30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៩,៩២៥
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៨៧,១១២
សរុប ៣៨៩,៨៦៩,៥៩៦
អានអត្ថបទ
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ៤២,៥៦១ ដង)

រក្សា​សម្តី



ស្តាប់សំឡេង
 

កូន​ជា​ទី​ស្រឡាញ់​
ពាក្យ​និយាយ​ជា​ការ​សំខាន់​ម៉្យាង​របស់​មនុស្ស​យើង​ កូន​ត្រូវ​ប្រយ័ត្ន​ ២​ យ៉ាង​៖

១. មុន​និយាយ
២. និយាយ​រួច​ហើយ​

មុន​និ​យាយ​ កូន​ត្រូវ​គិត​មុខ​គិត​ក្រោយ​ឲ្យ​បាន​ល្អ​ និង​កាល​និយាយ​រួច​ហើយ​ កូន​ត្រូវ​រក្សា​ពាក្យ​និយាយ ។

ពាក្យ​ដែល​យើង​និយាយ​ចេញ​ទៅ​ហើយ​ គឺ​ជា​ចៅ​ហ្វាយ​របស់​យើង​ណា៎កូន​ នឹង​បង្គាប់​ឲ្យ​យើង​ត្រូវ​តែ​ធ្វើ​តាម​ ដូច​ជា​ទទួល​ពាក្យ​អ្វី​ពី​អ្នក​ដទៃ​ គឺ​ត្រូវ​ធ្វើ​ឲ្យ​បាន​ទៅ​តាម​សន្យា​ ទោះ​បី​ជា​ត្រូវចុះ​ទុន​ចេញ​កម្លាំង​ខ្លាំង​ក្លា​យ៉ាង​ណា​ក៏​ដោយ​ រហូត​ដល់​ទៅ​ស្លាប់​ក៏​ត្រូវ​ព្រម​ដែរ​ ដើម្បី​រក្សា​សម្តី​ ។

កូន​អើយ រឿង​ពាក្យ​សម្តី​នេះ​ មនុស្ស​ទាំង​ឡាយ​គេ​កាន់​យក​ណាស់ បើ​បង់​សម្តី​ទៅ​ហើយ​ អ្វី​ៗ​ដទៃ​ទៀត​ សូម្បី​ល្អ​យ៉ាង​ណា​ ក៏​រមែង​ខូច​ដោយ​ទៅ​តាម​ដែរ​ ឬ​ក៏​ត្រូវ​អស់​សម្រស់​ ព្រោះ​ហេតុ​តែ​ខូច​កេរ្តិ៍​ឈ្មោះ​ ក្នុង​ការ​មិន​រក្សា​សម្តី​ ដូច្នេះ​ហើយ​ទើប​បុរាណ​ពោល​ថា " មនុស្ស​គេ​យក​សម្តី ដំរី​គេ​យក​ភ្លុក " ។

ព្រោះ​ហេតុ​នេះ នៅ​ពេល​កូន​គិត​ថា​ ខ្លួន​ឯង​ត្រូវ​លំបាក​ព្រោះ​ហេតុ​តែ​ត្រូវ​រក្សា​សម្តី​ ហើយ​បើ​កូន​មិន​ចង់​លំបាក​ គឺ​កូន​កុំ​ចេះ​តែ​ទទួល​ពាក្យ​គេ​ដោយ​ងាយ​ៗ​នោះ ត្រូវ​ពិចារណា​ឲ្យ​ល្អ​ជា​មុន​ថា​ កាល​ទទួល​ពាក្យ​គេ​ហើយ​ អាត្មា​អញ​នឹង​ធ្វើ​បាន​យ៉ាង​នោះ​ដែរ​ឬ​ទេ​ គឺ​ត្រូវ​គិត​ឲ្យ​បាន​ល្អិត​ល្អន់​ស្រួលបួល​ជា​មុន​សិន​ ។

មនុស្ស​យើង​ បើ​រក្សា​ពាក្យ​សម្តី​ខ្លួន​ឯង​ ទុក​មិន​បាន​ទៅ​ហើយ​ តើ​អាច​រក្សា​អ្វី​បា​ន​ទៅ​ ព្រោះ​អម្បាល​ពាក្យ​សម្តី​ ជា​សម្បត្តិ​មាន​តម្លៃ​ក្នុង​ខ្លួន​ រក្សា​មិន​បាន​ផង​ ចំណង់​បើ​របស់​ដទៃ​ ក្រៅ​ខ្លួន​ធ្វើ​ដូច​ម្តេច​នឹង​អាច​រក្សា​បា​ ។

ដូច្នេះ​ទើ​ប​ម៉ែ​ឪ​តឿន​ឲ្យ​កូន​ពិចារណា​ឲ្យ​ល្អ​មុន​និយាយ​ មុន​សន្យា​ អ្វី​ៗ​ ជា​មួយ​អ្នក​ណា​ៗ​ ហើយ​ត្រូវ​កូន​កុំ​ជា​មនុស្ស​ភ្លេច​ពាក្យ​សន្យាដោយ​ងាយ​ៗ​ឡើយ ។

មនុស្ស​ដែល​បង់​ពាក្យ​បង់សម្តី​ សូម្បី​ដោះ​ស្រាយ​យក​រួច​ខ្លួន​បាន​ម្តង​ក៏​ពិត​ តែលុះ​ដល់​តទៅ​ កាល​បើ​មាន​ហេតុ​ការណ៍​ចាំ​បាច់​ត្រូវ​សន្យា​ធ្វើ​ឲ្យ​បាន​យ៉ាង​ណា​នោះ ក៍​គេ​ដក​សេចក្តី​ទុក​ចិត្ត​ដែរ​ ។

ចូរ​កូន​កុំ​ជា​មនុស្ស​និយាយា​ឡេះ​ឡោះ​ ឬ​និយាយ​កុហក​សូម្បី​តែ​ដើម្បី​លេង​សើច​ឡើយ និង​ចូរ​កូន​ចាំ​ទុក​ថា​ ពាក្យ​សម្តី​សំខាន់​សម្រាប់​មនុស្ស​យើង​ខ្លាំង​ណាស់ ។

ចូរ​កូន​ចាំ​ពាក្យ​ខាង​ក្រោមនេះ​
- ពាក្យ​សម្តី​ជា​ការ​ងារ​ដ៏​ធំ​ បណ្ឌិត​រមែង​រក្សា​សច្ចៈ ។
- និយាយ​តិច​តែ​បាន​ការ​ ប្រសើរ​ជា​ង​និយាយ​ច្រើន​ឥ​ត​ប្រយោជន៍​ ។
- មិន​មែន​បណ្ឌិត​ព្រោះ​ហេតុ​តែ​និយាយ​ច្រើន​ទេ​ ។
- គុណ​ធម៌​មិន​មែន​នៅ​នឹង​អណ្តាត​ទេ  គឺឋិត​នៅតែ​ក្នុង​ចិត្ត​ប៉ុណ្ណោះ ។

ដក​ស្រង់​ចេញ​ពី​ សៀវភៅ " ពាក្យ​ពេចន៍​ម៉ែ​ឪ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ ប៊ុត​-សាវង្ស ។

ដោយ​៥០០០​ឆ្នាំ​

 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩,៦០៤ ដង)
ភាពងងឹតអន្ធការ មិនមែន​ជា​របស់​ដែល​អ្នក​ណា​ម្នាក់​បង្កើត​មក​ទេ
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ២១,២៥៤ ដង)
ជីវិត​ពិត​ជា​ត្រូវ​ការ​ធម៌
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ២០,៨៩៤ ដង)
ការ​លួចទ្រព្យដែលគេបូជាចំពោះបូជនីយវត្ថុ
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ៥៨,៨៣៤ ដង)
សូវ​ក្រ​សម្បត្តិ​កុំ​តែ​ឲ្យ​ខ្សត់​បញ្ញា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.67
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿