30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៧,១៣៣
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៩៧,៧៥១
សរុប ៣៨៩,៦៨០,២៣៥
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២២,២៧០ ដង)

អ្វី​ជា​ព្រះ​ត្រៃ​បិដក​?



ស្តាប់សំឡេង

ព្រះ​ធម៌​ ឬ​ធម្មៈ (Dharma or Dhamma) ដែល​ព្រះ​ពុទ្ធ​បាន​សម្តែង​អស់​រយៈ​ពេល​ ៤៥ ឆ្នាំ ត្រូវ​បាន​ព្រះ​អរិយ​សាវ័ក​ ប្រមូល​ចង​ក្រង​មាន​ចំនួន​ប្រាំ​បី​ម៉ឺន​បួន​ពាន់​ (៨៤០០០) ព្រះ​ធម្ម​ក្ខន្ធ​ ។ ពួក​សាសន​វិទូ​បស្ចឹម​ប្រទេស​ ហៅ​ព្រះ​ធម៌​ថា ទស្សន​វិជ្ជា (Philosophy) ។ ព្រះ​ធម៌​នេះ​ កាល​ព្រះ​សម្មា​សម្ពុទ្ធ​គង់​ព្រះ​ជន្ម​ ជា​ធរ​មាន​នៅ​ឡើយ​ មិន​មាន​ចារឹក​ជា​អក្ស​រ​ទេ​ ។ ក្រោយ​ព្រះ​ពុទ្ធ​បរិ​និព្វាន​ ព្រះ​អរិយ​សាវ័ក​ច្រើន​អង្គ​ បាន​ធ្វើ​សង្គាយ​នា​ (ផ្ទៀង​ផ្ទាត់​) ពុទ្ធ​វចនៈ​ ហើយ​ទន្ទេញ​ចាំ​រត់​មាត់​ រក្សា​ព្រះ​ធម៌​ត​ៗ​គ្នា​ ពី​ជំនាន់មួយ ទៅ​ជំនាន់​មួយ​ទៀត​ ទុក​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។

លុះ​ព្រះ​ពុទ្ធ​សាសនា​កន្លង​ទៅ​ប្រមាណ​ ៥០០​ឆ្នា​ ទើប​ព្រះ​សង្ឃ​សាវ័ក​ ចារឹកព្រះ​ធម៌​ ជាលាយ​លក្ខណ៍អក្សរ​ នៅ​កោះ​​លង្កា​ (Sri Lanka) ។ ព្រះ​ពុទ្ធ​សម្តែង​ទុក​ថា​ ធម៌​ព្រះ​អង្គ​នេះ​ ហៅ​ថា​ធម្ម​វិន័យ​គឺ​ ធម្ម ១ វិន័យ​ ១ ហើយ​ចែក​ចេញ​ជា​បី​ផ្នែក​ គឺ​៖

- ព្រះ​វិនយ​បិដក​ មាន​ ១៣​ ភាគ ២,១០០០ ធម្មក្ខន្ធ ។
- សុត្តន្ត​បិដក ឬ​ ព្រះ​សូត្រ មាន ៦៤​ ភាគ ២,១០០០ ធម្ម​ក្ខន្ធ​ ។
- អភិ​ធម្ម​បិដក​ មាន​ ៣៣ ភាគ​ ៤,២០០០ ធម្ម​ក្ខន្ធ​ ។

ដោយ​សា​រ​ព្រះ​ធម៌​ទាំង​ ៨៤,០០០ ធម្ម​ក្ខន្ធ​ ចែក​ចេញ​ជា​បី​ផ្នែក​ ទើប​មាន​ឈ្មោះ​ថា​ តិបិដក​ ឬ​ ត្រៃ​បិដក​ មាន​ន័យ​ថា ឃ្លាំង​បី ។ ឃ្លាំង​បីនោះ​គឺ​ ៖
១. ព្រះ​វិនយបិដក​ ស្តី​ពី​វិន័យ​ច្បាប់​ក្រឹត្យ​ក្រម សម្រាប់​ ភិក្ខុ ភិក្ខុនី ឧ​បាសក​ ឧ​បាសិកា ។ វិន័យ​នេះ​ចែក​ចេញ​ជា​ពីរ​គឺ​៖
ក. អាគារ​វិន័យ​ (​វិន័យ​អ្នក​មា​ន​ផ្ទះ​) ពោល​ដល់​វិន័យ​សម្រាប់​គ្រហស្ថ​ ឧ​បាសក​ ឧ​បាសិកា​ ប្រតិបត្តិ ។ ឧ​ទាហរណ៍មាន​ និច្ច​សីល​ និង​ឧ​បោសថ​សីល​ ជា​ដើម ។
ខ. អនាគារ​វិន័យ​ (​វិន័យ​អ្នក​គ្មាន​ផ្ទះ​) ពោល​ដល់​វិន័យ​សម្រាប់​ ភិក្ខុ ភិក្ខុ​នី ប្រតិ​បត្តិ ។ ឧ​ទាហរណ៍​មាន ទស​សីល (​សម្រាប់​សាមណេរ) និង​ចតុ​ប្បារិសុទ្ធិ​សីល ជា​ដើម​ ។

២. ព្រះ​សុត្ត​ន្ត​បិដក​ ឬ​ព្រះ​សូត្រ​ ស្តី​ពី​ព្រះ​ធម៌​ដែល​មាន​ជម្រៅ​ដោយ​អ្នក ដូច​ជា​បុញ្ញ​កម្ម​ បាប​កម្ម​ សីល​ធម៌​ ។ល។ ជា​វោ​ហារ​ទេ​សនា​ (Conventional Teaching) ព្រះ​សាវ័ក​ក៏​អាច​សម្តែង​បាន​ដែរ​ ។
៣. ព្រះ​អភិធម្ម​បិដក​ ឬ​ ព្រះ​អភិ​ធម្ម​ ស្តី​អំពី​ព្រះ​ធម៌​មាន​អត្ថ​ន័យ​ ល្អិត​សុខុម​ មាន​គម្ភីរភាព​ជ្រា​ល​ជ្រៅ ជា​បរមត្ថ​ទេសនា (Ultimate Teaching) ។

ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ថ្វី​បើ​ព្រះ​អង្គ​បាន​រក​ឃើញ​ព្រះ​ធម្ម​វិន័យ​ដោយ​ព្រះ​អង្គ​ឯង​ ទ្រង់​ពុំ​បាន​យក​ពុទ្ធភាព​ ទៅ​គ្រប​សង្កត់​ពួក​សាវ័ក​ ឲ្យ​ជឿ​នូវ​វចនៈ​ព្រះ​អង្គ​ទាំង​ងងឹត​ងងល់​ (Blind faith) ខ្វះ​ការ​ពិ​ចារណា​រក​ហេតុ​ផល​ឡើយ​ ។ ព្រះ​អង្គ​រមែង​ដាស់​តឿន​ក្រើន​រំឮក​ ដល់​ពុទ្ធ​សាសនិក​ជន​ ឲ្យ​ប្រើ​វិ​ចារណ​ញ្ញាណ ឬ​សម្មា​ទិដ្ឋិ​ ការ​យល់​ត្រឹម​ត្រូ​វ​ មុន​នឹង​ជឿ​នូវ​អ្វី​នីមួយ​ៗ​ ។

ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ទេសនា ទុក​ក្នុង​ កាលាម​សូត្រ ថា៖

១. មា អនុ​ស្ស​វេ​ន  កុំ​ប្រ​កាន់​ជឿ​អ្វី​ដែល​ឮ​តៗ​គ្នា​ មិន​មាន​ហេតុ​ផល​ ។
២. មា​ បរម្ប​រាយ  កុំ​ប្រ​កាន់​ជឿ​នូវ​អ្វី​ដែល​គេ​និយាយ​ត​ៗ​គ្នា​ មិន​មាន​ដើម​ចុង​ ។
៣. មា​ ឥ​តិ​កិរាយ កុំ​ប្រ​កាន់​ជឿ​នូវ​អ្វី​ដោយ​ការ​ភ្ញាក់​ផ្អើល ។
៤. មា បិដក​សម្ប​ទា​នេន  កុំ​ប្រ​កាន់​ជឿ​អ្វី​ ដោយ​មើល​ឃើញ​សម​តាម​គម្ពីរ​របស់ខ្លួន ។
៥. មា តក្កហេតុ  កុំ​ប្រកាន់​ជឿ​អ្វី​ ដោយ​ការ​នឹង​ដៅ ឬ​ស្មាន​យក (អនុ​មាន)​ ។
៦. មា​ នយ​ហេតុ​  កុំ​ប្រ​កាន់​ជឿ​អ្វី​ដោយ​អាង​ការ​គ្នេរ​គ្នាន់​ ឬ​កាត់​តម្រូវ​ ។
៧. មា​ អា​ការ​បរិ​វិ​ត​ក្កេន​  កុំ​ប្រ​កាន់​ជឿ​អ្វី​ ដោយ​អាង​ការ​ត្រិះ​រិះ​តាម​អា​ការៈ​ ។
៨. មា​ ទិដ្ឋិ​មិ​ជ្ឈាន​ក្ខ​និ្ត​យា​  កុំ​ប្រ​កាន់​ជឿ​អ្វី​ដោយ​អាង​ថា​ត្រូវ​នឹង​ទិដ្ឋិ​របស់​ខ្លួន ។
៩. មា​ ភព្វ​រូប​តាយ​ កុំ​ប្រ​កាន់​ជឿ​ថា អ្នក​នេះ​ជា​អ្នក​ប្រាជ្ញ​គួរ​ជឿ​តាម ។
១០. មា​ សម​ណោ​ នោ​ គរុ​ កុំ​ប្រ​កាន់​ជឿ​ថា សមណៈ​ជា​គ្រូ​យើង​ ។


ព្រះ​បរម​សាស្តា​ទ្រង់​ប្រ​ដៅ​ទៀត​ថា​ អ្វី​ដែល​ជា​​ កុសល​ អ្វី​ដែល​ប្រ​សើរ​ ដែល​បាន​ឃើញ​ពិត​ខ្លួន​ឯង​ ចូរ​ប្រ​ព្រឹត្ត​តាម​ចុះ ។ អ្វី​ដែល​ជា​ អកុសល​ អ្វី​ដែល​មិន​ប្រ​សើរ​ ដែល​អ្នក​បាន​ឃើញ​ខ្លួន​ឯង​ ចូរ​កុំ​ប្រ​ព្រឹត្ត​ឡើយ​ ។ ពាក្យ​ប្រៀន​ប្រ​ដៅ​នេះ​ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ទេស​នា​ទុក​យូរ​យារ​ណាស់​មក​ហើយ​ ហើយ​ស្ថិត​នៅ​តាម​សំណៅ​ដើម​ដដែល​ឃើញ​ហាក់​នៅ​ថ្មី​ៗ​ ។ ពុទ្ធ​វចនៈ​នេះ​បញ្ជាក់​ច្បាស់​ថា​ ព្រះ​ពុទ្ធ​សាសនា​ជា​សាសនា​ ប្រ​គល់​សេ​រីភាព​ឲ្យ​បុគ្គល​ម្នាក់​ៗ​ ក្នុង​ការ​ជឿ​ ការ​និយាយ​ ការ​ធ្វើ​កា​រគិត​ ពុំ​ព្រម​ឲ្យ​ប្រើ​ជំនឿ​ ឥត​ហេតុ​ផល​ទេ​ ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ​ " ទ្រឹ​ស្តី​កម្ម​ផល​ "
រៀប​រៀង​ដោយ​ ឈុន​-គឹម​អៀត

ដោយ៥០០០ឆ្នាំ

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២ (អាន: ៣១,៨៥៣ ដង)
ការចងពៀរវេរានឹងគ្នា គឺចេញពីសេចក្តីច្រណែន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៤២៩ ដង)
មក​ដល់​កូន​ប្រុស​សម្លាញ់​មាស​ឪពុក
ផ្សាយ : ៣១ មីនា ឆ្នាំ២០១៣ (អាន: ១៧,៩៤៥ ដង)
សៀវភៅ​ព្រះ​រាជ​ប្រវត្តិ​ពិស្តារ និងកាព្យ​លោក​ធម៌ របស់​សម្តេច​ព្រះ​សង្ឃ​រាជ ជួន-​ណាត​
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៣,៤៩២ ដង)
គោលការណ៍​វាយតម្លៃ​ការ​អភិវឌ្ឍ ៤ផ្នែក
ផ្សាយ : ២២ មករា ឆ្នាំ២០២៣ (អាន: ៥១,២៩១ ដង)
ចង់បានសុខដោយល្ងង់ នាំឲ្យលង់ក្នុងទុក្ខ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៧៩៣ ដង)
កុសលប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ ៤
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤ (អាន: ៣០,៤២១ ដង)
សមណសក្យបុត្រតែងឆាន់បិណ្ឌបាតប្រកបដោយធម៌
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.05
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿