30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៨,២៥៥
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៨២៤,០៦៩
សរុប ៣៩០,៩០៦,៥៥៣
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២១,៩៨១ ដង)

ទ្រឹស្តី​កម្ម​ជា​ទ្រឹស្តី​ដែល​និយាយ​អំពី​ហេតុ​និង​ផល



ស្តាប់សំឡេង
 
ការ​បក​ស្រាយ​អំពី​ពាក្យ​ថា " កម្ម​ " ។ ពាក្យ​ថា​ " កម្ម​ " នៅ​ក្នុង​ភាសាបាលី​ប្រែ​ដោយ​ព្យ​ញ្ជនៈ​ (ប្រែ​តាម​រូប​ស័ព្ទ​) ថា​ " ការ​ធ្វើ " ឬ​ " ទង្វើ " ។ ដោយ​ឡែក​ក្នុង​ទ្រឹស្តី​កម្ម​របស់​ព្រះពុទ្ធ​សាសនា​​ គឺ​មាន​ន័យ​សំដៅ​តែ​ទៅ​លើ​ការ​ធ្វើ​ដែល​ប្រ​កប​ដោយ​ចេត​នា​ប៉ុណ្ណោះ​ មិន​បាន​សំដៅ​ទៅ​ដល់​ការ​ធ្វើ​គ្រប់​យ៉ាង​ ទាំង​មិន​បាន​សំដៅ​ទៅ​ដល់​ផល​របស់​កម្ម​ ដូច​ដែល​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ប្រើ​យ៉ាង​ខុស​ឆ្គង​នោះ​ឡើយ​ ដ្បិត​ថា​ផល​របស់​កម្ម​ហៅ​ថា " ផល​ " ឬ​វិបាក​របស់​កម្ម​ (កម្ម​ផល ឬ​កម្ម​វិបាក​) ។

ចេត​នា​អាច​នឹង​ល្អ​ឬ​អាក្រក់​ក៏​ថា​បាន ដូច​គ្នា​ទៅនឹង​តណ្ហា​ដែល​មាន​ទាំង​ល្អ​និង​អាក្រក់​ ដូច​នេះ​ទើប​កម្ម​អាច​នឹង​មាន​ទាំង​ល្អ​និង​អាក្រក់​ ។​ កម្ម​ល្អ​ (កុសល​កម្ម​) រមែង​ឲ្យ​ផល​ល្អ​ រី​ឯ​កម្ម​អាក្រក់​ (អកុសល​កម្ម​) រមែង​ឲ្យ​នូវ​ផល​អា​ក្រក់​ ។ តណ្ហា​ ចេត​នា​ កម្ម​ មិន​ថា​ល្អ​ឬ​អាក្រក់​រមែង​មាន​កម្លាំង​ម៉្យាង​ជា​ផល​ គឺ​កម្លាំង​ដែល​ធ្វើ​ឲ្យ​កើត​មាន​ការ​អន្ទោល​ទៅ​មក​ដែល​សំដៅ​ដល់​ការ​អន្ទោល​ទៅ​មក​ ទាំង​នៅ​ក្នុង​ផ្នែក​ល្អ​និង​ផ្នែក​អាក្រក់​ (សុគតិ​និង​ទុគតិ)​ ។

និ​យាយ​ម៉្យាង​ទៀត​ថា​ មិន​ថា​កម្ម​ដែល​បុគ្គល​បាន​ធ្វើ​ហើយ​ ជា​កម្ម​ល្អ​ឬ​អាក្រក់​ក៏​ដោ​យ​ចុះ​ សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​វដ្ត​ចក្រ​នៃ​ការ​អន្ទោល​វិល​វល់​កើត​ស្លាប់​ (សង្សារវដ្ត​) ទាំង​អស់ ។ ដោយ​ឡែក​ព្រះ​អរហន្ត​ ទោះ​បី​លោក​បាន​ធ្វើ​នូវ​កម្ម​ (អំពី​) ក៏​​ពិត​មែន​ តែ​លោក​ក៏​មិន​បាន​សន្សំ​នូវ​កម្ម​ ព្រោះ​លោក​រួច​ចាក​ផុត​ពី​កា​រ​ប្រ​កាន់​មាំ​នៅ​ក្នុង​តួ​ខ្លួន​ (បញ្ចក្ខន្ធ​) ផុត​ចា​ក​ពី​តណ្ហា​ដែល​នឹង​ធ្វើ​ឲ្យ​កើត​នូវ​ការ​អន្ទោល​វិល​វល់​ ផុត​ចាក​កិលេស​អា​សវៈ​ទាំង​ឡាយ​ទាំង​ពួង​ (​កិលេស​សាសវធម្ម​) ។ ព្រោះ​ហេតុ​ដូច្នេះ​ ទើប​មិន​មាន​ការ​កើត​ថ្មី​សម្រាប់​លោក​ ។

ទ្រឹស្តី​កម្ម​នេះ ចាំ​បាច់​មិន​ត្រូវ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ជំពាក់​វាក់​វិន​ទៅ​នឹង​អ្វី​ដែល​យើង​នាំ​គ្នា​ហៅ​ថា " យុត្តិធម៌​ផ្នែក​សីល​ធម៌ " ឬ​ " ការ​ផ្តល់​នូវ​គុណ​និង​ទោស​ " ។ ផ្នត់​គំនិត​ដែល​ទាក់​ទង​ជា​មួយ​យុត្តិ​ធម៌​ផ្នែក​សីល​ធម៌​ ឬ​ការ​ឲ្យ​នូវ​គុណ​និង​ទោស​នេះ​ កើត​ចេញ​ពី​ជំនឿ​ដែលថា​មាន​បុគ្គល​វិសេស​គឺ​ព្រះ​ជា​ម្ចាស់​ ចាំ​ធ្វើ​តួ​នា​ទី​ជំ​នុំ​ជម្រះ​ ជា​អ្នក​បញ្ញាត្ត​ក្រឹត្យ​ក្រម​ ទាំង​ជា​អ្នក​សម្រេច​ថា​អ្វី​ត្រូវ​អ្វី​ខុស​ ។

ទ្រឹស្តី​កម្ម​ជា​ទ្រឹស្តី​ដែល​និយាយ​អំពី​ហេតុ​និង​ផល​ ជា​ទ្រឹស្តី​អំពី​កិរិយា​និង​បដិ​កិរិយា​ ជា​ច្បាប់​ធម្ម​ជាតិ​ហើយ​ដែល​មិន​មាន​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ផ្នត់​គំនិត​ស្តី​អំពី​ " យុត្តិ​ធម៌ " ឬ​ " ការ​ផ្តល់​នូវ​គុណ​និង​ទោស​ " ដោយ​ប្រ​ការ​ណា​មួយ​នោះ​ឡើយ ។ កា​រ​ធ្វើ​ដែល​ប្រ​កប​ដោយ​ចេត​នា​គ្រប់​ប្រ​ភេទ​ នឹង​ឲ្យ​ផល​ឬ​វិបាក​របស់​វា​ត្រ​ឡប់​មក​វិញ​ បើ​ជា​កម្ម​ល្អ​នឹង​ឲ្យ​នូវ​ផល​ល្អ​ តែ​បើ​ជា​កម្ម​អាក្រក់​ក៏​នឹង​ឲ្យ​មក​វិញ​នូវ​ផល​អា​ក្រក់​ វា​មិន​មែន​ជា​ " យុត្តិ​ធម៌ " ឬ​ " ការ​ផ្តល់​នូវ​គុណ​និង​ទោស​ " ពី​សំណាក់​អា​ទិទេព​អង្គ​ណា​មួយ​ ឬ​អំពី​អំណាច​វិសេស​ណា​មួយ​ដែល​រង់​ចាំ​ជំនុំ​ជម្រះ​ នូវ​រាល់​ទង្វើ​របស់​អ្នក​នោះ​ឡើយ​ ប៉ុន្តែ​វា​ប្រ​ព្រឹត្ត​ទៅ​តាម​ច្បាប់​របស់​ធម្ម​ជាតិ​ និង​ជា​ច្បាប់​នៅ​ក្នុង​ខ្លួន​របស់​វា​ផ្ទាល់ ។

រឿង​នេះ​គឺ​មិន​ពិបាក​យល់​ឡើយ​ តែ​រឿង​ដែល​ពិបាក​យល់​នោះ​គឺ​ថា​ ផ្អែក​តាម​ទ្រឹស្តី​កម្ម​នេះ​ តើ​ផល​របស់​កម្ម​ដែល​ធ្វើ​ដោយ​ការ​តាំង​ចិត្ត​ (​មាន​ចេតនា​) អាច​តភ្ជាប់​ទៅ​ដល់​ជី​វិត​បន្ទាប់​បាន​យ៉ាង​ដូច​ម្តេច​? នៅ​ក្នុង​ទី​នេះ​នឹង​អធិប្បាយ​អំពី​សេច​ក្តី​ស្លាប់​ តាម​គោល​ការណ៍​របស់​ព្រះ​ពុទ្ធ​សាសនា​ គ្រាន់​ជាមូល​ដ្ឋាន​ចំណេះ​ដឹង​ សម្រាប់​ត្រិះ​រិះ​ពិចារណា​ដូច​តទៅ​ ៖

ដូច​យើង​ជ្រាប​ស្រាប់​ហើយ​ (ដូច​បាន​អធិប្បាយ​រួម​មក​ហើយ​) ថាអ្វី​ដែល​យើង​នាំ​គ្នា​ហៅ​ថា​ជា​​សត្វ​ ជា​បុគ្គល​នោះ​ គឺ​មិន​មាន​អ្វី​ផ្សេង​ឡើយ​ក្រៅ​ពី​ការ​រួម​បញ្ចូល​គ្នា​របស់​កម្លាំង​ ឬ​ឋាមពល​ ទាំង​ខាងផ្នែក​រាង​កាយ​និង​ចិត្ត​គំនិត​ ហើយ​អ្វី​ដែល​យើ​ង​នាំ​គ្នា​ហៅ​ថា​សេច​ក្តី​ស្លាប់​នោះ​គឺ​ សំដៅ​ដល់​ការ​ឈប់​ធ្វើ​ការ​របស់​រាង​កាយ​ ។

ដូច្នេះ​សួរ​ថា​តើ​កម្លាំង​ឬ​ឋាម​ពល​ទាំង​ឡាយ​ នឹ​ង​ឈប់​ទៅ​ព្រម​គ្នា​ជា​មួយ​នឹង​ការ​ឈប់​ធ្វើការ​របស់​រាង​កាយ​មែ​ន​ឬ​? ទ្រឹស្តី​ព្រះ​ពុទ្ធ​សាសនា​ឆ្លើយ​ថា​ " មិន​មែន​យ៉ាង​ដូច្នោះ​ឡើយ " ។ ការ​តាំង​ចិត្ត​ ការ​ប៉ុន​ប៉ង​ សេច​ក្តី​ត្រេក​ត្រ​អាល​ សេចក្តី​សេ្រក​ឃ្លាន​ក្នុង​ការ​ប្រា​ថ្នា​ឲ្យ​ខ្លួន​ ក្លាយ​ទៅ​ជា​យ៉ាង​នេះ​ ឬ​យ៉ាង​នោះ​ កា​រ​ជាប់​ជំពាក់​ទៅ​លើអ្វី​មួយ​ ការ​ចង់​ឲ្យ​មាន​ដំណើរ​បន្ត​ សេច​ក្តី​ប្រាថ្នា​ដ៏​ក្រៃ​លែង​ទាំង​នេះ​ ជា​កម្លាំង​ដ៏​មហា​សាល​ដែល​រុញ​ច្រាន​គ្រប់​ជីវិត​ គ្រប់​សភាវៈ​ ឬ​សូម្បី​តែ​លោក​ទាំង​មូល​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អំណាច​នៃ​ច្បាប់​វដ្ត​ចក្រ​ វា​ជាកម្លាំង​ដ៏​មហិមា​បំផុត​ ជា​កម្លាំង​ដ៏​មហា​សាល​បំផុត​ក្នុង​លោក ។

តាម​គោលការណ៍​របស់​ព្រះ​ពុទ្ធសាសនា​ (តាម​ច្បាប់​ធម្ម​ជាតិ​) កម្លាំង​ដែល​ថានេះ​មិន​បាន​ឈប់​ព្រម​ទៅ​ជា​មួយ​នឹង​ ការ​ឈប់​ធ្វើ​ការ​របស់​រាង​កាយ​ (គឺសេច​ក្តី​ស្លាប់​) នោះ​ឡើយ​ តែ​វា​បាន​បន្ត​ទៅ​ប្រាកដ​ខ្លួន​នៅ​ក្នុង​រូ​ប​មួយ​ដទៃ​ផ្សេង​ទៀត​ ដោយ​បង្ក​ឲ្យ​មាន​នូវ​ជាតិ​កំណើត​ថ្មី ឬ​ដែល​យើង​នាំ​គ្នា​ហៅ​ថា​ ការ​កើត​ថ្មី (​ការ​កើត​ម្តង​ទៀត​) ។

មក​ដល់​ត្រង់​ចំណុច​នេះ​ មាន​សំណួរ​មួយ​សួរ​ថា​ប្រ​សិន​បើ​បុគ្គល​មិន​មាន​ភាព​ទៀត​ទាត់​ ឋិត​ឋេរ​ឬ​មាន​ខ្លឹម​សារ​ ដូច​ជា​តួ​ខ្លួន​ឬ​វិញ្ញាណ​ (អាត្ម័ន​)​ ហើយ​អ្វី​ទៅ​ដែល​អាច​ទៅ​ចាប់​កំណើត​ថ្មី​ បន្ទាប់​អំពី​ការស្លាប់​ទៅ​ហើយ​នោះ​? មុន​នឹង​បក​ស្រាយ​អំពី​ជីវិត​ក្រោយ​ការ​ស្លាប់​នោះ​ សូម​ឲ្យ​មក​ពិចារណា​ជា​មួយ​គ្នា​សិន​ថា​ ជីវិត​នេះ​គឺ​ជា​អ្វី ? ហើយ​ជីវិត​នេះ​បន្ត​ភ្ជាប់​មក​ដល់​បច្ចុប្បន្ន​បាន​យ៉ាង​ដូច​ម្តេច​? អ្វី​ដែល​យើង​ហៅថា​ជា​ជីវិត​នោះ ដូច​សំដៅ​ទៅ​ដល់​ការ​រួប​រួម​គ្នា​របស់​កម្លាំង​ ទាំង​ខាង​ផ្នែក​រាង​កាយ​និង​ចិត្ត​គំនិត​ ។

ខន្ធ​៥ នេះ​រមែង​មាន​ការ​ប្រែ​ប្រួល​ផ្លាស់​ប្តូរ​ជា​និច្ច​មិន​ស្ថិត​នៅ​ដូច​ដើម​សូម្បី​មួយខណៈ​ មាន​ការ​កើត​និង​ស្លាប់​ទៅ​គ្រប់​ខណៈ​ " ម្នាល​ភិក្ខុ ! ពេល​ខន្ធ​ទាំង​ឡាយ​ កើត​ចាស់​និង​ស្លាប់​ទៅ​គ្រប់​ខណៈ​ អ្នក​ក៏​កើត​ចាស់​និង​ស្លាប់​ (ទៅ​គ្រប់​ខណៈ​ផង​ដែរ​) " ។ ដោយ​ហេតុ​នេះ​ សូម្បី​តែ​នៅ​ក្នុង​អំឡុង​ពេល​កំពុង​មាន​ជីវិត​រស់​នៅ​ក្នុង​ខណៈ​នេះ​ យើង​ក៏​កើត​និង​ស្លាប់​គ្រប់​ខណៈ (ជា​ការ​ពិត​ដែលថា​ ជីវិត​របស់​សត្វ​លោក​មាន​ការ​កើត​និង​ស្លាប់​ទៅនៅ​គ្រប់​ខណៈ ទាំង​ដែល​ជា​រូប​ធម៌​និង​នាម​ធម៌​ ដ្បិត​ថា​រាល់​កោ​សិកា​ទាំង​ឡាយ​ នៅ​ក្នុង​ខ្លួន​របស់​មនុស្ស​សត្វ​រមែង​កើត​ឡើង​ថ្មី​ និង​ជម្រុះ​ចោល​នូវ​កោ​សិកា​ចាស់​ឥត​ឈប់ឈរ​ ដូច​គ្នា​ទៅ​នឹង​អារម្មណ៍​ឬ​ការ​នឹក​គិត​ផ្សេង​ៗ​ ដែល​តែង​តែ​កើត​រលត់​ៗ​ " ខណៈ​ចិត្ត​មួយ​កើត​ឡើង​ហើយ​ក៏​រលត់​ទៅ​វិញ ទាំង​ជា​បច្ច័យ​ឲ្យ​កើត​នូវ​ខណៈ​ចិត្ត​បន្ត​ៗ​មក​ទៀត​ " បន្ត​គ្នា​ជា​ខ្សែ​វដ្តៈ​មួយ​ ដែល​គ្មា​ទី​បញ្ចប់​ ។) តែ​យើង​ក៏​នៅ​អាច​បន្ត​ជីវិត​ទៅ​បាន ។

បើ​យើង​អាច​យល់បាន​ថា ជីវិត​នេះ​យើង​អាច​បន្ត​ទៅ​បាន​ដោយ​ប្រាស​រូប​ធាតុ​ដែល​ឋិត​ឋេរដូច​ជា​អត្តា​ឬ​វិញ្ញាណ​ រឿង​អ្វី​ដែល​យើង​នឹង​មិន​អាច​យល់​បាន​ថា​ កម្លាំង​ឬ​ឋាម​ពល​ទាំង​នោះ​អាច​ស្ថិត​នៅ​ត​ទៅ​ទៀត​បាន​ ដោយ​ប្រាស​ចាក​អត្តា​ឬ​វិញ្ញាណ​គាំ​ទ្រ​ បន្ទាប់​ពី​រាង​កាយ​បាន​ឈប់​ធ្វើ​ការ​ទៅ​ហើយ​នោះ​?

ខណៈ​ពេល​ដែល​រាង​កាយ​នេះ​មិនអាច​ធ្វើ​ការ​បាន​ត​ទៅ​ទៀត​នោះ​ ឋាម​ពល​ទាំង​ឡាយ​មិន​បាន​ស្លាប់​ព្រម​ទៅ​ជា​មួយ​នឹង​វា​នោះ​ទេ​ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ឋាមពល​ទាំង​នោះ​នៅ​បាន​បន្ត​ទៅ​គ្រប់​គ្រង​រូប​ដទៃ​ទៀត​ ដែល​យើង​ហៅ​ថា​ជា​ជីវិត​មួយ​ផ្សេង​ទៀត​ ។

ក្នុង​ខ្លួន​របស់​ទារក​ឥន្រ្ទិយ​ផ្សេង​ៗ​ ទាំង​ឡាយ​ ទាំង​រាង​កាយ​ ខួរ​ក្បាល​ និង​សតិ​បញ្ញា​ នៅ​ទន់​ខ្សោយ​មិន​រឹង​មាំ​ពេញ​លេញ​ តែ​ឥន្រ្តិយ​ទាំង​នោះ​ក៍​មាននូវ​សក្តា​នុពល​ភាព​ខាង​ក្នុង​របស់​វា​ ដែលនឹង​ធ្វើ​ឲ្យ​កើត​ការ​ចម្រើន​ធំ​ធាត់​ ក្លាយ​ជា​មនុស្ស​ពេញ​វ័យ​ដោយ​បរិបូណ៍បាន ។

ឋាម​ពល​ទាំង​រាង​កាយ​និង​ចិត្ត​គំនិត​ដែល​ប្រកប​គ្នា​ជា​បុគ្គល​ក៏​ដូច​គ្នា​ មាន​កម្លាំង​ផ្ទាល់​របស់​វា​ ដែល​នឹង​អាច​ឲ្យ​វា​ទៅ​ចាប់​យក​រូប​ថ្មី​ ហើយ​សន្សឹម​ៗ​លូត​លាស់​និង​រួប​រួម​កម្លាំង​ឡើង​មក​សា​ជាថ្មី​រហូត​ចាស់ក្លា​បាន​ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ " បែ្រ​សម្រួល​ដោយ លីន​ កុសល


ដោយ​៥០០០​ឆ្នាំ​ 

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ៧,៤៩៤ ដង)
ហេតុ​អ្វី​ការទទួលទាន​សុរា​​​មាន​បាប
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២៣,១៣៤ ដង)
បរម​សុខ​ក្នុង​បច្ចុប្បន្ន
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,២០៩ ដង)
តម្លៃ​នៃ​ព្រះ​ពុទ្ធ​សាសនា
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ២,៨២៨ ដង)
ការចម្រេីនផ្លូវទៅកាន់ព្រះនិពា្វន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.69
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿