30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៨,៣០១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២១៦,២៣៧
សរុប ៣៨៥,៥០២,៩៣០
អានអត្ថបទ
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៧,៣៥៦ ដង)

ទុក្ខ​របស់​សត្វ​លោក​



ស្តាប់សំឡេង
 

ទុក្ខ​របស់​សត្វ​តិរច្ឆាន​នៅ​ត្រង់​ការ​ស្រេក​ឃ្លាន​ បើ​ស្វែង​រក​បាន​បរិភោគ​ហើយ​ ក៏​ល្មម​គ្រប់​គ្រាន់​ ម៉្យាង​ទៀត​ ទុក្ខ​របស់​សត្វ​តិរច្ឆាន​គឺ​មាន​ភ័យ​ក្នុង​ជីវិត​ ដ្បិត​ខ្លួន​ត្រូវ​ជា​ចំណី​នៃ​សត្វ​ដទៃ​ និង​មាន​ភ័យ​ពី​ធម្ម​ជាតិ​ ។

មនុស្ស​យើង​ មិន​មែន​មាន​ទុក្ខ​ត្រឹម​តែ​ការ​ស្រេក​ឃ្លាន​ ព្រោះ​មិន​មាន​អា​ហារ​បរិភោគតែ​ប៉ុណ្ណោះ​ឡើយ​ ពិត​ណាស់​ការ​ស្រេក​ឃ្លាន​ ជា​ទុក្ខ​ដ៏​ក្រៃ​លែង​ ប៉ុន្តែ​កាល​បើ​មាន​អា​ហារ​បរិភោគ​ ឆ្អែត​ហើយ​ មនុស្ស​មិន​មែន​អស់​ទុក្ខ​ត្រឹម​ប៉ុណ្ណឹង​ទេ​ គឺ​នៅ​មាន​ទុក្ខ​ដទៃ​ៗ​ជ្រែក​ចូល​មក​ទៀត​ដូច​ជាៈ

- ឆ្អែត​ហើយ​ តែ​នៅ​ចង់​មាន​ចង់​បាន​ឲ្យ​ច្រើន​ជាង​ហ្នឹង​ ចង់​មាន​បាន​ទុក​សម្រាប់​កូន​ចៅ​ សម្រាប់​មុខ​មាត់​កិត្តយស​ សម្រាប់​បង្ហាញ​អ្នក​ដទៃ​... កើត​លោ​ភៈ​ចង់​បាន​មិន​ចេះ​ចប់​ ក៏​ជា​ទុក្ខ​ច្រើន​ឡើយ​ទៅ​តាម​សេច​ក្តី​ប្រាថ្នា​នោះ​ៗ​ ។
- មាន​អាហារ​ដាក់​ឲ្យ​ក្រពះ​ហើយ​ មាត់​បាន​បរិភោគ​ហើយ​ តែ​នៅ​ត្រូវ​ការ​ឲ្យ​ភ្នែក​ ត្រ​ចៀក​ ច្រមុះ​ អណ្តាយ​ កាយ​ ចិត្ត​ នឹក​គិត​បាន​នូវ​អារម្មណ៍​ ដែល​ជា​ចំណី​តាម​វិស័យ​រៀង​ខ្លួន​ទៀត ។

នៅ​ពេល​ខំប្រឹង​ប្រែង​ស្វែង​រក​រូប​ សម្លេង​ ក្លិន​ រស ផោដ្ឋ​ព្វៈ​ និង​ធម្មារម្មណ៍​ តាមចំណង់​ចំណូល​ចិត្ត​ មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​ ក៏​ជា​ទុក្ខ​ គឺ​ទុក្ខ​ព្រោះ​អន្ទះ​សា​ក្នុង​ការ​ស្វែង​រក​ ទុក្ខ​ព្រោះ​ការ​បាន​ មិន​សម​តាម​ប្រាថ្នា​ ទុក្ខ​ព្រោះ​របស់​ដែល​បាន​មក​មាន​ការ​ប្រែប្រួល... ។

សត្វ​តិរច្ឆាន​ មាន​ទុក្ខ​ព្រោះ​មិន​មាន​ស៊ី និង​ព្រោះ​ត្រូវ​គំរាម​កំហែង​បៀត​ប្រៀន​ ចំណែក​មនុស្ស​នៅ​មាន​ថែម​ត្រង់​មិន​ចេះ​គ្រប់​ និង​ត្រង់ចង់​បៀត​ប្រៀន​អ្នក​ដទៃ​ក្រៅ​ពី​ ដើម្បី​ការ​ហូប​ចុកនោះ​ទៀត ។

ការ​មិន​ចេះ​គ្រប់  ធ្វើ​ឲ្យ​ទុក្ខ​មិន​ចេះ​ចប់ ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ " បទ​ពិចារណា​ " រៀប​រៀង​ដោយ​លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ​ ប៊ុត-សាវង្ស  ។

ដោយ​៥០០០​ឆ្នាំ​

 

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៥,៦៩៦ ដង)
ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សម្តែង​អំពី​សទ្ធា​
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ៨០,១៨៤ ដង)
អ្នកមានសទ្ធាមិនកំព្រាបុណ្យឡើយ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿