ​នឹង​បាន​អ្វី​ គួរ​នឹង​មាន​ត្រឹម​ណា​ គួរ​នឹង​រស់​នៅ​របៀប​ដូច​ម្តេច​បាន​ រវល់​តែ​រត់​តាម​អ្នក​ដទៃ​ ចង់​បាន​ ចង់​ខ្ពស់​ ចង់​រស់​ហ៊ឺ​ហា​ ដូច​គេ​គ្រប់​យ៉ាង​នោះ ជីវិត​នឹង​មិន​ផុត​ពី​សេច​ក្តីទុក្ខ​ក្តៅ​ក្រហាយ​ឡើយ ។


ចង់​បាន​អ្វីហើយ​     ចូរ​កុំ​កន្តើយ​        រឿយ​ៗ​ព្យា​យាម
ធ្វើ​តាម​ចំណេះ​        កុំ​ចង់​ធំ​ភ្លាម      ហើយ​កុំ​ព្យាយាម​
                            ជុះ​តាម​ដំរី​  ។

 
ដក​ស្រង់​ចេញ​ពី​សៀវភៅ " បទ​ពិចារណា​ " រៀប​រៀង​ដោយ​លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ​ ប៊ុត-សាវង្ស

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៧,១៩៤ ដង)
ទោសច្រើន​ឬតិច​របស់​អ្នក​ធ្វើបាណាតិបាត
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៥០,៣១១ ដង)
ភ័យ​កើត​មក​អំពី​អាជ្ញា​របស់​ខ្លួន​
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៧,៧៥០ ដង)
ពិចារណា​ដោយ​វិធី​ចែក​ធាតុ
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ២៩,១៥៣ ដង)
វិធីកម្ចាត់សត្រូវដែលល្អជាទីបំផុត
ផ្សាយ : ០៤ សីហា ឆ្នាំ២០១២ (អាន: ១៦,៣២៥ ដង)
សេចក្តីព្យាយាមញ៉ាំង​សាធារណៈ​​ប្រយោជន៍​​ទាំង​​បច្ចុប្បន្ន​ ទាំង​​បរលោក​ ​ឬញ៉ាំង​ប្រយោជន៍​​ផ្ទាល់​ខ្លួនមួយ​​ៗ​ ឲ្យ​កើត​ឲ្យ​មាន​​ឡើង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.64
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿